ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
លោកជំទាវ ហ៊ុន ម៉ាណា និង ឯកឧត្តម ឌី វិជ្ជា បានចាត់អោយក្រុមការងារ មនុស្សធម៌ បាននាំយកអំណោយ មួយចំនួន ទៅប្រគល់ជូនលោកយាយ អុឹម ឡាត់​ និងចៅដើម្បីសម្រួលក្នុងជីវភាព បានមួយរយៈ នៅបន្ទាយមានជ័យ
Tue,19 January 2021 (Time 12:25 PM)
ដោយ ៖ ដើម្បីប្រជាជន


ដោយក្តីអាណិតអាសូតជាពន់ពេកចំពោះលោកយាយ អុឹម ឡាត់ មានអាយុ ១០១ឆ្នាំរស់នៅជាមួយចៅកំព្រាម្នាក់ និងចៅទួតតូចៗចំនួន ០២នាក់ក្នុងបន្ទុក គ្មានទីពឹងរស់នៅក្នុងផ្ទះខ្ទមចាស់មួយខ្នងក្នុងភូមិសាយសាម៉ន​ ឃុំចំណោម​ ស្រុកមង្គលបូរី​ ខេត្តបន្ទាយមានជ័យ​ ដោយចៅស្រីជាស្ត្រីមេម៉ាយ មានមុខរបរបន្តិចបន្តួចគ្រាន់ចិញ្ចឹមលោកយាយ។

ជាក់ស្ដែងនៅថ្ងៃទី ១៦ខែមករា ឆ្នាំ២០២១ នេះ លោកជំទាវ ហ៊ុន ម៉ាណា និងឯកឧត្តម ឌី វិជ្ជា បានចាត់អោយក្រុមការងារ មនុស្សធម៌ដឹកនាំដោយលោក ជិន ប៊ុនធឿន រួមជាមួយអាជ្ញាធរដែនដីបាននាំយកអំណោយមួយចំនួនទៅប្រគល់ជូនលោកយាយ អុឹម ឡាត់​ និងចៅដើម្បីសម្រួលក្នុងជីវភាព បានមួយរយៈ។

អំណោយដែលបានផ្តល់ជូនគ្រួសារនេះរួមមាន៖ ថវិកាចំនួន ៥០ម៉ឺនរៀល, គ្រឿងឧបភោគ-បរិភោគ សំលៀកបំពាក់ ស្បែកជើង និងសម្ភារប្រើប្រាស់ក្នុងផ្ទះបាយមួយឈុតធំ ព្រមទាំងបានអោយក្រុមការងារផ្ទះទេវតាសិក្សាទីតាំងក្នុងការសាងសងផ្ទះទេវតាជូនដើម្បីសម្រួលក្នុងការរស់នៅប្រចាំថ្ងៃរបស់គ្រួសារដ៏សែនកំសត់មួយនេះ។

សូមបញ្ជាក់ផងដែរថាគ្រួសារនេះ សព្វថ្ងៃនេះ​ យាយ អុឺម ឡាត់ មានសុខភាពកាន់តែទ្រុឌទ្រោមពុំអាចធ្វើការងារអ្វីបានឡើយដោយរស់នៅជាមួយចៅស្រីមេម៉ាយ​ឈ្មោះ​ តឿម​ សេរី​ មានមុខរបរដាក់អង្គប់ចាប់សត្វកណ្តុរព្រៃយកទៅលក់នៅរដូវប្រាំង​ និងរដូវវស្សាដេីរដាក់បង្កៃត្រី​ អាចរកប្រាក់បាន បន្តិចតួចប៉ុណ្ណោះ ដើម្បីចិញ្ចឹមគ្រួសារ ទើបអ្នកជិតខាងរស់ នៅក្នុងមូលដ្ឋានក្បែរគ្នាមានចិត្តអាណិអាសូរ ជួយចិញ្ចឹមអោយបាយទឹកហូបប្រចាំថ្ងៃ ។

នារសៀលថ្ងៃដដែល ក្រុមការងារមនុស្សធម៌បានបន្តនាំយកអំណោយរបស់លោកជំទាវ ហ៊ុន ម៉ាណា និងឯកឧត្តម ឌី វិជ្ជា ជូនដល់លោក​ពូ​ យ៉ាន់​ ហេង​ អាយុ៥៨ឆ្នាំ​ គាត់រស់នៅតែម្នាក់ឯង​ លេីដីភូមិចាស់​​ស្ថិតនៅភូមិខ្សោយ​ ឃុំរការ​ ស្រុកសង្កែ​ ខេត្តបាត់ដំបង។

អំណោយដែលបានផ្តល់ជូនរួមមាន៖ ថវិកាចំនួន ៥០ម៉ឺនរៀល, គ្រឿងឧបភោគ-បរិភោគ សំលៀកបំពាក់ជាច្រើនសម្រាប់ និង សម្ភារប្រើប្រាស់ក្នុងផ្ទះបាយមួយឈុតធំ ព្រមទាំងបានជួសជុលផ្ទះ តសំយ៉ាប និងចាក់សាបស៊ីម៉ង់ជុំវិញផ្ទះ លើសពីនេះក្រុមការងារបានធ្វើជើងសិប្បនិម្មិតជូនលោកពូដើម្បីសំរួលក្នុងការធ្វើដំណើរប្រចាំថ្ងៃ ។

សូមបញ្ជាក់ផងដែរថាលោកពូ យ៉ាន់ ហេង រូបនេះជាអតីតយោធិន ត្រូវជំលៀសទៅរស់នៅក្នុងជំរុំឯប្រទេសថៃ ហើយទទួលរងគ្រោះថ្នាក់ដោយជាន់មីន បាត់បង់ជើងម្ខាង ព្រមទាំងធ្វើអោយគាត់វង្វេងបាត់បង់ស្មារតី តែគាត់មិន ដែលបង្ករការភ័យខ្លាច​ រឺរំខានការរស់នៅអ្នកដទៃនោះទេ។ សព្វថ្ងៃគាត់រស់នៅក្នុងផ្ទះតូចមួយក្នុងភូមិក្បែរផ្ទះប្អូនស្រីរបស់គាត់ ហើយញាតិ្ត មិត្ត និងអ្នកជិតខាងមានក្តីអាណិតអាសូរ តែងតែយកអាសាគាត់ ដោយផ្តល់ជាចំណី អាហារអោយគាត់ហូបដោយការស្រលាញ់រាប់អាន ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី បានអញ្ជើញចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ Sinopharm ជាលើកទី២ រួចរាល់ហើយ នៅមន្ទីរពេទ្យកាល់ម៉ែត

លោកជំទាវ​ ម៉ាណ ណាវី​ តំណាងរាស្រ្តរាជធានីភ្នំពេញ​ បានចូលរួមសិក្ខាសាលាស្តីពី​ ឆន្ទៈនយោបាយទៅជាច្បាប់ ការលើកកម្ពស់ការគ្របដណ្តប់ សុខភាពជាសកល នៅតំបន់អាហ្វ្រិក និងអាស៊ីប៉ាស៊ីហ្វិក

លទ្ធផលនៃការនាំចេញផលិតផល កសិកម្មក្រៅពីអង្ករក្នុងរយៈពេល២ខែ ដើមឆ្នាំ២១២១

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ មានប្រសាសន៍ថា នេះជាកិច្ចការចាំបាច់បំផុត ដែលការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺដ៏កាចសាហាវ កូវីដ-១៩ នេះ

ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិនិងមុខងារសាធារណៈនៃរដ្នសភា បានអញ្ចើញចូលរួមក្នុងកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីអនុម័តលើរបៀបវារៈកិច្ចប្រជុំចំនួន៨ នៅវិមានរដ្នសភា

អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានចូលរួមឧបត្ថម្ភថវិកា ចំនួន ១០០,០០០$ ដប់ម៉ឺនដុល្លារអាមេរិក ទៅដល់មូលនិធិត្រីចក្រយាន មូលនិធិស៊ីក្លូ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានប្រារព្ធពិធីបុណ្យរំលឹក ខួបគម្រប់ ៥ឆ្នាំ ដើម្បីឧទ្ទិសកុសល ជូនដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉េង ប៉ាត់

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិបត្តិការដឹកនាំកម្លាំងផ្ទាល់ ចុះបង្ក្រាបក្រុមឧក្រិដ្ឋជនទាំង០៤នាក់ ក្នុងករណីប្លន់ជម្រិតយកប្រាក់ ស្ថិតនៅក្នុងខណ្ឌសែនសុខ

លោកជំទាវ ម៉ាណ ណាវី តំណាងរាស្ត្ររាជធានីភ្នំពេញ បានចូលរួមចាក់វ៉ាក់សាំងការពារ កូវីដ-១៩ លើកទី១ រួចហើយ នៅមន្ទីរពេទ្យកាល់ម៉ែត្រ

ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានចូលរួមចាក់វ៉ាក់សាំង ការពារកូវីដ-១៩ ជាលើកទី២ រួចហើយ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ប្រធានអនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យ ថាមានផ្ទុកកូវីដ១៩ បានដឹកនាំកិច្ចប្រជុំ ស្ដីពីការរៀបចំរចនាសម្ព័ន្ធ និងតួនាទីភារកិច្ច របស់ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យ ថាមានផ្ទុកកូវីដ១៩ ថ្នាក់រាជធានី-ខេត្ត

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន បានចូលរួមចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជាលើកទី២ រួចហើយ

ឯកឧត្តម ហ៊ុន ណេង ប្រធានគណ:កម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា បានអញ្ជើញចូលរួមគោរពវិញាណក្ខ័ន្ធ និងរំលែកទុក្ខដ៏ក្រៀមក្រំ ជូនចំពោះគ្រួសារនៃសព លោកឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុនណុន

លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុបការងារ ឆ្នាំ២០២០ និងលើកផែនការទិសដៅការងារ ឆ្នាំ២០២១

ក្រសួងសុខាភិបាល បានចេញសេចក្តីសម្រេចមួយ ស្តីពីការបង្កើតអនុគណៈកម្មការ គ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់ នៅតាមគោលដៅ និងតំបន់ចត្តាឡីស័ក ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩

លោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន បានអញ្ចើញធ្វើពិធីក្រុងពាលី បួងសួងសុំសេចក្តីសុខ ដល់អស់វត្ថុស័ក្តសិទ្ធក្នុងលោក សូមជួយបីបាច់ថែរក្សា ថ្នាក់ដឹកនាំមន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ សូមឲ្យជៀសផុតពីជំងឺកូវិដ-១៩

លោក ឡោ ចាន់លី ប្រធានគណៈកម្មការ រៀបចំការបោះឆ្នោត ជ្រើសរើសគណៈអាជីវករផ្សារព្រៃទទឹង អញ្ជើញដឹកនាំគណ:កម្មការ រៀបចំការបោះឆ្នោត ប្រកាសបញ្ចប់អាណត្តិ គណះអាជីវករចាស់អាណត្តិទី១ និងបោះឆ្នោតជ្រើសរើស គណះអាជីវករផ្សារ ព្រៃទទឹងថ្មីអាណត្តិទី២

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ៖ ក្រៅពីការងាររដ្ឋបាល ក្នុង១ថ្ងៃៗខ្ញុំមិនដែល ភ្លេចចុះមើលក្រុមការងារ រៀបចំអាហារជូនបងប្អូនពលករ ដែលកំពុងធ្វើចត្ថាឡឺស័កឡើយ

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាជំនួយរបស់ប្រទេសចិន នៅខេត្តកោះកុង

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងពិនិត្យមើលការ ចាក់វ៉ាក់សាំងការពារ ជម្ងឺកូវីត-១៩ ស៊ីណូហ្វាម ជាជំនួយរបស់សាធារណៈរដ្ឋប្រជាមានិតចិន ដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលខេត្ត ចំនួន ១៩១នាក់ ដែលមានអទិភាព ទទួលវ៉ាក់សាំងមុនគេ

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
580 នាក់
ម្សិលមិញ :
2675 នាក់
សប្តាហ៍នេះ :
10553 នាក់
សរុប :
2300935 នាក់