កងយោធពលខេមរភូមិន្ទ គ្រោងនឹងបញ្ជូនកងកម្លាំងនៃបញ្ជាការដ្ឋានទ័ពពិសេស និងកងកម្លាំងមួយផ្នែករបស់បញ្ជាការដ្ឋានកងពលតូចលេខ ៧០ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ប្រមាណជាជាង ៩២ នាក់ រួមនឹងសម្ភារៈ បរិក្ខារ យោធា ទៅកាន់តំបន់ កាវតាន ទីក្រុងស៊ាន់ជាំង ខេត្តក្វាងតុង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីចូលរួមក្នុងសមយុទ្ធ "សន្តិភាព មិត្តភាព ២០២៣" អាមែនយូយី ២០២៣ "AMAN YOUYI 2023"ក្រោមប្រធានបទ "ប្រតិបត្តិការយោធាចម្រុះ លើការប្រឆាំងភេរវកម្ម និងការថែរក្សាសន្តិសុខលម្ហសមុទ្រ" ដែលមានរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលសមយុទ្ធរួមនេះ រៀបចំធ្វើឡើងដោយកងទ័ពរំដោះប្រជាជនចិន និងមានការចូលរួមតំណាងអង្គការសហប្រជាជាតិ និងកងកម្លាំងកងទ័ពកម្ពុជា ឡាវ ម៉ាឡេស៊ី ថៃ វៀតណាម និងចិន ដែលបណ្ដើរប្រទេសទាំងនោះនិងបញ្ជូនកម្លាំងយោធារបស់ខ្លួន រួមនិងសម្ភារៈបរិក្ខារយោធា ទៅចូលរួមក្នុងប្រតិបត្តិការប្រឆាំងនឹងក្រុមភេរវករទាំងនៅលើដីគោក និងនៅលើផ្ទៃសមុទ្រ ។ ពិធីសំណេះសំណាលនេះបានប្រព្រឹត្តទៅ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ នៅបញ្ជាការដ្ឋានកងពលតូចលេខ៧០ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ តំណាងឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ។ក្នុងឱកាសជួបសំណេះសំណាលនោះ បន្ទាប់ពីឧត្តមសេនីយ៍ទោ ប៉ែន សុក្រិតវិទ្យាធ្វើសេចក្តីរាយការណ៍អំពីការត្រៀមទាំងកម្លាំង សម្ភារៈ បរិក្ខារយោធា ចេញទៅចូលរួមសមយុទ្ធនេះ មក នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងថា នេះគឺជាមោទនភាព ដ៏ឧត្តុងឧត្តមណាស់ ហើយក៏ជាមុខមាត់ សម្រាប់ប្រជាជនកម្ពុជាផងដែរ។ ដែលកងយោធពលខេមរភូមិន្ទយើង ត្រូវបានមិត្តចិន អញ្ជើញឲ្យចូលរួមក្នុងសមយុទ្ធពហុសាសន៍រួមដ៏មានសារសំខាន់ "មិត្តភាព សន្តិភាព-២០២៣" ដែលរៀបចំឡើងដោយកងទ័ពរំដោះប្រជាជនចិន ដែលមានបណ្ដាប្រទេសចំនួន៦ ចូលរួមក្នុងសមយុទ្ធនេះដោយរួមទាំងអ្នកតំណាងរបស់អង្គការសហប្រជាជាតិ ក៏មានវត្តមាននៅទីនោះដែរ ។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងទៀតថា នេះមិនមែនជាលើកទីមួយទេ ដែលកងយោធពលខេមរភូមិន្ទយើង បានចេញទៅចូលរួមក្នុងសមយុទ្ធពហុសាសន៍ ដែលមានបណ្ដាប្រទេសជាច្រើនចូលរួម ដូច្នេះយើងជឿជាក់ថាកម្លាំងរបស់យើងនិងចូលរួមក្នុងប្រតិបត្តិការសមយុទ្ធនេះប្រកបដោយជោគជ័យ ។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក្នុងនាមសម្ដេចបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ហ្នឹងឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានកោតសរសើរចំពោះក្រុមការងារ ដែលបានសហការគ្នាយ៉ាងល្អជាមួយបញ្ជាការដ្ឋានកងពលតូចលេខ ៧០ និងបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក រៀបចំទាំងកម្លាំង និងសម្ភារៈបរិក្ខារយោធា ដើម្បីធានា ឱ្យការប្រុងប្រៀបចេញដំណើរទៅចូលរួមក្នុងសមយុទ្ធពហុសាសន៍រួម "សន្តិភាព មិត្តភាព ២០២៣" នៅប្រទេសចិនបានប្រកបទៅដោយរលូន ។ ឯកឧត្តម ក៏បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចបបរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា និងថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ផ្ញើជូនដល់កងកម្លាំងយើងទាំងអស់ ដែលនឹងត្រៀមចេញទៅចូលរួមនៅក្នុងសមយុទ្ធ ដែលមានឈ្មោះថាសមយុទ្ធរួម "សន្តិភាព មិត្តភាព ២០២៣" អាមែនយូយី ២០២៣ "AMAN YOUYI 2023" លើប្រធានបទ "ប្រតិបត្តិការយោធាចម្រុះ លើការប្រឆាំងភេរវកម្ម និងការថែរក្សាសន្តិសុខលម្ហសមុទ្រ" ។
ចំនួនអ្នកទស្សនា
ប្រធានរដ្ឋសភាជប៉ុននឹងចូលរួមពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-ជប៉ុន ឱ្យកាន់តែមានភាពជិតស្និទ្ធ
ប្រធានព្រឹទ្ធសភាជប៉ុន កោតសរសើរការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចកម្ពុជា
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល លើកឡើងថា៖ ការប្រមូលសំរាម នៅក្រុងតាខ្មៅ ក្នុងគោលបំណងឱ្យទីក្រុងស្អាត មិនមែនជាការធ្វើអាជីវកម្ម លើការប្រមូលសំរាមឡើយ
ឯកឧត្តម អ៊ុន ចាន់ដា បាននាំយក អំណោយរបស់ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ផ្តល់ជូនពលរដ្ឋងាយរងគ្រោះ ខ្វះខាតជីវភាព ចំនួន៨០គ្រួសារ នៅស្រុកស្រីសន្ធរ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល និងបើកការដ្ឋានស្ថាបនាផ្លូវ ក្រាលកៅស៊ូ DBST ប្រវែង ៤.៣៧៥ម៉ែត្រ នៅក្នុងស្រុកត្រាំកក់
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមការងារគណបក្សចុះមូលដ្នានខណ្ឌច្បារអំពៅ អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំជាមួយសាខាបក្ស អនុសាខាបក្ស និងប្រធានក្រុមបក្ស នៅទីស្នាក់ការគណបក្សខណ្ឌច្បារពៅ
ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ បានដឹកនាំគណប្រតិភូ រដ្នបាលរាជធានីភ្នំពេញ អញ្ចើញសំណេះសំណាល សួរសុខទុក្ខ ដល់នាយ-ពលទាហាន និងនាយ-ពលនគរបាល នៅបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំគណបក្សនយោបាយក្នុងសម្ព័ន្ធភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការចំពោះកិច្ច អញ្ជើញជាវាគ្មិនក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផល នៃកិច្ចខំប្រឹងប្រែង របស់ក្រសួងមហាផ្ទៃ ក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមអនឡាញ និងអំពើជួញដូរមនុស្ស
លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានអញ្ចើញចូលរួមជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកអគ្គរាជរដ្ឋទូតម៉ាឡេស៊ី ប្រចាំកម្ពុជា
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងមុខតំណែង និងបូកសរុបវាយតម្លៃសភាពការណ៍បទល្មើស និងលទ្ធផលប្រតិបត្តិការបង្រ្កាប បទល្មើសប្រចាំខែឧសភា និងលើកទិសដៅការងារបន្ត
អបអសាទរ សន្និបាតអាណត្តិទី៦ (២០២៥-២០៣០) របស់គណៈកម្មាធិការសាខកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជន ខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ សមាគមអតីតយុទ្ធជន ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៥ និងលើកទិសដៅបន្ដ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំគណ:កម្មការ និងចុះពិនិត្យស្ថានភាពជាក់ស្ដែង នៅច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ស្ថិតក្នុងខេត្តកណ្តាល
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចសិក្សា របស់គណៈប្រតិភូថ្នាក់ដឹកនាំ និងក្រុមការងារ នៃលេខាធិការដ្ឋានគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥
ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ អញ្ចើញចូលរួមជាអធិបតី និងជាវាគ្មិន ក្នុង សិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីគោលការណ៍ និងនីតិវិធី នៃការតែងតាំង ការផ្លាស់ប្តូរ និងការបញ្ចប់មុខតំណែងនាយក នៃគ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ និងគ្រឹះស្ថានបឋមសិក្សាសាធារណៈ
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Wayne Farmer ប្រធានក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន នៅវិមានសន្តិភាព
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកបណ្ឌិត Le Trung Tuan ប្រធានក្រុមប្រឹក្សាស្ថាបនិកនៃ PSD គ្រុប ប្រទេសវៀតណាម
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ និង ឯកឧត្តម វ៉ី សំណាង អញ្ជេីញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី១០ និងការពង្រឹងវិធានការ បង្ការ ទប់ស្កាត់ បង្ក្រាបគ្រឿងញៀនឆ្លងដែន នៅខេត្តតាកែវ