ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម រដ្ឋមន្ត្រី វេង សាខុន អមដំណើរ ជាមួយលោកស្រី Amber Cernobs និងសហការី អញ្ជើញបន្តដំណើរ មកកាន់ ខេត្តស្ទឹងត្រែង ដើម្បីមកប្រគល់ផ្ទះសំណាញ សម្រាប់ពង្រីកពូជ ដំឡូងមីឆាប់រហ័ស និងគ្មានជំងឺ
Wed,11 May 2022 (Time 06:32 PM)
ដោយ ៖ ដើម្បីប្រជាជន


នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដំណើរជាមួយលោកស្រី Amber Cernobs និងសហការី បានអញ្ជើញបន្តដំណើរមកកាន់ខេត្តស្ទឹងត្រែង ដើម្បីមកប្រគល់ផ្ទះសំណាញសម្រាប់ពង្រីកពូជដំឡូងមីឆាប់រហ័ស និងគ្មានជំងឺ ដែលពិធីនេះបានរៀបចំនៅក្នុងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង និងមានការអញ្ជើញចូលរួមផងដែរ ឯកឧត្តម ស្វាយ សំអៀង អភិបាលនៃគណ:អភិបាលខេត្ត និងមានវត្តមានលោកអភិបាលរងខេត្ត លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តគោលដៅ លោកប្រធានមន្ទីរជុំវិញខេត្ត ក្រុមហ៊ុន និងប្រជាកសិករប្រមាណ ១៥០នាក់។

ជាបឋម លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអានរបាយការណ៍ជូនជ្រាបអំពីសក្តានុពលនៃផលិតកម្មដំឡូងមី ពូជ បញ្ហាប្រឈម ទីផ្សារ និងការសាកពិសោធន៍ពូជដំឡូងមីដែលកំពុងដំណើរការ។ លោកបានឲ្យដឹងថា គម្រោងផ្ទះសំណាញ់ត្រូវបានគាំទ្រដោយមូលនិធិរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធីខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី អនុវត្តដោយក្រុមហ៊ុន ខាតណ្ហ អ៊ីមើជីង ម៉ាឃីត និងគាំទ្របច្ចេកទេសដោយមជ្ឈមណ្ឌលអន្តរជាតិសម្រាប់កសិកម្មតំបន់ត្រូពិច (CIAT)។

ឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្តបានធ្វើចំណាប់អារម្មណ៍ទាក់ទងនិងពិធីដ៏មានសារ:សំខាន់នារសៀលថ្ងៃនេះ និងជាពិសេសបានបង្ហាញឆន្ទ:គាំទ្រលើការអនុវត្តគម្រោងនេះ ប្រយោជន៍ដើម្បីកំណើនផលិតកម្មដំឡូងមី ផលិតភាពកំណើនសេដ្ឋកិច្ចគ្រួសារ តាមរយ:ការប្រើប្រាស់ពូជដំឡូងមីគ្មានជំងឺ។

ឯកឧត្តមបានណែនាំឲ្យលោកប្រធានមន្ទីរ និងមន្រ្តីជំនាញ ខិតខំបន្ថែមទៀត ធ្វើការពង្រីកពូជដំឡូងមីគ្មានជំងឺនេះឲ្យបានគ្រប់គ្រាន់ ឆ្លើយតបតាមតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន។ ក្នុងនាមជាម្ចាស់ផ្ទះ ឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្ត បានវាយតម្លៃខ្ពស់ចំពោះឯកឧត្តមរដ្ឋមន្រ្តី និងលោកស្រី Amber Cernobs ដែលបានជំរុញ និងគាំទ្រឲ្យគម្រោងនេះបានកើតឡើងលើទឹកដីខេត្តស្ទឹងត្រែងដែលមានសក្តានុពលលើវិស័យកសិកម្មជារួម និងផលិតកម្មដំឡូងមីនិយាយដោយឡែក។

លោកសង្ឃឹមថាលទ្ធផលដែលទទួលបានពីគម្រោងនេះនឹងជួយឲ្យផលិតកម្មដំឡូងមីនៅទូទាំងខេត្តស្ទឹងត្រែងមានកំណើន ធានាបានពូជដំឡូងមីមានសុខភាពល្អ ទិន្នផលខ្ពស់ និងគុណភាពល្អ។ លោកស្រីលេខាទី១ ក៏បានផ្តល់មូលវិចារដ៏មានអត្ថន័យក្តោមជារួមទាក់ទងនឹងគម្រោងផ្ទះសំណាញសម្រាប់ពង្រីកពូជដំឡូងមីឆាប់រហ័ស និងគ្មានជំងឺ ដែលរដ្ឋាភិបាលអូស្រ្តាលី តាមរយ:កម្មវិធី CAVAC ជួយឧបត្ថម្ភដល់រាជរដ្ឋាភិបាលកម្ពុជា។

លោកស្រី យល់ឃើញថាផលិតកម្មដំឡូងមីមានឥទ្ធិផលជាវិជ្ជមាន លើសេដ្ឋកិច្ចគ្រួសារ ចូលរួមកាត់បន្ថយភាពក្រីក្រ ហើយប្រាកដណាស់កន្លងមកមិនមែនតែ កម្ពុជាទេ សូម្បីប្រទេសក្នុងតំបន់មួយចំនួនក៏បាននិងកំពុងរងផលប៉ះពាលដោយសារជំងឺម៉ូសាអ៊ិចនេះយ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យទិន្នផលដំឡូងមីរបស់បងប្អូនប្រជាកសិករធ្លាក់ចុះយ៉ាងគំហុក ហើយបានប៉ះពាល់ជាអវិជ្ជមានដល់សេដ្ឋកិច្ចគ្រួសារ។ ដូច្នេះ លោកស្រីសង្ឃឹមថាគម្រោងនេះនឹងជួយដោះ ស្រាយបញ្ហាចំពោះមុខជូនប្រជាកសិករ គឺផលិតពូជសុទ្ធល្អ គ្មានជំងឺឆ្កង ផ្តល់ទិន្នផលខ្ពស់ និងធានាបានគុណភាព។

ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករអំពីផលិតកម្មដំឡូងមី បរិមាណផលគុណភាព និងជំងឺឆ្លងម៉ូសារអ៊ិច។ល។ បន្ទាប់ពីបានជ្រាបតាមរយ:របាការណ៍របស់លោកប្រធានមន្ទីរអំពីបញ្ហាប្រឈមនៃផលិតកម្មដំឡូងមីនៅទូទាំងខេត្តស្ទឹង ត្រែង ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃលើលទ្ធផលសិក្សា ស្រាវជ្រាវ សាកពិសោធន៍ ដើម្បីបន្សុត ពូជដំឡូងមីគ្មានជំងឺ និងផ្តល់ទិន្នផលខ្ពស់ ដែលកម្មវិធី CAVAC (ដំណាក់កាលទី២) សហការអនុវត្តជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ហើយបាននិងកំពុងហុចផលជាផ្លែផ្កា គួរឲ្យកត់សម្គាល់។

ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមថា លទ្ធផលនេះនឹងជួយពង្រីកពូជសុទ្ធ គ្មានជំងឺ ទទួលបានទិន្នផលខ្ពស់ ដើម្បីផ្សព្វផ្សាយជូនប្រជាកសិករនៅទូទាំងខេត្តស្ទឹងត្រែង និងជាបន្ត បន្ទាប់យកទៅចែកជូនខេត្តនៅក្នុងតំបន់នេះទាំងមូល ធ្វើការដាំដុះឲ្យទាន់រដូវ។ យកឱកាសជួបជាមួយអ្នកដាំដំឡូងមី ឯកឧត្តមរដ្ឋមន្ត្រីបានពន្យល់អំពីទីផ្សារដំឡូងមីក្នុងបរិបទនៃវិបត្តិជំងឺឆ្លង កូវីដ-១៩ ទាំងក្នុងតំបន់ និងអន្តរជាតិ និងជាពិសេសនោះគឺច្បាប់ស្តីពី "ការការពាររុក្ខជាតិ និងភូតគាមអនាម័យ" បានអនុម័តដាក់ឲ្យអនុវត្ត ក្នុងបំណងគ្រប់គ្រង និងទប់ស្កាត់រាល់ការនាំចូលពូជដំណាំគ្រប់ប្រភេទដែលប្រឈមនឹងហានីភ័យជំងឺឆ្លង និងត្រូវលើកកម្ពស់ផលិតភាពផលិតកម្មពូជដំឡូងមី និងពូជដំណាំក្នុងស្រុកផ្សេងទៀត តាមរយ:វិស័យឯកជន និងដៃគូអភិវឌ្ឍ។

ដោយឡែក ចំពោះការងារបច្ចេកទេស លោកស្នើសុំឱ្យមន្រ្តីជំនាញយកចិត្តទុកដាក់បង្កើនចំណេះ ដឹងបច្ចេកទេសទាក់ទងការបង្កាត់ ជ្រើសរើស បន្សុតពូជដំណាំដំឡូងមីនេះនៅតាមចំការ និង ក្រុមហ៊ុនផ្ទាល់ ដើម្បីធ្វើការផ្សព្វផ្សាយពូជ និងបច្ចេកទេឲឲសជូនកសិករនៅទូទាំងតំបន់នេះ ទទួលបានប្រសិទ្ធភាពផលិតកម្ម និងសេដ្ឋកិច្ចខ្ពស់។ គម្រោងនឹងបញ្ចប់នៅពេលដ៏ខ្លីខាងមុខ ហេតុ នេះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យអគ្គនាយកដ្ឋានកសិកម្ម (នាយកដ្ឋានពូជដំណាំ) សហការ ជាមួយមន្ទីរ បន្តសកម្មភាពគម្រោងឲ្យមាននិរន្តរភាព។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ គណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សថ្នាក់កណ្តាល អញ្ជេីញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាល ជាមួយ ក្រុមការងារ​ និងក្រុមសកម្មជនយុវជន គណបក្សប្រជាជនកម្ពុជា ទូទាំងខេត្តកំពង់ចាម

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ប្រធានគណៈកម្មាធិការ គណបក្សខេត្តកំពង់ចាម ​បានអញ្ជេីញចូលរួម ​ក្នុងពិធីសំណេះសំណាល ជាមួយក្រុមការងារ​ និងក្រុមសកម្មជនយុវជន គណបក្សប្រជាជនកម្ពុជា ទូទាំងខេត្តកំពង់ចាម

ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋាន ស្រុកព្រៃនប់ បានអញ្ចើញចូលរួម ក្នុងពិធីសំណេះសំណាល ជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការ បក្សឃុំសាមគ្គី ឃុំទឹកល្អក ឃុំទឹកថ្លា

ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម និងលោកជំទាវ បានដឹកនាំសមាជិក សមាជិកា ប្រមាណជាង ៤,០០០នាក់ បើកយុទ្ធនាការ ឃោសនារកសម្លេងឆ្នោត សម្រាប់ការបោះឆ្នោត ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ឯកឧត្តមបណ្ឌិត សួស គង់ ប្រធានក្រុមការងារ បក្សចុះជួយមូលដ្នាន ស្រុកភ្នំស្រួច បានអញ្ចើញចូលរួមជាអធិបតី ក្នុងពិធីបើកយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ឯកឧត្តមនីតិកោសល្យបណ្ឌិត ឱម យ៉ិនទៀង ប្រធានក្រុមការងារ គណបក្សថ្នាក់កណ្ដាល ចុះជួយខណ្ឌទួលគោក បានអញ្ចើញបើកយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ចើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល ជាមួយសកម្មជន វាគ្មិនជាយុវជនគណបក្ស និងក្រុមការងារយុវជនគណបក្ស ខេត្តស្វាយរៀង និងបេក្ខជនពេញសិទ្ធិ និងបម្រុងឈរ ឈ្មោះបោះឆ្នោត ជ្រេីសរេីស ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ឯកឧត្ដម គួច ចំរើន ប្រធានគណ:កម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ចើញចូលរួម បើកយុទ្ធនាការ ឃោសនា បោះឆ្នោត ក្រុមប្រឹក្សា ឃុំ.សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមការងារបក្សចុះជួយខណ្ឌមានជ័យ បានអញ្ជើញបើកយុទ្ធនាការឃោសនា រកសម្លេងឆ្នោតសម្រាប់ គណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យ

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារបក្សចុះជួយ មូលដ្ឋានស្រុកបាណន់ បានអញ្ចើញចូលរួមក្នុងពិធីសំណេះសំណាល និងបើកយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ នៅស្រុកបាណន់

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ប្រធានក្រុមការងារ រាជរដ្នាភិបាលចុះជួយ មូលដ្ឋានស្រុកបាណន់ បានអញ្ជើញចូលរួមក្នុងពិធី បួងសួងសុំសេចក្ដីសុខ នៅប្រាសាទភ្នំបាណន់ ស្ថិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង

ឯកឧត្តម ហុង វិណុល ប្រធានក្រុមការងារ បក្សចុះជួយមូលដ្ឋានឃុំដូង បានអញ្ចើញចូលរួមបើក យុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញបើកយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ នៃខេត្តស្វាយរៀង

លោកជំទាវ ម៉ាណ ណាវី ប្រធានក្រុមការងារ បក្សចុះជួយមូលដ្នានសង្កាត់ ច្រាំងចំរេះ១ បានអញ្ចើញចូលរួម បើកយុទ្ធនាការ ឃោសនាបោះឆ្នោត ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកយុទ្ធ នាការឃោសនា បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

លោក ហេង វុទ្ធី ប្រធានក្រុមការងារ បក្សចុះជួយមូលដ្នាន ឃុំអារក្សត្នោត និងក្រុមការងារ បានដឹកនាំសមាជិកគណបក្សប្រជាជនកម្ពុជា ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់​ បើកយុទ្ធនាការ ឃោសនា បោះឆ្នោត ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង

ឯកឧត្តម លូ គឹម ឈន់ ប្រធានក្រុមការងារ បក្សចុះជួយមូលដ្នាន ស្រុកស្រីសន្ធរ ​អញ្ចើញ​អធិបតីភាព ​ក្នុងពិធីបើកយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើស​រើស​ ក្រុមប្រឹក្សា​ ឃុំ-សង្កាត់ អាណត្តិទី​៥ ឆ្នាំ​២០២២​

ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងលោកជំទាវ ម៉ក់ ស៊ីថា អញ្ចើញចូលរួម ក្នុងយុទ្ធនាការ ឃោសនា បោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅក្នុងស្រុកកំពង់សៀម

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែង ជាផ្លូវការ របស់ ឯកឧត្តម ជុំ ស ប្រធានសាលាដំបូងខេត្តបាត់ដំបង

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1591 នាក់
ម្សិលមិញ :
1466 នាក់
សប្តាហ៍នេះ :
20306 នាក់
សរុប :
3178810 នាក់