ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម តាកាហាសី ហ៊្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសំដែងការគួរសម ក្នុងពិធីពិសារអាហារពេលល្ងាច
Thu,11 January 2024 (Time 12:29 PM)
ដោយ ៖ ដើម្បីប្រជាជន


សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម តាកាហាសី ហ៊្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសំដែងការគួរសមក្នុងពិធីពិសារអាហារពេលល្ងាច

នៅល្ងាចថ្ងៃទី១០ ខែមករា ២០២៤ (ម៉ោង ១៩.០០ ម៉ោង នៅប្រទេសជប៉ុន) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម តាកាហាសី ហ៊្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសំដែងការគួរសមក្នុងពិធីពិសារអាហារពេលល្ងាច នៅសណ្ឋាគារ New Otani Tokyo ប្រទេសជប៉ុន។

ឯកឧត្តម បានគោរពថ្លែងអំណរគុណសម្តេចតេជោ ដែលបានចំណាយពេលទទួលជួបឯកឧត្តម និងគណៈប្រតិភូបន្ទាប់ពីការធ្វើដំណើរនឿយហត់ពីកម្ពុជា។ ឯកឧត្តម បានសំដែងនូវការកោតសរសើរពីតួនាទីដ៏សំខាន់របស់ សម្ដេចតេជោ ដែលជាស្ថាបនិកក្នុងការស្វែងរកសន្ដិភាព និងការអភិវឌ្ឍ ប្រទេសកម្ពុជាជាពិសេស ក្នុងការ ពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ក្នុងពេលជាងបីទសវត្សកន្លងមកនេះ។

ជំនួបនេះផ្តោតជាសំខាន់លើការទាក់ទាញវិនិយោគថែមទៀតពីជប៉ុនមកកម្ពុជា ដោយមានការចូលរួមខិតខំប្រឹងប្រែងរបស់សមាគមជប៉ុន-កម្ពុជា។ ជាក់ស្តែង ឯកឧត្តម បានបញ្ជាក់ថា សមាគម នឹងបើកការិយាល័យរបស់ខ្លួននៅ ព្រះ រាជា ណាចក្រកម្ពុជា នាពេលឆាប់ៗខាងមុខនេះ ដែលការិយាល័យនេះនឹង ដើរ តួនាទីយ៉ាងសំខាន់ ក្នុងការទាក់ទាញវិនិយោគិនជប៉ុន មកកាន់កម្ពុជា តាមរយៈការជួយផ្សព្វផ្សាយអំពី សក្ដានុពល វិនិយោគនៅកម្ពុជាដល់ក្រុមហ៊ុនជប៉ុន ជាពិសេសសហគ្រាស ធុនតូច និងមធ្យម (SMEs) ដែលមានចំនួន ប្រមាណ ៤លានក្រុមហ៊ុននៅប្រទេសជប៉ុន។ ឯកឧត្តមមានប្រសាសន៍ថា ហេតុនេះប្រសិន បើ យើងអាចទាក់ទាញបានត្រឹមតែ ០.១% នោះ ក៏មានប្រហែល ៤.០០០ ក្រុមហ៊ុន SMEs របស់ជប៉ុនដែរ ដែលអាចនឹងមកវិនិ-យោគនៅកម្ពុជា។

នៅក្នុងជំនួបនេះដែរ ក៏មានការចូលរួមពីតំណាងក្រុមហ៊ុនខ្លះ ដែលកំពុងមានដំណើរការផលិតកម្មនៅកម្ពុជារួចហើយ និងមានក្រុមហ៊ុនខ្លះទៀតក៏បាន បង្ហាញឆន្ទៈក្នុងការបើកសាលា បណ្ដុះបណ្ដាល ជួសជុលរថយន្ដ និងសាលាបណ្ដុះបណ្ដាល អំពីសហគ្រិនភាពសម្រាប់ធុរជនស្រ្ដី នៅប្រទេសកម្ពុជាផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគមជប៉ុន-កម្ពុជា និង រីករាយ ស្វាគមន៍ចំពោះការបើកការិយាល័យរបស់សមាគមនៅកម្ពុជា។ សម្ដេច តេជោ សង្ឃឹមថា SMEs ជប៉ុននឹងដើរតួនាទីសំខាន់ក្នុងការបង្កើតឱកាសការងារជូនដល់ប្រជាជនកម្ពុជា ក៏ដូចជា លទ្ធភាពនៃការផ្ទេរចំណេះដឹងតាមរយៈការវិនិយោគនៅកម្ពុជា។ ជាងនេះទៀត ក្រុមហ៊ុនក៏អាចស្វែងរក សក្ដានុពលវិនិយោគនៅកម្ពុជាដោយមានការជួយសម្របសម្រួលពីសមាគមជប៉ុន-កម្ពុជា ក៏ដូចជាការទទួលបាននូវអត្ថប្រយោជន៍នានាពី គោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្នុងការអភិវឌ្ឍ តំបន់សេដ្ឋកិច្ចពិសេស សម្រាប់តែវិនិយោគិនជប៉ុន ដែល សម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្ដី បានលើកឡើងក្នុងកិច្ចពិភាក្សាជាមួយ ឯកឧត្តម គីស៊ីដា ហ្វូមីអូ (Kishida Fumio) នាយករដ្ឋមន្រ្ដីជប៉ុន ក្នុងឱកាសនៃកិច្ចប្រជុំកំពូលរំលឹកខួប អនុស្សាវរីយ៍ អាស៊ាន-ជប៉ុន លើកទី៥០ នៅទី ក្រុង តូក្យូ កាលពីខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5312 នាក់
ម្សិលមិញ :
5693 នាក់
សប្តាហ៍នេះ :
20829 នាក់
សរុប :
5860102 នាក់

ឧត្ដមសេនីយ៍ឯក ហួត ឈាងអន ផ្ញើសារលិខិតគោរពជូនពរសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ផ្ញើសារលិខិតជូនពរ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់

ឯកឧត្ដម នាយឧត្ដមសេនីយ៍សាស្ដ្រាចារ្យ សេង ផល្លី និងលោកជំទាវ ផ្ញើសារគោរពជូនពរ ឯកឧត្ដម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ និងលោកជំទាវ ក្នុងឱកាសដ៏មហានក្ខត្ដឫក្ស នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់

សារលិខិតជូនពររបស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា សូមគោរពជូនសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ និងលោកជំទាវ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមពិធី​បេីក​ព្រឹត្តិការណ៍​ សង្រ្កាន្តបាត់ដំបង ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​សម្ដេច​ក្រឡា​ហោម​ ស​ ខេង​​

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការចលនូប្បត្ថម្ភ សូមផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ផែនការការពារ សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសព្រះរាជពិធី បួងសួងចម្រើនសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា និងព្រឹត្តិការណ៍អង្គរសង្ក្រាន នៅខេត្តសៀមរាប

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងាររាជរដ្នាភិបាល ចុះជួយមូលដ្នានស្រុកបាណន់​ អញ្ចើញចូលរួមពិធី​បេីក​ព្រឹត្តិការណ៍​ សង្រ្កាន្តបាត់ដំបង ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​សម្ដេច​ក្រឡា​ហោម​ ស​ ខេង​​

នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រារព្ធពិធីសូត្រមន្ត ប្រោះព្រំសិរីសួស្តី ជ័យមង្គលវិបុលសុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ និងលោកជំទាវ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញប្រារព្ធពិធីប្រុងពលី បួងសួងសុំសេចក្តីសុខ ត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី នៅខេត្តកំពង់ធំ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អញ្ចើញជាអធិបតីភាព បើកកិច្ចប្រជុំត្រួតពិនិត្យ ផែនការការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីត្រៀមបំពេញបេសកកម្មចំពោះមុខ

ឯកឧត្ដម ឃួង ស្រេង និងលោកជំទាវ អញ្ជើញកំសាន្ត ទស្សនាស្ដង់លក់ទំនិញ កន្លែងលក់ចំណីអាហារ និងទស្សនាសិល្បៈនានានៅផ្លូវថ្មេីរជេីង

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ៧១សេ ត្បូងឃ្មុំ-កំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ អញ្ចើញចូលរួមក្នុងងពិធីបិទ បញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធហើយ នៅខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចពិជ័យសេនា ទៀ បាញ់ នាយឧត្ដមសេនីយ៍ផុតលេខ ផ្កាយមាស៥

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងាររាជរដ្នាភិបាល ចុះមូលដ្នានស្រុកបាណន់ អញ្ចើញចូលរួមពិធីបួងសួង សុំសេចក្ដីសុខ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ នៅប្រាសាទបាណន់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ចើញចូលរួម និងដឹកនាំកម្លាំងការពារ​សន្តិសុខ​ សុវត្ថិភាព​ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ ជាផ្លូវការផ្លូវជាតិលេខ ៧១សេ ប្រវែងសរុប ១១៤, ៩៩២ គ.ម ត្បូងឃ្មុំ-កំពង់ចាម

ឯកឧត្តម លូ គីមឈន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកស្រីសន្ធរ អញ្ចើញជាអធិបតីភាព ក្នុងពិធីបុណ្យឆ្លងកុដិថ្មី និងសមិទ្ធផលនានា ក្នុងវត្តផ្កាបូព្រឹក្ស ស្ថិតនៅឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

សម្ដេច​កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញមកធ្វើពិធីបួងសួងសុំសេចក្តីសុខនៅមជ្ឈមណ្ឌលសាសនា វប្បធម៌ ទេសចរណ៍ សំពៅត្រៃលោកត្រៃលក្ខ័ណ៍ ​ស្ថិតនៅស្រុកសន្ទុក ខេត្តកំពង់ធំ

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមពិធីសម្ពោធ បើកឱ្យប្រើប្រាស់ ជាផ្លូវការផ្លូវជាតិលេខ ៧១សេ ប្រវែងសរុប ១១៤, ៩៩២ គ.ម ត្បូងឃ្មុំ-កំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត