ថ្ងៃទី២២ ខែមីនា ឆ្នាំ២០៥០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ជើញជាអធិបតីភាព ក្នុងពិធីបុណ្យឆ្លង ឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តត្រគៀត ស្ថិតក្នុងស្រុកពារាំង​ ខេត្ត​ព្រៃវែង
Sun,05 February 2023 (Time 01:43 PM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន៖ ក្រោមម្លប់សន្តិភាពដែលកើតចេញពីនយោបាយឈ្នះ ឈ្នះ វិស័យព្រះពុទ្ធសាសនាត្រូវបានយកចិត្តទុកដាក់ និងលើកកម្ពស់

(ព្រៃវែង)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងថា ក្រោមម្លប់សន្តិភាពដែលកើតចេញពីនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន វិស័យព្រះពុទ្ធសាសនាត្រូវបានយកចិត្តទុកដាក់ និងលើកកម្ពស់ជានិច្ច ពីព្រោះព្រះ​ពុទ្ធសាសនា គឺជា​ឃ្លាំងផ្តល់​នូវ​ពុទ្ធិ ថែរក្សា​គម្ពីរ​អក្សរសាស្រ្ត វប្បធម៌ អរិយ​ធម៌ ប្រពៃណី និង​ថែរក្សាព្រលឹងជាតិ។

ការលើកឡើងរបស់ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង បែបនេះ ខណៈអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានានៅវត្តត្រគៀត ស្ថិតក្នុងភូមិត្រគៀត ឃុំរកា ស្រុកពារាំង​ ខេត្ត​ព្រៃវែង។

ឯកឧត្តម វង្ស ពិសេន បានលើកឡើងថា នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត បានកាប់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ និងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធដល់ឬសគល់ ក្នុងនោះទីអារាមព្រះពុទ្ធ​សសាសនាត្រូវបានវាយកម្ទេច ព្រះវិហារធ្វើជាឃ្លាំង និងជាទីកន្លែងចិញ្ចឹមសត្វ សិទ្ធិសេរីភាពជំនឿសាសនា ទំនៀមទំលាប់ប្រពៃណី ត្រូវបានលុបបំបាត់ទាំងស្រុង។

ឯកឧត្តមបានបន្តថា ផ្តើមចេញពីការតស៊ូរំដោះជាតិ ដឹកនាំដោយគណបក្សប្រជាជន បានសង្រ្គោះជាតិ និងអាយុជីវិតប្រជាជនឲ្យរួចផុតពីសេចក្តីស្លាប់ នាថ្ងៃទី៧មករា ឆ្នាំ១៩៧៩ ហើយនេះចាត់ទុកជាជ្រោះមរណៈទីមួយ។ ដោយឡែក ក្នុងបរិបទ​​ដែលកម្ពុជាស្ថិតក្នុងជ្រោះមរណៈ នៃ​​ការឆ្លង​​​រាត​ត្បាតដោយ​​ជំងឺកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន បានដា​ក់​ចេញ​យុទ្ធសាស្ត្រនិងវិធានការមុតស្រួច ដើម្បីសង្គ្រោះជីវិ​ត​ពលរដ្ឋឱ្យរួចផុតពីជ្រោះមរណៈនៃជំងឺកូវីដ-១៩ ជាលើកទីពីរ។

«កម្ពុជាភ័ព្វសំណាង ដែលមានមេដឹកនាំដ៏ឈ្លាសវៃ គឺ​សម្តេចតេជោ ហ៊ុន សែន ដែលជាវីរ​បុរស​ស្នេហាជាតិ ជាបិតាស្ថាបនិកសន្តិភាព ជាអ្នក​ធានា​ការពារ​អធិប​តេយ្យ​ជាតិ បូរណ​ភាពទឹកដី​យ៉ាង​រឹង​មាំ ពង្រឹងខឿនការពារសុខភាពរបស់ប្រជាជន និងលើកកម្ពស់កម្រិតជីវ​ភាព​ប្រជា​ពល​រដ្ឋ ឱ្យ​រស់នៅក្នុង​សង្គម​​​ដែល​មាន​ភាព​សុខដុមរមនា និង​ការអភិវឌ្ឍ»។

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះ​ព្រះទ័យ​ផ្តួចផ្តើម និងការខិតខំរបស់ព្រះចៅអធិការ​គ្រប់​ជំនាន់ ព្រមទាំងព្រះសង្ឃគ្រប់ព្រះអង្គ រួមជាមួយសប្បុរសជន ពុទ្ធបរិស័ទ​ បានសាមគ្គីគ្នាបរិ​ច្ច្ចាគធនធាន កសាងសមិទ្ធ​ផលក្នុងទីអារាម សម្រាប់​ប្រើប្រាស់ដល់វិស័យ​ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

បន្ថែមលើសនេះ ឯកឧត្តម អគ្គមេបញ្ជាការ បានលើកឡើងពីតម្លៃសន្តិភាព ដែលមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការអភិវឌ្ឍរីកចម្រើន ទាំងផ្នែកពុទ្ធចក្រ និងផ្នែកអាណាចក្រ។ ហើយថ្មីៗនេះ សន្តិភាព បានផ្តល់ឱកាសឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលៗ កម្រិតពិភពលោក ទទួលបានជោគជ័យ ដែលជាការលើកកម្ពស់មុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ។

«មនុញ្ញផលនៃសន្តិភាព ដែលកម្ពុជាទទួលបាននាបច្ចុប្បន្ននេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ តែជាផែនទីចង្អុលផ្លូវដ៏ច្បាស់លាស់ លើមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់អាទិភាពខ្ពស់បំផុត គឺសន្តិភាព»។

ជាមួយនោះ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យបន្តរួមគ្នាថែរក្សាពួនជ្រុំរាល់សមិទ្ធផលដ៏ថ្លៃថ្លារបស់សង្គមជាតិឱ្យបានរឹងមាំ និងប្តេជ្ញាដាច់ខាតការពារសន្តិភាព ឯកភាពជាតិឱ្យបានស្ថិតស្ថេរគង់វង្សជានិច្ច មិនឱ្យជនណា ឬអានុភាពណាមកបំផ្លាញបានឡើយ៕

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាកិត្តិយសដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធី ពិសារអាហារ ពេលល្ងាច ដែលរៀបចំឡើងដោយ ក្រុមកីឡាសេនាយុត្តិធម៌

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានអញ្ចើញចូលរួមជាមួយ សម្ដេចក្រឡាហោម ស ខេង ចូលជួប សម្ដែងការ គួរសម ឯកឧត្តម សនសៃ សុផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីភាព ក្នុងពិធី ប្រគល់-ទទួល និងសម្ពោធ ដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ ទីលានទុកដាក់សំរាម ក្នុងក្រុងបាត់ដំបង

ឯកឧត្តម រដ្នមន្ត្រី សាយ សំអាល់ បានអញ្ចើញចូលរួម ពិធីប្រកាសដាក់ឲ្យអនុវត្ត កម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណ: ដំណាក់កាលទី៤ ឆ្នាំ២០២៣-២០២៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន

ឯកឧត្ដម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកំពង់សៀម និងលោកជំទាវ បានអញ្ចើញជាអធិបតីភាព ក្នុងពិធីសម្ពោធ ឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តបុប្ផារាមបល្ល័ង្កពេជ្រ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាស ដាក់ឲ្យអនុវត្ត កម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណ: ដំណាក់កាលទី៤ ឆ្នាំ២០២៣-២០២៧ នៅសណ្ឋាគារសុខាភ្នំពេញ

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានថ្លែងអំណរគុណ ចំពោះលោក ថន សេងតារា អគ្គនាយកក្រុមហ៊ុនតារា ធីស៊ី ហ្គាស តែងតែមានចិត្តសប្បុរស ឧបត្ថម្ភអំណោយ ដល់អាវុធហត្ថរាជធានីភ្នំពេញ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានក្រើនរំលឹក ដល់កម្លាំងនគរបាលទាំងអស់ ក្នុងខេត្តបន្ទាយមានជ័យ គោរពវិន័យ រក្សាអនាម័យ រស់នៅស្អាត កន្លែងស្អាត នាំនូវសុខភាពល្អ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ចេីញជាអធិបតីភាព ចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយ កម្មករ​ កម្មការិនី​ នៃរោងចក្រត្រីប៉ុស​ អ៉ីនធឺណេ សិនណល ខូអិលធីឌី​ នៅស្រុកកំពង់ត្រឡាច ​ខេត្តកំពង់ឆ្នាំង​

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្វើញដឹកនាំ ក្រុមគ្រូពេទ្យស្ម័គ្រ ចិត្តចុះពិនិត្យ ព្យាបាលជំងឺទូទៅ ជំងឺមាត់ធ្មេញ ជូនដល់ ប្រជាលពរដ្ឋ រស់នៅក្នុងសហគមន៍ក្រីក្រ ក្នុងសង្កាត់ស្ទឹងមានជ័យ ២ ខណ្ឌមានជ័យ

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានអញ្ចើញចូលរួមជាមួយ សម្ដេចក្រឡាហោម ស ខេង បើកកិច្ចប្រជុំ ស្ដីពី កិច្ចសហប្រតិបត្តិការ ទ្វេភាគី រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ

ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្កកំពង់ស្ពឺ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាស បញ្ចូលសមាជិក គណៈបក្សប្រជាជនកម្ពុជា ចំនួន ៤៨៨នាក់ នៅសាលប្រជុំមន្ទីរ គណបក្សខេត្តកំពង់ស្ពឺ

ឯកឧត្តម ហុង វិណុល បានដឹកនាំក្រុមការងារ អញ្ចើញចុះសួរសុខទុក្ខ និងពាំនាំថវិកា របស់ ឯកឧត្តម សៅ សុខា និងថវិកា សប្បុរសជន ប្រគល់ជូន លោក នាង សាមាន ដែលកំពុង សម្រាកព្យាបាលជម្ងឺ នៅមន្ទីរពេទ្យ ខេត្តតៃនិញ ប្រទេសវៀតណាម

ឯកឧត្តម អ៊ុន ចាន់ដា បានអញ្ជើញចូលរួមជាកិត្តិយស ក្នុងពិធី សម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តជៀស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត នៅស្រុកត្បូងឃ្មុំ

ឯកឧត្តម ហុង វិណុល ប្រធានក្រុមការងារចុះជួយឃុំដូង បានអញ្ចើញជាអធិបតី ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ ប្រជាពលរដ្ឋ និងដោះស្រាយបញ្ហា ទុក្ខលំបាកផ្សេងៗ ស្ថិតនៅក្នុងឃុំដូង ស្រុករមាសហែក

ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ចើញជាអធិបតីភាព ក្នុងពិធីសម្ពោធ ឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តសុវណ្ណគិរី (ហៅវត្តជៀស) ស្ថិតក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

លោកជំទាវ ម៉ាណ ណាវី តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីចែកកញ្ចប់ អាហារបួស ជូនប្រជាពលរដ្ឋចំនួន ១៥០ គ្រួសារ ​នៅ​ក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ

លោកជំទាវកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអ​ន​ បានអញ្ចេីញចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយ ប្រជាពលរដ្ឋ​ចំនួន​ ២០០គ្រួសារ​ ​នៅស្រុកបរិបូរណ៍​ ខេត្តកំពង់ឆ្នាំង​

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងលោកជំទាវ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវ ឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តពោធិព្រឹក្ស ហៅវត្តគោកស្រុក

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖​ ប្រកាស កែសម្រួល និង បំពេញបន្ថែម សមាសភាព គណៈកម្មការ សាខាសមាគម នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
213 នាក់
ម្សិលមិញ :
7304 នាក់
សប្តាហ៍នេះ :
22377 នាក់
សរុប :
4078575 នាក់