ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានអញ្ចើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយសេចក្តីសម្រេច គោលការណ៍ណែនាំនានា និងរបាយការណ៍វឌ្ឍនភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តស្ទឹងត្រែង==============នៅព្រឹកថ្ងៃអង្គារ ២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលាខេត្តស្ទឹងត្រែង បានរៀបចំពីធីផ្សព្វផ្សាយសេចក្តីសម្រេច គោលការណ៍ណែនាំនានា និងរបាយការណ៍វឌ្ឍនភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្ត ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគបាលជាតិ និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម ធូ ចាន់ពៅ អភិបាលរងនៃគណៈអភិបាលខេត្តនិងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ដោយមានការចូលរួមពីមន្ទីរ អង្គភាពជុំវិញខេត្ត។ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានគូសបញ្ជាក់ពីគោលបំណងនៃការងារថ្ងៃនេះដេីម្បីឆ្លើយតបទៅនឹងសភាពការណ៍គ្រឿងញៀននិងដើម្បីលើកកម្ពស់ប្រសិទ្ធភាព ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយអនុលោមតាមស្មារតីនៃកិច្ចប្រជុំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដោយគោរពអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ ខ្ពស់ប្រកបដោយឆន្ទៈមុតស្រួច របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បី ដោះស្រាយទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ធានាបាននូវសុវត្ថិភាព សណ្ដាប់ធ្នាប់ សន្តិសុខ និងការអភិវឌ្ឈន៍ សង្គម ព្រមទាំងឈានទៅកាត់បន្ថយ និងលុបបំបាត់គ្រឿងញៀននៅកម្ពុជា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សូមដាក់ចេញនូវគោលការណ៍ណែនាំ សម្រាប់ចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន លេីចំណុចអាទិភាពដូចខាងក្រោម៖១. ជំរុញការងារផ្សព្វផ្សាយអប់រំ២. ធ្វេីផែនការសកម្មភាពបន្តសម្រាប់ដឹកនាំអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន៣. ជំរុញការដឹកនាំអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលេីកទី៨។ ដេីម្បីឲ្យការចាត់តាំងអនុវត្តការងារខាងលេីទទួលបានប្រសិទ្ធភាពល្អ ឯកឧត្តម នាយឧត្តមសេនីយ៍ បានសេី្នសុំឲ្យ អភិបាលនៃគណៈអភិបាលខេត្ត ត្រូវម្ចាស់ការដឹកនាំ អនុវត្តការងារខាងលើទៅតាមជំនាញ និងវិស័យរបស់ខ្លួន ព្រមទាំងរៀបចំផែនការអនុវត្តជាក់ស្ដែងដើម្បីឆ្លើយតបបានទៅនឹងសភាពការណ៍គ្រឿងញៀន តាមយុទ្ធសាស្ត្រពហុវិស៏យ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់។
ចំនួនអ្នកទស្សនា
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី អញ្ចើញចូលរួមកិច្ចប្រជុំ គណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រី លើសេចក្តីព្រាងក្របខ័ណ្ឌ ហិរញ្ញវត្ថុសាធារណៈ រយៈពេលមធ្យម (MTFF) ឆ្នាំ២០២៦-២០២៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំស្តាប់របាយការណ៍ ស្តីពីវឌ្ឍនភាពការងារ របស់គណៈកម្មការរៀបចំពិធីអបអរសាទរ រំឭកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា តាមប្រព័ន្ធអនឡាញ (Zoom meeting)
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពប័ណ្ណសំគាល់ សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសំគាល់សិទ្ធិ កាន់កាប់អចលនវត្ថុ ជូនប្រជាពលរដ្ន នៅក្រុងកំពង់សោម
ការបង្កើតការងារ ជាអាទិភាពធំរបស់រាជរដ្ឋាភិបាល ដោយបានដាក់ចេញយ៉ាងច្បាស់ថា ការជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការបង្កើនការងារ ដែលផ្តល់កម្លាំងពលកម្ម ដល់ប្រជាពលរដ្ឋ ដោយពង្រីក ទាំងបរិមាណ និងគុណភាព
ឯកឧត្តម លូ គីមឈន់ ប្រតិភូរាជរដ្នាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ បានអញ្ជើញចូលរួមពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងប៉ោយប៉ែត អញ្ជេីញជាអធិបតីជួបសំណេះសំណាល ជាមួយលោក-លោកស្រី ជានាយកសាលានានា ទូទាំងក្រុងប៉ោយប៉ែត
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញអមដំណើរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៥០ នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិវៀតណាម នៅទីក្រុងហូជីមិញ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ចើញជួបសំណេះសំណាល និងជូនដំណើរសមាជិក សមាជិកាសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ ចំនួន ៣០គ្រួសារ ដែលទទួលបានដី ផ្ទះ ទៅរស់នៅលើដីសម្បទានសង្គមកិច្ច ក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ
ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍វិនិយោគ លើវិស័យបច្ចេកវិទ្យា នៅកម្ពុជា
អតីតសិស្សសាលាបាក់ទូកមួយក្រុម សម្តែងការសោកស្តាយចំពោះ ការបាត់បង់ អតីតលោកគ្រូភាសាខ្មែរ ជើងចាស់០១រូប
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមជាមួយឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រី អញ្ជើញដឹកនាំកិច្ចប្រជុំផែនការ ការពារសន្តិសុខ ជូនថ្នាក់ដឹកនាំ និងការរៀបចំពិធីបុណ្យ គម្រប់ខួប៣ឆ្នាំ ឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធ សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង នៅស្រុកកំពង់សៀម
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចូលរួមពិធីសម្ពោធ បើឱ្យប្រើប្រាស់ ជាផ្លូវការ ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្ថិតនៅស្រុកត្រាំកក់
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ចើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការ ឃួនសុដារី
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមលេងកីឡាទាំងអស់គ្នា ដើម្បីចៀសផុតពីជំងឺផ្សេងៗ
ជីវិតប្រជាពលរដ្ឋត្រូវការ ៣សំខាន់៖ សុខភាព ចំណេះដឹង និងជីវភាពរស់នៅប្រចាំថ្ងៃ ដូចនេះ ទើបរាជរដ្ឋាភិបាល បានដាក់ចេញនូវ វិធានការគន្លឹះចំនួន ៥ ដើម្បីលើកកម្ពស់ តម្រូវការស្នូលទាំង ៣នេះ សំដៅធានាការ បំពេញសេចក្តីត្រូវ និងការអភិវឌ្ឍប្រកបដោយចីរភាព និងប្រសិទ្ធភាព
ឯកឧត្តម លូ គីមឈន់ ប្រតិភូរាជរដ្នាភិបាលកម្ពុជា បានដឹកនាំប្រតិភូកំពង់ផែស្វយ័តក្រុងព្រះសីហនុ អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសក ឡាវ តេកសេង ត្រូវជាឪពុកបង្កើតរបស់ អ្នកឧកញ៉ា ឡាវ កាង
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល អញ្ជើញចូលរួមកិច្ចប្រជុំ ត្រួតពិនិត្យភូមិសាស្ត្រ ដើម្បីត្រៀមរៀបចំពិធី បើកការដ្ឋាន គម្រោងអភិវឌ្ឍន៍ ប្រព័ន្ធចម្លោះទឹកកខ្វក់ នៅក្រុងតាខ្មៅ
ឯកឧត្តមបណ្ឌិត ប៉ាន់ ខែម ប៊ុនថន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់យុវជនគណបក្សប្រជាជនកម្ពុជា
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាត់ឱ្យមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយរដ្ឋាករទឹក ដឹកទឹកស្អាត ចែកពលរដ្ឋ នៅក្នុងបុរី VIP ខណៈជួបបញ្ហា ខ្វះទឹកស្អាតប្រើប្រាស់ នៅភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ