ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ៖ លទ្ធផលនៃការនាំចេញកសិផលក្នុងរយៈពេល៧ខែឆ្នាំ២០២១
Sat,31 July 2021 (Time 06:13 AM)
ដោយ ៖ ដើម្បីប្រជាជន


លទ្ធផលនៃការនាំចេញកសិផលក្នុងរយៈពេល៧ខែឆ្នាំ២០២១

ដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) របស់អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងរយៈពេល៧ខែឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញកសិផលទៅក្រៅប្រទេសមាន៖
- បរិមាណសរុប ៥ ០៣២ ៩៦៨,៦០តោន ទៅកាន់ទិសដៅ ៦៤ប្រទេស គឺមានការកើនឡើងចំនួន ២ ៣៤២ ៩៨១,៣៩តោន ស្មើនឹង ៨៧,១០%
- បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ គឺទទួលបានត្រឹមតែ ២ ៦៨៩ ៩៨៧,២២តោន ។

កសិផលសំខាន់ៗដែលបាននាំចេញមានដូចខាងក្រោម៖
១- ការនាំចេញអង្ករ
- បរិមាណអង្ករនាំចេញមានចំនួន ៣០៩ ៨៦៥តោន មានការថយចុះចំនួន ១១៦ ២០៨តោន (-២៧,២៧%) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល៧ខែឆ្នាំ២០២០ ដែលមានចំនួន ៤២៦ ០៧៣តោន។ ក្នុងនោះការនាំចេញអង្ករក្នុងខែកក្កដា ឆ្នាំ២០២១ មានចំនួន ២៩ ៤១៥តោន កើនឡើងចំនួន ១ ០០២តោន (៣,៥៣%) បើធៀបនឹងខែកក្កដា ឆ្នាំ២០២០ ដែលមានចំនួន ២៨ ៤១៣តោន
- អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ២១៤ ៩៦៨តោន ស្មើនឹង ៦៩,៣៧% អង្ករសគ្រប់ប្រភេទមានចំនួន ៨៨ ៧០២តោន ស្មើនឹង ២៨,៦៣% និងអង្ករចំហុយមានចំនួន ៦ ១៩៥តោន ស្មើនឹង ២%

- អង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន ២១ប្រទេស មានបរិមាណសរុបចំនួន ៧៧ ៧៨៦តោន (ថយចុះចំនួន ៦៦ ៤៦១តោន ស្មើនឹង -៤៦,០៧%) ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន ១៥៣ ៩២១តោន (ថយចុះចំនួន ១ ៤០៦តោន ស្មើនឹង -០,៩១%) ទិសដៅអាស៊ានចំនួន ៥ប្រទេស មានបរិមាណសរុបចំនួន ២៩ ៤៥៣តោន(ថយចុះចំនួន ២៧ ៦១១តោន ស្មើនឹង -៤៨,៣៩%) និងទិសដៅដទៃទៀតចំនួន២២ប្រទេស មានបរិមាណសរុប ៤៨ ៧០៥តោន (ថយចុះចំនួន ២០ ៧៣០តោន ស្មើនឹង -២៩,៨៦%)

- ក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួន ៥៨ក្រុមហ៊ុន ហើយបរិមាណអង្ករដែលបាននាំចេញដោយក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់ ២២៤ ៩៥២តោន (៧២,៦០%) និងក្រុមហ៊ុន ៤៨ដទៃទៀតបាននាំចេញត្រឹមតែ ៨៤ ៩១៣តោន (២៧,៤០%)។

២- ការនាំចេញស្រូវ
ក្នុងរយៈពេល៧ខែឆ្នាំ២០២១ ការនាំចេញស្រូវមានចំនួន ២ ០០៨ ២៤១តោន ទៅកាន់ប្រទេសវៀតណាម (មានវិញ្ញាបនបត្រភូតគាមអនាម័យចំនួន ១ ២៩០ ៥០២,៥២តោន) ដែលមានការកើនឡើងចំនួន ៩០០ ៧៦៦តោន (៨១,៣៤%) បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលមានចំនួន ១ ១០៧ ៤៧៥តោន។

៣- ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ
ក្នុងរយៈពេល៧ខែឆ្នាំ២០២១ ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានចំនួន ៣ ៤៣២ ៦០១,០៨ តោនកើនឡើងចំនួន ១ ១៦៨ ៦៨៦,៨៧តោន ស្មើនឹង ៥១,៦២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលមានចំនួន ២ ២៦៣ ៩១៤,២២តោន ដែលក្នុងនោះរួមមាន៖
1) ចំណិតដំឡូងមីក្រៀមមានចំនួន ១ ២៥៤ ០០៣,១២តោន (កើនឡើងចំនួន ១៤,២២%) ក្នុងនោះនាំចេញទៅប្រទេសថៃចំនួន ៨៤០ ៦០០តោន ប្រទេសវៀតណាមចំនួន ៣៩៣ ៧៥១,៥៦តោន និងប្រទេសចិនចំនួន ១៩ ៦៥១,៥៦តោន

2) ដំឡូងមីស្រស់មានចំនួន ៣៩៦ ៣០០តោន (ថយចុះចំនួន -៨,៦៤%) ក្នុងនោះនាំចេញទៅប្រទេសថៃចំនួន ៩១ ២៥០តោន និងប្រទេសវៀតណាមចំនួន ៣០៥ ០៥០តោន
3) ម៉្សៅដំឡូងមីមានចំនួន ១៨ ៤៦៥,០៤តោន (កើនឡើងចំនួន ២២,៤៣%) ក្នុងនោះនាំចេញទៅប្រទេសចិនចំនួន ១៦ ៣៥៨,៦តោន ប្រទេសអ៊ីតាលីចំនួន ៣៤០,៦៤តោន ប្រទេសណេដឺឡែនចំនួន ១៥២តោន ប្រទេសថៃចំនួន ១ ៣៧៥,៨តោន សហរដ្ឋអាមេរិកចំនួន ១៧០តោន និងប្រទេសប៊ែលហ្ស៉ិកចំនួន ៦៨តោន
4) កាកសំណល់ដំឡូងមីមានចំនួន ៤ ៩០៨តោន (ថយចុះចំនួន -៣៦,១១%) នាំចេញទៅប្រទេសចិន

5) គ្រាប់ស្វាយចន្ទីមានចំនួន ៨៦៦ ២០៧,៧៧តោន (កើនឡើងចំនួន ៣៤៥,២៩%) នាំចេញទៅប្រទេសចិនចំនួន ៣ ៦៣៩,៥តោន ប្រទេសឥណ្ឌាចំនួន ១៧តោន ប្រទេសជប៉ុនចំនួន ៣៤,៤៣តោន ប្រទេសកូរ៉េចំនួន ៣,៩១តោន ប្រទេសឡាវចំនួន ២តោន ប្រទេសអារ៉ាប់ចំនួន ១៤,៥១តោន ប្រទេសតូហ្គោចំនួន ០,០១តោន ប្រទេសថៃចំនួន ៣ ១៩៩,៤០តោន ប្រទេសអារ៉ាប់រួមចំនួន ០,០១តោន ប្រទេសវៀតណាមចំនួន ៨៥៩ ២៩០តោន និងប្រទេសបង់ក្លាដែសចំនួន ៧តោន
6) គ្រាប់ពោតមានចំនួន ១៤៦ ៣០៤,១៩តោន (កើនឡើងចំនួន ១,០៩%) នាំចេញទៅប្រទេសបង់ក្លាដេស ចំនួន ៤២តោន ប្រទេសកូរ៉េចំនួន ២១តោន កោះតៃវ៉ាន់ចំនួន ៧៥១,១៩តោន ប្រទេសថៃចំនួន ៤២ ៣៥០តោន និងប្រទេសវៀតណាមចំនួន ១០៣ ១៤០តោន
7) គ្រាប់សណ្តែកបាយមានចំនួន ២១ ២៣០តោន (កើនឡើងចំនួន ៥៤៧,៣៣%) នាំចេញទៅប្រទេសវៀតណាម

8) គ្រាប់សណ្តែកសៀងមានចំនួន ១៩ ៨៨០,០៤តោន (កើនឡើងចំនួន ១០០%) នាំចេញទៅប្រទេសថៃចំនួន ៧ ៩៥០តោន ប្រទេសអារ៉ាប់រួមចំនួន ០,០៤តោន និងប្រទេសវៀតណាមចំនួន ១១ ៩៣០តោន
9) ផ្លែចេកស្រស់មានចំនួន ២៧០ ២២១,៦៨តោន (កើនឡើងចំនួន ៦១,០៨%) នាំចេញទៅប្រទេសចិនចំនួន ២៤០ ១០៨,៥៧តោន ប្រទេសជប៉ុនចំនួន ៤៩៥,៣០តោន ប្រទេសសិង្ហបុរីចំនួន៤៨០,៤៨តោននិងប្រទេសវៀតណាមចំនួន ២៩ ១៣៧,៣៣តោន
10) ផ្លែក្រូចថ្លុងមានចំនួន ២៧ ៤១៨,៤៤តោន (កើនឡើងចំនួន ៩០,៤១%) នាំចេញទៅប្រទេសថៃចំនួន ២៧ ៣៥៤តោន និងប្រទេសវៀតណាមចំនួន ៦៤,៤៤តោន

11) ផ្លែស្វាយស្រស់មានចំនួន ១៦១ ២២៨,៥៥តោន (កើនឡើងចំនួន ២៤៧,៩២%) នាំចេញទៅទីក្រុងហុងកុងចំនួន ៥០,៧៨តោន ប្រទេសកូរ៉េចំនួន ១២៤,៣៨តោន ប្រទេសគុយវ៉ែតចំនួន ០,០១តោន ប្រទេសសិង្ហបុរីចំនួន ១៦,២០តោន ប្រទេសថៃចំនួន ២១ ២១៩,២៨តោន ប្រទេសវៀតណាមចំនួន ១៣៩ ៦០៦,៦៨តោន និងប្រទេសចិនចំនួន ២១១,២២តោន
12) ដំណាប់ស្វាយមានចំនួន ១៣ ៥២៤,៥តោន (កើនឡើងចំនួន ១៩៤,១៨%) នាំចេញទៅប្រទេសចិនចំនួន ១១ ០៩៥,៥៩តោន ប្រទេសជប៉ុនចំនួន ៥១២,៥០តោន ប្រទេសកូរ៉េចំនួន ១៤,៥៦តោន ប្រទេសហ្វីលីពីន ចំនួន ៧៣៥,៦៩តោន ប្រទេសថៃចំនួន ១ ០៦៤,៦១តោន សហរដ្ឋអាមេរិកចំនួន ៨,៥៦តោន ប្រទេសវៀតណាម ចំនួន ៧៦,៨០តោន ចក្រភពអង់គ្លេស ១៦,១៤តោន និងប្រទេសកាហ្សាក់ស្ថានចំនួន ០,០៥តោន

13) ទឹកស៊ីរ៉ូស្វាយមានចំនួន ៤ ០៦៩,៦២តោន (កើនឡើងចំនួន ៧៩,១៦%) នាំចេញទៅប្រទេសចិនមានចំនួន ១៤៨តោន និងប្រទេសហ្វីលីពីនចំនួន ៣ ៩២១,៦២តោន
14) ដូងប្រេងមានចំនួន ២៩ ៦១៦,៦៩តោន (ថយចុះចំនួន -៩,៧៣%) នាំចេញទៅប្រទេសឥណ្ឌាចំនួន ២៤ ២១៦,៦៩តោន និងប្រទេសម៉ាឡេស៊ីចំនួន ៥ ៤០០តោន

15) ម្រេចមានចំនួន ២២ ៥៨០,៦៨តោន (កើនឡើងចំនួន ៥៥៨,១៩%) នាំចេញទៅប្រទេសប៊ែលហ្ស៊ិក ចំនួន ១៥,៩៨តោន ប្រទេសកាណាដាចំនួន ០,៥២តោន សាធារណរដ្ឋឆេកចំនួន ៦,១០តោន ប្រទេសបារាំងចំនួន ២០,១៤តោន ប្រទេសអាល្លឺម៉ង់ចំនួន ២៤៤,៥៧តោន ប្រទេសឥណ្ឌាចំនួន ៤២តោន ប្រទេសជប៉ុនចំនួន ២,៥៨តោន ប្រទេសកូរ៉េចំនួន ១,៥៥តោន ប្រទេសប៉ូឡូញចំនួន ៧,០៩តោន ប្រទេសរុស្ស៊ីចំនួន ០,៨០តោន ប្រទេសស៊ុយអ៊ែត ចំនួន ១,២៩តោន ប្រទេសស្វីសចំនួន ០,៤៨តោន កោះតៃវ៉ាន់ចំនួន ១៥តោន ប្រទេសអង់គ្លេស ចំនួន ១,២៤តោន ប្រទេសអារ៉ាប់រួមចំនួន ០,០១តោន សហរដ្ឋអាមេរិកចំនួន ១,៧៥តោន ប្រទេសវៀតណាមចំនួន ២២ ២១៧,៤២តោន ប្រទេសសិង្ហបុរីចំនួន ១,៩៧តោន និងប្រទេសកាហ្សាក់ស្ថានចំនួន ០,១៩តោន

16) ថ្នាំជក់មានចំនួន ១ ៦៩៩,៧៥តោន (ថយចុះចំនួន -៦០,៣២%) នាំចេញទៅប្រទេសប៊ែលហ្ស៊ិកចំនួន១៩,៨២តោន ប្រទេសអាល្លឺម៉ង់ចំនួន ០,០០១តោន ប្រទេសហុងគ្រីចំនួន ១៩,៨០តោន ប្រទេសឥណ្ឌូនេស៊ីចំនួន ០,០២តោន ប្រទេសសិង្ហបុរីចំនួន ០,០១តោន ប្រទេសវៀតណាម ១ ៦៦០តោន និងប្រទេសចិនចំនួន ០,១០តោន
17) បន្លែចម្រុះមានចំនួន ៥៦,៧៨តោន (ថយចុះចំនួន -២៣,១១%) នាំចេញទៅប្រទេសបារាំង
18) ម្ទេសស្រស់មានចំនួន ៦៦ ២២៧,១២តោន (កើនឡើងចំនួន ៤៦%) នាំចេញទៅប្រទេសថៃចំនួន ៦៦ ២២៧,១២តោន និងប្រទេសអារ៉ាប់រួមចំនួន ០,០០២តោន
19) ម្ទេសក្រៀម មានចំនួន ១ ៣២០,២២តោន (កើនឡើងចំនួន ១០,០២%) នាំចេញទៅប្រទេសថៃចំនួន ១ ៣២០តោន ប្រទេសប៊ែលហ្ស៊ិកចំនួន ០,២១តោន និងប្រទេសកាណាដាចំនួន ០,០១តោន
20) ផលិតផលចំនួន ៦៦មុខ ផ្សេងទៀត មានចំនួន ១ ៣៩៧ ៨៤១,៤២តោន។

៤-តម្លៃនៃការនាំចេញកសិផល
ការប៉ាន់ស្មានតម្លៃក្នុងរយៈពេល៧ខែឆ្នាំ២០២១ ដែលទទួលបានពីការនាំចេញកសិផល (ឯកតាតម្លៃផ្អែកតាមវិក្កយបត្ររបស់អ្នកនាំចេញ) មានចំនួន ២ ៩៦៤ ៩៧៤ ៧១៤,៤៣ដុល្លារអាមេរិក ដែលក្នុងនោះ៖
- ការនាំចេញអង្ករមានចំនួន ២៦១ ៨៣៥ ៩២៥ដុល្លារអាមេរិក
- ការនាំចេញស្រូវមានចំនួន ៣២៩ ៣៥១ ៥២៤ដុល្លារអាមេរិក
- ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ២ ៣៧៣ ៧៨៧ ២៦៥,៤៣ដុល្លារអាមេរិក។

៥-សន្និដ្ឋាន
ការនាំចេញកសិផលសរុបក្នុងរយៈពេល៧ខែឆ្នាំ២០២១ មានកំណើនចំនួន ៨៧,១០% ក្នុងនោះកសិផល ក្រៅពីអង្ករមានការកើនឡើងចំនួន ១០៨,៦៣% រីឯការនាំចេញអង្ករមានការថយចុះចំនួន -២៧,២៧% ដោយសារកង្វះទូរកុងតេន័រសម្រាប់ផ្ទុក និងតម្លៃដឹកជញ្ជូនកើនឡើង។

ឯកឧត្តម លូ គឹមមឈន់ ប្រតិភូរាជរដ្នាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកកំពង់ផែស្វយ័ត បានដឹកនាំគណៈប្រតិភូកំពង់ផែ អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម សំ សំអាត ប្រធានការិយាល័យប្រជាពលរដ្ឋ ខេត្តព្រះសីហនុ

ឯកឧត្តម រដ្ឋមន្រ្តី វេង សាខុន និងថ្នាក់ដឹកនាំក្រសួង បានចូលរួមប្រជុំការពារ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀង អាស៊ានបូកបីស្តីពីការ ត្រៀមបម្រុងអង្ករ សង្គ្រោះបន្ទាន់ ជាមួយគណៈកម្មការទី៣ នៃព្រឹទ្ធសភា

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ បានទទួលជួប ឯកឧត្តម អនឌ្រីស សាប្រាក អនុប្រធានទូត(ថ្មី) នៃស្ថានទូតអូស្ត្រាលី ប្រចាំកម្ពុជា ដើម្បីសំដែងការគួរសម និងពិភាក្សាការងារ

ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក បានអញ្ចើញចុះត្រួតពិនិត្យសម្ភារៈមួយចំនួន នៅសាលាទ័ពជើងទឹក

ជនសង្ស័យចំនួន ០២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនគរបាលខេត្តកំពង់ចាម ឃាត់ខ្លួន រួមនឹងវត្ថុតាង

សម្តេចពិជ័យសេនា ទៀ បាញ់ បានអនុញ្ញាតឲ្យ ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក និងលោក វរសេនីយ៍ឯក Thang Ly ប្រធានការិយាល័យ អនុព័ន្ធយោធាអាមេរិក ថ្មីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយ និងថវិកា ពី ឯកឧត្តម លូ គឹមឈន់ និង សប្បុរសជន សម្រាប់ប្រើប្រាស់ ក្នុងវិធានការ ប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯកពិសេស លី ជីងហ្វើង ចូលជួបសម្តែងការគួរសម និងជម្រាបលា មុនបញ្ចប់បេសកកម្មការទូតយោធានៅកម្ពុជា

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជួបជាមួយ ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាអំពី កិច្ចសហប្រតិបត្តិការ វិស័យបរិស្ថាន រវាងប្រទេសទាំង២

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានជួបពិភាក្សាការងារ តាមប្រព័ន្ធ Zoom ជាមួយអង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ (FAO) ពីទីស្នាក់ការធំ នៅទីក្រុងរូម ប្រទេសអីតាលី ដើម្បីធ្វើការពិនិត្យ និងវាយតម្លៃលើបេក្ខជន ជានាយកអង្គការ FAO ប្រចាំនៅកម្ពុជា សម្រាប់អាណត្តិថ្មីនេះ

លោកជំទាវ ម៉ាណ ណាវី បានអញ្ចើញចូលរួមប្រជុំតាម ប្រព័ន្ធវីដេអូ​ Zoom ជាមួយគណៈចលនាសាសនិកឥស្លាមកម្ពុជា ខេត្តក្រចេះ ស្ទឹងត្រែង​ មណ្ឌលគីរី​ រតនគិរី​ កំពង់ធំ​ សៀមរាប​ ព្រះវិហារ​ និង​ឧត្តរមានជ័យ​

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ អញ្ជើញចុះពិនិត្យទីតាំងអាង ប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ (PS2) នៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ

ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការ ប្រចាំការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីភាព ប្រគល់រថយន្តសង្គ្រោះបន្ទាន់ ចំនួន ០១គ្រឿង ដែលជាអំណោយ របស់អង្គការ The Society for Promotion of Japanese Diplomacy ជូនទៅស្នងការដ្ឋានគរបាល ខេត្តមណ្ឌលគិរី

ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមសំណេះសំណាល និងនាំយកអំណោយ និងថវិកា មួយចំនួន ផ្តល់ជូនកងកម្លាំង ដែលឈរជើង នៅខេត្តកំពង់ស្ពឺ

ឯកឧត្តម ហ៊ុន ណេង តំណាងរាស្ត្រមណ្ឌលកំពង់ចាម បានអញ្ជើញចុះសួរសុខទុក្ខ ប្រជាពលរដ្ឋម្ចាស់ផ្ទះ ដែលត្រូវអគ្គិភ័យ ឆាបឆេះមួយគ្រួសារ នៅភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់

នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក Thang Jacky Ly អនុព័ន្ធយោធាថ្មីរបស់សហរដ្ឋអាមេរិក ប្រចាំកម្ពុជា ចូលជួបសំដែងការគួរសម នៅអគ្គបញ្ជាការដ្ឋាន

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យការបើកឡើងវិញ នូវគ្រឹះស្ថានអប់រំចំណេះដឹង ទូទៅសាធារណៈ និងឯកជន កម្រិតចាប់ពីអនុវិទ្យាល័យ និងវិទ្យាល័យ ក្នុងរាជធានីភ្នំពេញ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានទទួលជួបលោកជំទាវ Maryam Salim និងសហការី ដើម្បីសម្តែងការគួរសម បន្ទាប់ពីលោកជំទាវ ត្រូវបានតែងតាំង ជានាយកគ្រប់គ្រងធនាគារ ពិភពលោកថ្មីប្រចាំ នៅព្រះរាជាណាចក្រកម្ពុជា

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដឹកនាំប្រជុំវាយតម្លៃការងារ ប្រឡងប្រណាំង ដើម្បីស្នើសុំរូបភាពសរសើរ ជូនដល់អង្គភាព និងបុគ្គលដែលមានស្នាដៃឆ្នើម ក្នុងការបំពេញការងារ តួនាទី-ភារកិច្ច ជូនជាតិមាតុភូមិ

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ អញ្ចើញជួបសំណេះសំណាល​ ផ្តល់នូវការផ្តាំផ្ញេីសួសុខទុក្ខ​ ដល់សិស្សានុសិស្ស​ដែលបាន ទទួលអាហាររូបករណ៍ ពីរាជរដ្ឋាភិបាលកម្ពុជា​ ដេីម្បីលេីកកម្ពស់ និងកាត់បន្ថយភាពក្រីក្រ

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1533 នាក់
ម្សិលមិញ :
1394 នាក់
សប្តាហ៍នេះ :
12092 នាក់
សរុប :
2655058 នាក់