ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហួត ឈាងអន ផ្ញើសារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៦ ឈានចូល ៤៧ឆ្នាំ(ភ្នំពេញ)៖ ក្នុងឱកាសដ៏នក្ខត្តឫក្ស មង្គលសួស្តី នៃថ្ងៃខួបកំណើត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ៤៦ឆ្នាំ ឈានចូល ៤៧ឆ្នាំ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ ទទួលការងារសន្តិសុខ និងគ្រោះមហន្តរាយ ជានាយកទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការដ្ឋាន ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សាការពារ និងសូមប្រោសប្រទាននូវសព្វសាធុការពរ បវរមហាប្រសើរ សិរីសួស្ដី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះ សម្តេចមហាបវរធិបតី និងលោកជំទាវ ព្រមទាំងបុត្រ។ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ យើងខ្ញុំសូមសម្ដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជូនចំពោះ សម្តេចមហាបវរធិបតី ដែលបានយកអស់កម្លាំងកាយចិត្ត និងបញ្ញាស្មារតី ពុះពាររាល់ឧបសគ្គក្នុងការចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពពេញលេញ ក្នុងការការពារបូរណភាពទឹកដី ការពារអធិបតេយ្យភាពជាតិ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ ស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។ស្ថិតក្នុងឱកាសដ៏មហោឡារិក ប្រកបដោយក្តីសោមនស្សរីករាយនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ សម្តេចមហា បវរធិបតី និង លោកជំទាវ ព្រមទាំងបុត្រ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ បញ្ញាញាណវាងវៃ ដើម្បីបន្តបេសកកម្មដ៏ឧត្តុង្គឧត្តម បម្រើជាតិមាតុភូមិដ៏បវរនៃយើង និងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ចំនួនអ្នកទស្សនា
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំពិភាក្សា និងដាក់ទិសដៅ សម្រាប់អនុវត្តបន្តលើការងារ សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ សុវត្តិភាពសង្គម និងការងារពាក់ព័ន្ធផ្សេងៗទៀត នៅទីស្តីការក្រសួងមហាផ្ទៃ
ឯកឧត្តម លូ គីមឈន់ អញ្ចើញបន្តរួមដំណើរជាមួយ ឯកឧត្តម អ៊ុន ចាន់ដា ចុះសិក្សាជាក់ស្តែង និងកិច្ចអន្តរាគមន៍ដោះស្រាយ ផលប៉ះពាល់ដំណាំស្រូវ របស់ប្រជាពលរដ្ឋ ដែលរងការខូចខាត ដោយជំនន់ទឹកភ្លៀង នៅស្រុកស្រីសន្ធរ
លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានដឹកនាំសហការី ចំណុះនាយកដ្ឋាន ចូលរួមគោរពទង់ជាតិនៃព្រះរាជណាចក្រកម្ពុជា
ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម អញ្ចើញចូលរួមជាអធិបតីភាព ក្នុងពិធីខួបអនុស្សាវរីយ៍ លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកថ្មី របស់គណបក្សប្រជាជនស្រុកស្រីសន្ធរ
ឯកឧត្តម លូ គឹមឈន់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្នានស្រុកស្រីសន្ធរ អញ្ចើញចូលរួមជាអធិបតីភាព ក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកថ្មី របស់គណបក្សប្រជាជនស្រុកស្រីសន្ធរ
ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅមន្ទីរគណបក្សខេត្តកំពង់ចាម
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អញ្ជើញចូលរួមប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អញ្ជើញចូលរួមពិធីអបអរសាទរ ខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្ភុភារ អគ្គបញ្ជាការ អញ្ចើញចូលរួមពិធីបើក វគ្គហ្វឹកហ្វឺនបំប៉នវិក្រឹតការ ដល់នាយទាហានទ័ពជំនាញទ័ពជើងគោក ថ្នាក់អនុសេនីយ៍ជំនាន់ទី១ នៅវិទ្យាស្ថាននាយទាហានចម្រុះ
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារចំពោះកិច្ចគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីត្រួតពិនិត្យវឌ្ឍនភាព និងដាក់ទិសដៅការងារបន្ត នៅវិមានសន្តិភាព
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមកិច្ចប្រជុំ គណៈកម្មការចំពោះកិច្ច ប្រយុទ្ធប្រឆាំងការបោកប្រាស់ តាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្នមន្ត្រី រដ្នមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសិក្ខាសាលាស្ដីពី និរន្តរភាព នៃសំណង់ តាមរយៈការលើកកម្ពស់ ការងារពិសោធន៍សំណង់ និងការប្រើប្រាស់ម៉ាស៊ីនត្រជាក់ ប្រកបដោយប្រសិទ្ធភាព
គណៈប្រតិភូធុរកិច្ចម៉ាឡេស៊ី ស្វែងរកឱកាសវិនិយោគ នៅកម្ពុជា
ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីជួបជុំសំណេះសំណាល ជាមួយសាស្រ្តាចារ្យ អាណាព្យាបាល និងសិស្ស នៃវិទ្យាល័យសម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន សំរោង
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចគណៈប្រតិភូ ក្រុមការងារ Futuru Lider ba ASEAN (FLBA) នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានបើកកិច្ចប្រជុំជាមួយក្រុមហ៊ុន Fuji Electric Co., Ltd. ស្តីពីនិន្នាការទីផ្សារកុងតឺន័រនាំចេញ និងនាំចូលរបស់ ប្រទេសកម្ពុជា និន្នាការបច្ចេកវិទ្យាថ្មីៗចុងក្រោយ សម្រាប់ប្រតិបត្តិការកុងតឺន័រ
ឯកឧត្តម ពេជ្រ កែវមុនី អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ចើញដឹកនាំកិច្ចប្រជុំ ចុះផ្សព្វផ្សាយការប្រើប្រាស់ដី និងថ្នាំកសិកម្មជូនដល់កសិករ ទូទាំងខេត្តកំពង់ឆ្នាំង
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមការងារគណបក្សចុះមូលដ្នានខណ្ឌច្បារអំពៅ អញ្ចើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលប្រធានក្រុមបក្ស អនុប្រធាន សមាជិកសមាជិកាបក្ស ចំណុះគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកថ្មី
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមពិធីប្រគល់សញ្ញាបត្រថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ពន្ធនាគារ និងវិញ្ញាបនបត្រ ជូនដល់និស្សិត និងសិស្សនគរបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា
កងកម្លាំងនគរបាលជាតិ បានដើរតួនាទី និងបំពេញភារកិច្ចយ៉ាងសំខាន់ក្នុងការធានាសន្តិសុខ សុវត្ថិភាពប្រកបដោយជោគជ័យ ថ្វាយព្រះមហាក្សត្រ ឥស្សរជន និងថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក្នុងព្រះរាជពិធី និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិនានា ដែលប្រារព្វធ្វើនៅព្រះរាជាណាចក្រកម្ពុជា