ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក បានប្រកាសប្តេជ្ញា មិនឲ្យគ្រឿងញៀនជាប់នឹងខ្លួនដល់កងទ័ពនៅបញ្ជាការដ្ឋានកងទ័ពជើងទឹកនោះឡើយ ហើយប្រសិនបើរកឃើញថា មានជាប់ពាក់ព័ន្ធ នឹងត្រូវដកចេញពីក្របខណ្ឌកងទ័ពភ្លាមៗ រួមទាំងយកទៅផ្តន្ទាទោសទៅតាមច្បាប់ផងដែរ។ថ្លែងប្រាប់ទូរទស្សន៍BTV តាមរយៈតេលេក្រាម ឧត្តមនាវីឯក ទៀ សុខា បានបញ្ជាក់ថា ដើម្បីអនុវត្តទៅតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការពារជាតិកម្ពុជា «សូន្យគ្រឿងញៀនក្នុងវិស័យកងទ័ព» បញ្ជាការដ្ឋានកងទ័ពជើងទឹក នឹងមិនអនុញ្ញាតឲ្យនាយទាហានពលទាហានរូបណាជាប់ពាក់ព័ន្ធគ្រឿងញៀននោះទេ ហើយ ឯកឧត្តម ក៏ប្រកាសគាំទ្រពេញទំហឹងរាល់បទបញ្ជាថ្មីៗនេះរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិ ចំពោះវិធានការក្តៅពាក់ព័ន្ធលើករណីមួយនេះផងដែរ។ឧត្តមនាវីឯក បានបញ្ជាក់ថា«ក្នុងនាមខ្ញុំតំណាងឲ្យបញ្ជាការដ្ឋានកងទ័ពជើងទឹក ខ្ញុំសូមគាំទ្រ ពេញទំហឹងបទបញ្ជារបស់រដ្ឋមន្រ្តីក្រសួងការពារជាតិ។ នេះហើយដែលយើងបានអនុវត្តនាពេលកន្លងមក ខណៈក្នុងនាមជាកងទ័ពគឺត្រូវមានវិន័យ មានភាពថ្លៃថ្នូរប្រកបទៅដោយចំណេះដឹង ដែលជាកត្តាមួយរួមទាំងសុខភាព ដោយប្រកាសដាច់ខាតចំពោះគ្រឿងញៀន ដែលជាការរួមចំណែកដ៏ធំជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាពិសេសគឺក្នុងជូរកងទ័ពតែម្តង»។ជាមួយគ្នានេះដែរឧត្តមនាវីឯក ទៀ សុខា ក៏បានបញ្ជាក់អះអាងផងដែរថា តាំងពីដើមរហូត ដល់បច្ចុប្បន្ននេះក្នុងជូរបញ្ជាការដ្ឋានកងទ័ពជើងទឹកគ្មាននាយទាហានពលទាហានណាម្នាក់ បានប្រើប្រាស់ និងជាប់ពាក់ព័ន្ធករណីគ្រឿងញៀននោះឡើយ ដោយសារតែក្នុងអង្គភាពរបស់ឯកឧត្តមមានបទ បញ្ជាផ្ទៃក្នុង ដូចជាវិន័យកងកម្លាំងយ៉ាងម៉ឺងម៉ាត់បំផុត ព្រមទាំងមានការផ្សព្វផ្សាយនានាជាប្រចាំ ស្តីពីផលប៉ះពាល់អំពីគ្រឿងញៀននេះដល់កងទ័ពជើងទឹកផងដែរ។យ៉ាងណាក៏ដោយ ឯកឧត្តម ឧត្តមនាវីឯកទៀ សុខា ក៏បានលើកឡើងផងដែរថា បញ្ជាការដ្ឋាន កងទ័ពជើងទឹក នឹងខិតខំឲ្យសកម្មបន្ថែមទៀតជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការពារជាតិ ដើម្បីទប់ ស្កាត់ និងប្រយុទ្ធប្រឆាំងនូវគ្រឿងញៀននេះ។មួយវិញទៀត ឯកឧត្តម ឧត្តមនាវីឯក ក៏បានផ្ញើសាររំលឹក ដល់យោធិនគ្រប់រូប ជាពិសេសគឺនៅក្នុងជូរកងទ័ពជើងទឹកនេះតែម្តង ត្រូវតែអនុវត្តវិន័យឲ្យបានត្រឹមត្រូវ និងត្រូវជៀសវាងឲ្យឆ្ងាយចំពោះគ្រឿងញៀន ខណៈគ្រឿងញៀននេះវានាំឲ្យយើងទាំងអស់គ្នាខូចសុខភាព បំផ្លាញអនាគតយើង និងក្រុមគ្រួសារ រួមទាំងសង្គមជាតិទាំងមូលផងដែរ។សូមបញ្ជាក់ថា នៅក្នុងដំណើរចុះសួរសុខទុក្ខដល់នាយទាហាន នាយទាហានរងនៅក្នុងយោធភូមិ ភាគទី៤ និងទី៥កាលពីកន្លងទៅនេះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានដាក់បទបញ្ជា និងដាស់តឿន ដល់កងទ័ពទាំងអស់មិនត្រូវសេព និងជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀននោះឡើយហើយប្រសិនបើរកឃើញថាទាហានរូបណាដែលសេព និងជួយដូរគ្រឿងញៀននឹងត្រូវដកចេញពីក្របខណ្ឌកងទ័ពភ្លាមៗ រួមទាំងដាក់ទោសទៅតាមច្បាប់ជាធរមានផងដែរ៕
ចំនួនអ្នកទស្សនា
ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៧ ដែលបានពលីជីវិត នៅលើសមរភូមិប្រយុទ្ធ ជាមួយទ័ពឈ្លានពានសៀម
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង ដែលបានពលីជីវិត នៅលើសមរភូមិប្រយុទ្ធ ជាមួយទ័ពឈ្លានពានសៀម ដែនអធិបតេយ្យភាពកម្ពុជា
ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគ ថវិកា និងបច្ច័យពីព្រះសង្ឃ និងសប្បុរជនានាគ្រប់មជ្ឍដ្ឋាន ក្នុងខេត្តកំពង់ឆ្នាំង ដើម្បីឧបត្ថម្ភដល់កងទ័ព ឈរជើងនៅព្រំដែន និងប្រជាពលរដ្ឋ ដែលភៀសខ្លួនពីតំបន់បញ្ហាប្រឈម
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធ លោកអនុសេនីយ៍ឯក អ៊ួន ហាច មេបញ្ជាការរងគ៣ កងពលតូចអន្តរាគមន៍លេខ១ ខេត្តកំពង់ឆ្នាំង ដែលបានពលី ក្នុងសមរភូមិប្រយុទ្ធ ជាមួយទាហានឈ្លានពានសៀម
លោក សុីម គង់ អភិបាលស្រុកជើងព្រៃ បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ប្រជាពលរដ្ឋចំនួន ១២គ្រួសារ ស្មើនឹង៤៧នាក់ ដែលបានភៀសខ្លួន ពីតំបន់ប្រឈម នៅខេត្តព្រះវិហារ មកស្នាក់នៅបណ្តោះអាសន្ន ក្នុងស្រុកជើងព្រៃ
លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ បាននាំយក អង្គរ ទឹកសុទ្ធ បន្លែ ត្រីសាច់ គ្រឿងឧបភោគបរិភោគ និងសំភារៈប្រើប្រាស់ផ្សេងៗ ជូនដល់ជនភៀសសឹក ចំនួន ១២គ្រួសារ ដែលបានភៀសខ្លួន ចេញពីស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ
ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ អញ្ចើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទើបអញ្ជើញត្រឡប់មកពីប្រទេសថៃ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញទទួលបងប្អូនពលករ ដែលធ្វើការនៅប្រទេសថៃ វិលត្រឡប់មកស្រុកកំណើតវិញ
ឯកឧត្តម វ៉ី សំណាង អញ្ជើញទទួលគ្រឿងឧបភោគបរិភោគ និងថវិកា បណ្ដោះអាសន្ន ១២.០០០.០០០រៀល ពីតំណាងប្រជាពលរដ្ឋ និងតំណាងអាជីវករផ្សារធំតាកែវ ដើម្បីយកទៅផ្ដល់ជូនកងកម្លាំងជួរមុខ និងប្រជាពលរដ្ឋកំពុងភៀសខ្លួន
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញទទួលយកអំណោយរបស់ ព្រះសង្ឃ និងសប្បុរសជន ដែលបាននាំយកអំណោយ និងថវិកា មកចូលរួមជាមួយ រដ្ឋបាលខេត្តតាកែវ ដើម្បីនាំយកទៅផ្ដល់ជូន និងលើកទឹកចិត្ត ដល់កងកម្លាំងជួរមុខ និងប្រជាពលរដ្ឋកំពុងភៀសខ្លួន
ឯកឧត្ដម គួច ចំរើន៖ បានសូមថ្លែងអំណរគុណ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការទាំងអស់ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ក្រុមការងារចុះបញ្ជីដីធ្លី នៃកម្មវិធីអនុវិស័យ រដ្ឋបាលដីធ្លី លោក លោកស្រី មេឃុំ-ចៅសង្កាត់ ដែលតែងតែយកចិត្តទុកដាក់ ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ ថ្លែងថាសកម្មភាពឈ្លានពានរបស់ថៃ លើដែនអធិបតេយ្យភាពរបស់កម្ពុជា គឺជាការរំលោភបំពានច្បាប់អន្តរជាតិធ្ងន់ធ្ងរ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ៖ ពលករខ្មែរដែលវិលត្រឡប់ពីថៃវិញ សូមទាក់ទងមន្ទីរការងារ ដើម្បីស្វែងរកការងារធ្វើ នៅមូលដ្ឋានខេត្តតាកែវផ្ទាល់
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញប្រារព្ធពិធីអុជធូប ថ្វាយគ្រឿងសក្ការៈដល់ព្រះអង្គចេក ព្រះអង្គចម និងបួងសួងសុំសេចក្ដីសុខសេចក្ដីចម្រើន ជូនដល់ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស នៅខេត្តសៀមរាប
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញគោរពបូជា និងបួងសួងឱ្យបារមីលោកឧកញ៉ា ឃ្លាំង មឿង តាមជួយបីបាច់ថែរក្សាប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យទទួលបានសេចក្តីសុខ សេចក្តីចម្រើន ពិសេសក្នុងបេសកកម្ម ការពារបូរណភាពទឹកដីពីសត្រូវឈ្លានពាន
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមការងារគណបក្សចុះមូលដ្នានខណ្ឌច្បារអំពៅ អញ្ចើញជាអធិបតីភាពក្នុងពិធី សំណេះសំណាលជាមួយប្រធានក្រុមគណៈបក្ស ចំណុះគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញធ្វើបទសម្ភាសន៍ជាមួយ ស្ថានីយ៍ទូរទស្សន៍មហាផ្ទៃ ស្ដីពី វឌ្ឍនភាពការងារ ប្រចាំឆមាសទី១ និងលើកទិសដៅបន្ដឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តតាកែវ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ អញ្ចើញជួបប្រជុំពិភាក្សាការងារ ជាមួយក្រុមហ៊ុន TNTVN Forestry Co., Ltd. ដឹកនាំដោយ លោក លួង សុន ហៃ នាយកក្រុមហ៊ុន
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ចើញបើកកិច្ចប្រជុំពិភាក្សាការងារ ជាមួយក្រុមហ៊ុន TRI PETCH ISUZU SALES CAMBODIA CO.,LTD. ដឹកនាំដោយ កញ្ញា ណូច ទីមួយឡា ប្រធានគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ អញ្ចើញបើកកិច្ចប្រជុំពិភាក្សាការងារ ជាមួយ គណៈប្រតិភូ នៃមជ្ឈមណ្ឌលធុរកិច្ចកម្ពុជា ក្រុងចឹងចូវ