ឯកឧត្តម សាយ សំអាល់ ជំរុញឲ្យប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោត ដើម្បីថែរក្សាសុខសន្តិភាព និងបន្ដដំណើរកម្ពុជាតទៅមុខទៀត។ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ ជំរុញប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខដើម្បីអនុវត្តលទ្ធិប្រជាធិបតេយ្យ និងគាំទ្ររាជរដ្ឋាភិបាលក្នុងការបន្តដំណើរកម្ពុជាបន្តទៅមុខទៀត។ ឯកឧត្តម សាយ សំអាល់ បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំជីវភាពប្រចាំខែ របស់ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាក្រុមការងារគណបក្សចុះយក្រុង ស្រុក ឃុំ និងសមាជិ-សមាជិកា ជាច្រើននាក់ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ។ ឯកឧត្តមប្រធានក្រុមការងារបានជំរុញនិងលើកទឹកចិត្តសមាជិក-សមាជិកាបង្កើនកិច្ចខិតខំបន្ថែមក្នុងការកៀរគរចលនាគណបក្ស បន្ថែមទៀតឲ្យកាន់តែរឹងមាំ ចុះដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើង ដើម្បីដណ្តើមភាពឈ្នះដោយជោគជ័យក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ព្រោះថាគណបក្សប្រជាជនកម្ពុជាបានដើរតួនាទីស្នូលដឹកនាំកម្ពុជាពន្លត់ភ្លើងសង្រ្គាម នាំប្រទេសឲ្យមានសន្តិភាព ស្ថិរភាពនយោបាយ បន្តរក្សាការរីកចម្រើនម៉ាក្រូសេដ្ឋកិច្ច ឆ្ពោះទៅកាន់ការអភិវឌ្ឍរីកចម្រើនថ្មីៗថែមទៀត។ឯកឧត្តម សាយ សំអាល់ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះដល់ក្រុមការងារ និងសមាជិក-សមាជិកាបក្ស ក្នុងខេត្តព្រះសីហនុទាំងអស់ ចំពោះការខិតខំប្រឹងប្រែងនាពេលកន្លងមក បម្រើនិងអនុវត្តនូវគោលនយោបាយរបស់គណបក្សប្រជាជន ដែលបានដាក់ចេញក្នុងការបំពេញការងារក្នុងមូលដ្ឋានរបស់ខ្លួន និងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ ។
ចំនួនអ្នកទស្សនា
ឯកឧត្តម គួច ចំរើន និងលោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន បានអញ្ជើញចូលរួម ពិធីលៀងសាយភោជន៍ នៃការបូកសរុបលទ្ធផល កិច្ចប្រជុំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម
ឯកឧត្តម អ៊ុន ចាន់ដា បានអញ្ជើញចូលរួមបើក-បិទ កិច្ចប្រជុំថ្នាក់ដឹកនាំ លើកទី២០ នៃសមាគមជាតិ កាកបាទក្រហម និង អឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួម ក្នុងពិធីផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តអនុក្រឹត្យស្តី ពីការ ផ្ទេរមុខងារ ក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឲ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសវនាការ ជាមួយ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន
សម្តេចកិត្តិសង្គបណ្ឌិត ម៉ែន សំអន បានអញ្ជើញចូលរួម បុណ្យខួបគម្រប់ ៧ថ្ងៃ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឃឹម ឆេង ដែលត្រូវជាម្ដាយបង្កើតរបស់ ឯកឧត្តម សន្ដិបណ្ឌិត សុខ ផល
ឯកឧត្តម ប៉ាន សូរស័ក្តិ លេខាធិការគណ:កម្មការទី៩ នៃរដ្ឋសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត សំ សិរីរតន៍ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅក្នុងខណ្ឌច្បារអំពៅ
ឯកឧត្តម វេង សាខុន សមាជិកគណៈកម្មការទី៣ នៃរដ្ឋសភា បានអញ្ចើញចូលរួមកិច្ចប្រជុំផ្ទៃក្នុង គណៈកម្មការ លើកដំបូង ដើម្បីពិនិត្យលើតួនាទីភារកិច្ច ទទួលខុសត្រូវ របស់គណៈកម្មការ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានត្រៀមគិតគូរ រៀបចំដី សមស្របសម្រាប់បង្កើត តំបន់សេដ្ឋកិច្ចពិសេស សម្រាប់អ្នកវិនិយោគជប៉ុនបន្ថែមទៀត
ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូត សាធារណរដ្ឋតួកគី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង
ឯកឧត្តម ឧត្តមសេនីយ៍ឯក រត្ន័ ស៊្រាង មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ចើញចូលរួមពិធីប្រកាស ប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម
ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ
ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ បានទទួលជួប ជាមួយ លោកស្រី Allisar Chaker តំណាងកម្មវិធី អភិវឌ្ឍន៍សហប្រជាជាតិ UNDP ប្រចាំព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តម ឧត្តមសេនីយ៍ឯក រត្ន័ ស៊្រាង បានអញើញចូលរួម ពិធីដាំដើមឈើចំនួន ២០០០ដើម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅឧទ្យានជាតិ ព្រះសុរាម្រិតកុសុមៈគិរីរម្យ
ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ បានទទួលជំនួបជាមួយ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជេីង និងផលិតផល ដំណេីរការ នៅកម្ពុជា (TAFTAC)
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកកិច្ចប្រជុំ ថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិ កាកបាទក្រហម និង អឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍
ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ បានអញ្ចើញជាអធិបតី ជួបសំណេះសំណាល ជាមួយសិស្សមេធាវី ជំនាន់ទី១៩ នៃមជ្ឈមណ្ដល បណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានអញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឃឹម ឆេង ត្រូវជាម្តាយបង្កើត របស់ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ
ក្រុមប្រឹក្សាស្រុកបាណន់ និងគណៈអភិបាលស្រុកបាណន់ បានអញ្ចើញចូលរួម គោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឃឹម ឆេង ត្រូវជាម្តាយបង្កើតរបស់ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល
លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គ បំប៉នជំនាញ កងរាជអាវុធហត្ថឆមាសទី២ ឆ្នាំ២០២៣
អាគាររដ្ឋបាល ០១ខ្នង គ្រោងចំណាយអស់ថវិកា ប្រមាណជាង ១៤មុឺនដុល្លារអាមេរិក បានចាប់ផ្ដេីម ដំណេីរការណ៍សាងសង់ ក្រោមការផ្ដួចផ្ដេីមពី លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម