លោក ហេង វុទ្ធី អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្ទឹងត្រង់ បានអញ្ចើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារចុះជួយមូលដ្ឋាន ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ================នៅព្រឹកថ្ងៃសៅរ៍ ៦កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ហេង វុទ្ធី សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្ត អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្ទឹងត្រង់ និងជាប្រធានគណៈកម្មាធិការ ខ២៧ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារចុះជួយមូលដ្ឋានឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ប្រចាំខែតុលា និងលេីកទុសដៅអនុវត្តន៍ខែបន្ដ ។ ក្នុងកិច្ចប្រជុំនេះ លោក ហេង វុទ្ធី អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្ទឹងត្រង់ បានដាក់ចេញនូវទិសដៅបន្ដមួយចំនួនដូចជា÷១-បន្ដធ្វេីបច្ចុប្បន្នភាពតាមភូមិនីមួយៗ២-បន្ដចុះពិនិត្យមេីលស្ថានភាពជីវភាពរបស់បងប្អូនដែលមានជីវភាពក្រលំបាកដល់ខ្នងផ្ទះ និងបន្ដជួយដោះស្រាយដល់ពួកគាត់៣-បន្ដជួយឧបត្ថម្ភ ចិញ្ចឹមចលនាជីវភាពបងប្អូន៤-បន្ដខិតខំកសាងសមាជិកថ្មី៥-បន្ដក្ដាបព័ត៌មាន និងសភាពការណ៍ផ្សេងៗក្នុងមូលដ្ឋាន និងបន្ដខិតខំដោះស្រាយសេវាធារណៈឲ្យបានល្អប្រសេីរ ។ ដោយកិច្ចប្រជុំនេះក៏មានការចូលរួមពី លោក-លោកស្រី ប្រធាន-អនុប្រធានក្រុមការងារចុះជួយភូមិទាំង៤ ក្នុងឃុំទួលសំបួរ លោកប្រធានគណបក្សមូលដ្ឋានឃុំទួលសំបួរ លោក-លោកស្រី សមាជិកអចិន្ត្រៃយ៍បក្សឃុំ និងលោកប្រធាន-អនុប្រធាន សាខាបក្សភូមិទាំង៤ ។ ក្នុងនោះ ខ្ញុំក៏បានឧបត្ថម្ភដល់ក្រុមការងារថ្នាក់ឃុំ ចំនួន១៤នាក់ ក្នុងម្នាក់ៗ ថវិកា២០,០០០៛ ។ បន្ទាប់មក លោក ហេង វុទ្ធី អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្ទឹងត្រង់ ក៏បានបន្ដដឹកនាំក្រុមការងារ នាំយកបច្ច័យចូលរួមក្នុងពិធីបុណ្យកឋិនទានសាមគ្គីក្នុងវត្តទួលសំបួរ ដោយលោក ហេង វុទ្ធី ចូលរួមបច្ច័យផ្ទាល់ខ្លួន ចំនួន ៦,០០០,០០០៛ និងបច័្ចយក្រុមការងារ ចំនួន ៣,១៤០,០០០៛ សរុបចំនួន ៩,១៤០,០០០៛ ប្រគេនដល់ព្រះសង្ឃ ដេីម្បីចាត់ចែងក្នុងពិធីបុណ្យ ផងដែរ ៕
ចំនួនអ្នកទស្សនា
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តកំពង់ចាម អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងប្រកាសសមាសភាព បេក្ខជនឈរ ឈ្មោះបោះឆ្នោតជ្រើសរើស សមាជិកក្រុមប្រឹក្សា ខេត្តកំពង់ចាម អាណត្តិទី៤
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ជាមួយគ្រួសារ យោធិនពលីជីវិត និងឧបត្ថម្ភគ្រួសារសព ២ម៉ឺនដុល្លារ ក្នុងមួយគ្រួសារសព អ្នករបួស ២០លានរៀល ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញគោរពវិញ្ញាណក្ខន្ធយោធិន ដែលពលីជីវិត ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងាររាជរដ្នាភិបាល ចុះជួយមូលដ្នានស្រុកបាណន់ បានឧបត្ថម្ភថវិកា សាងសងអាគារសាលប្រជុំទំហំ 15X25 នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំភ្នំសំពៅ
ឯកឧត្តម លូ គីមឈន់ ប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយមូលដ្នានស្រុកស្រីសន្ធរ បានអញ្ចើញចូលរួមជាអធិបតី ក្នុងពិធីក្រុងពាលីសាងសង់ ចូឡាមណីចេតិយ មជ្ឈមណ្ឌលវិបស្សនាធុរៈ តំណាងទូទាំង ខេត្តកំពង់ចាម នៅក្នុងស្រុកស្រីសន្ធរ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយសហជីពសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរ ខួបអនុស្សាវីយ៍ លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា
ឯកឧត្តម ប៉ា សុជាតិវង្ស បានអញ្ចើញចូលរួមពិធីសំណេះសំណាល ជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរ ខួបអនុស្សាវីយ៍ លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា
វឌ្ឍនភាព នៃអាគារថ្មី របស់ប៉ុស្ត៍នគរបាលរដ្ឋាបាលត្រញាំងគរ បានលេចចេញ រូងរាងថ្មីស្រឡាង ក្រោមការផ្ដួចផ្ដើមកសាងពី លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម
ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ បានអនុញ្ញាតឲ្យតំណាងក្រុមហ៊ុន វិនិយោគចិន និងជាសមាជិក នៃសមាគមពាណិជ្ជកម្មអន្តរជាតិ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង
ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកពារាំង បានអញ្ចើញចូលរួមកិច្ចប្រជុំ បូកសរុបសកម្មភាពការងារ គណបក្សស្រុកពារាំង ប្រចាំខែមេសា និងលើកទិសដៅ អនុវត្តបន្តខែឧសភា ឆ្នាំ២០២៤
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោង ព្រែកជីកហ្វូណន-តេជោ
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល បានអញ្ជើញចូលរួមពិធី កាត់ឫសសីមាព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តអង្គតាគ្រាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង នៅស្រុកបាណន់
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងាររាជរដ្នាភិបាលចុះជួយ មូលដ្នានស្រុកបាណន់ បានអញ្ចើញបន្តអមដំណើរ សម្ដេចក្រឡាហោម ស ខេង ចុះពិនិត្យស្ថានភាពទឹក នៅចំណុចអាងស្ដុកទឹកកំពីងពួយ ស្ថិតក្នុងស្រុកបាណន់
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងលោកជំទាវ ហ៊ុន គឹមឡេង បានអញ្ជើញចូលរួមក្នុងពិធី ពិសារអាហារសាមគ្គី និងបំពាក់គ្រឿង ឥស្សរិយយស ជូនលោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី
ឯកឧត្ដម សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងាររាជរដ្នាភិបាល ចុះជួយមូលដ្នានស្រុកបាណន់ បានអញ្ជើញចូលរួមពិធីកាត់ ឫសសីមាព្រះវិហារថ្មី និងសម្ពោធឆ្លង សមិទ្ធផលនានា ក្នុងវត្តអង្គតាគ្រាម ស្ថិតនៅស្រុកបាណន់ ខេត្តបាត់ដំបង
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព
ឯកឧត្តម វេង សាខុន សមាជិករដ្នសភានៃកម្ពុជា បានផ្តោតជាសំខាន់ ទៅលើការការកែលម្អ សេចក្តីព្រាងដំបូង នៃក្របខ័ណ្ឌការអនុវត្តសភាអាស៊ាន RAI (ទំនួលខុសត្រូវ លើការវិនិយោគកសិកម្ម)
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៖ តើអ្នកនយោបាយចាស់វស្សា លោក សម រង្ស៊ី ជាមនុស្សល្ងង់ ឬជាមនុស្សចេះធ្វើល្ងង់ ទើបបានជាប្រឆាំង សូម្បីតែសមិទ្ធផល សម្រាប់ជាតិ និងប្រជាជនខ្មែរខ្លួនឯង