ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ៖ នីតិវិធីនៃការចុះបញ្ជីប្រភេទពូជដំណាំ និងបញ្ជាក់គុណភាពពូជដំណាំពោត នៅកម្ពុជា
Thu,21 October 2021 (Time 08:51 AM)
ដោយ ៖ ដើម្បីប្រជាជន


ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ៖ នីតិវិធីនៃការចុះបញ្ជីប្រភេទពូជដំណាំ និងបញ្ជាក់គុណភាពពូជដំណាំពោតនៅកម្ពុជា

ដំណាំពោតគឺជាប្រភេទដំណាំអាទិភាពទី៣ បន្ទាប់ពីដំណាំស្រូវ និងដំឡូងមី ដែលបានចូលរួមចំណែកយ៉ាងសំខាន់បម្រើឲ្យវិស័យផលិតកម្មចំណីសត្វ និងមនុស្ស និងជាពិសេសជាដំណាំសេដ្ឋកិច្ចរបស់បងប្អូនប្រជាកសិករដែលរស់នៅតាមដីសណ្តរទន្លេមេគង្គ និងនៅជុំវិញបឹងទន្លេ សាប។

យោងទៅលើការវិវឌ្ឍន៍រីកចម្រើនផ្នែកបច្ចេកវិទ្យាទាក់ទងនឹងផលិតកម្ម និងពូជ ធ្វើឲ្យផលិតកម្មពោតមានការកើនឡើង និងឈានទៅធ្វើការនាំចេញដែលមាននិន្នាការកើនឡើងជាបន្តបន្ទាប់នៅក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នេះបើតាមរបាយការរបស់នាយកដ្ឋានពូជដំណាំនៃអគ្គនាយកដ្ឋានកសិកម្មនៅថ្ងៃទី២០ ខែតុលានេះ។ គុណភាពត្រូវបានកំណត់ដោយ ទីផ្សារ នេះជាដើមចមដ៏សំខាន់ដែលធ្វើឲ្យតម្រូវការពូជពោតសុទ្ធ និងមានគុណភាពល្អ កំពុងមានការចាប់អារម្មណ៍កាន់តែខ្លាំងពីសំណាក់ប្រជាកសិករ សហគមន៍អភិវឌ្ឍន៍កសិកម្ម និងក្រុមហ៊ុនឯកជនយកមកប្រើប្រាស់សម្រាប់ធ្វើការដាំដុះ និងវិនិយោគ។

ផ្អែកតាមច្បាប់ស្តីពី "ការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ" បណ្តាក្រុមហ៊ុន និង អ្នកពាក់ព័ន្ធដែលកំពុងធ្វើអាជីវកម្ម និងចរាចរពូជដំណាំគ្រប់ប្រភេទនៅក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវមកធ្វើការចុះបញ្ជីដើម្បីទទួលបានការបញ្ជាក់អំពីគុណភាពល្អ ប្រភេទពូជ លក្ខខណ្ឌដាំដុះ និងការថែរក្សាមុនធ្វើការចរាចរលើទីផ្សារ។

ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់នេះ ព្រមជាមួយនឹងកិច្ចខិតខំប្រឹងប្រែងជំរុញការផ្សព្វផ្សាយច្បាប់ឲ្យកាន់តែយល់ដឹងបន្ថែមទៀតដល់បណ្តាម្ចាស់ក្រុមហ៊ុន និងអ្នកពាក់ព័ន្ធវិស័យពូជដំណាំ អគ្គនាយកដ្ឋានកសិកម្ម សូមជម្រាបជូនអំពីនីតិវិធីនៃការចុះបញ្ជី និងការបញ្ជាក់គុណភាព ពូជដំណាំពោតនៅកម្ពុជាដូចខាងក្រោម ៖

ជំហានទី១៖ ការដាក់ពាក្យស្នើសុំ
ពូជដំណាំពោតគ្រប់ប្រភេទដែលអាចអនុញ្ញាតឱ្យធ្វើអាជីវកម្មគ្រប់រូបភាពបានត្រូវចុះបញ្ជីជាប្រភេទពូជដំណាំចុះបញ្ជីជាតិ។ បណ្តាក្រុមហ៊ុន ឬអ្នកពាក់ព័ន្ធក្នុងវិស័យពូជដំណាំដែលបានចុះបញ្ជីពាណិជ្ជកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវដាក់ពាក្យស្នើសុំចុះបញ្ជីនូវប្រភេទពូជដំណាំដែលមានស្រាប់ ឬពូជដំណាំនាំចូលរបស់ខ្លួននៅអគ្គនាយកដ្ឋានកសិកម្ម។ អ្នកស្នើសុំមានកាតព្វកិច្ចផ្តល់ទិន្នន័យ និងព៌ត័មានពេញលេញ គ្រប់គ្រាន់ ត្រឹមត្រូវ និងត្រូវទទួលខុសត្រូវចំពោះ មុខច្បាប់លើសេចក្តីបញ្ជាក់អះអាងរបស់ខ្លួន ដូចបានចែងក្នុងប្រកាសលេខ ៣៧៥ ប្រក.កសក ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១។

ជំហានទី២៖ ការត្រួតពិនិត្យពាក្យស្នើសុំ
នាយកដ្ឋានពូជដំណាំ មានសមត្ថកិច្ចត្រួតពិនិត្យសំណុំឯកសារស្នើសុំការចុះបញ្ជី និងបញ្ជាក់គុណភាពប្រភេទពូជដំណាំផ្អែកលើភាពគ្រប់គ្រាន់ និងភាពត្រឹមត្រូវនៃសំណុំឯកសារ។ ក្នុងករណីពិនិត្យឃើញថាសំណុំឯកសារនៃពាក្យស្នើសុំបំពេញបានត្រឹមត្រូវ និងមានភ្ជាប់មកជាមួយប័ណ្ណចំណូលកម្រៃ សេវាកម្មសម្រាប់ការចុះបញ្ជី និងបញ្ជាក់គុណភាពពូជដំណាំ មន្រ្តីជំនាញនឹងដំណើរការវាយតម្លៃពូជពោតស្នើសុំចុះបញ្ជី និងបញ្ជាក់គុណភាព តាមរយៈការធ្វើពិសោធន៍ និងវិភាគនៅមន្ទីរពិសោធន៍ ផ្ទុយទៅវិញក្នុងករណីពិនិត្យឃើញថាឯកសារមិនគ្រប់គ្រាន់ ឬមិន ត្រឹមត្រូវ សំណុំឯកសារនោះត្រូវបង្វែរឱ្យអ្នកស្នើសុំវិញ។

ជំហានទី៣៖ ការពិសោធន៍វាយតម្លៃសម្តែងកម្មពូជពោតស្នើសុំចុះបញ្ជី និងវិភាគគុណភាពពូជពោតនៅមន្ទីពិសោធន៍
នៅក្នុងដំណើរការពិនិត្យ និងវាយតម្លៃការចុះបញ្ជី និងបញ្ជាក់គុណភាពពូជដំណាំពោត នាយកដ្ឋានពូជដំណាំរៀបចំពិសោធន៍វាយតម្លៃសម្តែងកម្មពូជពោតស្នើសុំចុះបញ្ជីនៅទីវាល ហើយអ្នកស្នើសុំទទួលខុសត្រូវរាល់ការចំណាយក្នុងការរៀបចំពិសោធន៍។

បន្ថែមពីលើនេះ សំណាកពូជពោតត្រូវបានវិភាគនៅមន្ទីរពិសោធន៍ជាតិកសិកម្ម លើអត្រាភាពសុទ្ធ អត្រាដំណុះគ្រាប់ និងភាគរយសំណើម ស្របតាមស្តង់ដារជាតិពូជដំណាំ។ មន្ទីរពិសោធន៍ជាតិនឹងរៀបចំរបាយការណ៍លទ្ធផលនៃការវិភាគគុណភាពជូនមកនាយកដ្ឋានពូជដំណាំ ដើម្បីនាយកដ្ឋានធ្វើ សំយោគរបាយការណ៍វិភាគ និងបញ្ជួនសំណុំឯកសារជូនអគ្គនាយកដ្ឋានកសិកម្មពិនិត្យ និងសម្រេចចុងក្រោយ។

ជំហានទី៤៖ ការផ្តល់វិញ្ញាបនបត្រចុះបញ្ជី និងបញ្ជាក់គុណភាពពូជដំណាំពោត
អគ្គនាយកដ្ឋានកសិកម្មនឹងចេញវិញ្ញាបនបត្រចុះបញ្ជីប្រភេទពូជដំណាំ ក្នុងករណីសំណុំឯកសារពាក្យស្នើសុំ លទ្ធផលនៃការពិសោធន៍វាយតម្លៃនៅទីវាល និងក្នុងមន្ទីរពិសោធន៍ បានបំពេញលក្ខខណ្ឌ និងស្របតាមស្តង់ដារគុណភាពពូជពោត។ វិញ្ញាបនបត្រនេះមានសុពលភាពរយៈពេល៣ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទចេញវិញ្ញាបនបត្រ។

ចំពោះវិញ្ញាបនបត្របញ្ជាក់គុណភាពពូជដំណាំ អគ្គនាយកដ្ឋានកសិកម្មនឹងចេញវិញ្ញាបនបត្រជូនអ្នកស្នើសុំ ក្នុងករណីសំណុំឯកសារពាក្យស្នើសុំ និងលទ្ធផលនៃការវិភាគគុណភាពគ្រាប់ពូជបានបំពេញលក្ខខណ្ឌ និងស្របតាមស្តង់ ដារជាតិនៃពូជដំណាំពោត។ វិញ្ញាបនបត្របញ្ជាក់គុណភាពនេះមានសុពលភាពរយៈពេល១ឆ្នាំ ដោយគិតចាប់ពីកាលបរិច្ឆេទចេញវិញ្ញបនបត្រ។

ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖
- លោក អោម ពេជ្រ ប្រធាននាយកដ្ឋានពូជដំណាំ លេខទូរស័ព្ទ ០១២ ៨១៧ ១៥២។
- លោក ឡាង សាវឿន ប្រធានការិយាល័យចុះបញ្ជីប្រភេទពូជដំណាំ និងបញ្ជាក់គុណភាពពូជ
ដំណាំ លេខទូរស័ព្ទ ០១២ ៣១២ ៥៤៣។

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចូលរួមពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវ ចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ ចំនួន៣ និងសមិទ្ធផលនានា នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញចូលរួមពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ ជាផ្លូវការផ្លូវ ចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ ចំនួន៣ និងសមិទ្ធផលនានា នៅក្នុងក្រុងព្រះសីហនុ

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញចុះត្រួតពិនិត្យមើល ប្រតិបត្តិការ រុះរើខ្ទម និង ដកបង្គោល នៅតាមទីតាំងដី ព្រៃលិចទឹក រងការកាប់ទន្ទ្រាន ធ្វើជាកម្មសិទ្ធ

លោក ឡោ ចាន់លី អភិបាល នៃគណ:អភិបាលបាលស្រុកព្រៃឈរ បានអញ្ចើញជាអធិបតី ដឹកនាំកិច្ចប្រជុំពិនិត្យ សេចក្តីព្រាង កម្មវិធីវិនិយោគ បីឆ្នាំរំកិល ២០២១-២០២២

លោក ភោគ សាវុធ អភិបាល នៃគណៈអភិបាលស្រុកកងមាស បានអញ្ចើញចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៣០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល អញ្ជើញជាអធិបតីក្នុងពិធី សំណេះសំណាលសួរសុខទុក្ខ និងផ្ដល់គ្រាប់ពូជស្រូវ និងគ្រាប់ពូដំណាំ ដោយឥតគិតថ្លៃ ដល់កសិករ គោលដៅ ដែលខូចខាត ដំណាំស្រូវ ដោយគ្រោះទឹកជំនន់ ឆ្នាំ២០២១ ចំនួន ៥៥៨ គ្រួសារ នៅស្រុកកណ្តាលស្ទឹង

ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ឧបនាយករដ្ឋមន្ត្រី​ ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន​ បានអញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំការងារ ឯកសារត្រួតពិនិត្យគ្រឿងញៀន រយ:ពេល៩ខែ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បញ្ជាក់អត្ថន័យ ដើមឈើចាំស្នេហ៍ និងសិលាចាំស្នេហ៍ ដែលជាកន្លែងដែលសម្ដេច បានដាក់ឈ្មោះនៅផ្លូវថ្មីនា ក្រុងព្រះសីហនុ

ឯកឧត្តម សាយ សំអាល់ រដ្នមន្ត្រីក្រសួងបរិស្ថាន អញ្ចើញជាអធិបតីភាព ក្នុងពិធីមហាសន្និបាត សមុទ្រអាស៊ីបូព៌ា ឆ្នាំ២០២១ ក្រោមប្រធានបទ បង្កើតទសវត្សរ៍ថ្មី នៃសុខុមាលភាព សមុទ្រ មនុស្ស និងសេដ្ឋកិច្ច នៅខេត្តព្រះសីហនុ

ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាម បានអញ្ជើញជាធិបតីភាព ក្នុងសិក្ខាសាលាពិគ្រោះយោបល់បញ្ចប់ ស្ដីពីការកសាងផែនការ រៀបចំដែនដី ខេត្តកំពង់ចាម

ឯកឧត្តម គួចចំរើន អភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ចើញក្នុងពិធីអភិសេកព្រះបដិមា ព្រះឧមា-មហេសូរ នៅរង្វង់មូលព្រះឧមា-មហេសូរ ស្ថិតនៅភូមិថ្មធំ ឃុំរាមស្រុកព្រៃនប់

ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក បានអមដំណើរ សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ចើញចុះពិនិត្យការដ្ឋាន សាងសង់អគារ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ នៅកោះព្រាប ខេត្តព្រះសីហនុ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំស្ដីពីការ ចុះពិនិត្យវាស់វែង និងផ្ទៀងផ្ទាត់ការបង់ពន្ធជូនរដ្ឋ របស់ក្រុមហ៊ុនធ្វើអាជីវកម្ម ធនធានរ៉ែថ្មសំណង់ ក្នុងខេត្តកំពង់ស្ពឺ

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សា ដើម្បីរៀបចំយន្តការសម្របសម្រួលការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ តាមប្រព័ន្ធអនឡាញ

ឯកឧត្តម ដួង តារា ជំនួយការសម្ដេចតេជោ ហ៊ុន សែន ៖ ក្តីអស់សង្ឃឹមដោយការឈឺចាប់ របស់អ្នកមីង ស្វាយ ចាន់ណារី ប្រែជាស្នាមញញឹម ដោយទទួលបានយុត្តិធម៌ ពីសាលាឧទ្ធរណ៍ភ្នំពេញ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានទទួលស្វាគមន៍ ប្រតិភូក្រសួងបរិស្ថាន ចុះមកទស្សនកិច្ចកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ

ឯកឧត្តម ដួង តារា ជំនួយការសម្ដេចតេជោ ហ៊ុន សែន ៖ វិវាទដីធ្លីរវាងមន្រ្តីជាប់បេសកកម្ម UN នៅប្រទេសម៉ាលី ជាមួយនិងក្រុមហ៊ុនបុរីពិភពថ្មី បានដោះស្រាយបញ្ចប់ក្រៅ ប្រព័ន្ធតុលាការថ្ងៃនេះ

ឯកឧត្តម សួស គង់ រដ្នលេខាធិការ ប្រចាំការ ក្រសួងអភិវឌ្ឍន៍ជនបទ អញ្ចើញចុះត្រួតពិនិត្យ វាយតម្លៃ ប្រគល់ទទួល ១០០ ភាគរយ លើការងារ ស្ថាបនាផ្លូវ និងសាងសង់លូ ចំនួន ០៣គម្រោង ស្ថិតនៅខេត្តកំពង់ចាម

រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ៖ ការវិភាគដី រុក្ខជាតិ និងជី (Soil, Plant and Fertilizer Analysis)

ឯកឧត្ដម​​ ណុប​ រ័ត្ននិមល​​ ប្រធាន​ក្រុមការងារយុវជនគណបក្សខុទ្ទកាល័យសម្តេចតេជោ​ ហ៊ុន​ សែន​ បានអញ្ជេីញគោរព​វិញ្ញាណក្ខន្ធ​ឧបាកសក​ រឿង​ ថុល​ ត្រូវជាឪពុកបង្កេីតរបស់ឯកឧត្តម​ លី​ ឧត្តម​ នៅក្រុងតាខ្មៅ​ ខេត្តកណ្ដាល

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
231 នាក់
ម្សិលមិញ :
1272 នាក់
សប្តាហ៍នេះ :
9461 នាក់
សរុប :
2780757 នាក់