ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម គួច ចំរើន មានប្រសាសន៍ស្វាគមន៍ថា រដ្ឋបាលខេត្តព្រះសីហនុ បានសហការជាមួយ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានឯកភាពគ្នារៀបចំផ្សព្វផ្សាយ ទាក់ទង ជាមួយ ច្បាប់គ្រងគ្រង អាជីវកម្មបញ្ចាំ
Wed,23 November 2022 (Time 02:53 PM)
ដោយ ៖ ដើម្បីប្រជាជន


រដ្ឋបាលខេត្តបើកកិច្ចប្រជុំផ្សព្វផ្សាយប្រកាសស្ដីពីការគ្រប់គ្រងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន និងការ គ្រប់គ្រងអាជីវកម្មអភិវឌ្ឍចលនវត្ថុ

នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក អ៊ិន មាត្រា អគ្គនាយករង នៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ផ្សព្វផ្សាយប្រកាស ស្ដីពីការគ្រប់គ្រងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន និងការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍចលនវត្ថុនៅខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុមាន ប្រសាសន៍ស្វាគមន៍ថា រដ្ឋបាលខេត្តព្រះសីហនុ បានសហការជាមួយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំបានឯកភាពគ្នារៀបចំផ្សព្វផ្សាយទាក់ទងជាមួយច្បាប់គ្រងគ្រងអាជីវកម្មបញ្ចាំ ហើយកិច្ចការទាំងអស់នេះក្នុងរយៈពេលកន្លងមក រដ្ឋបាលខេត្តមានសកម្ម ភាពប្រមូលផ្តុំ រួមគ្នាធ្វើការដោះស្រាយឱ្យបានត្រឹមត្រូវ ព្រោះយើងមានច្បាប់រួចហើយ ក៏ប៉ុន្តែការអនុវត្តឱ្យបានត្រឹមត្រូវទាំងអ្នកគ្រប់គ្រង អ្នកអនុវត្តនៅមានខ្វះចន្លោះទាក់ទងនៃការបញ្ចាំដែលមានផលប៉ះពាល់ច្រើនយ៉ាង។

ប្រទេសកម្ពុជា ជាប្រទេសនីតិរដ្ឋ មានច្បាប់ត្រូវគោរពតាមច្បាប់ព្រះរាជាណាចក្រកម្ពុជា អ្នកដែលត្រូវបំពេញកាតព្វកិច្ចទាំងឡាយត្រូវអនុវត្តតាមច្បាប់ ពិសេសអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ មន្ទីរអង្គភាពពាក់ព័ន្ធជាដៃគូរសហការជំរុញការអនុវត្ត អ្នកប្រកបផលរបរត្រូវធ្វើការគោរពឱ្យបានត្រឹមត្រូវ ដើម្បីឱ្យអ្នកប្រកបផលរបរធ្វើតាមច្បាប់។ ទន្ទឹមនោះ យើងត្រូវយល់ដឹងពីច្បាប់ ទើបយើងជំរុញឱ្យពួកគាត់អនុវត្តច្បាប់។ យើងត្រូវដឹងថា នៅខេត្តព្រះសីហនុមានអ្នករកស៊ីទទួលបញ្ចាំប៉ុន្មាននាក់ ក្រុមហ៊ុនអចលនទ្រព្យប៉ុន្មានដែលទាក់ទងនឹងច្បាប់ទម្លាប់។

ឯកឧត្តមបានបន្តថា កិច្ចប្រជុំនេះជាការចែករំលែកឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរពាក់ព័ន្ធមានការយល់ដឹងពីការគ្រប់គ្រងអាជីវកម្មបញ្ចាំអចលនវត្ថុរួមគ្នាគ្រប់គ្រងទាក់ទងនឹងសកម្មភាពទៅនឹងច្បាប់។ ហើយក៏ជាចំណេះដឹងថ្មីមួយដែលយើងចាប់ផ្តើម ហើយបងប្អូនត្រៀមជាសំនួរ ផ្តល់មតិយោបល់ដល់ក្រុមការងារធ្វើការបកស្រាយកាន់តែទូលំទូលាយដើម្បីឱ្យអាជ្ញាធរមូលដ្ឋានរួមសហការជំរុញការគ្រប់គ្រងតាមច្បាប់ ផ្តើមចេញពីការសម្រង់ស្ថិតិ នៃការគ្រប់គ្រងទីតាំងទទួលបញ្ចាំ តើខេត្តមានកន្លែងបញ្ចាំប៉ុន្មាន ដើម្បីឱ្យអាជីវកម្មរបស់យើងមានច្បាប់ត្រឹមត្រូវ។

ឯកឧត្តមអភិបាលខេត្តបានបន្តទៀតថា កិច្ចប្រជុំផ្សព្វផ្សាយនេះ មានសារៈសំខាន់ណាស់សម្រាប់មន្ត្រីរបស់យើង ដើម្បីធ្វើការស្វែងយល់ ចែករំលែកដល់មន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ដែលមានទីតាំងបើកអាជីវកម្មទទួលបញ្ចាំ រួមគ្នាធ្វើការគ្រប់គ្រង រួមគ្នាដោះស្រាយឱ្យមាននិរន្តរភាពតាមលិខិតបទដ្ឋានគតិយុត្តិ ជាគុណប្រយោជន៍ នៃការប្រមូលចំណូលពន្ធសម្រាប់ខេត្តព្រះសីហនុ។

លោក អ៊ិន មាត្រា អគ្គនាយករង នៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំមានប្រសាសន៍បើកកិច្ចប្រជុំក្នុងបរិបទនៃដំណើរការអភិវឌ្ឍសេដ្ឋកិច្ចសង្គម រាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់ឯកសារចក្ខុវិស័យផែនការហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ ដើម្បីឆ្លើយតបតម្រូវការជាក់ស្តែង និងការអភិវឌ្ឍទីផ្សារ ដើម្បីរក្សាប្រព័ន្ធធនាគារ ហិរញ្ញវត្ថុ ផ្អែកលើឯកសារនេះ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាអ្នកគ្រប់គ្រងវិស័យហិរញ្ញវត្ថុ វិស័យបញ្ចាំក្នុងគោលបំណង
១.ធានាប្រសិទ្ធភាព នៃការក្រប់គ្រង និងការត្រួតពិនិត្យអាជីវកម្មអភិវឌ្ឍអចលនវត្ថុ
២.ធានាសមធម៌ និងតុល្យភាពនៃផលប្រយោជន៍រវាងអ្នកអភិវឌ្ឍ និងអ្នកប្រើប្រាស់
៣.បង្ការទប់ស្កាត់ហានិភ័យហិរញ្ញវត្ថុ ក្នុងវិស័យអចលនវត្ថុ
៤.ធានាចីរភាពនៃការអភិវឌ្ឍវិស័យអចលនវត្ថុ សំដៅបង្កើនជំនឿទុកចិត្ត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច
៥.រួមចំណែកទប់ស្កាត់សកម្មភាពលាងសម្អាតប្រាក់ ក្នុងវិស័យអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ដោយមានគោលដៅកំណត់យន្តការវិធាន និងនីតិវិធីនៃការគ្រប់គ្រង និងការត្រួតពិនិត្យអាជីវកម្មអភិវឌ្ឍអចលនវត្ថុនៅព្រះរាជាណាចក្រកម្ពុជាឱ្យមានវិសាលភាព អនុវត្តលើសកម្មភាពអាជីវកម្ម អភិវឌ្ឍអចលនវត្ថុកាន់តែមានប្រសិទ្ធិភាពខ្ពស់៕

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានអញ្ចើញជាអធិបតី ដឹកនាំកិច្ចប្រជុំ ពិនិត្យផ្ទៀងផ្ទាត់គ្រួសារ សមាជិក អតីតយុទ្ធជន ជួបការ លំបាក ដើម្បីត្រៀមរៀបចំ ចាប់ឆ្នោត ប្រគល់ជូនដីឡូត៍ និងផ្ទះ ដែលបានសាងសង់ រួចរាល់ ចំនួន ១០០ខ្នង

ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង អញ្ចើញចូលរួមកិច្ចប្រជុំ ដើម្បីពិនិត្យសំណើ របស់រដ្ឋបាលខេត្ត សុំកែសម្រួល ព្រំប្រទល់តំបន់២ នៃតំបន់ទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង

ឯកឧត្តម ទេសរដ្នមន្ត្រី ប៉ា សុជាតិវង្ស បានអញ្ជើញចូលរួម ក្នុងពិធីបើក ការដ្ឋានសាងសង់ សាលាជាតិ វិជ្ជាជីវៈទេសចរណ៍ រាជធានីភ្នំពញ​ និងខេត្តព្រះសីហនុ

ឯកឧត្តម រដ្នមន្ត្រី សាយ សំអាល់ ៖ ការកំណត់ទស្សន វិស័យច្បាស់លាស់ ដើម្បីអភិវឌ្ឍន៍ ភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិ៍សាត់ គឺជាកត្តាចាំបាច់ ប្រកបដោយប្រសិទ្ធភាព

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ការសិក្សាលើទិន្នន័យ នៃការប្រើប្រាស់ដីនេះ គឺដើម្បីដឹងឱ្យបានច្បាស់លាស់ ពីកម្រិត នៃការ ប្រើប្រាស់ដី នៅកម្ពុជា

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ អញ្ជើញប្រកាស កែសម្រួល និងបំពេញបន្ថែម សមាសភាពគណៈកម្មការ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ

​ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំង មុខតំណែង និង​បំពាក់ ​ឋាន្តរស័ក្តិជូន មន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាន នគរបាលខេត្តកណ្ដាល​ ​ក្រោមអធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌ និង ​ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ ប៉ែន​ វិបុល​

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជេីញជួបពិភាក្សាការងារ ជាមួយ លោកជំទាវបណ្ឌិត ពាន់ ម៉ាហារ៉ានី ប្រធានរដ្ឋសភា នៃសាធារណរដ្ឋឥណ្ឌូនេស៊ី នៅវិមានសន្តិភាព

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួម ក្នុងពិធីបើកការដ្ឋាន សាងសង់សាលាជាតិ វិជ្ជាជីវៈទេសចរណ៍ ក្រោមអធិបតីភាព ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំយកអំណោយរបស់ សម្តេចតេជោ ហ៊ុន​សែន​ ចែកជូនប្រជាពលរដ្ឋ ចំនួន ៤៧៣គ្រួសារ នៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលទទួលរង ផលប៉ះពាល់ ដោយសារ ជំនន់ទឹកភ្លៀង

ឯកឧត្តម គួច ចំរើន មានប្រសាសន៍ស្វាគមន៍ថា រដ្ឋបាលខេត្តព្រះសីហនុ បានសហការជាមួយ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានឯកភាពគ្នារៀបចំផ្សព្វផ្សាយ ទាក់ទង ជាមួយ ច្បាប់គ្រងគ្រង អាជីវកម្មបញ្ចាំ

ឯកឧត្ដម លូ គឹមឈន់ ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកស្រីសន្ធរ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល​ និងចែកអំណោយ​ ដល់គ្រួសារជួបការលំបាក​ និងរងគ្រោះដោយសារ ទឹកជំនន់​ ក្នុងស្រុកស្រីសន្ធរ​

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាល​ និងចែកអំណោយរបស់ រាជរដ្នាភិបាលកម្ពុជា​ ជូនដល់គ្រួសារ ជួបការលំបាក​ និងរងគ្រោះដោយសារ ទឹកជំនន់​ ក្នុងស្រុកស្រីសន្ធរ​

ឯកឧត្តម រដ្នមន្ត្រី ប៉ាន សូរស័ក្តិ អញ្ជើញជាអធិបតីភាព ក្នុងសន្និបាត បូកសរុបការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ និងកម្មវិធីបោះឆ្នោតជ្រើសតាំងប្រធានក្រុមប្រឹក្សាភិបាល ប្រធានសហព័ន្ធ និងសមាជិកក្រុមប្រឹក្សាភិបាល សម្រាប់អាត្តិទី៤

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅសណ្ឋាគារសុខា ខេត្តសៀមរាប

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្វាយថវិកា ១០ម៉ឺនដុល្លារអាម៉េរិក សម្រាប់ចូលរួម ចំណែកសាងសង់ អគារសិក្សាថ្មីកម្ពស់ ៩ជាន់ នៃពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតី ក្នុងទិវាអនាម័យ បរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២២ នៅសួនច្បារសម្ដេចសង្ឃរាជ ជួន ណាត

ឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសម ជាមួយ ឯកឧត្តម រចនាថ ស៊ីង (Rajnath Singh) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋឥណ្ឌា នៅខេត្តសៀមរាប

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញចុះពិនិត្យសំណង់អគារ ចំនួន ២ខ្នង ដែលជា ទ្រព្យសម្បត្តិ ថ្មីបន្ថែមទៀត នៃវិស័យយុត្តិធម៌

ឯកឧត្តម រដ្នមន្ត្រី ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណ ចំពោះ ក្រុមហ៊ុន City Rice Import Export ដែលបាន នាំយក អង្កររំដួល របស់កម្ពុជា ទៅចូលរួមប្រកួត ក្នុងវេទិកា ស្រូវ-អង្ករ ពិភពលោក រហូតទទួលបាន ពានរង្វាន់ លេខ១ ជា អង្ករល្អដាច់គេ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1886 នាក់
ម្សិលមិញ :
6500 នាក់
សប្តាហ៍នេះ :
18368 នាក់
សរុប :
3673850 នាក់