ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាត​ឲ្យ អនុប្រធានស្នងការ បំភ័ន្តអក្ខរៈ នៃកងទ័ពប្រជាជនវៀតណាម ចូលជួប សម្តែងការគួរសម នៅអគ្គបញ្ជាការដ្ឋាន
Tue,16 August 2022 (Time 11:16 AM)
ដោយ ៖ ដើម្បីប្រជាជន


អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ អនុញ្ញាតឱ្យគណៈប្រតិភូស្នងការបំភ័ន្តអក្ខរៈ នៃកងទ័ពប្រជាជនវៀតណាម ចូលជួបសម្តែងការគួរសម
=======================
ភ្នំពេញ៖នៅព្រឹកថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាត​ឲ្យលោកវរសេនីយ៍ឯក វ៉ូ មីញគួង អនុប្រធានស្នងការបំភ័ន្តអក្ខរៈ នៃកងទ័ពប្រជាជនវៀតណាម ចូលជួបសម្តែងការគួរសម នៅអគ្គបញ្ជាការដ្ឋាន។

នៅក្នុងឱកាសនោះ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានស្វាគមន៍ដោយក្តីសោមនស្សរីករាយ ចំពោះដំណើរបំពេញទស្សនកិច្ចរបស់គណៈប្រតិភូបំភ័ន្តអក្ខរៈ កងទ័ពប្រជាជនវៀតណាម នៅកម្ពុជា ដែលបង្ហាញពីការពង្រឹងចំណងមិត្តភាព សាមគ្គីភាពប្រទេសទាំងពីរ ក្នុងនាមជាអ្នកជិតខាងល្អ។

ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីស្ថានភាពកូវីដ-១៩ នៅកម្ពុជា ដែលមកដល់ពេលនេះមានសភាពធូរស្រាល រាជរដ្ឋាភិបាលបានបើកប្រទេសឡើងវិញដើម្បីស្ដារសេដ្ឋកិច្ចជាតិ ដោយឯកឧត្តមបានវាយតម្លៃថា ជោគជ័យនៃការគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩នេះ មិនមែនកើតឡើងដោយចៃដន្យទេ គឺដោយសារកត្តាដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាល ការចូលរួមរបស់ប្រជាពលរដ្ឋ និងការជួយឧបត្ថម្ភគាំទ្រពីបណ្ដាប្រទេសជាមិត្ត និងអង្គការសុខភាពពិភពលោក។

ពាក់ព័ន្ធដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានរំលេចពីចំណងទាក់ទងដែលកម្ពុជានិងវៀតណាមធ្លាប់មានកន្លងមក ហើយបច្ចុប្បន្នប្រទេសទាំងពីរបានបន្តពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដោយឈរលើគោលការណ៍គោរពផលប្រយោជន៍ និងគោរពអធិបតេយ្យ បូរណភាពទឹកដីផងគ្នា។

ជាការឆ្លើយតប លោកវរសេនីយ៍ឯក វ៉ូ មីញគួង បានថ្លែងអំណរគុណដល់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូបំភ័នអក្ខរៈកងទ័ពប្រជាជនវៀតណាមបានចូលជួបសម្ដែងការគួរសម និងបានអរគុណចំពោះការផ្ដល់ព័ត៌មានដ៏មានសារៈសំខាន់ ស្តីពីស្ថានភាពវិវត្តន៍របស់កម្ពុជា នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕

សម្ដេចក្រឡាហោម ស ខេង បានចេញលិខិតបង្គាប់ការ ត្រូវបានចាត់ ឯកឧត្ដម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដឹកនាំ និងសម្របសម្រួលក្រុមការងារ បង្ក្រាបបទល្មើស ខុសច្បាប់គ្រប់ប្រភេទ

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ បានអញ្ចើញចូលរួមជាមួយ សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតជូន ឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ចូលជួប ពិភាក្សាការងារ នៅវិមានរដ្ឋសភា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធី បុណ្យសពថ្នាក់ជាតិ ឯកឧត្តម អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញទទួលទាន អាហារពេលព្រឹកជាមួយ ឯកឧត្តម ង្វៀន សួនហ្វុក ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គម និយមវៀតណាម

លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តស្វាយរៀង អញ្ជើញជាអធិបតី ដឹកនាំប្រជុំវាយ តម្លៃយោធិន នៃកងរាជអាវុធហត្ថខេត្ត ដល់អាយុចូលនិវត្តន៍ និងប្រជុំត្រួតពិនិត្យការងារ ដើម្បីត្រៀម រៀបចំអបអរសាទរ ពិធីបុណ្យអុំទូក ខេត្តស្វាយរៀង

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ផែនការ ការពារសន្ដិសុខ និងសណ្ដាប់ធ្នាប់ ក្នុងឱកាសពិធីប្រកួត កីឡាស៊ីហេ្គម លើកទី៣២ និងកីឡាជនពិការ ប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល ជាមួយបុគ្គលិកអនាម័យក្រុង បុគ្គលិកសម្អាតឆ្នេរ បុគ្គលិកក្រុមហ៊ុនសំរាម KSWM ឆ្មាំសមុទ្រ និងប្រជាការពារ ក្រុង-សង្កាត់

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានដឹកនាំគណ:ប្រតិភូ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញទៅចូលរួម កិច្ចប្រជុំ រដ្ឋមន្ត្រីកសិកម្ម G20 នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេសុី

ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញទស្សនកិច្ច និងជប់លៀង ស្វាគមន៍ លើនាវាកងទ័ព ជើងទឹកកាណាដា ដែលសំចត នៅកំពង់ផែស្វយ័ត ខេត្តព្រះសីហនុ

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួប ពិភាក្សាការងារ ជាមួយ ឯកឧត្តមរដ្ឋមន្រ្តី ពាណិជ្ជកម្មអន្តរជាតិ របស់ចក្រភពអង់គ្លេស

ឯកឧត្ដម គួច ចំរេីន​ អភិបាលខេត្តព្រះ សីហនុ និងលោកជំទាវ បានអញ្ជើញនាំយក ទេយ្យទាន ចង្ហាន់ បិណ្ឌបាត វេរប្រគេន ព្រះសង្ឃ ក្នុងពិធីភ្ជុំបិណ្ឌ នៅវត្តពោធិពេជ្រគីរី ក្នុងឃុំអូរឧកញ៉ាហេង​ ស្រុកព្រៃនប់

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានអញ្ជើញចូលរួម ពិធីបុណ្យឆ្លងភ្ជុំបិណ្ឌ ចំនួន ០៣វត្តគឺ: វត្តព្រៃធ្នង់ វត្តពោធិ៍ទន្ទឹម និង វត្តអង្គស្វាយ ស្ថិតនៅស្រុកស្វាយទាប ខេត្តស្វាយរៀង

ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ចើញចុះមកពិនិត្យមើល ស្ថានភាពជាក់ស្ដែង នៅចំណុចទំនប់ ទឹកចាក់ទឹម ស្ថិតក្នុងឃុំជៀប ស្រុកទឹកផុស ដែលប្រជាពលរដ្ឋ ធ្វើដំណើរទៅលេងកម្សាន្ត

ឯកឧត្តមបណ្ឌិត សួស គង់ និងលោកជំទាវ បាននាំយកនូវចង្ហាន់ ទេយ្យទាន និងបច្ច័យ ទៅចូលរួមកាន់បិណ្ឌវេនទី១៤ នៅវត្តទួលស្រគំ ហៅវត្តព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារ គណបក្សចុះជួយ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានអញ្ចើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីសម្រេចស្តីពី ផែនការរួមឆ្ពោះ ទៅកាន់ការ បោះឆ្នោត ជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បាននាំយក គ្រឿងឧបភោគ បរិភោគ ទេយ្យទាន និងបច្ច័យ ទៅវេរប្រគេនព្រះសង្ឃ ចំនួន ៣វត្ត នៅវត្តព្រែកតាទែន វត្តច័ន្ទបុរីវង្ស និងវត្តព្រែកព្នៅ

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា សុីណា ឃួងស្រេង បានអញ្ជើញចូលរួម ពិធីបុណ្យកាន់ បិណ្ឌវេនទី១៤ នៅវត្តបិគ្រោធវ័ន (វត្តគល់ទទឹង) ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានប្រសាសន៍ថា នៅទូទាំង ខេត្តស្វាយរៀង ២៤៦វត្ត បានទទួលទេយ្យវត្ថុ និងបច្ច័យកសាង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ បានអញ្ចើញបន្តដំណើរ មកដាក់បិណ្ឌវេនទី១៤ នៅវត្តបុញ្ញខេត្តារាម ហៅវត្តស្រែកក់ នៅឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ

ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូង និងលោកជំទាវ ម៉ក់ ស៊ីថា បានអញ្ចើញចូលរួម សូត្រមន្ត កាន់បិណ្ឌវេនទី១៤ នៅវត្តភ្នំប្រជុំបុត្រ ក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
483 នាក់
ម្សិលមិញ :
1439 នាក់
សប្តាហ៍នេះ :
10000 នាក់
សរុប :
3518876 នាក់