ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តកំពង់ឆ្នាំង បាននិងកំពុង ប្រែក្លាយភូមិឋាន នៅទីជនបទឱ្យ ទៅជាបុរីជនបទ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា
Tue,12 December 2023 (Time 08:05 PM)
ដោយ ៖ ដើម្បីប្រជាជន


ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តកំពង់ឆ្នាំង បាននិងកំពុងប្រែក្លាយភូមិឋាន នៅទីជនបទឱ្យទៅជាបុរីជនបទ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា

(កំពង់ឆ្នាំង)៖ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តកំពង់ឆ្នាំង បាននិងកំពុងប្រែក្លាយ ភូមិឋាននៅទីជនបទ ឱ្យទៅជាបុរីជនបទ ប្រកបដោយការអភិវឌ្ឍរីកចម្រើន ចូលរួមចំណែកបង្ខិតគម្លាតរវាងជនបទ និងទីក្រុងឱ្យកាន់តែខិតជិតគ្នា និងបានលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

នាព្រឹកថ្ងៃទី១២ ធ្នូ ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈឯកឧត្តម សាយ សំអាល់ ឧបនាយករដ្នមន្ត្រី រដ្នមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តកំពង់ឆ្នាំង បានផ្ដល់ដីសំរាប់ប្រជាពលរដ្ឋរស់នៅក្នុងឃុំប្រស្នឹប ស្រុករលាប្អៀរ ដើម្បីសាងសង់លំនៅឋានសមរម្យ និងធ្វើកសិកម្ម សំដៅលើកស្ទួយជីវភាពរបស់ពួកគេ តាមរយៈកម្មវិធីសម្បទានដីសង្គមកិច្ច គម្រោង LASED III។

ជាមួយគ្នានេះ ក្រសួង និងរដ្ឋបាលខេត្តបានយកចិត្តទុកដាក់កសាងបណ្ដាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ តបណ្ដាញទឹក និងអគ្គិសនី ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។

ដើម្បីផ្ដល់ឱកាសឱ្យមានភាពស្មើគ្នា និងតម្លាភាពសម្រាប់អ្នកស្នើសុំសម្បទានដីសង្គមកិច្ចនៃគម្រោង LASED III គណៈកម្មាធិការប្រើប្រាស់ និងបែងចែកដីថ្នាក់ខេត្ត បានរៀបចំកំណត់ជាគោលការណ៍ និងនីតិវិធីនៃការចាប់ឆ្នោតជ្រើសរើសដី ដូចតទៅ៖

១. មុខសញ្ញាអ្នកទទួលដីអាទិភាពដែលស្នើសុំដីឡូត៍លំនៅឋាន និងដីឡូត៍កសិកម្ម ចំនួន ២០៧ គ្រួសារ បានចាប់ឆ្នោតជ្រើសរើសយកដីឡូត៍ ពីលេខរៀងទី ០០១ ដល់លេខរៀងទី ២០៧ (២០៧ គ្រួសារ ទទួលបានដីលំនៅឋាន ១ឡូត៍ និងដីកសិកម្ម ១ឡូត៍ក្នុង ១គ្រួសារ)។

២. មុខសញ្ញាអ្នកទទួលដីអាទិភាពដែលស្នើសុំតែដីឡូត៍លំនៅឋាន ចំនួន ២៤ គ្រួសារស្មើនឹង ២៤ ឡូត៍ ចាប់ឆ្នោតជ្រើសរើសយកដីឡូត៍ពីលេខរៀងទី ២០៨ ដល់លេខរៀងទី ២៣១

៣. មុខសញ្ញាអ្នកទទួលដីអាទិភាពដែលស្នើសុំតែដីឡូត៍កសិកម្ម (១ឡូត៍) ចំនួន ១៨ គ្រួសារ ចាប់ឆ្នោតជ្រើសរើសយកដីឡូត៍កសិកម្មពីលេខរៀងទី ២០៨ ដល់លេខរៀងទី ២២៥។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានយកចិត្តទុកដាក់ខ្ពស់លើការងារលំនៅឋានសម្បទានដីសង្គមកិច្ច តាមរយៈការអភិវឌ្ឍលំនៅឋានដីសង្គមកិច្ចប្រកបដោយចីរភាព ពិសេសផលិតកម្មកសិកម្ម ប្រព័ន្ធគាំពារសង្គមកិច្ច សេវាអប់រំនិងសុខាភិបាល ព្រមទាំងសេវាសង្គមកិច្ចនានា ដែលអាចទ្រទ្រង់ការអភិវឌ្ឍសហគមន៍ ពិសេសនិរន្តរភាពជីវភាព និងសេដ្ឋកិច្ចគ្រួសារ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5599 នាក់
ម្សិលមិញ :
7244 នាក់
សប្តាហ៍នេះ :
34099 នាក់
សរុប :
5924809 នាក់

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី អញ្ចើញចូលរួមកិច្ចប្រជុំ គណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រី លើសេចក្តីព្រាងក្របខ័ណ្ឌ ហិរញ្ញវត្ថុសាធារណៈ រយៈពេលមធ្យម (MTFF) ឆ្នាំ២០២៦-២០២៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំស្តាប់របាយការណ៍ ស្តីពីវឌ្ឍនភាពការងារ របស់គណៈកម្មការរៀបចំពិធីអបអរសាទរ រំឭកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា តាមប្រព័ន្ធអនឡាញ (Zoom meeting)

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពប័ណ្ណសំគាល់ សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសំគាល់សិទ្ធិ កាន់កាប់អចលនវត្ថុ ជូនប្រជាពលរដ្ន នៅក្រុងកំពង់សោម

ការបង្កើតការងារ ជាអាទិភាពធំរបស់រាជរដ្ឋាភិបាល ដោយបានដាក់ចេញយ៉ាង​ច្បាស់ថា​ ការជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការបង្កើនការងារ ដែលផ្តល់កម្លាំងពលកម្ម ដល់​ប្រជា​ពលរដ្ឋ ដោយពង្រីក ទាំងបរិមាណ និងគុណភាព

ឯកឧត្តម លូ គីមឈន់ ប្រតិភូរាជរដ្នាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ បានអញ្ជើញចូលរួមពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត

ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងប៉ោយប៉ែត អញ្ជេីញជាអធិបតីជួបសំណេះសំណាល ជាមួយលោក-លោកស្រី ជានាយកសាលានានា ទូទាំងក្រុងប៉ោយប៉ែត

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញអមដំណើរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៥០ នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិវៀតណាម នៅទីក្រុងហូជីមិញ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ចើញជួបសំណេះសំណាល និងជូនដំណើរសមាជិក សមាជិកាសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ ចំនួន ៣០គ្រួសារ ដែលទទួលបានដី ផ្ទះ ទៅរស់នៅលើដីសម្បទានសង្គមកិច្ច ក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ

ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍វិនិយោគ លើវិស័យបច្ចេកវិទ្យា នៅកម្ពុជា

អតីតសិស្សសាលាបាក់ទូកមួយក្រុម សម្តែងការសោកស្តាយចំពោះ ការបាត់បង់ អតីតលោកគ្រូភាសាខ្មែរ ជើងចាស់០១រូប

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមជាមួយឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រី អញ្ជើញដឹកនាំកិច្ចប្រជុំផែនការ ការពារសន្តិសុខ ជូនថ្នាក់ដឹកនាំ និងការរៀបចំពិធីបុណ្យ គម្រប់ខួប៣ឆ្នាំ ឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធ សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង នៅស្រុកកំពង់សៀម

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចូលរួមពិធីសម្ពោធ បើឱ្យប្រើប្រាស់ ជាផ្លូវការ ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត ស្ថិតនៅស្រុ​កត្រាំកក់

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ចើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការ ឃួនសុដារី

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមលេងកីឡាទាំងអស់គ្នា ដើម្បីចៀសផុតពីជំងឺផ្សេងៗ

ជីវិតប្រជាពលរដ្ឋត្រូវការ ៣សំខាន់៖​​ សុខភាព ចំណេះដឹង និងជីវភាពរស់នៅប្រចាំថ្ងៃ ដូចនេះ ទើប​រាជរដ្ឋាភិបាល បានដាក់ចេញនូវ វិធានការគន្លឹះចំនួន ៥ ដើម្បីលើកកម្ពស់ តម្រូវការស្នូលទាំង ៣នេះ សំដៅធានាការ បំពេញសេចក្តីត្រូវ និងការអភិវឌ្ឍប្រកបដោយចីរភាព និងប្រសិទ្ធភាព

ឯកឧត្តម លូ គីមឈន់ ប្រតិភូរាជរដ្នាភិបាលកម្ពុជា បានដឹកនាំប្រតិភូកំពង់ផែស្វយ័តក្រុងព្រះសីហនុ អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធសព​ មហាឧបាសក ឡាវ តេកសេង ត្រូវជាឪពុកបង្កើតរបស់ អ្នកឧកញ៉ា ឡាវ កាង

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល អញ្ជើញចូលរួមកិច្ចប្រជុំ ត្រួតពិនិត្យភូមិសាស្ត្រ ដើម្បីត្រៀមរៀបចំពិធី បើកការដ្ឋាន គម្រោងអភិវឌ្ឍន៍ ប្រព័ន្ធចម្លោះទឹកកខ្វក់ នៅក្រុងតាខ្មៅ

ឯកឧត្តមបណ្ឌិត ប៉ាន់ ខែម ប៊ុនថន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់យុវជនគណបក្សប្រជាជនកម្ពុជា

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាត់ឱ្យមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយរដ្ឋាករទឹក ដឹកទឹកស្អាត ចែកពលរដ្ឋ នៅក្នុងបុរី VIP ខណៈជួបបញ្ហា ខ្វះទឹកស្អាតប្រើប្រាស់ នៅភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ