ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា មនុស្សចាស់ជាបណ្ណាល័យរស់ ដែលយើងត្រូវខិតខំរួមគ្នាជួយថែរក្សា និងលេីកស្ទួយជីវភាពរស់នៅរបស់គាត់ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា មនុស្សចាស់ជាបណ្ណាល័យរស់ ដែលយើងទាមទារធ្វើយ៉ាងណាត្រូវខិតខំរួមគ្នាជួយថែរក្សា និងលេីកស្ទួយជីវភាពរស់នៅរបស់គាត់ ការថ្លែងបែបនេះក្នុងពិធីអបអរសាទរខួបលើកទី២៥ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្ដរជាតិ ក្រោមប្រធានបទ “ការជួយមនុស្សចាស់គឺជួយយើងទាំងអស់គ្នា” នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ។ ក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា មនុស្សចាស់ ជាបុព្វការីជនដែលបានបង្កើតធនធានដ៏មានសារប្រយោជន៍ និងមានតួនាទីសំខាន់ណាស់ក្នុងការកសាងគ្រួសារ សហគមន៍ ការអប់រំ ការផ្ដល់នូវចំណេះដឹង ចំណេះធ្វើ វប្បធម៌ ប្រពៃណី សាសនា ទំនៀមទម្លាប់ និងបទពិសោធន៍យ៉ាងច្រើនឥតគណនា សម្រាប់មនុស្សជំនាន់ក្រោយ ពីព្រោះថាប្រជាជាតិយើងមានប្រពៃណីវប្បធម៌ល្បីល្បាញដូចសព្ធថ្ងៃ គឺផ្សារភ្ជាប់ទៅនឹងមនសិការទទួលខុសត្រូវរបស់មនុស្សចាស់។ជាមួយគ្នានោះ ឯកឧត្ដមអភិបាលខេត្ត ក៏បានជំរុញដល់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងផ្នែកពាក់ព័ន្ធដទៃទៀត ត្រូវបន្ដពង្រឹងពង្រីកសមាគមមនុស្សចាស់នៅតាមឃុំ សង្កាត់ ឱ្យបានគ្រប់ឃុំ សង្កាត់ ទូទាំង ខេត្ត និងជំរុញកម្មវិធីអភិវឌ្ឍន៍មនុស្សចាស់តាមសហគមន៍ រួមទាំងកម្មវិធីថែទាំមនុស្សចាស់តាមគ្រួសារឱ្យកាន់តែប្រសើរឡើង ក្រៅពីនោះត្រូវកៀរគររកសប្បុរសជន អង្គការដៃគូ ដើម្បីអនុវត្ដគម្រោងរបស់ខ្លួនលើទឹកដីខេត្តកំពង់ចាម ដើម្បី រួមចំណែកលើកស្ទួយសុខុមាលភាព និងសកម្មភាពរបស់មនុស្សចាស់នៅតាមសហគមន៍ផងដែរ ។ បេីតាមលោក ទូច វឌ្ឍនា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិម្បទាខេត្តកំពង់ចាម បានឱ្យដឹងថា មនុស្សវ័យចាស់ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង ស្ថិតនៅក្នុងគ្រួសារក្រីក្រ មានប័ណ្ណ សមធម៌កម្រិតភាពក្រីក្រ១ និងក្រីក្រ២ ដែលកំពុងទទួលរបបជំនួយសង្គមពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងកំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ចាប់តាំងពីឆ្នាំ២០២០ មកដល់បច្ចុប្បន្ន សរុបចំនួន ១៦,២៨៩នាក់ ។ អតីតមន្ត្រីរាជការស៊ីវិលសរុបចំនួន ៣,៤៩២នាក់ និងអតីតយុទ្ធជនសរុបចំនួន ១,២៦៧នាក់ កំពុងទទួលរបបសន្តិសុខសង្គមប្រចាំខែពីរាជរដ្ឋាភិបាល ដែលបានបើកផ្តល់តាមរយៈប្រព័ន្ធធនាគារ អេស៊ីលីដា ចំនួន ២លើកក្នុងមួយខែ និងទទួលបានការតម្លើងប្រាក់ប្រចាំខែ ជារៀងរាល់ឆ្នាំ ព្រមទាំងទទួលបាននូវសេវាសុខាភិបាល ដែលជាបន្ទុករបស់រដ្ឋ តាមរយៈប័ណ្ណបេឡាជាតិសន្តិសុខសង្គម(ប.ស.ស) ដូចមន្រ្តីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ផងដែរ ៕
ចំនួនអ្នកទស្សនា
ឯកឧត្តម លូ គីមឈន់ ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីសន្ធរ អញ្ចើញក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយ ជូនបងប្អូនគ្រួសារភៀសសឹកក្រីក្រ ចំនួន ៧៥គ្រួសារ នៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញចូលរួមជូនដំណើរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ច និងចូលរួមពិធីរំលឹកខួប អនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម នៅសាធារណរដ្ឋសង្គមនិយមវៀតណាម
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចូលរួមជូនដំណើរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ច និងចូលរួមពិធីរំលឹកខួប អនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម នៅទីក្រុងហាណូយ
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់ផ្ទះ ជូនគ្រួសារយោធិនពលី ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ដែលជួបការលំបាក សម្រាប់ដោះស្រាយជីវភាព
ធនាគារ AIIB បង្ហាញចំណាប់អារម្មណ៍ស្វែងរកឱកាស ជំរុញកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា
ឯកឧត្តម ឌី វិជ្ជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ចើញជាអអិបតីភាពដឹកនាំកិច្ចប្រជុំ បូកសរុបសកម្មភាពអនុវត្តកន្លងមក ទិសដៅអនុវត្តបន្ត ព្រមទាំងពិនិត្យ និងធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ ស.ស.យ.ក ក្រុង ស្រុក ឃុំ សង្កាត់
ប្រធានសភាប្រឹក្សានយោបាយចិន៖ ប្រទេសចិននឹងនៅតែបន្តគាំទ្រកម្ពុជា ដោយឥតងាករេ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានអញ្ចើញចុះសួរសុខទុក្ខ និងចែកអំណោយ ដល់គ្រួសារយោធា ចំនួន៥៤គ្រួសារ ស្ថិតក្នុងស្រុកព្រៃកប្បាស ដែលមានភារកិច្ចឈរជើងនៅសមរភូមិមុខ
លោក ហេង វុទ្ធី ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំអារក្សត្នោត និងឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ បានអញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ដ នៃឃុំទាំង២
សារលិខិតជូនពររបស់ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការ សូមគោរពជូន ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងឱកាសខួបចម្រើនជន្មាយុ
លោកជំទាវ ម៉ាណ ណាវី សមាជិករដ្នសភា បានអញ្ចើញនាំយកថវិការជូនដល់វីរៈកងទ័ព ចំនួន២នាក់ និងបានសួរសុខទុក្ខគ្រួសារ នៃសពលោកអនុសេនីយ៍ឯក ប្រាក់ ពិសិដ្ឋ (ទីន រ៉សេត)
ឯកឧត្តម ប្រធានាធិបតីចិន ស៊ី ជីនពីង៖ ចិនគាំទ្របទឈប់បាញ់រវាងកម្ពុជា-ថៃ និងចង់ឱ្យបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឱ្យបានឆាប់
ឯកឧត្តម វ៉ី សំណាង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណកម្មាធិការគណបក្សខេត្តតាកែវ អញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២៥ របសរបស់គណៈកម្មាធិការគណបក្សខេត្តតាកែវ
ឯកឧត្តម ចាយ បូរិន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសបំពេញបន្ថែម ក្រុមការងារលេខាធិការដ្ឋាន ក្រុមការងារយុវជន និងក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ នៃក្រុមការងារចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ
ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន អញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផល ការងារគណបក្សខែសីហា និងលើកទិសដៅភារកិច្ចខែកញ្ញា ឆ្នាំ២០២៥ នៅមន្ទីរគណបក្សខេត្តកំពង់ស្ពឺ
ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដឹកនាំប្រតិភូ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារ ជាមួយគណៈកម្មារធិកាទី៥ នៃព្រឹទ្ធសភា
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម សមាជិក គណៈអចិន្រ្តៃយ៍ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តឧត្តរមានជ័យ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងទិសដៅអនុវត្ត បន្តសម្រាប់ ខែកក្កដា និងសីហា
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចូលរួមជូនដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃបូក នៅសាធារណរដ្ឋប្រជាមានិតចិន
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី អញ្ជើញចូលរួមជូនដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃបូក នៅសាធារណរដ្ឋប្រជាមានិតចិន
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ អញ្ចើញបន្តចែកជូនអំណោយដល់ជនភៀសសឹក ចំនួន៥៤៤គ្រួសារ នៅក្នុងខេត្តព្រះវិហារ