ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឲ្យលោកជំទាវ ម៉ារៀ អ៊ែមើលីតា ស៊ី. អាគីណូ Maria Amelita C.Aquino ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសវនាការសម្តែងការគួរសម
Sat,20 February 2021 (Time 06:45 AM)
ដោយ ៖ ដើម្បីប្រជាជន


សម្តេចភក្តី សាយ ឈុំ អនុញ្ញាតជូន ឯកអគ្គរដ្ឋទូតហ្វីលីពីនថ្មីប្រចាំកម្ពុជា ជួបសម្តែងការគួរសម...
=============
ភ្នំពេញ៖នៅថ្ងៃសុក្រ៨កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូនលោកជំទាវ ម៉ារៀ អ៊ែមើលីតា ស៊ី. អាគីណូ ( Maria Amelita C.Aquino ) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋហ្វីលីពីន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាចូលជួបសវនាការសម្តែងការគួរសម។
នៅក្នុងជំនួបនេះលោកជំទាវឯកអគ្គរដ្ឋទូតបានជំរាបជូនសម្តេចភក្តីអំពីពាក្យផ្តាំផ្ញើសួរសុខទុក្ខរបស់លោកប្រធានាធិបតីហ្វីលីពីនជូនចំពោះសម្តេចប្រធានព្រឹទ្ធសភា..។

លោកជំទាវក៏បានសម្តែងនូវអំណរគុណចំពោះសម្តេចប្រធានព្រឹទ្ធសភាដែលអនុញ្ញាតឲ្យមានជំនួបសវនាកានាពេលនេះ។
លោកជំទាវបានគោរពជំរាបជូនសម្តេចប្រធានព្រឹទ្ធសភាអំពីបេសកកម្មការទូតរបស់លោកជំទាវដែលផ្តោតជាសំខាន់លើការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ចំណងទាក់ទងល្អប្រសើររវាងប្រជាជាតិទាំងពីរ និងប្រជាជនប្រទេសទាំងពីរ ហើយជាពិសេសក្នុងសម័យកាលរីករាលដាលនៃជម្ងឺកូវីត-១៩។

លោកជំទាវមានប្រសាសន៍ទៀតថាកត្តាធនធានមនុស្សគឺជាកត្តាសំខាន់ដែលត្រូវជំរុញការបណ្តុះបណ្តាលឲ្យបានខ្លាំងក្លា ព្រោះជាកត្តាដែលរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយចិរភាព....។ កន្លងមកហ្វីលីពីនបានផ្តល់អាហារូបករណ៍ដល់សិស្ស-- និសិ្សត ទៅសិក្សានៅសកលវិទ្យាល័យនៅហ្វីលីពីន មានទាំងផ្នែកវិទ្យាសាស្ត្រផងដែរ ហើយក៏បានផ្តល់ គ្រូបង្រៀនជាច្រើនុមកកម្ពុជា ហើយបច្ចុប្បន្ននេះមានប្រជាជនហ្វីលីពីនប្រមាណជាង៧០០០នាក់កំពុងរស់នៅកម្ពុជា។លោកជំទាវក៏បានសន្យានឹងស្វែងរកអាហារូបករណ៍បន្ថែមទៀតសម្រាប់ផ្តល់ឲ្យសិស្សនិសិ្សតកម្ពុជា និងសហការរៀបចំវគ្គបណ្តុះបណ្តាលផ្សេងៗទៀតជាមួយស្ថាប័នអប់រំនៅកម្ពុជា។

ចំពោះកិច្ចប្រជុំអន្តរសភានានា ដែលកម្ពុជានឹងទទួលរៀបចំក្នុងឋានៈជាម្ចាស់ផ្ទះនាឆ្នាំខាងមុខលោកជំទាវសូមសម្តែងការគាំទ្រ និងចូលរួមជួយចំពោះគ្រប់កិច្ចប្រជុំ និងការរៀបចំព្រឹត្តិការណ៍សំខាន់នៅកម្ពុជា។ហើយចំពោះព្រឹត្តិការណ៍អបអរសាទរខួបលើកទី៦០ឆ្នាំនៃទំនាក់ទំនងការទូតរវាងហ្វីលីពីន-កម្ពុជាដែលនឹងប្រព្រឹត្តទៅក្នុងឆ្នាំខាងមុខ លោកជំទាវនឹងសហការរៀបចំជាមួយសមភាគីកម្ពុជា ដើម្បីរៀបចំឲ្យបានសមស្រប....។

ជាការឆ្លើយតប៖
-សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងសេចក្តីសោមនស្សរីករាយស្វាគមន៍យ៉ាងកក់ក្តៅ និង
សម្តែងការអបអរសាទរចំពោះលោកជំទាវដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋហ្វីលីពីនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
-សម្តេចមានជំនឿជឿជាក់ថាលោកជំទាវនឹងបន្តខិតខំលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា-ហ្វីលីពីនឲ្យកាន់តែល្អប្រសើរឡើងថែមទៀតដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជនប្រទេសទាំងពីទាំងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។

-សម្តេចសម្តែងការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អលើគ្រប់វិស័យរវាងប្រជាជន និងប្រទេសទាំងពីរ។
-ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន និងអន្តរជាតិ ប្រទេសយើងទាំងពីរបានគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាជាច្រើន។ការគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ មិនត្រឹមតែទទួលបានផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែកដ៏សំខាន់និងជាវិជ្ជមានដល់ការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍន៍នៅក្នុងតំបន់ និងសកលលោកផងដែរ។

-សម្តេចក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលហ្វីលីពីន ចំពោះការផ្តល់អាហារូបករណ៍ដល់សិស្ស-និស្សិត និងមន្ត្រីកម្ពុជាឲ្យបានទៅសិក្សានៅតាមសកលវិទ្យាល័យនានានៅប្រទេសហ្វីលីពីន។
-សម្តេចបានស្នើដល់លោកជំទាវឯកអគ្គរដ្ឋទូត សូមជួយចលនា និងលើកទឹកចិត្តអ្នកវិនិយោគហ្វីលីពីនមកបណ្តាក់ទុនវិនិយោគ និងជួយជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀតដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសយើងទាំងពីរឲ្យងើបឡើងវិញបានឆាប់រហ័សនៅក្រោយពេលមានការថមថយការរីករាលដាលនៃជម្ងឺកូវីដ-១៩។

-សម្តេចថ្លែងអំណរគុណចំពោះស្ថានទូតហ្វីលីពីនប្រចាំកម្ពុជា ដែលកន្លងមកបានជួយ និងរួមចំណែកលើកកំពស់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសជួយផ្តល់គ្រូបណ្តុះបណ្តាលភាសាអង់គ្លេសដល់មន្ត្រីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា...។
-ចំពោះព្រឹត្តការណ៍ដែលសភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំភាពជាដៃគូរសភាអាស៊ី-អឺរុប(ASEP)លើកទី១១ ក្នុងឆ្នាំ២០២១នេះ និងមហាសន្និបាតអន្តរសភាអាស៊ាន(AIPA)លើកទី៤៣នៅឆ្នាំ២០២២ សម្តេច សូមស្នើសុំការគាំទ្រ និងអញ្ជើញសភាហ្វីលីពីនចូលរួម....៕

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី បានអញ្ជើញចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ Sinopharm ជាលើកទី២ រួចរាល់ហើយ នៅមន្ទីរពេទ្យកាល់ម៉ែត

លោកជំទាវ​ ម៉ាណ ណាវី​ តំណាងរាស្រ្តរាជធានីភ្នំពេញ​ បានចូលរួមសិក្ខាសាលាស្តីពី​ ឆន្ទៈនយោបាយទៅជាច្បាប់ ការលើកកម្ពស់ការគ្របដណ្តប់ សុខភាពជាសកល នៅតំបន់អាហ្វ្រិក និងអាស៊ីប៉ាស៊ីហ្វិក

លទ្ធផលនៃការនាំចេញផលិតផល កសិកម្មក្រៅពីអង្ករក្នុងរយៈពេល២ខែ ដើមឆ្នាំ២១២១

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ មានប្រសាសន៍ថា នេះជាកិច្ចការចាំបាច់បំផុត ដែលការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺដ៏កាចសាហាវ កូវីដ-១៩ នេះ

ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិនិងមុខងារសាធារណៈនៃរដ្នសភា បានអញ្ចើញចូលរួមក្នុងកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីអនុម័តលើរបៀបវារៈកិច្ចប្រជុំចំនួន៨ នៅវិមានរដ្នសភា

អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានចូលរួមឧបត្ថម្ភថវិកា ចំនួន ១០០,០០០$ ដប់ម៉ឺនដុល្លារអាមេរិក ទៅដល់មូលនិធិត្រីចក្រយាន មូលនិធិស៊ីក្លូ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានប្រារព្ធពិធីបុណ្យរំលឹក ខួបគម្រប់ ៥ឆ្នាំ ដើម្បីឧទ្ទិសកុសល ជូនដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉េង ប៉ាត់

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិបត្តិការដឹកនាំកម្លាំងផ្ទាល់ ចុះបង្ក្រាបក្រុមឧក្រិដ្ឋជនទាំង០៤នាក់ ក្នុងករណីប្លន់ជម្រិតយកប្រាក់ ស្ថិតនៅក្នុងខណ្ឌសែនសុខ

លោកជំទាវ ម៉ាណ ណាវី តំណាងរាស្ត្ររាជធានីភ្នំពេញ បានចូលរួមចាក់វ៉ាក់សាំងការពារ កូវីដ-១៩ លើកទី១ រួចហើយ នៅមន្ទីរពេទ្យកាល់ម៉ែត្រ

ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានចូលរួមចាក់វ៉ាក់សាំង ការពារកូវីដ-១៩ ជាលើកទី២ រួចហើយ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ប្រធានអនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យ ថាមានផ្ទុកកូវីដ១៩ បានដឹកនាំកិច្ចប្រជុំ ស្ដីពីការរៀបចំរចនាសម្ព័ន្ធ និងតួនាទីភារកិច្ច របស់ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យ ថាមានផ្ទុកកូវីដ១៩ ថ្នាក់រាជធានី-ខេត្ត

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន បានចូលរួមចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជាលើកទី២ រួចហើយ

ឯកឧត្តម ហ៊ុន ណេង ប្រធានគណ:កម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា បានអញ្ជើញចូលរួមគោរពវិញាណក្ខ័ន្ធ និងរំលែកទុក្ខដ៏ក្រៀមក្រំ ជូនចំពោះគ្រួសារនៃសព លោកឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុនណុន

លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុបការងារ ឆ្នាំ២០២០ និងលើកផែនការទិសដៅការងារ ឆ្នាំ២០២១

ក្រសួងសុខាភិបាល បានចេញសេចក្តីសម្រេចមួយ ស្តីពីការបង្កើតអនុគណៈកម្មការ គ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់ នៅតាមគោលដៅ និងតំបន់ចត្តាឡីស័ក ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩

លោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន បានអញ្ចើញធ្វើពិធីក្រុងពាលី បួងសួងសុំសេចក្តីសុខ ដល់អស់វត្ថុស័ក្តសិទ្ធក្នុងលោក សូមជួយបីបាច់ថែរក្សា ថ្នាក់ដឹកនាំមន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ សូមឲ្យជៀសផុតពីជំងឺកូវិដ-១៩

លោក ឡោ ចាន់លី ប្រធានគណៈកម្មការ រៀបចំការបោះឆ្នោត ជ្រើសរើសគណៈអាជីវករផ្សារព្រៃទទឹង អញ្ជើញដឹកនាំគណ:កម្មការ រៀបចំការបោះឆ្នោត ប្រកាសបញ្ចប់អាណត្តិ គណះអាជីវករចាស់អាណត្តិទី១ និងបោះឆ្នោតជ្រើសរើស គណះអាជីវករផ្សារ ព្រៃទទឹងថ្មីអាណត្តិទី២

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ៖ ក្រៅពីការងាររដ្ឋបាល ក្នុង១ថ្ងៃៗខ្ញុំមិនដែល ភ្លេចចុះមើលក្រុមការងារ រៀបចំអាហារជូនបងប្អូនពលករ ដែលកំពុងធ្វើចត្ថាឡឺស័កឡើយ

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាជំនួយរបស់ប្រទេសចិន នៅខេត្តកោះកុង

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងពិនិត្យមើលការ ចាក់វ៉ាក់សាំងការពារ ជម្ងឺកូវីត-១៩ ស៊ីណូហ្វាម ជាជំនួយរបស់សាធារណៈរដ្ឋប្រជាមានិតចិន ដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលខេត្ត ចំនួន ១៩១នាក់ ដែលមានអទិភាព ទទួលវ៉ាក់សាំងមុនគេ

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
584 នាក់
ម្សិលមិញ :
2675 នាក់
សប្តាហ៍នេះ :
10557 នាក់
សរុប :
2300939 នាក់