ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាម បានអញ្ជើញជាធិបតីភាព ក្នុងសិក្ខាសាលាពិគ្រោះយោបល់បញ្ចប់ ស្ដីពីការកសាងផែនការ រៀបចំដែនដី ខេត្តកំពង់ចាម
ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាម បានអញ្ជើញជាធិបតីភាពក្នុងសិក្ខាសាលា ពិគ្រោះយោបល់បញ្ចប់ ស្ដីពីការកសាងផែនការរៀបចំដែនដី ខេត្តកំពង់ចាម
========================
នៅព្រឹកថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ នេះ ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាម ជំនួសមុខឲ្យ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត បានអញ្ជើញជាធិបតីភាពក្នុងសិក្ខាសាលា ពិគ្រោះយោបល់បញ្ចប់ ស្ដីពីការកសាងផែនការរៀបចំដែនដី ខេត្តកំពង់ចាម ដែលបានរៀបចំឡើង នៅសាលាខេត្តកំពង់ចាម ដោយមានការសម្របសម្រួល ពីមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដីខេត្ត និងមានការជួយឧបត្ថម្ភ ពី ធនាគារអភិវឌ្ឍន៍អាស៊ី ADB ដោយមានលោកស្រីកញ្ញា បណ្ឌិតHisako Kobayashi Ph.D ជា ក្រុមទីប្រឹក្សា ADB បានធ្វើបទបង្ហាញ និង រៀបចំជាក្រុមពិភាក្សា ពិគ្រោះយោបល់ ដើម្បីប្រមូលធាតុចូល ក្នុងការកសាងផែនការរៀបចំដែនដីខេត្ត និង ការកសាង ប្លង់គោលប្រើប្រាស់ដីក្រុង ក្នុងគម្រោងគ្រប់គ្រងបរិស្ថានទីក្រុងជុំវិញបឹងទន្លេសាបជំហានពីរ(TS2) និងគម្រោងអភិវឌ្ឍន៍ទីក្រុងរបៀង មហាអនុតំបន់មេគង្គជំហានទីបួន(CTDP4)៕
នារសៀលថ្ងៃដដែល ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាម ជំនួសមុខឲ្យ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានអញ្ចើញចុះដោះស្រាយប្រគល់ដីមួយកន្លែង នៅខាងលិចកោះកន្តុប តាមការស្នើសុំ របស់ប្រជាពលរដ្ឋជាពុទ្ធបរិស័ទចំណុះអាស្រម(សាឡុំ)ព្រៃក្រឡាញ់ ស្ថិតក្នុងឃុំបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ដើម្បីធ្វើជាដីគរុភណ្ឌ័ ដោយមានការចូលរួមពី មន្ទីរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ,អាជ្ញាធរស្រុកស្ទឹងត្រង់,ទីចាត់ការអន្តរវិស័យខេត្ត,មន្ទីរធម្មការ និងសាសនាខេត្ត,ឃុំព្រែកកក់, និងមន្ត្រីមួយចំនួនទៀត រួមទាំងព្រះសង្ឃ,អាចារ្យ,គណៈកម្មការ និង តំណាងពុទ្ធបរិស័ទមួយចំនួន។
បន្ទាប់ពីបានជួបជុំគ្នារួចមក ឯកឧត្តម ហេង វណ្ណនី បានប្រកាសជូន ក្នុងនាមឯកឧត្តមអភិបាលខេត្ត ដោយប្រគល់ដីមួយកន្លែង នៅចំណុចខាងលើ ជូនជាសម្បត្តិគរុភណ្ឌ បន្ទាប់ពីបានការព្រមព្រៀងពី លោក ទុន នេត អភិបាលស្រុកស្ទឹងត្រង់ ដែលជាអ្នកគ្រប់គ្រង ដោយបានឯកភាពយល់ព្រមផ្ទេរប្រគស់ដីខាងលើ ជូនព្រះសង្ឃ ,អាចារ្យ,គណៈកម្មការ និងពុទ្ធបរិស័ទ ចាប់ពីពេលនេះតទៅ ។
ការផ្ទេរប្រគល់ដីខាងលើ ឯកឧត្តម ហេង វណ្ណនី បានស្នើឲ្យ មន្ទីររៀបចំដែន នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និង អាជ្ញាធរ ស្រុក,ឃុំ ត្រូវធ្វើបែបបទ ផ្ទេរកម្មសិទ្ធិដី ឲ្យបានត្រឹមត្រូវ រួចត្រូវរាយការណ៍ជូនឯកឧត្តមអភិបាលខេត្តបានជ្រាប៕