សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានខ្សែកាប តភ្ជាប់ រវាងតំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្រ និងស្ពាននាគភ្លោះកោះនរា=============នារសៀលថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្រ និងស្ពាននាគភ្លោះកោះនរា។ ស្ពាននេះ នឹងរួមចំណែក ក្នុងការកាត់បន្ថយដល់ការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅប៉ែកខាងកើតនៃរាជធានីភ្នំពេញជាង២០ម៉ឺននាក់ ដែលរស់នៅក្នុងតំបន់ភូមិសាស្ត្រខណ្ឌច្បារអំពៅ ផ្លូវជាតិលេខ ១ និងស្រុកកៀនស្វាយ ព្រមទាំងកាត់បន្ថយការកកស្ទះចរាចរណ៍នៅលើស្ពានព្រះមុនីវង្សទាំងពីរផងដែរ។សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការអភិវឌ្ឍកោះនរា មានលក្ខណៈពិសេសមួយចំនួន គឺស្រោចស្រង់នូវអ្វីដែលបានបាត់ទៅហើយ ឱ្យមានរូបរាងឡើងវិញ ព្រោះកាលពីអំឡុងសម័យបារាំងទីនេះជាកោះមានទំហំធំ និងក្រោយមកបានបាក់បាត់រូបរាងដោយសារចរន្តទឹកហូរបុកជារៀងរាល់ឆ្នាំ។ សម្តេចធិបតីបានមានប្រសាសន៍ទៀតថា នៅតំបន់អភិវឌ្ឍន៍កោះនរានេះ ក្រៅពីសមិទ្ធផលស្ពានថ្មី ក៏មានគម្រោងធ្វើអគារដ៏ខ្ពស់ជាងគេមួយមានកម្ពស់ ៥៥៥ ម៉ែត្រ នាពេលខាងមុខផងដែរ។ សម្តេចបន្តថា ពលរដ្ឋនៅតាមបណ្ដោយផ្លូវជាតិលេខ១ ជាពិសេសក្នុងទឹកដីខេត្តកណ្ដាលនឹងមើលឃើញពីការរីកចម្រើនកាន់តែខ្លាំង តាមរយៈការតភ្ជាប់ផ្លូវ ថ្នល់ ស្ពាន និងប្រព័ន្ធហេដ្ឋា រចនាសម្ព័ន្ធនានាជាមួយរាជធានីភ្នំពេញ។សម្តេចធិបតីបានមានប្រសាសន៍បញ្ជាក់ថា គោលដៅសម្រាប់ការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលគឺយករាជធានីភ្នំពេញធ្វើជាចំណុចកណ្ដាល ហើយបន្តពង្រីកការអភិវឌ្ឍទៅទិសផ្សេងៗទៀត ជាពិសេសការពង្រីការអភិវឌ្ឍទៅកាន់ទិសខាងកើត។ ការអភិវឌ្ឍតំបន់កោះនរា មិនត្រឹមតែផ្ដល់ប្រយោជន៍ដល់ក្រុមហ៊ុនឯកជនប៉ុណ្ណោះទេ តែក៏បានផ្ដល់ប្រយោជន៍ និងចែកផលលាភជាច្រើនដល់ដៃប្រជាពលរដ្ឋទូទៅតាមរយៈបង្កើតសកម្មភាពសេដ្ឋកិច្ច, ពាណិជ្ជកម្ម និងផលិតភាពការងារ ខណៈការអភិវឌ្ឍតំបន់នេះក៏ឆ្ពោះទៅរកភាពរីកចម្រើនទៅទិសខាងកើតកាន់តែខ្លាំងបន្ថែមទៀតនោះ។សម្ដេចធិបតីបានបន្តទៀតថា កង្វល់របស់ប្រជាពលរដ្ឋនៅក្នុងជីវភាពប្រចាំថ្ងៃ ជាពិសេសពាក់ព័ន្ធនឹង ពន្ធដារ ត្រូវបានរាជរដ្ឋាភិបាលអាណត្តិទី៧ បានគិតគូរតាំងពីដើមអាណត្តិមកម្ល៉េះ។សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បច្ចុប្បន្ន រាជរដ្ឋាភិបាល កំពុងធ្វើការជាមួយភាគីពាក់ព័ន្ធដើម្បីដោះស្រាយបញ្ហាអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។ ជនបរទេស មិនអាចក្លាយជាម្ចាស់កម្មសិទ្ធិដីធ្លីនៅកម្ពុជា បានជាដាច់ខាត។សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យពន្លឿនការចែកបណ្ណកម្មសិទ្ធិដីធ្លី និងចុះបញ្ជីដីធ្លីជូនពលរដ្ឋឱ្យបានលឿន។នៅថ្ងៃនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានស្នើឱ្យរៀបចំគន្លងផ្លូវសម្រាប់រថយន្តក្រុងដឹកអ្នកដំណើរនៅទីក្រុងកោះនរា ឱ្យបានមុនគេ និងបានស្នើឱ្យរៀបចំទុកជាមុនដោយកំណត់តំបន់សម្រាប់រស់នៅ និងតំបន់ធ្វើអា ជីវកម្ម ឱ្យស្ថិតនៅដាច់ដោយឡែកពីគ្នា ដើម្បីបញ្ចៀសការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យបង្កើនការគ្រប់គ្រងលើសន្តិសុខសណ្ដាប់ធ្នាប់ បញ្ហាគ្រឿងញៀន បងធំ បងតូច នៅតាមភូមិ ឃុំ សង្កាត់ ឱ្យកាន់តែប្រសើរថែមទៀត។ សម្តេចក៏បានជំរុញឲ្យអាជ្ញាធរចាត់វិធានការឲ្យដូចជាភ្លៀងរលឹម ក្នុងការបង្រ្កាបដល់មន្រ្តីប្រដាប់អាវុធណា ដែលបាញ់បោះសេរី និងប្រើប្រាស់គ្រឿងញៀន ខណៈសម្តេចបានឲ្យដឹងថា នាពេលនេះ មន្រ្តីប្រដាប់អាវុធចំនួនបួនរូបដែលបានបាញ់រាប់រយគ្រាប់នៅគិរីរម្យត្រូវបានដកចេញពីក្របខណ្ឌហើយ។ សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបន្តទៀតថា បញ្ហាសន្តិសុខនៅប្រទេសក្នុងតំបន់អឺរ៉ុបមួយចំនួនដែលសម្ដេចធិបតី ធ្លាប់បានទៅដល់ បើធៀបនឹងកម្ពុជា ឃើញថា កម្ពុជាប្រសើរជាងបណ្ដាប្រទេសទាំងនោះ។នៅក្នុងឱកាសនោះផងដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញផ្ដល់កិត្តិយសបំពាក់មេដាយ និងគ្រឿងឥស្សរិយយស ជូនដល់មន្ត្រីមានស្នាដៃមួយចំនួន ក្នុងការកសាង សាងសង់ស្ពានកោះនរានេះ និងអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានឆ្លងកាត់ពីតំបន់កោះពេជ្រ មកកោះនរា និងស្ពាននាគភ្លោះ កោះនរា ចាប់ពីពេលនេះតទៅ៕
ចំនួនអ្នកទស្សនា
គណៈប្រតិភូធុរកិច្ចម៉ាឡេស៊ី ស្វែងរកឱកាសវិនិយោគ នៅកម្ពុជា
ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីជួបជុំសំណេះសំណាល ជាមួយសាស្រ្តាចារ្យ អាណាព្យាបាល និងសិស្ស នៃវិទ្យាល័យសម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន សំរោង
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចគណៈប្រតិភូ ក្រុមការងារ Futuru Lider ba ASEAN (FLBA) នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានបើកកិច្ចប្រជុំជាមួយក្រុមហ៊ុន Fuji Electric Co., Ltd. ស្តីពីនិន្នាការទីផ្សារកុងតឺន័រនាំចេញ និងនាំចូលរបស់ ប្រទេសកម្ពុជា និន្នាការបច្ចេកវិទ្យាថ្មីៗចុងក្រោយ សម្រាប់ប្រតិបត្តិការកុងតឺន័រ
ឯកឧត្តម ពេជ្រ កែវមុនី អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ចើញដឹកនាំកិច្ចប្រជុំ ចុះផ្សព្វផ្សាយការប្រើប្រាស់ដី និងថ្នាំកសិកម្មជូនដល់កសិករ ទូទាំងខេត្តកំពង់ឆ្នាំង
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមការងារគណបក្សចុះមូលដ្នានខណ្ឌច្បារអំពៅ អញ្ចើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលប្រធានក្រុមបក្ស អនុប្រធាន សមាជិកសមាជិកាបក្ស ចំណុះគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកថ្មី
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមពិធីប្រគល់សញ្ញាបត្រថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ពន្ធនាគារ និងវិញ្ញាបនបត្រ ជូនដល់និស្សិត និងសិស្សនគរបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា
កងកម្លាំងនគរបាលជាតិ បានដើរតួនាទី និងបំពេញភារកិច្ចយ៉ាងសំខាន់ក្នុងការធានាសន្តិសុខ សុវត្ថិភាពប្រកបដោយជោគជ័យ ថ្វាយព្រះមហាក្សត្រ ឥស្សរជន និងថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក្នុងព្រះរាជពិធី និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិនានា ដែលប្រារព្វធ្វើនៅព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមពិធីប្រគល់ សញ្ញាបត្រថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ពន្ធនាគារ និងវិញ្ញាបនបត្រ ជូនដល់និស្សិត និងសិស្សនគរបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន បានអញ្ចើញចូលរួមទទួលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ អញ្ជើញមកដល់ខេត្តឧត្តរមានជ័យ ដើម្បីចុះសួរសុខទុក្ខកងទ័ព និងប្រជាពលរដ្ឋ នៅខេត្តព្រំដែនកម្ពុជា-ថៃ
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អញ្ជើញចូលរួមអបអរសាទរ ខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៥ ក្រោមអធិបតីភាពឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញចូលរួមអបអរសាទរ ខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី នៅសាលមហោស្របកោះពេជ្រ
ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យផែនការការពារសន្តិសុខនិងសុវត្ថិភាពជូនសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត និងសិស្សនគរបាលជ័យលាភី នៅបណ្ឌិត្យសភានគរបាលកម្ពុជា
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋបាលខេត្តកំពង់ចាម និងមជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទា អ្នកមានគ្រឿងញៀន ខេវី ត្បូងឃ្មុំ
លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ អញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៣ ឆ្នាំទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកជើងព្រៃ ក្រោមអធិបតីភាព លោក ឆាយ វ៉ាន់ស៊ី ប្រធានក្រុមប្រឹក្សាស្រុកជើងព្រៃ
លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជើងព្រៃ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ ដើម្បីពិនិត្យរបាយការណ៍សកម្មភាព ដែលបានអនុវត្តរយៈពេល ៦ខែ
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ សភាពការណ៍ពាក់ព័ន្ធព្រំដែន កម្ពុជា-ថៃ និងត្រួតពិនិត្យកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី
លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី អញ្ចើញចូលរួមត្រួតពិនិត្យការងារ រៀបចំផែនឈរ ផែនទ័ពព្យុហយាត្រា និងផែនគ្រឿងចក្រព្យុហយាត្រា ដើម្បីអបអរសាទរ ពិធីប្រារព្ធខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ និងសម្ពោធសមិទ្ធផលនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ
នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យនាយឧត្តមសេនីយ៍ ម៉ូរីស៊ីតា យ៉ាស៊ូនូរី មេបញ្ជាការ កងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅអគ្គបញ្ជាការដ្ឋាន