លោកជំទាវ ម៉ាណ ណាវី ទីប្រឹក្សាជាន់ខ្ពស់នៃរដ្ឋសភា សម្រាប់នីតិកាលទី៧ ព្រមជាមួយគណៈប្រតិភូសិង្ហបុរី ដែលដឹកនាំដោយលោក លោកមហាំម៉ាត់ ពិន អិសកាន់ដា នាយកសាលាអន្តរជាតិ បានពាំនាំអំណោយដ៏ថ្លៃថ្លាជូនប្រជាពលរដ្ឋ៤២១ គ្រួសារ មកពីភូមិចំនួន៣ ស្ថិតក្នុងខេត្តព្រៃវែង។ សុខដុមនីយកម្មសាសនា និងជាតិសាសន៍នៅកម្ពុជា ជាចលករយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍគ្រប់វិស័យនៅព្រឹកថ្ងៃពុធទី១៨ ខែតុលា ឆ្នាំ២០២៣នេះ លោកជំទាវ ម៉ាណ ណាវី ទីប្រឹក្សាជាន់ខ្ពស់នៃរដ្ឋសភា សម្រាប់នីតិកាលទី៧ ព្រមជាមួយគណៈប្រតិភូសិង្ហបុរីដែលដឹកនាំដោយលោក លោកមហាំម៉ាត់ ពិន អិសកាន់ដា នាយកសាលាអន្តរជាតិ បានពាំនាំអំណោយដ៏ថ្លៃថ្លាជូនប្រជាពលរដ្ឋ៤២១ គ្រួសារ មកពីភូមិចំនួន៣ ស្ថិតក្នុងខេត្តព្រៃវែង។ ប្រជាពលរដ្ឋទាំង៣ភូមិនោះរួមមាន ភូមិស្ទឹងស្លូត ឃុំអ្នកលឿងក្រោម ស្រុកពាមរ, ភូមិខ្មែឥស្លាម ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក និង ភូមិអណ្តូង ឃុំជើងភ្នុំ ស្រុកបាភ្នុំ ខេត្តព្រៃវៃង សរុបជាអង្ករចំនួន ១៣តោន និងមានកញ្ចប់អាហារ ១៧០ កញ្ចប់ សរុបថវិកាប្រមាណ ១១,០០០ ដុល្លាអាមេរិក។ ថ្លែងក្នុងពិធីចែកអំណោយនេះ លោកជំទាវគណៈអធិបតីបានធ្វើការកត់សម្គាល់អំពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងមានការបន្តវេនដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការដាក់ចេញនូវគោលនយោបាយបង្កើតឱ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅកមម្ពុជារយៈពេលជិតបីទស្សវត្តកន្លងមកនេះ។ កិច្ចខិតខំប្រឹងប្រែងនេះបានធ្វើឱ្យកម្ពុជាទទួលបានសុខដុមនីយកម្មនៃជាតិសាសន៍ និងសាសនា បើទោះបីកម្ពុជាមានជនជាតិ និងសាសនាផ្សេងគ្នាក៏ដោយ ដែលទាំងនេះជាហេតុធ្វើនៅឱ្យសង្គមកម្ពុជាកាន់តែមានរីកចម្រើនប្រកបដោយសន្តិភាពលើគ្រប់វិស័យ។ កម្ពុជាធ្លាប់បានហែលឆ្លងរួចរយៈរាប់រយឆ្នាំនៃជម្លោះផ្ទៃក្នុង ជាពិសេសការកាប់សម្លាប់រង្គាលមនុស្សប្រមាណ២លាននាក់ ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហមដែលបានកើតឡើងពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ដែលប្រវត្តិសាស្ត្រទាំងនេះបានធ្វើឱ្យប្រជាជនកម្ពុជាទាំងមូល ផ្តល់តំលៃ និងយកចិត្តទុកដាក់ខ្លាំងចំពោះសុខដុមនីយកម្ម និងសន្តិភាព។ តាមរយៈលទ្ធផលទាំងនេះបានធ្វើឱ្យកម្ពុជាក្លាយជាឧទាហរណ៍ និងគំរូជាក់ស្តែងនៃសុខដុមនីយកម្មជាតិសាសន៍ និងសាសនា នៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។ ក្នុងកម្មវិធីចែកអំណោយនេះដែរ ក៏មានវត្តមានឯកឧត្តម មហាំម៉ាត់ យូណេះ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម យ៉េប រ៉ហ្វិក ទីប្រឹក្សារាជរដ្ឋាភិបាល និងគណៈអភិបាលស្រុកផងដែរ។
ចំនួនអ្នកទស្សនា
ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការងារផ្ទៃក្នុង របស់ទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំពិភាក្សា និងដាក់ទិសដៅ សម្រាប់អនុវត្តបន្តលើការងារ សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ សុវត្តិភាពសង្គម និងការងារពាក់ព័ន្ធផ្សេងៗទៀត នៅទីស្តីការក្រសួងមហាផ្ទៃ
ឯកឧត្តម លូ គីមឈន់ អញ្ចើញបន្តរួមដំណើរជាមួយ ឯកឧត្តម អ៊ុន ចាន់ដា ចុះសិក្សាជាក់ស្តែង និងកិច្ចអន្តរាគមន៍ដោះស្រាយ ផលប៉ះពាល់ដំណាំស្រូវ របស់ប្រជាពលរដ្ឋ ដែលរងការខូចខាត ដោយជំនន់ទឹកភ្លៀង នៅស្រុកស្រីសន្ធរ
លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានដឹកនាំសហការី ចំណុះនាយកដ្ឋាន ចូលរួមគោរពទង់ជាតិនៃព្រះរាជណាចក្រកម្ពុជា
ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម អញ្ចើញចូលរួមជាអធិបតីភាព ក្នុងពិធីខួបអនុស្សាវរីយ៍ លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកថ្មី របស់គណបក្សប្រជាជនស្រុកស្រីសន្ធរ
ឯកឧត្តម លូ គឹមឈន់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្នានស្រុកស្រីសន្ធរ អញ្ចើញចូលរួមជាអធិបតីភាព ក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកថ្មី របស់គណបក្សប្រជាជនស្រុកស្រីសន្ធរ
ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅមន្ទីរគណបក្សខេត្តកំពង់ចាម
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អញ្ជើញចូលរួមប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អញ្ជើញចូលរួមពិធីអបអរសាទរ ខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្ភុភារ អគ្គបញ្ជាការ អញ្ចើញចូលរួមពិធីបើក វគ្គហ្វឹកហ្វឺនបំប៉នវិក្រឹតការ ដល់នាយទាហានទ័ពជំនាញទ័ពជើងគោក ថ្នាក់អនុសេនីយ៍ជំនាន់ទី១ នៅវិទ្យាស្ថាននាយទាហានចម្រុះ
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារចំពោះកិច្ចគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីត្រួតពិនិត្យវឌ្ឍនភាព និងដាក់ទិសដៅការងារបន្ត នៅវិមានសន្តិភាព
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមកិច្ចប្រជុំ គណៈកម្មការចំពោះកិច្ច ប្រយុទ្ធប្រឆាំងការបោកប្រាស់ តាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្នមន្ត្រី រដ្នមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសិក្ខាសាលាស្ដីពី និរន្តរភាព នៃសំណង់ តាមរយៈការលើកកម្ពស់ ការងារពិសោធន៍សំណង់ និងការប្រើប្រាស់ម៉ាស៊ីនត្រជាក់ ប្រកបដោយប្រសិទ្ធភាព
គណៈប្រតិភូធុរកិច្ចម៉ាឡេស៊ី ស្វែងរកឱកាសវិនិយោគ នៅកម្ពុជា
ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីជួបជុំសំណេះសំណាល ជាមួយសាស្រ្តាចារ្យ អាណាព្យាបាល និងសិស្ស នៃវិទ្យាល័យសម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន សំរោង
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចគណៈប្រតិភូ ក្រុមការងារ Futuru Lider ba ASEAN (FLBA) នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានបើកកិច្ចប្រជុំជាមួយក្រុមហ៊ុន Fuji Electric Co., Ltd. ស្តីពីនិន្នាការទីផ្សារកុងតឺន័រនាំចេញ និងនាំចូលរបស់ ប្រទេសកម្ពុជា និន្នាការបច្ចេកវិទ្យាថ្មីៗចុងក្រោយ សម្រាប់ប្រតិបត្តិការកុងតឺន័រ
ឯកឧត្តម ពេជ្រ កែវមុនី អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ចើញដឹកនាំកិច្ចប្រជុំ ចុះផ្សព្វផ្សាយការប្រើប្រាស់ដី និងថ្នាំកសិកម្មជូនដល់កសិករ ទូទាំងខេត្តកំពង់ឆ្នាំង
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមការងារគណបក្សចុះមូលដ្នានខណ្ឌច្បារអំពៅ អញ្ចើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលប្រធានក្រុមបក្ស អនុប្រធាន សមាជិកសមាជិកាបក្ស ចំណុះគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកថ្មី
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមពិធីប្រគល់សញ្ញាបត្រថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ពន្ធនាគារ និងវិញ្ញាបនបត្រ ជូនដល់និស្សិត និងសិស្សនគរបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា