ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម ទេសរដ្នមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំ គណៈ ប្រតិភូកម្ពុជា អញ្ជើញចូលរួម កិច្ចប្រជុំកំពូល ស្តីពីការ ធ្វើឱ្យប្រសើរ ឡើងនូវ សុវត្ថិភាពចរាចរណ៍ សកល ក្រោមប្រធានបទ ដំណើរឆ្ពោះទៅ ឆ្នាំ២០៣០ សម្រាប់សុវត្ថិភាព ចរាចរណ៍ផ្លូវគោក នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
Fri,01 July 2022 (Time 05:58 PM)
ដោយ ៖ ដើម្បីប្រជាជន


គ្រោះថ្នាក់ចរាចរណ៍គឺជាមូលហេតុចម្បងនៃការស្លាប់នៅកម្ពុជា ប្រសាសន៍របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្លែងទៅកាន់កិច្ចប្រជុំកំពូលស្តីពីការធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍សកល ក្រោមប្រធានបទ៖ ដំណើរឆ្ពោះទៅឆ្នាំ២០៣០ សម្រាប់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ការធានាឱ្យមាន សកម្មភាពប្រចាំទសវត្សរ៍ និងការផ្សព្វផ្សាយ

ទីក្រុងញូវយ៉ក៖នៅថ្ងៃព្រហស្បតិ៍-សុក្រ ២-៣កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក(គ.ស.ច.គ.) បានដឹកនាំគណៈ ប្រតិភូកម្ពុជាចំនួន០៣រូបអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីការធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍ សកល ក្រោមប្រធានបទ៖ ដំណើរឆ្ពោះទៅឆ្នាំ២០៣០ សម្រាប់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ការធានាឱ្យមានសកម្មភាពប្រចាំទសវត្សរ៍ និងការផ្សព្វផ្សាយ ដែលបានប្រព្រឹត្តទៅនៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានអញ្ជើញឡើងធ្វើសេចក្តីថ្លែងការណ៍ក្នុងលេខរៀងទី៥ក្នុង ចំណោមតំណាងប្រទេស និងរដ្ឋជាសមាជិកសរុបចំនួន៧៧ ដោយបានលើកឡើងថា៖ គ្រោះថ្នាក់ ចរាចរណ៍ជាមូលហេតុចម្បងនៃការស្លាប់នៅកម្ពុជា ពោលគឺ៖ ក្នុងមួយថ្ងៃៗគិតជាមធ្យមមានមនុស្ស៥បានស្លាប់ និងរងរបួស១០នាក់ តាមដងផ្លូវក្នុងប្រទេសកម្ពុជា។ យោងតាមការសិក្សារបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) ប្រទេសកម្ពុជាបានខាតបង់ផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណ២,៥% ទៅ៣%ក្នុងមួយឆ្នាំ ដោយសារគ្រោះថ្នាក់ចរាចរណ៍។

ទន្ទឹមនឹងនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះជាណាចក្រកម្ពុជា “ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍” និងបានបន្តទៀតថា៖ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងការជួយឧបត្ថម្ភជ្រោមជ្រែងពីបណ្តាដៃគូអភិវឌ្ឍន៍ កម្ពុជាសម្រេចបាននូវសមិទ្ធផលគួរទីមោទនៈ ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រោះថ្នាក់ចរាចរណ៍ដែលឆក់យកជីវិតមនុស្ស។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា៖ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មាធិការជាតិសុវត្ថិ ភាពចរាចរណ៍ផ្លូវគោក ដែលមានសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជា ប្រធាន និងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាអនុប្រធានអចិន្ត្រៃយ៍ ទទួលខុសត្រូវលើគោល នយោបាយសុវត្ថិភាពចរាចរណ៍ អគ្គស្នងការនគរបាលជាតិ ជាអនុប្រធានទទួលបន្ទុករឹតបន្តឹងការអនុវត្ត និងក្រសួងស្ថាប័នពាក់ព័ន្ធចូលរួមជាសមាជិក។ លើសពីនេះទៀត អនុគណៈកម្មាធិការនៅថ្នាក់ខេត្ត ដែលដឹកនាំដោយអភិបាលខេត្ត ត្រូវបានបង្កើតឡើងដើម្បីអនុវត្តគោលនយោបាយសុវត្ថិភាពចរាចរណ៍ នៅថ្នាក់ខេត្ត។ គ.ស.ច.គ. មានរបបប្រជុំប្រចាំខែ ដើម្បីពិនិត្យសភាពការណ៍គ្រោះថ្នាក់ចរាចរណ៍ និងដាក់ចេញវិធានការទប់ស្ថាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យបានទាន់ពេលវេលា។ រាជរដ្ឋាភិបាលប្រកាន់ខ្ជាប់គោលការណ៍លើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកសកល និងស្ថានភាពមូលដ្ឋានដើម្បីបង្ការ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ដៃគូអភិវឌ្ឍន៍ និងបណ្តាភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងស្វិតស្វាញក្នុងការលើកកម្ពស់នូវសុវត្ថិភាពចរាចរណ៍នៅកម្ពុជា និងបានស្នើសុំការគាំទ្របន្ថែមទៀត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។

បន្ទាប់មក ឯកឧត្តមទេសរដ្ឋមន្ត្រី បានជួបពិភាក្សាការងារទ្វេភាគីជាមួយប្រទេស Mozambique ដើម្បីចែករំលែកអំពីការអនុវត្តល្អលើការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលកម្ពុជាបានអនុវត្តកន្លងមក ទាក់ទង នឹងការអប់រំផ្សព្វផ្សាយ តាមរយៈការចែកមួកសុវត្ថិភាព ការចែកស្ទីកឃ័រចំណាំងផ្លាត វីដេអូស្ពតអប់រំ ការផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដល់វិស័យឯកជន កម្មវិធីដកពិន្ទុបណ្ណបើកបរ ការពិន័យចំពោះអ្នកល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដូចជាការមិនពាក់ខ្សែក្រវាត់សុវត្ថិភាព បើកបរល្មើសភ្លើងសញ្ញាចរាចរណ៍ ការបើកបរលើសល្បឿនកំណត់ ព្រមទាំងចែករំលែកនូវកម្មវិធីដកពិន្ទុបណ្ណបើកបរ ការងារចុះបញ្ជីយានយន្តតាម Online QR Code លើបណ្ណបើកបរ និងផ្លាកលេខសំគាល់យានយន្តដល់ប្រទេស Mozambique ផងដែរ។

សូមជម្រាបជូនថា៖ យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០១០ ដល់ឆ្នាំ២០២០ របស់ប្រព័ន្ធជនរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍ (RCVIS) មូលហេតុចម្បងនៃគ្រោះថ្នាក់ចរាចរណ៍គឺ៖ ល្មើសល្បឿន ជែងគ្រោះថ្នាក់ មិនគោរពសិទ្ធិអាទិភាព និងស្រវឹង។ កំហុសក្នុងការរចនាផ្លូវ និងកង្វះលក្ខណៈបច្ចេកទេសយានជំនិះក៏បានរួមចំណែកដល់គ្រោះថ្នាក់ចរាចរណ៍ផងដែរ។ យើងបានពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងគោលនយោបាយជាតិស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងទសវត្សរ៍នៃសកម្មភាពឆ្នាំ២០១១-២០២០។ យើងបានជួយសង្គ្រោះជីវិតមនុស្ស ៤.៥៦១នាក់ក្នុងអំឡុងពេលនេះ បើធៀបនឹង គោលដៅរបស់យើងដែល មានចំនួន ៧.៣៣៨ នាក់។

បន្ទាប់ពីសេចក្តីប្រកាសនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី៣ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅទីក្រុង Stockholm និងផែនការសកលដែលដាក់ចេញដោយអង្គការសុខភាពពិភពលោក និងគណៈកម្មការ តំបន់របស់អង្គការសហប្រជាជាតិនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ កម្ពុជាបានបង្កើតទសវត្សរ៍នៃ សកម្មភាពសម្រាប់ឆ្នាំ២០២១-២០៣០ ក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបាន៥០%។ ថ្មីៗនេះយើងបានដាក់បង្ហាញ Mobile App សម្រាប់ប៉ូលិសចរាចរណ៍របស់យើង ដើម្បីធ្វើការដកពិន្ទុ ដោយស្វ័យប្រវត្តិចំពោះការល្មើសច្បាប់ចរាចរណ៍ និងកំពុងចាប់ផ្ដើមដំឡើងកាមេរ៉ាចាប់ល្បឿននៅតាមផ្លូវ ជាតិរបស់យើង។ ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គឺជាការទទួលខុសត្រូវរបស់អ្នកពាក់ព័ន្ធទាំងអស់រដ្ឋាភិបាលមិនអាចធ្វើបានតែម្នាក់ឯងទេ។ យើងត្រូវការទាំងវិស័យសាធារណៈ និងឯកជន អង្គការក្រៅរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសហការជាមួយរដ្ឋាភិបាល ដើម្បីអប់រំអ្នកប្រើប្រាស់ផ្លូវអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ ក្នុងន័យនេះ គ.ស.ច.គ. បាន និងកំពុងសហការជាមួយសភាពាណិជ្ជកម្មក្នុង ប្រទេសកម្ពុជា ដើម្បីឱ្យអប់រំបុគ្គលិករបស់ពួកគេអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក៕

លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង អញ្ចើញជាអអិបតី ដឹកនាំប្រជុំត្រួតពិនិត្យការ អនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាព ការងារកងរាជអាវុធហត្ថ ប្រចាំខែសីហា លើកទិសដៅការងារ ខែកញ្ញា ឆ្នាំ២០២២

លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរង នគរបាលខេត្តកំពង់ចាម អញ្ចើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុប របាយការណ៍ ប្រចាំឆមាស និងត្រួតពិនិត្យការងារជំនាញ នគរបាលព្រហ្មទណ្ឌ និងនគរបាលបច្ចេកទេស នៅអធិការនគរបាលស្រុកកំពង់សៀម

លោក ឡោ ចាន់លី អភិបាលស្រុកព្រៃឈរ អញ្ចើញចូលរួមប្រជុំ ជាមួយ ក្រុមការងារ មកពីអន្តរក្រសួង ដើម្បីពិភាក្សា ស្តីពីការផ្ទេរសិទ្ធិគ្រប់គ្រងអាគារ ប្រៃសនីយ៍ ទូរគមនាគមន៍កម្ពុជា ប្រចាំស្រុកព្រៃឈរ

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំការងារ និងចុះពិនិត្យតាមបណ្តាអង្គភាព ចំណុះតំបន់ប្រតិបត្តិការ សឹករងរតគីរី យោធភូមិភាគទី១ កងទ័ពជើងគោក

ឯកឧត្តម ហ៊ុន ម៉ានី បានដឹកនាំគណៈប្រតិភូ អញ្ចើញចូលរួម ក្នុងកិច្ចពិភាក្សា ជាមួយ ក្រុមអ្នកជំនាញ នៃវិទ្យាស្ថាន ISEAS-Yusuf Ishak ដឹកនាំដោយលោក Choi Shing Kwok នាយកប្រតិបត្តិវិទ្យាស្ថាន

នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធលើផ្ទៃប្រទេស បានដឹកនាំសហការី អញ្ជើញចុះត្រួតពិនិត្យការដ្ឋាន ស្ថាបនាផ្លូវ ឡើងទៅកាន់កំពូលភ្នំជុំរីករាយ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យលោក កស័ក្ដិ ឆ័យរ៉ាក់ស្ម៊ីស័ក្ដិ ប្រធានប្រតិបត្តិ ក្រុមហ៊ុន ស៊ីភី អល (CP All) ចូលជួប សម្ដែងការគួរសម និងពិភាក្សា នៅវិមានសន្តិភាព

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាត​ឲ្យ អនុប្រធានស្នងការ បំភ័ន្តអក្ខរៈ នៃកងទ័ពប្រជាជនវៀតណាម ចូលជួប សម្តែងការគួរសម នៅអគ្គបញ្ជាការដ្ឋាន

លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី​ ស្នងការរង​ នគរបាលខេត្តកំពង់ចាម អញ្ចើញជាអធិបតី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងណែនាំ អំពីនីតិវិធី និងកិច្ចការការងារជំនាញ​ នៅអធិការនដ្នានគរបាល ស្រុកចំការលើ និងស្រុកស្ទឹងត្រង់

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា អញ្ចើញក្នុងពិធី ចុះហត្ថលេខាលើ អនុស្សារណៈយោគ យល់គ្នា រវាង សមាគមប្រជាជន សឹង្ហបុរី (People’s Association of Singapore) និងសហភាពសហព័ន្ធយុវជនកម្ពុជា

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំការងារ និងចុះពិនិត្យតាមបណ្តា អង្គភាពចំណុះតំបន់ប្រតិបត្តិការ សឹករងមណ្ឌលគីរី យោធភូមិភាគទី១ កងទ័ពជើងគោក

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំផ្សព្វផ្សាយ ទិន្នន័យ ជាសាធារណ: នូវឯកសារ នៃការ វិនិច្ឆ័យ នៅភូមិ១ និងភូមិ២ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងសហការី បានបន្តដំណើរ មកពិនិត្យសត្តឃាតដ្ឋានជ្រូក និងរោងចក្រផលិត ចំណីអាហារ ដែលមានស្តង់ដា អនាម័យ គុណភាព និងសុវត្ថិភាពលើសាច់ និងអាហារសម្រាប់ អ្នកបរិភោគ នៅក្នុងស្រុកជុំគីរី ខេត្តកំពត

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាត​ឲ្យអនុព័ន្ធយោធាឡាវ ប្រចាំកម្ពុជា ចប់អាណត្តិចូលជួប សម្ដែងការគួរសម និងជម្រាបលា ហើយក្នុងឱកាសនោះ អនុព័ន្ធយោធាឡាវ ទើបតែងតាំងថ្មី បានចូលជួប សម្ដែងការគួរសម

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញមកពិនិត្យលើវឌ្ឍនភាព នៃផលិតកម្មចិញ្ចឹមជ្រូកសាច់ ក្នុងកសិដ្ឋាន បងស្រី ងិន គន្ធា ស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គអប់រំ នយោបាយ របស់គណបក្ស ជំនាន់ទី ៦៩ នៅវិមាន៧មករា

លោកជំទាវ ម៉ាណ ណាវី តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមក្នុងកម្មវិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ និងខតាន់ជូនក្មេងប្រុស នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ

សម្ដេចពិជ័យសេនា ទៀ បាញ់ បានអញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ទៅបំពេញទស្សន កិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល៤ថ្ងៃ

ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស បានទទួលជួប ឧត្តមសេនីយ៍ត្រី ង្វៀន វ៉ាងតៀន មេបញ្ជាការរង បញ្ជាការដ្ឋានយោធភូមិភាគទី៩ កងទ័ពប្រជាជនវៀតណាម ជួបសម្ដែងការគួរសម

ឯកឧត្តម ប៉ា សុជាតិវង្ស សមាជិក គណ:កម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួម ក្នុងពិធីបើកសិក្ខាសាលា ស្តីពី ការចែករំលែក និងផ្លាស់ប្តូរបទពិសោធន លើការងារព័ត៌មាន និងការផ្សព្វផ្សាយ មហាជន ក្នុងបរិបទឌីជីថល នៅវិមាន៧មករា

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
639 នាក់
ម្សិលមិញ :
1606 នាក់
សប្តាហ៍នេះ :
16457 នាក់
សរុប :
3396798 នាក់