ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចូលរួមបើកវេទិកា ខ្សែក្រវាត់និងផ្លូវ នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន
Wed,18 October 2023 (Time 12:12 PM)
ដោយ ៖ ដើម្បីប្រជាជន


សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមបើកវេទិកា «ខ្សែក្រវាត់និងផ្លូវ» នៅប៉េកាំង
===================
រដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ៖ វេទិកា «ខ្សែក្រវាត់និងផ្លូវ» លើកទី៣ ចាប់ផ្តើមហើយនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ។ វេទិកា «ខ្សែក្រវាត់និងផ្លូវ» លើកទី៣ ធ្វើឡើងក្រោមមូលបទ «កិច្ចសហប្រតិបត្តិការ​ខ្សែ​ក្រវាត់​និងផ្លូវ ប្រកបដោយគុណភាព​ខ្ពស់​៖ រួមគ្នាដើម្បីការអភិវឌ្ឍ និងវិបុលភាពរួម»។

វេទិកានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តម ស៊ី ជិន​ពីង ប្រធានាធិបតីចិន។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រួមជាមួយមេដឹកនាំប្រទេស និង​​ស្ថាប័ន​អន្តរជាតិជាច្រើនរូប បានអញ្ជើញចូលរួមក្នុងពិធីបើកវេទិកាដ៏មានសារៈ​សំខាន់​នេះ ប្រកបដោយភាពមហោឡារិកជាទីបំផុត។

ក្នុងវេទិកា «ខ្សែក្រវាត់និងផ្លូវ»លើកទី៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏នឹងអញ្ជើញ​ថ្លែង​​សុន្ទរកថាគន្លឹះផងដែរ។ សុន្ទរកថាគន្លឹះរបស់សម្តេចធិបតី នឹងផ្តោតទៅលើ «សេដ្ឋ​កិច្ចឌីជីថល ជាប្រភពនៃកំណើនថ្មី»។

វេទិកា «ខ្សែក្រវាត់និងផ្លូវ» លើកទី៣ មានការចូលរួមពីប្រទេសច្រើនជាង ១៣០ និង​អង្គ​ការ​​អន្តរ​ជាតិចំនួន៣០ មកពីជុំវិញពិភពលោក ហើយគិតជាសរុបមាន​អ្នកចូលរួម​ជាង ៤,០០០នាក់។ មេដឹកនាំសំខាន់ៗដែលចូលរួមវេទិកានេះ មានដូចជា អគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូទែរ៉េស, ប្រធានាធិបតីរុស្ស៉ី ឯកឧត្តម Vladimir Putin, ប្រធានាធិបតីស្រីលង្កា លោក Ranil Wickremesinghe, ប្រធានាធិបកេនយ៉ា លោក William Ruto, ប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo, នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban និងប្រធានាធិបតីអាហ្សង់ទីន លោក Alberto Fernandez​ ជាដើម។

ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជិនពីង បានគូសបញ្ជាក់ដូច្នេះថា គោលដៅគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» គឺពង្រឹងគោលនយោបាយហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម ហិរញ្ញវត្ថុ និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ព្រមទាំងជំរុញកំណើន​សេដ្ឋកិច្ច​សកល។

សូមបញ្ជាក់ថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ត្រូវបានប្រកាសដាក់ចេញដោយលោក ស៊ី ជិនពីង ប្រធានាធិបតីចិន កាលពីឆ្នាំ២០១៣ គោលបំណងជ្រោងទង់អភិវឌ្ឍន៍​ដោយ​សន្តិ​ភាព អភិវឌ្ឍយ៉ាងសកម្មនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការសេដ្ឋកិច្ច នៃប្រទេស​តាម​បណ្តោយ «ខ្សែក្រវាត់និងផ្លូវ» ព្រមទាំងរួមគ្នាកសាងសហគមន៍ផលប្រយោជន៍រួម សហគមន៍ជោគវាសនារួម និងសហគមន៍ទំនួលខុសត្រូវរួម ដែលមានទំនុកចិត្តខាង​នយោ​បាយទៅវិញទៅមក ធ្វើសមាហរណកម្មសេដ្ឋកិច្ច និងមានភាពបរិយាប័ន្នផ្នែកវប្បធម៌ ។

យុទ្ធសាស្ត្រនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ព្យាយាមលើកកម្ពស់ និងសម្របសម្រួល​ការ​អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ថដឹកជញ្ជូន ថាមពល ពាណិជ្ជកម្ម និងការប្រាស្រ័យទាក់ទង ព្រម​ទាំង​ការងារដទៃទៀត។

គំនិតផ្តួចផ្តើមនេះ គឺឈរលើមូលដ្ឋាននៃផ្លូវសូត្រពាណិជ្ជកម្មតាមផ្លូវគោកបុរាណ និងផ្លូវ​សូត្រ​​ពាណិជ្ជកម្មតាមផ្លូវសមុទ្របុរាណ។ ក្នុងនោះ ផ្លូវសូត្រពាណិជ្ជកម្មតាមផ្លូវ​គោក​បុរាណ ត្រូវបានបង្កើតឡើងកាលពីជាង ២ពាន់ឆ្នាំមុន មានប្រភពចេញពីក្រុង​ស៊ីអាន​ប្រទេសចិន ឆ្លងកាត់ប្រទេសជាច្រើននៅអាស៊ីកណ្តាលនិងអាស៊ីបូព៌ា រហូតទៅដល់ឧបទ្វីប​អ៉ីតាលីនាសម័យបុរាណ ដែលមានប្រវែងសរុប ៦៤៤០គីឡូម៉ែត្រ។ ចំណែកឯផ្លូវសូត្រ​ពាណិជ្ជកម្មតាមផ្លូវទឹកបុរាណវិញ ក៏មានអាយុកាលជាង ២ពាន់ឆ្នាំដែរ ដោយផ្តើមដំណើរ​ពីទីក្រុង​កំពង់ផែមួយចំនួនរបស់ប្រទេសចិនដូចជាក្វាំងចូវ ឈាន់ចូវ នីងប៉ និងយ៉ាងចូវ​ជា​ដើម​ទៅកាន់សមុទ្រអារ៉ាប់ រហូតដល់ឆ្នេរខាងកើតនៃទ្វីបអាហ្វ្រិក។

គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២៣ មានប្រទេសចំនួន១៥២ និងអង្គការអន្តរជាតិចំនួន៣២ បានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ ស្តីពីការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» ចំនួនជាង២០០ ឯកសារជាមួយប្រទេសចិន ដែលសបង្ហាញថា​គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» បានក្លាយជាវេទិកាសហប្រតិបត្តិការអន្តរជាតិដ៏ធំបំផុតនៅលើពិភពលោក។

អស់រយៈពេលជាច្រើនឆ្នាំមកនេះ ចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ច្រើនជាង២០០ ជាមួយប្រទេសជាង១៥០ និងអង្គការអន្តរជាតិចំនួន៣០ នៅទូទាំងទ្វីប​ទាំង​៥៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2384 នាក់
ម្សិលមិញ :
1690 នាក់
សប្តាហ៍នេះ :
15815 នាក់
សរុប :
4997526 នាក់

ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមការងារគណបក្សចុះជួយមូនដ្នានស្រុកស្រីសន្ធរ បានអញ្ជើញចូលរួមពិធីសំណេះសំណាល ជាមួយអង្គបោះឆ្នោត និងប្រកាសបេក្ខជនឈរ ឈ្មោះបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង ទូទាំងខេត្តកំពង់ចាម

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តកំពង់ចាម អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងប្រកាសសមាសភាព បេក្ខជនឈរ ឈ្មោះបោះឆ្នោតជ្រើសរើស សមាជិកក្រុមប្រឹក្សា ខេត្តកំពង់ចាម អាណត្តិទី៤

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួម​រំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ជាមួយគ្រួសារ យោធិនពលីជីវិត និងឧបត្ថម្ភគ្រួសារសព ២ម៉ឺនដុល្លារ ក្នុងមួយគ្រួសារសព អ្នករបួស ២០លានរៀល ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញគោរពវិញ្ញាណក្ខន្ធយោធិន ដែលពលីជីវិត ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងាររាជរដ្នាភិបាល ចុះជួយមូលដ្នានស្រុកបាណន់ បានឧបត្ថម្ភថវិកា សាងសងអាគារសាលប្រជុំទំហំ ​15X25​ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំភ្នំសំពៅ

ឯកឧត្តម លូ គីមឈន់ ប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយមូលដ្នានស្រុកស្រីសន្ធរ បានអញ្ចើញចូលរួមជាអធិបតី ក្នុងពិធីក្រុងពាលីសាងសង់ ចូឡាមណីចេតិយ​ មជ្ឈមណ្ឌលវិបស្សនាធុរៈ​ តំណាងទូទាំង ខេត្តកំពង់ចាម នៅក្នុង​ស្រុកស្រីសន្ធរ​

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយសហជីពសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរ ខួបអនុស្សាវីយ៍ លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា

ឯកឧត្តម ប៉ា សុជាតិវង្ស បានអញ្ចើញចូលរួមពិធីសំណេះសំណាល ជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរ ខួបអនុស្សាវីយ៍ លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា

វឌ្ឍនភាព នៃអាគារថ្មី របស់ប៉ុស្ត៍នគរបាលរដ្ឋាបាលត្រញាំងគរ បានលេចចេញ រូងរាងថ្មីស្រឡាង ក្រោមការផ្ដួចផ្ដើមកសាងពី លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម

ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ បានអនុញ្ញាតឲ្យតំណាងក្រុមហ៊ុន វិនិយោគចិន និងជាសមាជិក នៃសមាគមពាណិជ្ជកម្មអន្តរជាតិ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកពារាំង បានអញ្ចើញចូលរួមកិច្ចប្រជុំ បូកសរុបសកម្មភាពការងារ គណបក្សស្រុកពារាំង ប្រចាំខែមេសា និងលើកទិសដៅ អនុវត្តបន្តខែឧសភា ឆ្នាំ២០២៤

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោង ព្រែកជីកហ្វូណន-តេជោ

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល បានអញ្ជើញចូលរួមពិធី កាត់ឫសសីមាព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តអង្គតាគ្រាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង នៅស្រុកបាណន់

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល បានអញ្ជើញចូលរួមពិធី កាត់ឫសសីមាព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តអង្គតាគ្រាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង នៅស្រុកបាណន់

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងាររាជរដ្នាភិបាលចុះជួយ មូលដ្នានស្រុកបាណន់ បានអញ្ចើញបន្តអមដំណើរ សម្ដេចក្រឡាហោម ស ខេង ចុះពិនិត្យស្ថានភាពទឹក នៅចំណុចអាងស្ដុកទឹកកំពីងពួយ ស្ថិតក្នុងស្រុកបាណន់

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងលោកជំទាវ ហ៊ុន គឹមឡេង បានអញ្ជើញចូលរួមក្នុងពិធី ពិសារអាហារសាមគ្គី និងបំពាក់គ្រឿង ឥស្សរិយយស ជូនលោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី

ឯកឧត្ដម សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងាររាជរដ្នាភិបាល ចុះជួយមូលដ្នានស្រុកបាណន់ បានអញ្ជើញចូលរួមពិធីកាត់ ឫសសីមាព្រះវិហារថ្មី និងសម្ពោធឆ្លង សមិទ្ធផលនានា ក្នុងវត្តអង្គតាគ្រាម ស្ថិតនៅស្រុកបាណន់ ខេត្តបាត់ដំបង

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព

ឯកឧត្តម វេង សាខុន សមាជិករដ្នសភានៃកម្ពុជា បានផ្តោតជាសំខាន់ ទៅលើការការកែលម្អ សេចក្តីព្រាងដំបូង នៃក្របខ័ណ្ឌការអនុវត្តសភាអាស៊ាន RAI (ទំនួលខុសត្រូវ លើការវិនិយោគកសិកម្ម)