សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតពេជ ចន្ទ មុន្នី ហ៊ុន ម៉ាណែត ឆ្លៀតពេលដ៏មមាញឹកជួបសំណេះសំណាលជាមួយលោកតា លោកយាយ និងសិស្សានុសិស្ស នៅសហគមន៍ស្ទឹងមានជ័យ ====================(ភ្នំពេញ):នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទ មុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជួបសំណេះសំណាល ពិសារអាហារសាមគ្គីជាមួយ លោកតា លោកយាយ និងសិស្សានុសិស្ស នៃអង្គការមូលនិធិកុមារកម្ពុជា (CCF) និងអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ប្រមាណជិត ១០០០ នាក់ នៅសាលាមត្តេយ្យយ៉ូស ស្ថិតក្នុងភូមិប្ញស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ក្នុងដំណើរចុះសួរសុខទុក្ខដោយឥតព្រៀងទុកនេះ សម្ដេចធិបតីនាយករដ្ឋមន្រ្តី បានមានប្រសាសន៍សំណេះសំណាលជាមួយលោកតាលោកយាយ និងសិស្សានុសិស្សនៃអង្គការទាំង២ ប្រកបដោយភាពសប្បាយរីករាយ ព្រមទាំងបានសន្យាថានឹងរៀបចំដំណើរកម្សាន្តជូនលោកតាលោកយាយទៅកម្សាន្តនៅភ្នំគូលេន ខេត្តសៀមរាប នាពេលខាងមុខនេះ ។ ឆ្លៀតក្នុងឱកាសនេះ សម្ដេចបវរធិបតី បានមានប្រសាសន៍ថ្លែងអំណរគុណដល់ លោក ស្កុត នីសិន ប្រធានអង្គការមូលនិធិកុមារកម្ពុជា (CCF) និងលោកស្រី ម៉ារីហ្រ្វង់ ដេប៉ាលីយែរ នាយិកាគ្រប់គ្រងនៃអង្គការស្នាមញញឹមនៃកុមារ (PSE) ដែលកន្លងមកអង្គការទាំងពីរ បានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងចូលរួមលើកកម្ពស់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ក្រីក្រ ជាពិសេស បានផ្ដល់ការអប់រំដល់កូនៗរបស់ពួកគាត់តាំងពីថ្នាក់បឋមសិស្សរហូតដល់ឧត្តមសិក្សា និងអ្នកខ្លះមានសមត្ថភាពទទួលបានអាហារូបករណ៍ចេញទៅសិក្សានៅក្រៅប្រទេសថែមទៀត ។ ជាមួយគ្នានេះ សម្ដេច ក៏បានប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្សានុសិស្សនៃអង្គការទាំងពីរ ដើម្បីបានសិក្សានៅតាមសាកលវិទ្យាល័យនានា នៅក្នុងប្រទេស និងអាហារូបករណ៍នៅប្រទេសចិនផងដែរ ។ ក្នុងឱកាសនោះ លោក ស្កុត នីសុន ប្រធានអង្គការមូលនិធិកុមារកម្ពុជា (CCF) បានបង្ហាញចំណាប់អារម្មណ៍ និងថ្លែងអំណរគុណចំពោះសម្ដេចបវរធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលបាន និងបន្តជួយឧបត្ថម្ភគាំទ្រដល់បេសកកម្មរបស់អង្គការមនុស្សធម៌របស់លោកអស់រយៈពេលជាង ១០ ឆ្នាំ មកនេះ ។ ទន្ទឹមនេះ លោក ស្តុត នីសុន ក៏បានធ្វើសេចក្ដីរាយការណ៍សំខាន់ៗអំពីសមិទ្ធផលជាង ២០ ឆ្នាំ របស់អង្គការនៅលើទឹកដីកម្ពុជាក្នុងសហគមន៍ស្ទឹងមានជ័យ ដោយបានជួយគាំទ្រជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាច្រើនម៉ឺននាក់ តាមរយៈការគាំទ្រសហគមន៍ កម្មវិធីថែទាំសុខភាព និងកម្មវិធីអប់រំ ក្នុងនោះមានសិស្សកំពុងសិក្សាចំនួនសរុបប្រមាណ ១.៨០០ នាក់ ដោយសិស្សកំពុងសិក្សានៅសាកលវិទ្យាល័យមានចំនួន ១៨៥ នាក់ នៅទារកដ្ឋាន និងមតេយ្យសិក្សា ១៤០ នាក់ ។ លោកតា លោកយាយ សិស្សានុសិស្សទាំងអស់ បានបង្ហាញក្ដីរំភើប និងសប្បាយរីករាយឥតឧបមា ដែលសម្ដេចធិបតី និងលោកជំទាវបណ្ឌិត បានផ្ដល់កិត្តិយសឆ្លៀតពេលដ៏មមាញឹកពីការងារចុះជួបណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយគ្នា ព្រមទាំងបានថ្លែងអំណរគុណដល់សម្ដេច និងលោកជំទាវ ក៏ដូចជាអង្គការមូលនិធិកុមារកម្ពុជា (CCF) និងសិស្សានុសិស្សរបស់អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ និងការសិក្សារបស់ក្មេងៗក្នុងសហគមន៍នេះ។ ជាចុងក្រោយ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានផ្ដល់អំណោយជូនលោកតា លោកយាយ អង្គការទាំងពីរ និងសិស្សានុសិស្សមានទាំងថវិកា និងគ្រឿងឧបភោគបរិភោគ ជាច្រើនសម្រាប់បំពេញតម្រូវការទទួលទានប្រចាំថ្ងៃ៕
ចំនួនអ្នកទស្សនា
វិស័យថ្មអារ ដែលរៀបនឹងត្រូវដួលរលំ ត្រូវបានស្រោចស្រង់ឡើងវិញ ហើយមានសន្ទុះកើនឡើង ៤ដង គឺជាបទពិសោធន៍ ដ៏ជោគជ័យ ដែលឈរលើ គោលការណ៍សំខាន់ចំនួន ៤ របស់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងការសម្រេចដោះស្រាយក្នុងរយៈដ៏ខ្លី នៃការចាប់ផ្តើមតួនាទី ជាប្រមុខដឹកនាំរាជរដ្ឋាភិបាល ដោយផ្អែកលើគោល នយោបាយឈ្នះ ឈ្នះ ហើយខ្មែរឈ្នះទាំងអស់គ្នា
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់ក្រសួងរ៉ែ និងថាមពល
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរ៉ែ និងថាមពល
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី បានអញ្ជើញចូលរួមពិធី ប្រគល់សញ្ញាបត្រ ជូនដល់និស្សិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
ការវិនិយោគលើវិស័យអប់រំ គឺជាគោលដៅអាទិភាព និងសារសំខាន់ណាស់ របស់រាជរដ្ឋាភិបាល ក្នុងការកំណត់ផែនការវិនិយោគ និងត្រូវយកចិត្តទុកដាក់ខ្ពស់ ព្រោះថាការវិនិយោគ លើវិស័យអប់រំ គឺជាការ វិនិយោគលើអនាគត
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានអញ្ជើញទទួលជួប សម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ប្រតិភូក្រសួងមហាផ្ទៃ នៅសាលាខេត្តតាកែវ
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានអញ្ចើញចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា រវាងអាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ ជាមួយ រដ្ឋបាលខេត្តកណ្តាល
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ប្រតិភូក្រសួងអធិការកិច្ច នៅសាលាខេត្តតាកែវ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានអញ្ជេីញជាអធិបតីក្នុងពិធី ចែកប័ណ្ណវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) និងមោឃភាពប័ណ្ណ ម្ចាស់កម្មសិទ្ឋិកាន់កាប់ដីធ្លី ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុកកោះអណ្តែត
ឯកឧត្តម ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ បានអញ្ចើញចូលរួមកិច្ចប្រជុំ ពិភាក្សាកម្រិតបច្ចេកទេស ពិនិត្យ ពិភាក្សាឆ្លង របាយការណ៍ការងារ ប្រយុទ្ធប្រឆាំងអំពេីជួញដូរមនុស្ស និងត្រៀមរបាយការណ៍ ឆ្នាំ២០២៤ និងលេីកទិសដៅការងារ ឆ្នាំ២០២៥
លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានអញ្ចើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ ប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០២៤
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ចើញទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយឯកឧត្តម យូ សាំងបម (Yoo Sang-bum)
ឯកឧត្តម រដ្នមន្ត្រី ហេង សួរ អនុញ្ញាតឱ្យគណៈប្រតិភូនៃសមាគមជប៉ុន-កម្ពុជា (JCA) និងប្រតិភូលើកកម្ពស់ការវិនិយោគលើកទី៤ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «ការអនុវត្តកម្មវិធីអភិវឌ្ឍន៍ជំនាញ ដំណាក់កាលទី៣» រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការ Swisscontact
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានអញ្ជើញចូលរួមសម័យប្រជុំ រដ្ឋសភាលើកទី៣ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា
មន្ទីរអប់រំខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន បញ្ជាក់ពីជំហគាំទ្រ និងជំរុញបណ្តាសាកលវិទ្យាល័យនានា ក្នុងខេត្តក្វាងស៊ី បន្ត និងបង្កើនការផ្តល់អាហារូបករណ៍ជូននិស្សិតកម្ពុជា
សាកលវិទ្យាល័យ Kunming Medical នៃសាធារណរដ្ឋប្រជាមានិតចិន ផ្តល់កិច្ចសហការដល់សមាគម អ.ម.ត ក្នុងការជំរុញនិស្សិតកម្ពុជា ឱ្យបានទៅបន្តការសិក្សា ជាពិសេសលើជំនាញវេជ្ជសាស្រ្ត
ក្រុមហ៊ុន DP World របស់អេមីរាត់អារ៉ាប់រួម បង្ហាញចំណាប់អារម្មណ៍វិនិយោគ នៅក្នុងប្រទេសកម្ពុជា
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ចើញចូលរួមសម័យប្រជុរដ្ឋសភាពេញអង្គ លើកទី៣ នីតិកាលទី៧ នៅវិមានរដ្នសភា
នាវាទេសចរណ៍ ឈ្មោះ NOORDAM សញ្ជាតិ NETHERLANDS បានចូលចត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា