ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្ដម​ ទេសរដ្ឋមន្ត្រី​ អូស្មាន​ ហាស្សាន់​ និង​សហការី​ បានអញ្ជេីញមកដល់ កម្ពុជាវិញហេីយ​ បន្ទាប់ពីបានបំពេញទស្សនកិច្ច នៅប្រទេសម៉ាឡេស៊ីរយៈពេល​ ៤​ ថ្ងៃប្រកបដោយជោគជ័យ
Fri,01 July 2022 (Time 12:31 PM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្ដម​ ទេសរដ្ឋមន្ត្រី​ អូស្មាន​ ហាស្សាន់​ បានអញ្ជេីញមកដល់កម្ពុជាវិញហេីយ​ បន្ទាប់ពីបានបំពេញទស្សនកិច្ច នៅប្រទេសម៉ាឡេស៊ី
==========================
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃសុក្រ ៣កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្ដម​ ទេសរដ្ឋមន្ត្រី​ អូស្មាន​ ហាស្សាន់​ និង​ សហការី​ បានអញ្ជេីញមកដល់កម្ពុជាវិញហេីយ​ បន្ទាប់ពីបានបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ីរយៈពេល​ ៤​ ថ្ងៃប្រកបដោយជោគជ័យ។

គួរជម្រាបផងដែរថា​ ឯកឧត្ដម​ ទេសរដ្ឋមន្ត្រី​ អូស្មាន​ ហាស្សាន់​ និង​ សហការី​ បានអញ្ជេីញទៅបំពេញទស្សនកិច្ចផ្លូវការ​នៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២៨​ ខែមិថុនា​ ឆ្នាំ​២០២២​ ដេីម្បីចូលរួមសន្និសីទអន្តរជាតិស្តីពី​ "ការលេីកកម្ពស់សន្តិភាព​ ភាពសុខដុម​ ការរួបរួម​ និង​ ភាពចម្រុះ​ ក្នុងចំណោមថ្នាក់ដឹកនាំឥស្លាមទូទាំងពិភពលោក"​ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម​ Dato' Sri Ismail Sabri bin Yaakob ​នាយករដ្ឋមន្ត្រីម៉ាឡេស៊ី​ ដែលត្រូវបានរៀបចំដោយ​ ទីស្តីការគណៈរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសាសនាឥស្លាមម៉ាឡេស៊ី​ សហការជាមួយអង្គការសម្ព័ន្ធពិភាពឥស្លាម​ (RABITA) ដោយមានការអញ្ជេីញចូលរួមពីមេដឹកនាំសហគមន៍ឥស្លាម​ អ្នកនយោបាយ​ និង​ សាសនាវិទូ​ មកពី​ ២០ប្រទេសក្នុងតំបន់អាស៊ី​ ដែលបានប្រារព្ធឡេីងនៅថ្ងៃទី៣០​ ខែមិថុនា​ ឆ្នាំ​២០២២។

​នៅមុនពេលចូលរួមសន្និសីទខាងលេី​ នៅថ្ងៃទី29 ខែមិថុនា​ ឆ្នាំ​2022​ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​ ក៏បានជួបពិភាក្សាការងារជាមួយ​ ឯកឧត្ដម​ Datuk Seri M. Saravanan រដ្ឋមន្ត្រីក្រសួងធនធានមនុស្សម៉ាឡេស៊ី​ ដេីម្បីពិភាក្សាលេីតម្រូវការរបស់ប្រទេសម៉ាឡេស៊ីក្នុងការទទួលយកពលករពីកម្ពុជាដេីម្បីបម្រេីការងារផ្នែកសេវាកម្ម​ និង​ ផ្នែកផ្សេងៗទៀត​ ដោយម៉ាឡេស៊ីបានកែសម្រួលលក្ខខណ្ឌការងារកាន់តែល្អប្រសេីរ​ ព្រមទាំងបៀវវត្សរ៍កាន់តែខ្ពស់។ តាមគ្រោង​ ឯកឧត្ដម​រដ្ឋមន្ត្រី​នឹង​អញ្ជេីញមកទស្សនកិច្ច​នៅកម្ពុជា និងជួបពិភាក្សាការងារជាមួយ​ ឯកឧត្ដម​​ អ៊ិត​ សំហេង​ រដ្ឋមន្ត្រីក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ នាចុងខែកក្កដា​ ឆ្នាំ2022​ នេះ។

នៅព្រឹក​ថ្ងៃទី​30 ខែមិថុនា​ ឆ្នាំ​2022​ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​ បានជួបពិភាក្សាការងារជាមួយ​ ឯកឧត្ត​ម Dato' Abdul Fattah Abdullah ប្រធានសហករណ៍ជាតិម៉ាឡេស៊ី (ANGKASA) ប្រធានសហករណ៍អាស៊ាន​ (ACO) និងជាអនុប្រធានសហករណ៍អាស៊ីប៉ាស៊ីហ្វីក​ ដើម្បីបន្តរឹតចំណងមិត្តភាព​ និង សិក្សាផ្លាស់ប្តូរបទពិសោធន៍ការងារពាណិជ្ជកម្ម វិនិយោគ ទីផ្សារការងារ​ពលករ​​កម្ពុជា និងការងារសហគមន៍ឥស្លាមកម្ពុជា។ ANGKASA ជាសហករណ៍ជាតិម៉ាឡេស៊ីដ៏ធំមួយ បង្កើតឡើងនៅឆ្នាំ1971 មានដៃគូសហការណ៍ចំនួន 13,428 និងសមាជិក 7,066,222 លាននាក់ ជាមួយនឹងដើមទុន 130,740.68 លានរីងហ្គិតម៉ាឡេស៊ី​ ដែលបានចូលរួមគ្នាមកពីគ្រប់មជ្ឈដ្ឋានការងាររកស៊ីនៅម៉ាឡេស៊ី។

ក្នុងឱកាសនោះដែរ​ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​ ក៏បានជួបជាមួយថ្នាក់ដឹកនាំបណ្តាស្ថាប័ន​ អង្គការ-សមាគមមនុស្សធម៌នានា​ និង​ ថ្នាក់ដឹកនាំម៉ាឡេស៊ី​ ដេីម្បីពង្រឹងទំនាក់ទំនង​ និងផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា​ ដែលបានធ្វេីឲ្យមានសុខដុមបនីយកម្មជាតិសាសន៍​ និង​ សាសនានៅកម្ពុជា​ និងការស្តារ​ និងដោះស្រាយបញ្ហានានា​កំឡុងពេលកូវីដ១៩​ ក្រោមការដឹកនាំរបស់សម្តេចតេជោ។

ជាមួយគ្នានោះដែរ​ បណ្តាថ្នាក់ដឹកនាំទាំងនោះក៏បានមានការភ្ញាក់ផ្អេីល​ ព្រមទាំងបានថ្លែងនូវការកោតសរសេីរចំពោះសម្តេចតេជោ​ ដែលបានចាត់វិធានការបានយ៉ាងល្អប្រសេីរឆ្លេីយតបទៅនឹងវិបត្តិកូវីដ១៩​ ហេីយបានធ្វេីឲ្យកម្ពុជាមិនមានករណីឆ្លងថ្មី​ ៥២ថ្ងៃជាប់ៗគ្នា​ និងការចាក់វ៉ាក់សាំងកូវីដ១៩ជូនប្រជាពលរដ្ឋបានរហូតដល់ដូសទី​ ៥។

ថ្ងៃទី28 ខែមិថុនា​ ឆ្នាំ​2022 ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​ បានអញ្ជេីញទៅមេីលទីផ្នូរបញ្ចុះសព​ ឯកឧត្តម​ ហ្សាការីយ៉ា​ អាដាម​ អតីតរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី​ ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី25 ខែសីហា​ ឆ្នាំ2021​ នៅទីក្រុង គូឡាឡំពួរ​ ប្រទេសម៉ាឡេស៊ី។

ហេីយ​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាននាំយកមកនូវវចនានុក្រម ម៉ាឡាយូ - ខ្មែរ ដែលវិទ្យាស្ថាន ភាសា និង អក្សរសាស្ត្រ ប្រទេសម៉ាឡេស៊ី បានអនុញ្ញាតបោះពុម្ពប្រើប្រាស់ជាផ្លូវការ នៅដើមឆ្នាំ2022 ដែលជាស្នាដៃរបស់ ឯកឧត្ដម ហ្សាការីយ៉ា អាដាម បន្ទាប់ពីបានបកប្រែគម្ពីរអាល់គួរអាន ជាភាសាខ្មែរ​ នៅមុនពេលដែលលោកបានលាចាកលោកទៅ៕

លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង អញ្ចើញជាអអិបតី ដឹកនាំប្រជុំត្រួតពិនិត្យការ អនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាព ការងារកងរាជអាវុធហត្ថ ប្រចាំខែសីហា លើកទិសដៅការងារ ខែកញ្ញា ឆ្នាំ២០២២

លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរង នគរបាលខេត្តកំពង់ចាម អញ្ចើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុប របាយការណ៍ ប្រចាំឆមាស និងត្រួតពិនិត្យការងារជំនាញ នគរបាលព្រហ្មទណ្ឌ និងនគរបាលបច្ចេកទេស នៅអធិការនគរបាលស្រុកកំពង់សៀម

លោក ឡោ ចាន់លី អភិបាលស្រុកព្រៃឈរ អញ្ចើញចូលរួមប្រជុំ ជាមួយ ក្រុមការងារ មកពីអន្តរក្រសួង ដើម្បីពិភាក្សា ស្តីពីការផ្ទេរសិទ្ធិគ្រប់គ្រងអាគារ ប្រៃសនីយ៍ ទូរគមនាគមន៍កម្ពុជា ប្រចាំស្រុកព្រៃឈរ

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំការងារ និងចុះពិនិត្យតាមបណ្តាអង្គភាព ចំណុះតំបន់ប្រតិបត្តិការ សឹករងរតគីរី យោធភូមិភាគទី១ កងទ័ពជើងគោក

ឯកឧត្តម ហ៊ុន ម៉ានី បានដឹកនាំគណៈប្រតិភូ អញ្ចើញចូលរួម ក្នុងកិច្ចពិភាក្សា ជាមួយ ក្រុមអ្នកជំនាញ នៃវិទ្យាស្ថាន ISEAS-Yusuf Ishak ដឹកនាំដោយលោក Choi Shing Kwok នាយកប្រតិបត្តិវិទ្យាស្ថាន

នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធលើផ្ទៃប្រទេស បានដឹកនាំសហការី អញ្ជើញចុះត្រួតពិនិត្យការដ្ឋាន ស្ថាបនាផ្លូវ ឡើងទៅកាន់កំពូលភ្នំជុំរីករាយ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យលោក កស័ក្ដិ ឆ័យរ៉ាក់ស្ម៊ីស័ក្ដិ ប្រធានប្រតិបត្តិ ក្រុមហ៊ុន ស៊ីភី អល (CP All) ចូលជួប សម្ដែងការគួរសម និងពិភាក្សា នៅវិមានសន្តិភាព

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាត​ឲ្យ អនុប្រធានស្នងការ បំភ័ន្តអក្ខរៈ នៃកងទ័ពប្រជាជនវៀតណាម ចូលជួប សម្តែងការគួរសម នៅអគ្គបញ្ជាការដ្ឋាន

លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី​ ស្នងការរង​ នគរបាលខេត្តកំពង់ចាម អញ្ចើញជាអធិបតី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងណែនាំ អំពីនីតិវិធី និងកិច្ចការការងារជំនាញ​ នៅអធិការនដ្នានគរបាល ស្រុកចំការលើ និងស្រុកស្ទឹងត្រង់

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា អញ្ចើញក្នុងពិធី ចុះហត្ថលេខាលើ អនុស្សារណៈយោគ យល់គ្នា រវាង សមាគមប្រជាជន សឹង្ហបុរី (People’s Association of Singapore) និងសហភាពសហព័ន្ធយុវជនកម្ពុជា

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំការងារ និងចុះពិនិត្យតាមបណ្តា អង្គភាពចំណុះតំបន់ប្រតិបត្តិការ សឹករងមណ្ឌលគីរី យោធភូមិភាគទី១ កងទ័ពជើងគោក

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំផ្សព្វផ្សាយ ទិន្នន័យ ជាសាធារណ: នូវឯកសារ នៃការ វិនិច្ឆ័យ នៅភូមិ១ និងភូមិ២ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងសហការី បានបន្តដំណើរ មកពិនិត្យសត្តឃាតដ្ឋានជ្រូក និងរោងចក្រផលិត ចំណីអាហារ ដែលមានស្តង់ដា អនាម័យ គុណភាព និងសុវត្ថិភាពលើសាច់ និងអាហារសម្រាប់ អ្នកបរិភោគ នៅក្នុងស្រុកជុំគីរី ខេត្តកំពត

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាត​ឲ្យអនុព័ន្ធយោធាឡាវ ប្រចាំកម្ពុជា ចប់អាណត្តិចូលជួប សម្ដែងការគួរសម និងជម្រាបលា ហើយក្នុងឱកាសនោះ អនុព័ន្ធយោធាឡាវ ទើបតែងតាំងថ្មី បានចូលជួប សម្ដែងការគួរសម

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញមកពិនិត្យលើវឌ្ឍនភាព នៃផលិតកម្មចិញ្ចឹមជ្រូកសាច់ ក្នុងកសិដ្ឋាន បងស្រី ងិន គន្ធា ស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គអប់រំ នយោបាយ របស់គណបក្ស ជំនាន់ទី ៦៩ នៅវិមាន៧មករា

លោកជំទាវ ម៉ាណ ណាវី តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមក្នុងកម្មវិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ និងខតាន់ជូនក្មេងប្រុស នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ

សម្ដេចពិជ័យសេនា ទៀ បាញ់ បានអញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ទៅបំពេញទស្សន កិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល៤ថ្ងៃ

ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស បានទទួលជួប ឧត្តមសេនីយ៍ត្រី ង្វៀន វ៉ាងតៀន មេបញ្ជាការរង បញ្ជាការដ្ឋានយោធភូមិភាគទី៩ កងទ័ពប្រជាជនវៀតណាម ជួបសម្ដែងការគួរសម

ឯកឧត្តម ប៉ា សុជាតិវង្ស សមាជិក គណ:កម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួម ក្នុងពិធីបើកសិក្ខាសាលា ស្តីពី ការចែករំលែក និងផ្លាស់ប្តូរបទពិសោធន លើការងារព័ត៌មាន និងការផ្សព្វផ្សាយ មហាជន ក្នុងបរិបទឌីជីថល នៅវិមាន៧មករា

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
680 នាក់
ម្សិលមិញ :
1606 នាក់
សប្តាហ៍នេះ :
16498 នាក់
សរុប :
3396839 នាក់