ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ចើញចូលរួមពិធី អបអរសាទរខួប២០ឆ្នាំ នៃការចូលជាសមាជិក អង្គការពាណិជ្ជកម្មពិភពលោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
Tue,15 October 2024 (Time 09:50 AM)
ដោយ ៖ ដើម្បីប្រជាជន


កម្ពុជារៀបចំព្រឹត្តិការណ៍”អបអរសាទរខួប២០ឆ្នាំនៃការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក(WTO)” Celebrating the 20th Anniversary of Cambodia’s Accession To the World Trade Organization (WTO).
============
នៅថ្ងៃចន្ទ ១២កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៦ ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានដឹកនាំសមាសភាពអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំង ប្រធានសភាពាណិជ្ជកម្មរាជធានីខេត្តក្រុង ព្រមទាំងថ្នាក់ដឹកនាំសភាពពាណិជ្ជកម្មកម្ពុជា អញ្ចើញចូលរួមពិធី ”អបអរសាទរខួប២០ឆ្នាំ នៃការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក(World Trade Organization – WTO)” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមថ្លែងសុន្ទរកថាដោយ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, សុន្ទរកថារបស់ លោកជំទាវ Ngozi Okonjo-Iweala អគ្គនាយិកាអង្គការពាណិជ្ជកម្មពិភពលោក (តាមប្រព័ន្ធវីដេអូ) ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងសមាជិកសមាជិកានៃព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា,អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត មន្រ្តីរាជការ តំណាងដៃគូអភិវឌ្ឍន៍ និងតំណាងអង្គការអន្តរជាតិ អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក លោកស្រីតំណាងវិស័យឯកជនតំណាងក្រសួង-ស្ថាប័ន តំណាងអង្គការពាណិជ្ជកម្មពិភពលោក និងអង្គទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជា ប្រមាណជាង ៧៥០នាក់។

ព្រឹត្តិការណ៍នេះ ធ្វើឡើងក្នុងគោលបំណងរម្លឹកដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការនាំកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤ បន្ទាប់ពីការចរចាដ៏សកម្មរបស់ឥស្សរជនជាន់ខ្ពស់កម្ពុជា និងមន្រ្តីក្រសួង-ស្ថាប័នពាក់ព័ន្ធចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ ព្រមទាំងបើកបង្ហាញនូវការធ្វើសមាហរណកម្មទៅក្នុងប្រព័ន្ធពាណិជ្ជកម្មពិភពលោក, សមិទ្ធផលសេដ្ឋកិច្ចសង្គម និងពាណិជ្ជកម្មសំខាន់ៗដែលកម្ពុជាសម្រេចបានក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ។ អមជាមួយព្រឹត្តិការណ៍នេះ ក៏មានការតាំងពិព័រណ៍នូវផលិតផលសំខាន់ៗ, រូបថតប្រវត្តិសាស្ត្រ និងសក្ខីកម្មផ្សេងទៀតបង្ហាញជូនដល់អ្នកចូលរួមផងដែរ។

សូមបញ្ជាក់ថា កម្ពុជាបានចូលជាសមាជិកជាផ្លូវការរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤ ដោយបានក្លាយជាសមាជិកទី១៤៨ ហើយបច្ចុប្បន្ននេះ អង្គការ WTO មានសមាជិកចំនួន ១៦៦ ប្រទេស រួមទាំងប្រទេសទីម័រឡេស្តេរ និងកូម៉ូរ៉ូស ដែលទើបបានចូលជាសមាជិកពេញសិទ្ធិនៅក្នុងឆ្នាំ២០២៤ នេះផងដែរ។

សមាជិកភាពរបស់កម្ពុជានៅក្នុងអង្គការ WTO ជាង២ទសវត្សរ៍មកនេះ បានរួមចំណែកដល់កំណើនសេដ្ឋកិច្ច ដោយធ្វើឱ្យប្រសើរឡើងនូវឱកាសពាណិជ្ជកម្ម, ជំរុញការវិនិយោគ និងគាំទ្រការអភិវឌ្ឍតាមរយៈសមាហរណកម្មទៅក្នុងប្រព័ន្ធពាណិជ្ជកម្មសកល ដូចខាងក្រោម៖

១. ច្រកចូលទីផ្សាសកល៖ កម្ពុជាទទួលបានច្រកចូលទីផ្សារអន្តរជាតិល្អប្រសើរ តាមរយៈគោលការណ៍ប្រជាជាតិអនុគ្រោះបំផុត (Most Favord Nation (MFN) Principle) ដែលមានន័យថា សមាជិកអង្គការ WTO ដទៃទៀត ត្រូវតែផ្តល់ឱ្យកម្ពុជានូវផលប្រយោជន៍ពាណិជ្ជកម្មដូចគ្នា ដូចជាការកាត់បន្ថយពន្ធគយ ដែលពួកគេបានផ្តល់ទៅឱ្យប្រទេសសមាជិកផ្សេងទៀត ជាដើម។
-ផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ២០០៤ មានប្រមាណ ៥,៣ ពាន់លានដុល្លារអាម៉េរិក ខណៈពេលក្នុងឆ្នាំ២០២២ បានកើនរហូតដល់ ២៩,៦១ ពាន់លានដុល្លារអាម៉េរិក។

-ការវិនិយោគផ្ទាល់ពីបរទេស បានកើនឡើងពី ១១០លានដុល្លារអាម៉េរិក នៅឆ្នាំ២០០០ រហូតដល់ ៤,៩ ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៣។
-ទំហំពាណិជ្ជកម្មរបស់កម្ពុជាមានប្រមាណ ៤,៥ ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០០៤ និងបានកើនឡើងជាបន្ដបន្ទាប់ រហូតដល់ ៤៦,៨២ ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៣ ក្នុងនោះការនាំចេញសរុបរបស់កម្ពុជាមានប្រមាណ ២២,៦៤ ពាន់លានដុល្លារអាម៉េរិក។ ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា រួមមាន៖ ប្រទេសចិន, សហរដ្ឋអាម៉េរិក, សហភាពអឺរ៉ុប, ជប៉ុន, ថៃឡង់ដ៏, វៀតណាម និងកូរ៉េខាងត្បូង។ ទំនាក់ទំនងពាណិជ្ជកម្មទាំងនេះ គឺស្ថិតនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគី និងទ្វេភាគី ព្រមទាំងតាមរយៈអាស៊ាន ដែលជំរុញសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងសមាហរណកម្មតំបន់នៅក្នុងអាស៊ីអាគ្នេយ៍។

២. ការធ្វើឱ្យប្រសើរឡើងនូវគោលនយោបាយពាណិជ្ជកម្ម និងកំណែទម្រង់៖ កម្ពុជាបានធ្វើកំណែទម្រង់គោលនយោបាយពាណិជ្ជកម្ម ច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានា ដោយស្របទៅតាមការប្តេជ្ញាចិត្តនៅក្រោមអង្គការ WTO។ ជាក់ស្ដែង រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តច្បាប់ និងវិសោធនកម្មច្បាប់ពាក់ព័ន្ធពាណិជ្ជកម្មជាច្រើន រួមមាន៖ ច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ ច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ច្បាប់ស្ដីពីឧបាស្រ័យពាណិជ្ជកម្ម ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្ដីពីការប្រកួតប្រជែង ច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីវិធានពាណិជ្ជកម្មនិងចុះបញ្ជីពាណិជ្ជកម្ម និងច្បាប់វិនិយោគថ្មី ជាដើម។

៣. ការធ្វើពិពិធកម្មការនាំចេញ៖ កម្ពុជាបានទាញយកឱកាសពីសមាជិកភាពអង្គការ WTO ដើម្បីធ្វើពិពិធកម្មទីផ្សារនាំចេញ ដែលពីមុន កម្ពុជាបានពឹងផ្អែកលើវិស័យមួយចំនួន ដូចជា សម្លៀកបំពាក់ និងវាយនភ័ណ្ឌ ប៉ុន្តែបច្ចុប្បន្ន កម្ពុជាបានពង្រីកទៅក្នុងវិស័យដទៃទៀត ដូចជា គ្រឿងអេឡិចត្រូនិក, ស្រូវនិងអង្ករ, កៅស៊ូ, គ្រាប់ស្វាយចន្ទី, ចេក, បន្ទះសូឡា និងកង់ ព្រមទាំងផលិតផលជាច្រើនទៀត។

៤. ជំនួយបច្ចេកទេស និងការកសាងសមត្ថភាព៖ កម្ពុជាទទួលបានកម្មវិធីជំនួយបច្ចេកទេស និងការកសាងសមត្ថភាពពីអង្គការ WTO និងអង្គការអន្តរជាតិនានា ដើម្បីជួយពង្រឹងគោលនយោបាយពាណិជ្ជកម្ម និងស្ថាប័ន ដែលបានធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពចូលរួមក្នុងការចរចាពាណិជ្ជកម្មអន្តរជាតិ និងការអនុវត្តកិច្ចព្រមព្រៀងអង្គការ WTO ឱ្យមានប្រសិទ្ធភាព។

៥. ការចូលរួមក្នុងគោលនយោបាយពាណិជ្ជកម្មសកល៖ សមាជិកភាពអង្គការ WTO បានអនុញ្ញាតឱ្យកម្ពុជា ចូលរួមនៅក្នុងការពិភាក្សាគោលនយោបាយពាណិជ្ជកម្មសកល និងការចរចានានា ដែលបានផ្តល់ឱ្យកម្ពុជានូវសំឡេងមួយក្នុងការរៀបចំវិធានពាណិជ្ជកម្មអន្តរជាតិ ដែលធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ច។

៦. ប្រព្រឹត្តិកម្មពិសេស និងដោយឡែក៖ ក្នុងនាមជាប្រទេសអភិឌ្ឍតិចតួច កម្ពុជាទទួលផលពីបទបញ្ញតិ្តទាក់ទងនឹងប្រព្រឹត្តិកម្មពិសេស និងដោយឡែក (Special and Differential Treatment-SDT) ដែលផ្តល់ភាពបត់បែនបន្ថែម ក្នុងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយចំនួន។ បន្ថែមលើនេះ កម្ពុជាទទួលបានច្រកចូលទីផ្សារដោយមិនជាប់ពន្ធគយនិងមិនជាប់កូតា (Duty-Free Quota-Free), កម្មវិធី EBA របស់សហភាពអឺរ៉ុប ដែលបានអនុញ្ញាតឱ្យកម្ពុជានាំចេញផលិតផលទាំងអស់ដោយរួចពន្ធ លើកលែងតែសព្វាវុធ និងគ្រឿងផ្ទុះ, ប្រព័ន្ធ GSP ពីសហរដ្ឋអាម៉េរិក ជាដើម។

៧. ការកាត់បន្ថយភាពក្រីក្រ៖ អត្រាភាពក្រីក្រត្រូវបានកាត់បន្ថយពី ៦០% ក្នុងឆ្នាំ២០០០ មកត្រឹម ១៦% ក្នុងឆ្នាំ២០២២។

៨. ការចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍតិចតួច៖ កម្ពុជា ត្រូវបានគណៈកម្មាធិការគោលនយោបាយអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ផ្ដល់អនុសាសន៍ឱ្យចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ បន្ទាប់ពីកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់នេះតាំងពីឆ្នាំ១៩៩១។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2539 នាក់
ម្សិលមិញ :
10571 នាក់
សប្តាហ៍នេះ :
32664 នាក់
សរុប :
6134919 នាក់

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមរាប់បាត្រព្រះសង្ឃ ១០៨ អង្គ បំពេញមហាកុសលជូនវិញ្ញាណក្ខន្ធអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ក្នុងឱកាសខួបគម្រប់ ១០០ថ្ងៃ របស់អ្នកឧកញ៉ា នៅក្នុងខណ្ឌទួលគោក

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី អញ្ជើញចូលរួមរាប់បាត្រព្រះសង្ឃ ១០៨ អង្គ បំពេញមហាកុសលជូនវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ក្នុងឱកាសខួបគម្រប់ ១០០ថ្ងៃ របស់អ្នកឧកញ៉ា

សម្តេចកិត្តិសង្គហបណ្ឌត ម៉ែន សំអន ៖ ប្រទេសជាតិមានសន្តិភាព ប្រជាពលរដ្ឋមានជីវភាពធូរធា ធ្វើឲ្យការចូលរួមចំណែក កសាងសមិទ្ធិផល នៅវត្តមានភាពឆាប់រហ័សជាងពេលមុន

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី អញ្ជើញចូលរួមពិធីបុណ្យខួបគម្រប់ ១០០ថ្ងៃ ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន នៅក្នុងខណ្ឌទួលគោក

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជើញជាអធិបតីធ្វើបាឋកថា ស្ដីពីការងារ គ្រប់គ្រងច្រកទ្វារអន្តរជាតិ និងច្រកទ្វារព្រំដែនអន្តរជាតិ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា អញ្ជើញចូលរួមអមដំណើរជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ចុះសួរសុខទុក្ខ និងនាំយកអំណោយ និងថវិកា ចែកជូនវីរកងទ័ព ដែលកំពុងឈរជើង នៅតាមបន្ទាត់ព្រំដែន ក្នុងខេត្តព្រះវិហារ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ អញ្ជើញចូលរួមប្រារព្វពិធីខួប ឯករាជ្យជាតិលើកទី២៤៩ របស់សហរដ្ឋអាមេរិក និងខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារសូហ្វីតែល

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរ ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះត្រួតពិនិត្យ ជុំវិញទីតាំង និងកិច្ចប្រជុំ ផ្សព្វផ្សាយ និងទទួលផែនការ ការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សាធារណៈ ក្នុងព្រះរាជពិធីរុក្ខទិវា នាពេលខាងមុខនេះ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ គណបក្ស​ប្រជាជន​កម្ពុជា​ នឹងនៅជាមួយ​ប្រជាពលរដ្ឋ​ និង​បម្រើប្រជាពលរដ្ឋ​យូរអង្វែងតទៅទៀត

កម្ពុជា-សិង្ហបុរី ប្ដេជ្ញាបន្តជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំបន្ថែមទៀត

កម្ពុជា និងអារ៉ាប់ប៊ីសាអូឌីត បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចសម្តែងការគួរសម របស់លោក Tokeshi HAYAKAWA ប្រធានក្រុមហ៊ុនសាងសង់ TOA Corporation ប្រចាំទីក្រុងតូក្សូ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ រក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងពិធី និងតាមដងផ្លូវ ជូនថ្នាក់ដឹកនាំកំពូល និងប្រតិភូអម ព្រមទាំងប្រជាពលរដ្ឋ

លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងប្រកាសសមាសភាព ក្រុមការងារបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ

ឯកឧត្តម ពេជ្រ កែវមុនី អភិបាលរងខេត្ដកំពង់ឆ្នាំង អញ្ជើញជាអអិបតីដឹកនាំកិច្ចប្រជុំ ត្រៀមរៀបចំប្រារព្ធពិធី រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៥

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ចើញចូលរួមជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល-សេក្ខ ប្រធានសភា នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នៅវិមានរដ្ឋសភា

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានថ្នាក់ដឹកនាំ កសស បើកកិច្ចប្រជុំពិភាក្សាស្តីពី ស្ថានភាពអាជីវកម្ម សេវាកម្ម សមត្ថភាព បញ្ហាប្រឈម និងដំណោះស្រាយ របស់ភាគីពាក់ព័ន្ធ

សមាជិកសភាជប៉ុន បានគូសបញ្ជាក់អំពី ការប្ដេជ្ញាចិត្ត របស់ជប៉ុន ក្នុងការពង្រឹង និង ពង្រីកទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការ ជប៉ុន -កម្ពុជា ឱ្យកាន់តែរីកចម្រេីន និង រឹងមាំបន្ថែមទៀត

តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP)៖ គ្មានការអភិវឌ្ឍណាអាចប្រព្រឹត្តទៅបាន ដោយគ្មានសន្តិភាពនោះទេ

ត្រីនៅក្នុងទន្លេ និងបឹង បើបានផល គឺសម្រាប់ទាំងអស់គ្នា ការកើនឡើង នៃ បរិមាណត្រី ដែលកើតពីការចូលរួម ក្នុងការទប់ស្កាត់ បទល្មើសនេសាទខុសច្បាប់ ក៏បានធានា ការផ្គត់ផ្គង់ និងតម្លៃ ក្នុងការបំពេញ សេចក្តីត្រូវការទីផ្សារ និងសន្តិសុខស្បៀង