នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ខេត្តព្រះសីហនុ និងទីក្រុងស៊ិនជិន ផ្តួចផ្តើមពិភាក្សា ស្តីពីការចងសម្ព័ន្ធមេត្រីភាពខេត្ត-ក្រុងបងប្អូន ដើម្បីឈានទៅរកឱកាសបង្កើតការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងខេត្តក្រុងនៃប្រទេសទាំងពី ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជាមួយគណៈប្រតិភូទីក្រុងស៊ិនជិន ដឹកនាំដោយលោក វ៉ាង ហ្ស៊ី (WANG Shi) នាយកមូលនិធិក្រុងស៊ិនជិន សម្រាប់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅសណ្ឋាគារឯករាជ្យក្រុងព្រះសីហនុ។ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានទទួលស្វាគមន៍គណៈប្រតិភូទីក្រុងស៊ិនជិន និងបានជម្រាបពីភូមិសាស្រ្ត និងសក្តានុពលខេត្តព្រះសីហនុ មានវិស័យសេដ្ឋកិច្ចសំខាន់ៗរួមមាន វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្ម ជាវិស័យអាទិភាពរួមចំណែកអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចជាតិ។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តមានកំណើនសេដ្ឋកិច្ច ស្របជាមួយនឹងការអភិវឌ្ឍផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ពិសេសផ្នែកលើហេដ្ឋារចនាសម្ព័ន្ធអគារខ្ពស់ៗ សណ្ឋាគារ និងតំបន់ពាណិជ្ជកម្មជាច្រើន។ តំបន់សេដ្ឋកិច្ចពិសេស កំពង់ផែសមុទ្រទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ ផ្លូវល្បឿនលឿន ព្រមទាំងឆ្នេរសមុទ្រ និងកោះដ៏ស្រស់ស្អាត ត្រូវបានប្រសិទ្ធនាមជា "តារារះនាទិសនិរតី" បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចខេត្ត និងក្នុងប្រទេសកម្ពុជា។ ខេត្តព្រះសីហនុមានចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ (GDP) ៤.៨៥៧ ដុល្លារអាមេរិក ដែលខ្ពស់ជាងគេក្នុងចំណោមរាជធានី-ខេត្ត និងមានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ៦.៨%។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ឆ្លើយតបទៅនឹងការអភិវឌ្ឍលើគ្រប់វិស័យ។ បច្ចុប្បន្នរដ្ឋបាលខេត្តព្រះសីហនុ បានចូលរួមយ៉ាងសកម្មក្រោមការចង្អុលបង្ហាញពីគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដោយបានសិក្សាបែងចែកជាតំបន់លំនៅដ្ឋាន ពាណិជ្ជកម្ម ឧស្សាហកម្ម រដ្ឋបាល ហិរញ្ញវត្ថុ ទេសចរណ៍ តំបន់សាសនា និងវប្បធម៌ ជាដើម។ តាមរយៈក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រដ្ឋបាលខេត្តព្រះសីហនុ បានសហការធ្វើការជាមួយវិទ្យាស្ថាននគរូបនីយកម្មរៀបចំផែនការទីក្រុងស៊ិនជិន (Urban Planning design Institute of Shenzhen (UPDIS)) ដើម្បីរៀបចំផែនការមេឆ្លើយតបតាមស្ថានភាព និងតម្រូវការជាក់ស្តែង។ សំដៅផ្ដល់ក្របខ័ណ្ឌ និងតម្រង់ទិសការគ្រប់គ្រងប្រើប្រាស់ដីធ្លី ការបែងចែកដីធ្លី ការអភិវឌ្ឍដែនដី និងនគរូបនីយកម្ម ព្រមទាំងការរៀបចំគោលនយោបាយនានា ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ និងឧត្តមភាព នវានុវត្តន៍ខ្ពស់សំដៅរួមចំណែកប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅ ឆ្នាំ២០៥០ខាងមុខ។ លោក វ៉ាង ហ្ស៊ី នាយកមូលនិធិក្រុងស៊ិនជិនសម្រាប់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានថ្លែងអំណរគុណអភិបាលខេត្តដែលបានទទួលគណៈប្រតិភូទីក្រុងស៊ិន ជិនដែលបានមកធ្វើទស្សនកិច្ចខេត្តព្រះសីហនុ មានឱកាសពិភាក្សា កិច្ចសហប្រតិបត្តិការជាមួយនឹងទីក្រុងស៊ិនជិននាពេលខាងមុខបន្តទៀត។ ឆ្នាំនេះជាខួប ១០ឆ្នាំ ស្តីពីគោលនយោបាយផ្លូវមួយ ខ្សែក្រវ៉ាតមួយរបស់ប្រធានាធិបតីចិន ស៊ី ជិនពីន និងជាខួបលើកទី៦៥ឆ្នាំ នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការទូតរវាងប្រទេសចិន និងកម្ពុជា ប៉ុន្មានឆ្នាំមកនេះកិច្ចកាសហប្រតិបត្តិការរវាងវិជ្ជាស្ថានស៊ិនជិន ធ្វើការសិក្សាស្រាវជ្រាវ បានផ្តល់បច្ចេកទេសសម្រាប់ខេត្តព្រះសីហនុ ដែលជាខេត្តមួយយ៉ាងសំខាន់មានកំពង់ផែទឹកជ្រៅ ឆ្លងកាត់រយៈពេល១០ឆ្នាំ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ។មានរបៀបរៀបរយល្អ មានបុគ្គលិក កម្មករធ្វើការកាន់តែច្រើន វាមានភាពប្រហាក់ប្រហែលនឹងទីក្រុងស៊ិនជិនរបស់យើង ដែលស្ថាបនាទីក្រុងពហុបំណង ក្រុងស៊ិនជិនមានបទពិសោធន៍ជាង ៤០ឆ្នាំកន្លងមកហើយ និងស្ម័គ្រចិត្តជួយគិតជាមួយខេត្តព្រះសីហនុ។ ទន្ទឹមនោះទីក្រុងស៊ិនជិន បានដាក់ឱ្យប្រើប្រាស់រថយន្តក្រុងប្រើកម្លាំងព្រះអាទិត្យ ជួយកាត់បន្ថយការបោនបានមុនគេផងដែរនៅក្នុងប្រទេសចិន។ លោកបានបន្តថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រុងស៊ិនជិន មកខេត្តព្រះសីហនុ មានអ្នកវិនិយោគគិន អង្កការ NGO ជាច្រើនរូប ដើម្បីផ្តលឱកាសពិនិត្យសិក្សាទីផ្សារ ដើម្បីនាំមកនូវទីផ្សារហិរញ្ញវត្ថុ និងក្រុមហ៊ុនអចលនទ្រព្យមកធ្វើវិនិយោគនៅកម្ពុជា ពិសេសនៅខេត្តព្រះសីហនុ យើងមានឱកាសរួមគ្នាគិត រួមគ្នាធ្វើរវាងអ្នកវិនិយោគក្រុងស៊ិនជិន និងអ្នកវិនិយោគខេត្តព្រះសីហនុ ក្នុងនាមរដ្ឋបាលក្រុងស៊ិនជិនសហការរួមគ្នាផ្លាស់ប្តូរផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ សុខាភិបាល ទេសចរណ៍ និងការផ្លាស់ប្តូរថ្នាក់ដឹកនាំខេត្ត ក្រុងនៃប្រទេសទាំងពីរ ថ្ងៃនេះយើងបាននាំមកនូវអ្នកវិនិយោគជាច្រើនរបស់ទីក្រុងស៊ិនជិន ដើម្បីធ្វើការពិភាក្សារកដំណោះស្រាយឱ្យបានទាន់ពេលវេលា។ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ខេត្តព្រះសីហនុបានបង្កើតទំនាក់ទំនងខេត្ត-ក្រុងសម្ព័ន្ធមេត្រីភាពជាមួយខេត្ត-ក្រុងនានា នៃសាធារណរដ្ឋប្រជាមានិតចិនចំនួន ១៧ខេត្ត-ក្រុង មានដូចជា ខេត្តជាំងស៊ូ ខេត្តហៃណាន ទីក្រុងណាននីង និងទីក្រុងអ៊ូស៊ីជាដើម។ ថ្ងៃនេះខេត្តព្រះសីហនុ និងទីក្រុងស៊ិនជិន បានផ្តួចផ្តើមពិភាក្សាអំពីការ ចងសម្ព័ន្ធមេត្រីភាពខេត្ត-ក្រុងបងប្អូន ដើម្បីឈានទៅរកឱកាសបង្កើតការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ខ្ញុំសូមគាំទ្រចំពោះការចុះហត្ថលេខាលើកំណត់ហេតុកិច្ចប្រជុំពិភាក្សារវាងរដ្ឋបាលខេត្តព្រះសីហនុ និងទីក្រុងស៊ិនជិនប្រកបដោយបរិយាកាសស្និតស្នាល។
ចំនួនអ្នកទស្សនា
ឯកឧត្តម លូ គីមឈន់ ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីសន្ធរ អញ្ចើញក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយ ជូនបងប្អូនគ្រួសារភៀសសឹកក្រីក្រ ចំនួន ៧៥គ្រួសារ នៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញចូលរួមជូនដំណើរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ច និងចូលរួមពិធីរំលឹកខួប អនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម នៅសាធារណរដ្ឋសង្គមនិយមវៀតណាម
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចូលរួមជូនដំណើរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ច និងចូលរួមពិធីរំលឹកខួប អនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម នៅទីក្រុងហាណូយ
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់ផ្ទះ ជូនគ្រួសារយោធិនពលី ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ដែលជួបការលំបាក សម្រាប់ដោះស្រាយជីវភាព
ធនាគារ AIIB បង្ហាញចំណាប់អារម្មណ៍ស្វែងរកឱកាស ជំរុញកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា
ឯកឧត្តម ឌី វិជ្ជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ចើញជាអអិបតីភាពដឹកនាំកិច្ចប្រជុំ បូកសរុបសកម្មភាពអនុវត្តកន្លងមក ទិសដៅអនុវត្តបន្ត ព្រមទាំងពិនិត្យ និងធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ ស.ស.យ.ក ក្រុង ស្រុក ឃុំ សង្កាត់
ប្រធានសភាប្រឹក្សានយោបាយចិន៖ ប្រទេសចិននឹងនៅតែបន្តគាំទ្រកម្ពុជា ដោយឥតងាករេ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានអញ្ចើញចុះសួរសុខទុក្ខ និងចែកអំណោយ ដល់គ្រួសារយោធា ចំនួន៥៤គ្រួសារ ស្ថិតក្នុងស្រុកព្រៃកប្បាស ដែលមានភារកិច្ចឈរជើងនៅសមរភូមិមុខ
លោក ហេង វុទ្ធី ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំអារក្សត្នោត និងឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ បានអញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ដ នៃឃុំទាំង២
សារលិខិតជូនពររបស់ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការ សូមគោរពជូន ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងឱកាសខួបចម្រើនជន្មាយុ
លោកជំទាវ ម៉ាណ ណាវី សមាជិករដ្នសភា បានអញ្ចើញនាំយកថវិការជូនដល់វីរៈកងទ័ព ចំនួន២នាក់ និងបានសួរសុខទុក្ខគ្រួសារ នៃសពលោកអនុសេនីយ៍ឯក ប្រាក់ ពិសិដ្ឋ (ទីន រ៉សេត)
ឯកឧត្តម ប្រធានាធិបតីចិន ស៊ី ជីនពីង៖ ចិនគាំទ្របទឈប់បាញ់រវាងកម្ពុជា-ថៃ និងចង់ឱ្យបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឱ្យបានឆាប់
ឯកឧត្តម វ៉ី សំណាង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណកម្មាធិការគណបក្សខេត្តតាកែវ អញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២៥ របសរបស់គណៈកម្មាធិការគណបក្សខេត្តតាកែវ
ឯកឧត្តម ចាយ បូរិន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសបំពេញបន្ថែម ក្រុមការងារលេខាធិការដ្ឋាន ក្រុមការងារយុវជន និងក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ នៃក្រុមការងារចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ
ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន អញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផល ការងារគណបក្សខែសីហា និងលើកទិសដៅភារកិច្ចខែកញ្ញា ឆ្នាំ២០២៥ នៅមន្ទីរគណបក្សខេត្តកំពង់ស្ពឺ
ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដឹកនាំប្រតិភូ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារ ជាមួយគណៈកម្មារធិកាទី៥ នៃព្រឹទ្ធសភា
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម សមាជិក គណៈអចិន្រ្តៃយ៍ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តឧត្តរមានជ័យ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងទិសដៅអនុវត្ត បន្តសម្រាប់ ខែកក្កដា និងសីហា
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចូលរួមជូនដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃបូក នៅសាធារណរដ្ឋប្រជាមានិតចិន
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី អញ្ជើញចូលរួមជូនដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃបូក នៅសាធារណរដ្ឋប្រជាមានិតចិន
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ អញ្ចើញបន្តចែកជូនអំណោយដល់ជនភៀសសឹក ចំនួន៥៤៤គ្រួសារ នៅក្នុងខេត្តព្រះវិហារ