ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកកោះធំ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ សាលាពុទ្ធិកៈបឋមសិក្សាវត្តព្រែកស្ដី ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល
Wed,22 June 2022 (Time 03:12 PM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះធំ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សាលាពុទ្ធិកៈបឋមសិក្សាវត្តព្រែកស្ដី ក្នុងស្រុកកោះធំ ខេត្តកណ្តាល
=========================
កោះធំ៖នៅថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះធំ បាន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលាពុទ្ធិកៈបឋមសិក្សាវត្ត ព្រែកស្ដី ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្តាល ដោយមានការចូលរួមពីឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំព្រែកស្ដី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំព្រែកស្ដី ក្រុមប្រឹក្សាស្រុក គណៈអភិបាល ស្រុក ប្រធានការិយាល័យអង្គភាពជុំវិញស្រុក ក្រុមប្រឹក្សាឃុំព្រែកស្ដី និងបងប្អូនប្រជាពលរដ្ឋសរុប ប្រមាណ៧១១នាក់។

ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់បងប្អូនប្រជាពលរដ្ឋនៅឃុំព្រែកស្ដី ក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅស្រុកកោះធំទាំងមូល ដែលបានបោះ ឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ និងបានជម្រាបជូនថា៖ ជាលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំនៅទូទាំងស្រុកកោះធំ គណបក្សប្រជាជនកម្ពុជាបានទទួលតំណែងជាមេឃុំចំនួន១១ឃុំ ជំទប់ឃុំ ក្រុមប្រឹក្សាឃុំសរុប ទាំងអស់៧៥អាសនៈលើ១០៥អាសនៈនៅស្រុកកោះធំទាំងមូល។

ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសមិទ្ធផលសម្រេចបានទាក់ទងនឹងការរីក ចម្រើនខាងវិស័យអាណាចក្រ និងពុទ្ធិចក្រ ក្រោមម្លប់សុខសន្តិភាព ស្ថិរភាពនយោបាយ និងក្រោមការ ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានផ្តល់ឱកាសឱ្យយើងបានជួបជុំ គ្នាកសាងសមិទ្ធផលនានាដូចជា៖ ពុទ្ធិកៈបឋមសិក្សាបឋមសិក្សានាពេលនេះ និងសមិទ្ធផលនានានៅ វត្តព្រែកស្ដី ព្រមទាំងផ្តល់ឱកាសឱ្យយើងបានកសាងផ្លូវ ស្ពាន សាលារៀន មន្ទីពេទ្យ វត្តអារាម នៅទូទាំង ប្រទេសផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា៖ នៅទូទាំងប្រទេសកម្ពុជាមានការរីកចម្រើនច្រើនក្នុងនោះរួមមានផ្លូវ បេតុងកៅស៊ូខ្វាត់ខ្វែងតភ្ជាប់ពីរាជធានីភ្នំពេញទៅទីរួមខេត្ត ពីទីរួមខេត្តមួយទៅទីរួមខេត្តមួយ ព្រលាន យន្តហោះកំពុងសាងសង់ កំពង់ផែស្វ័យតភ្នំពេញនិងកំពង់ផែស្វ័យតក្រុងព្រះសីហនុត្រូវបានពង្រីក និងផ្លូវរថភ្លើងត្រូវបានស្ដារឡើងវិញជាដើម និងបានមានប្រសាសន៍បន្ថែមថា៖ ឯកឧត្តម និងក្រុមការងារគណបក្ស មានភ័ព្វសំណាងណាស់ដែលទទួលបានសិទ្ធិក្នុងការបម្រើបងប្អូនប្រជាពលរដ្ឋ ដើម្បីចូលរួម កសាងប្រទេសជាតិមាតុភូមិរបស់យើងឱ្យមានការរីកចម្រើនថែមទៀត។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានរំលឹកជាថ្មីម្តងទៀតអំពីសមិទ្ធផលសម្រេចបានសំខាន់ៗនៅស្រុកកោះធំដែលរួមមាន៖ ស្ពានកោះធំឆ្លងទន្លេបាសាក់ ផ្លូវជាតិលេខ២១ ផ្លូវលេខ១១០ រួមទាំងផ្លូវបេតុងខ្វាត់ខ្វែងនៅតាមបណ្តាឃុំនានាទូទៅទាំងស្រុកកោះធំ បង្គោលភ្លើងបំភ្លឺផ្លូវសូឡា១៤០០ ដើម និងគ្រោងបំពាក់បន្ថែមចំនួន១៤០០ដើមទៀតដើម្បីបំភ្លឺផ្លូវនៅតាមភូមិឃុំក្នុងស្រុកកោះធំ និងបាន បញ្ជូនជូនបងប្អូនប្រជាពលរដ្ឋថា៖ អ្វីដែលក្រុមការងាររបស់គណបក្សប្រជាជនហ៊ានសន្យា ហ៊ានធ្វើ មិនរង់ចាំយូរឡើយ៕

ឯកឧត្តមបណ្ឌិត សួស គង់ ប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានស្រុកភ្នំស្រួច អញ្ចើញជាអធិបតីភាព ក្នុងពិធីប្រារព្វមីទ្ទិញ រំលឹកខួបអនុស្សាវរីយ៍ លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅស្នាក់ការគណបក្សស្រុកភ្នំស្រួច

ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំបូកសរុប វាយតម្លៃលទ្ធផល បោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅក្នុងខេត្តព្រៃវែង

ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាបេសកជនពិសេស តំណាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានចូលជួបសម្តែងការគួរសម ដើម្បីចូលរួម អបអសាទរ និងពិភាក្សាការងារ ទ្វេភាគី ជាមួយ ឯកឧត្ដម ហ្វឺឌីណាន់ ម៉ាកូស ជេអរ ប្រធានាធិបតីទី១៧ នៃសាធារណរដ្ឋហ្វីលីពីន

ឯកឧត្តម រដ្នមន្ត្រី សាយ សំអាល់ អញ្ចើញចូលរួម ក្នុងពិធីអបអរសាទរ ការប្រកាសចូលកាន់តំណែង របស់ ឯកឧត្ដម ហ្វឺឌីណាន់ ម៉ាកូស ជេអរ ជាប្រធានាធិបតី ទី១៧ នៃសាធារណរដ្ឋហ្វីលីពីន

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញត្រួតពិនិត្យការដ្ឋាន សាងសង់អគារថ្មី របស់សាលាឧទ្ធរណ៍ និងមហាអយ្យការ អមសាលាឧទ្ធរណ៍ភ្នំពេញ និងសាលាដំបូង និងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ

ឯកឧត្តម ទេសរដ្នមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំ គណៈ ប្រតិភូកម្ពុជា អញ្ជើញចូលរួម កិច្ចប្រជុំកំពូល ស្តីពីការ ធ្វើឱ្យប្រសើរ ឡើងនូវ សុវត្ថិភាពចរាចរណ៍ សកល ក្រោមប្រធានបទ ដំណើរឆ្ពោះទៅ ឆ្នាំ២០៣០ សម្រាប់សុវត្ថិភាព ចរាចរណ៍ផ្លូវគោក នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក

ឯកឧត្ដម​ ទេសរដ្ឋមន្ត្រី​ អូស្មាន​ ហាស្សាន់​ និង​សហការី​ បានអញ្ជេីញមកដល់ កម្ពុជាវិញហេីយ​ បន្ទាប់ពីបានបំពេញទស្សនកិច្ច នៅប្រទេសម៉ាឡេស៊ីរយៈពេល​ ៤​ ថ្ងៃប្រកបដោយជោគជ័យ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថាវី បានអញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារ ឆ្នាំ២០២១-២០២២ និងលើកទិសដៅបន្ត ឆ្នាំ២០២៣ របស់ក្រុមគ្រូពេទ្យស័្មគ្រចិត្ត សម្តេចពិជ័យសេនា ទៀ បាញ់

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានសម្តែងនូវគារវកិច្ច គោរពថ្លែងអំណរគុណ ជាអនេកប្បការ ជូនចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់កិត្តិយស អញ្ជើញជាអធិបតីភាព ក្នុងពិធី ទិវាមច្ឆជាតិ ស្ថិតនៅខេត្តបន្ទាយមានជ័យ

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ចើញចូលរួមក្នុងពិធីប្រកាស ជាផ្លូវការ ការរៀបចំកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២២ និង ពានរង្វាន់ធុរកិច្ច អាស៊ានឆ្នាំ២០២២

លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានអញ្ជើញចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៧ របស់ក្រុមប្រឹក្សាខណ្ឌមានជ័យ អាណត្តិទី៣

ឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត ទទួលជួប សម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយលោកជំទាវ ORNA SAGIV ឯកអគ្គរដ្ឋទូតអុីស្រាអែល ទទួលបន្ទុកកម្ពុជា មាននិវាសនដ្ឋាន នៅរាជធានីបាងកក

ចាស់ជរាគ្មានទីពឹង២នាក់ប្តីប្រពន្ធ មានជំងឺប្រចាំកាយ ពិការសម្រាកនៅលើគ្រែដើរពុំរួច ទទួលបានអំណោយពី ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ

ឯកឧត្តម រដ្នមន្ត្រី ប៉ាន សូរស័ក្តិ ប្រធានកិច្ចប្រជុំ រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០២២ ផ្តល់កិត្តិយស បើកសម្ពោធព្រឹត្តការណ៍ កិច្ចប្រជុំកំពូល ធុរកិច្ច និងវិនិយោគអាស៊ាន និងកម្មវិធីពានរង្វាន់ ធុរកិច្ចអាស៊ាន ឆ្នាំ២០២២

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សា ពិគ្រោះយោបល់ ធុរកិច្ចអាស៊ាន ដឹកនាំកិច្ចប្រជុំ ក្រុមប្រឹក្សាពិគ្រោះយោបល់ ធុរកិច្ចអាស៊ានលើកទី៩៣ តាមប្រព័ន្ធអនឡាញ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខសិស្ស នាយនគរបាល សិស្សនាយនគរបាលរង វគ្គបណ្ដុះបណ្ដាល កម្រិតបឋមវិជ្ជាជីវៈនគរបាលជាតិភូមិភាគ៣

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជេីញ​ចូលរួមជាកិត្តិយស ​ក្នុងពិធី​សំណេះសំណាល​ សួរសុខទុក្ខ សិស្សនាយនគរបាល​ នាយនគរបាលរង​ វគ្គបណ្តុះបណ្តាល​កម្រិត បឋមវិជ្ជាជីវៈនគរបាល​ ជំនាន់ទី១៥​ លេីកទី​២​ ខេត្ត​កំពង់​ស្ពឺ

នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គនិស្សិត នាយទាហានសកម្មជំនាន់ទី២២ និងបញ្ចុះបឋមសិលាសាងសង់ អគារ​ស្នាក់នៅចំនួនពីរខ្នង នៅសាលានាយទាហានសកម្ម

ឯកឧត្តម រដ្ននមន្ត្រី វេង សាខុន បានអញ្ជើញមកពិនិត្យ កែសម្រួល និងវាយតម្លៃចុងក្រោយ លើស្ថានភាពរួម សណ្តាប់ធ្នាប់ របៀបរៀបរយ និងសោភណ្ឌភាព នៅកន្លែងប្រារព្វពិធី មច្ឆទិវា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណអភិបាល ខេត្តកណ្ដាល អញ្ចើញជាអធិបតីភាព ក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ ដោះស្រាយបញ្ហាគ្រឿងញៀន ក្នុងវិបត្តិសុខភាព និងមនុស្សធម៌

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
241 នាក់
ម្សិលមិញ :
1554 នាក់
សប្តាហ៍នេះ :
11718 នាក់
សរុប :
3282883 នាក់