ឯកឧត្តម ប៉ា សុជាតិវង្ស និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៥ នៅវត្តកំសាន្ត.................................. ក្នុងឱកាសពិធីកាន់បិណ្ឌវេនទី៥ នៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងពុទ្ធបរិស័ទ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៥ នៅវត្ដកំសាន្ត ស្ថិតក្នុងភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី់៤ ខែតុលា ឆ្នាំ២០២៣។ នៅក្នុងពិធីកាន់បិណ្ឌទី៥នេះ ឯកឧត្តម ប៉ា សុជាតិវង្ស និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងពុទ្ធបរិស័ទទាំងអស់ បានអញ្ជើញប្រតិបត្ដិព្រះធម៌ សូត្រមន្ដនមស្ការចម្រើនព្រះបរិត្ដ រាប់បាត្រ ប្រគេនព្រះសង្ឃ បង្សុកូល ឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតកាទាំង៧សណ្ដាន និងជូនដល់វិញ្ញាណក្ខន្ធបុព្វបុរសអ្នកស្នេហាជាតិដែលបានពលីអាយុជីវិតដើម្បីភាពគង់វង្សនៃបូរណភាពទឹកដី ជាតិមាតុភូមិ ឱ្យទទួលបានសុខសន្ដិភាពរីកចម្រើនសម្បូររុងរឿងនាបច្ចុប្បន្ននេះ។ ឯកឧត្តម ប៉ា សុជាតិវង្ស និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងពុទ្ធបរិស័ទ បាននាំយកនូវទេយ្យទាន និងបច្ច័យសម្រាប់ប្រគេនព្រះសង្ឃ រួមមាន៖ សាដកចំនួន៤៤ឈុត អង្ករចំនួន១០០គីឡូក្រាម ស្ករសចំនួន១០០គីឡូក្រាម មី២កេសធំ ត្រីខ២កេសធំ ទឹកដោះគោខាប់ចំនួន២កេស ទឹកក្រូចចំនួន២០កេស ទឹកបរិសុទ្ធចំនួន៥០កេស ផ្លែឈើ២កន្ត្រក បច្ច័យប្រគេនព្រះសង្ឃ៤៣អង្គ ក្នុង១អង្គចំនួន២មុឺនរៀល ព្រះចៅអធិការវត្តចំនួន១លានរៀល បច្ច័យកសាង ចំនួន ២០លានរៀល និងបច្ច័យចង្ហាន់ចំនួន២លានរៀល។ ជាមួយគ្នានេះ ឯកឧត្តម និងលោកជំទាវ បានជូននូវក្រណាត់ស និងថវិកាចំនួន២មុឺនរៀល ដល់លោកតា លោកយាយ ចំនួន៣០នាក់ផងដែរ។
ចំនួនអ្នកទស្សនា
ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៧ ដែលបានពលីជីវិត នៅលើសមរភូមិប្រយុទ្ធ ជាមួយទ័ពឈ្លានពានសៀម
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង ដែលបានពលីជីវិត នៅលើសមរភូមិប្រយុទ្ធ ជាមួយទ័ពឈ្លានពានសៀម ដែនអធិបតេយ្យភាពកម្ពុជា
ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគ ថវិកា និងបច្ច័យពីព្រះសង្ឃ និងសប្បុរជនានាគ្រប់មជ្ឍដ្ឋាន ក្នុងខេត្តកំពង់ឆ្នាំង ដើម្បីឧបត្ថម្ភដល់កងទ័ព ឈរជើងនៅព្រំដែន និងប្រជាពលរដ្ឋ ដែលភៀសខ្លួនពីតំបន់បញ្ហាប្រឈម
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធ លោកអនុសេនីយ៍ឯក អ៊ួន ហាច មេបញ្ជាការរងគ៣ កងពលតូចអន្តរាគមន៍លេខ១ ខេត្តកំពង់ឆ្នាំង ដែលបានពលី ក្នុងសមរភូមិប្រយុទ្ធ ជាមួយទាហានឈ្លានពានសៀម
លោក សុីម គង់ អភិបាលស្រុកជើងព្រៃ បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ប្រជាពលរដ្ឋចំនួន ១២គ្រួសារ ស្មើនឹង៤៧នាក់ ដែលបានភៀសខ្លួន ពីតំបន់ប្រឈម នៅខេត្តព្រះវិហារ មកស្នាក់នៅបណ្តោះអាសន្ន ក្នុងស្រុកជើងព្រៃ
លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ បាននាំយក អង្គរ ទឹកសុទ្ធ បន្លែ ត្រីសាច់ គ្រឿងឧបភោគបរិភោគ និងសំភារៈប្រើប្រាស់ផ្សេងៗ ជូនដល់ជនភៀសសឹក ចំនួន ១២គ្រួសារ ដែលបានភៀសខ្លួន ចេញពីស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ
ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ អញ្ចើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទើបអញ្ជើញត្រឡប់មកពីប្រទេសថៃ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញទទួលបងប្អូនពលករ ដែលធ្វើការនៅប្រទេសថៃ វិលត្រឡប់មកស្រុកកំណើតវិញ
ឯកឧត្តម វ៉ី សំណាង អញ្ជើញទទួលគ្រឿងឧបភោគបរិភោគ និងថវិកា បណ្ដោះអាសន្ន ១២.០០០.០០០រៀល ពីតំណាងប្រជាពលរដ្ឋ និងតំណាងអាជីវករផ្សារធំតាកែវ ដើម្បីយកទៅផ្ដល់ជូនកងកម្លាំងជួរមុខ និងប្រជាពលរដ្ឋកំពុងភៀសខ្លួន
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញទទួលយកអំណោយរបស់ ព្រះសង្ឃ និងសប្បុរសជន ដែលបាននាំយកអំណោយ និងថវិកា មកចូលរួមជាមួយ រដ្ឋបាលខេត្តតាកែវ ដើម្បីនាំយកទៅផ្ដល់ជូន និងលើកទឹកចិត្ត ដល់កងកម្លាំងជួរមុខ និងប្រជាពលរដ្ឋកំពុងភៀសខ្លួន
ឯកឧត្ដម គួច ចំរើន៖ បានសូមថ្លែងអំណរគុណ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការទាំងអស់ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ក្រុមការងារចុះបញ្ជីដីធ្លី នៃកម្មវិធីអនុវិស័យ រដ្ឋបាលដីធ្លី លោក លោកស្រី មេឃុំ-ចៅសង្កាត់ ដែលតែងតែយកចិត្តទុកដាក់ ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ ថ្លែងថាសកម្មភាពឈ្លានពានរបស់ថៃ លើដែនអធិបតេយ្យភាពរបស់កម្ពុជា គឺជាការរំលោភបំពានច្បាប់អន្តរជាតិធ្ងន់ធ្ងរ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ៖ ពលករខ្មែរដែលវិលត្រឡប់ពីថៃវិញ សូមទាក់ទងមន្ទីរការងារ ដើម្បីស្វែងរកការងារធ្វើ នៅមូលដ្ឋានខេត្តតាកែវផ្ទាល់
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញប្រារព្ធពិធីអុជធូប ថ្វាយគ្រឿងសក្ការៈដល់ព្រះអង្គចេក ព្រះអង្គចម និងបួងសួងសុំសេចក្ដីសុខសេចក្ដីចម្រើន ជូនដល់ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស នៅខេត្តសៀមរាប
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញគោរពបូជា និងបួងសួងឱ្យបារមីលោកឧកញ៉ា ឃ្លាំង មឿង តាមជួយបីបាច់ថែរក្សាប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យទទួលបានសេចក្តីសុខ សេចក្តីចម្រើន ពិសេសក្នុងបេសកកម្ម ការពារបូរណភាពទឹកដីពីសត្រូវឈ្លានពាន
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមការងារគណបក្សចុះមូលដ្នានខណ្ឌច្បារអំពៅ អញ្ចើញជាអធិបតីភាពក្នុងពិធី សំណេះសំណាលជាមួយប្រធានក្រុមគណៈបក្ស ចំណុះគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញធ្វើបទសម្ភាសន៍ជាមួយ ស្ថានីយ៍ទូរទស្សន៍មហាផ្ទៃ ស្ដីពី វឌ្ឍនភាពការងារ ប្រចាំឆមាសទី១ និងលើកទិសដៅបន្ដឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តតាកែវ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ អញ្ចើញជួបប្រជុំពិភាក្សាការងារ ជាមួយក្រុមហ៊ុន TNTVN Forestry Co., Ltd. ដឹកនាំដោយ លោក លួង សុន ហៃ នាយកក្រុមហ៊ុន
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ចើញបើកកិច្ចប្រជុំពិភាក្សាការងារ ជាមួយក្រុមហ៊ុន TRI PETCH ISUZU SALES CAMBODIA CO.,LTD. ដឹកនាំដោយ កញ្ញា ណូច ទីមួយឡា ប្រធានគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ អញ្ចើញបើកកិច្ចប្រជុំពិភាក្សាការងារ ជាមួយ គណៈប្រតិភូ នៃមជ្ឈមណ្ឌលធុរកិច្ចកម្ពុជា ក្រុងចឹងចូវ