ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
គោលនយោបាយឈ្នះ ឈ្នះ ដែលបង្កើតឡើងដោយកូនខ្មែរ បច្ចុប្បន្នជាថ្នាក់ដឹកនាំ ​កំពូល​របស់ កម្ពុជា ត្រូវបានថ្នាក់ដឹកនាំនយោបាយ និងអ្នកនយោបាយ អន្តរជាតិជាច្រើន កោតសរសើរ និង​យកជាពិសោធន៍ក្នុងការរៀនសូត្រ
Sat,23 November 2024 (Time 09:23 PM)
ដោយ ៖ ដើម្បីប្រជាជន


គោលនយោបាយឈ្នះ ឈ្នះ ដែលបង្កើតឡើងដោយកូនខ្មែរ បច្ចុប្បន្នជាថ្នាក់ដឹកនាំ​កំពូល​របស់ កម្ពុជា ត្រូវបានថ្នាក់ដឹកនាំនយោបាយ និងអ្នកនយោបាយអន្តរជាតិជាច្រើនកោតសរសើរ និង​យកជាពិសោធន៍ក្នុងការរៀនសូត្រ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារ​ក្នុងពិធីបិទ “អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២” កាលពីរសៀល​ថ្ងៃ​សៅរ៍ ទី២៤ វិច្ឆិកា ២០២៤​ ថា សម្តេចតេជោ គឺជាតួអង្គយ៉ាងសំខាន់ដែលកងកម្លាំង និងមេដឹកនាំ​ខ្មែរក្រហម អាច​យល់ព្រមចុះចូល និងធ្វើសមាហរណកម្ម ព្រោះបើគ្មានសម្តេចតេជោ ទោះបីជា​គោលនយោបាយឈ្នះ ឈ្នះល្អយ៉ាងណាក៏ដោយ ក៏មិនអាចសម្រេចជោគជ័យបានដែរ។ គ្រប់ថ្នាក់ដឹក​នាំនយោបាយ និងអ្នកនយោបាយ ដែលចូលរួមមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រារព្វធ្វើនៅកម្ពុជា គឺសុទ្ធតែ​បាន​លើកឡើងអំពី​សន្តិភាព និងការផ្សះផ្សាជាតិ ហើយអ្វីដែលជាពិសេស គឺការយកករណីកម្ពុជា សម្រាប់ដកស្រង់ជាបទពិសោធន៍ និងជាការរៀនសូត្រ ជាពិសេសអំពីសុខដមនីយកម្មសាសនា។ ជាមួយគ្នានេះ ភាពជោគជ័យនៃនយោបាយឈ្នះ ឈ្នះ ដែលឈរលើ​គោលការណ៍គ្រឹះ​សំខាន់ចំនួន ៣ គឺការធានាអាយុជីវិត, ការធានាអាជីព និងការធានាទ្រព្យសម្បត្តិ ដែលមូលដ្ឋាននេះ គឺកើតចេញពីសាសនា។

បន្ថែមពីនេះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់បន្ថែមអំពីមូលហេតុដែលប្រទេសកាន់តែទំនើប សាសនាកាន់តែដើរតួនាទីយ៉ាងសំខាន់ ព្រោះថាការធ្វើទំនើបកម្ម និង​សាកល​ភាវូបនីយកម្មទាំងបច្ចេកវិទ្យា និងសាសនា កាន់តែជួយឱ្យយើងមានការ​អភិវឌ្ឍល្អប្រសើរ និងចីរភាព។ ក្នុងនោះជាឧទាហរណ៍ជាក់ស្តែង យើងអាចកត់សម្គាល់ថា សម្ភារ និងមធ្យោបាយ​នៃការសិក្សា ដែលពីមុនមានការលំបាកក្នុងការសិក្សា តែបច្ចុប្បន្ន កាន់តែងាយស្រួល និងឆាប់រហ័ស ពិសេសមានជម្រើសច្រើន។ ការធ្វើសាកលភាវូបនីយកម្ម អាចនឹងធ្វើឱ្យអត្តសញ្ញាណរបស់ប្រទេស​ពីមួយជំនាន់ ទៅមួយជំនាន់មានភាពមិនច្បាស់លាស់ ដូចនេះភាពជោគជ័យរបស់មនុស្ស មិនមែន​វាយតម្លៃតែនៅលើសម្ភារនិយមនោះទេ។ ដូចនេះការរីកចម្រើនអភិវឌ្ឍប្រទេស គឺត្រូវតែមាន តែត្រូវរក្សាអត្តសញ្ញាណ ហើយការរក្សាតម្លៃ គឺត្រូវមានព្រំដែន ដែលត្រូវឈរលើការអប់រំជាគោល។

មុននឹងបញ្ចប់ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរអំពីសាសនាមានសុចរិតភាព ហើយអ្នកនយោបាយក៏ត្រូវពឹងផ្អែកលើសុចរិតភាព ដោយមិនត្រូវធ្វើជាមនុស្សដឹងរឿង ហើយនៅតែបង្កើតរឿងភូតភរប្រជាជន គឺជាការប្រព្រឹត្តអំពើបាប ព្រោះថា ការគិតពីផល​ប្រយោជន៍​ជាតិ និងប្រជាជន គឺជាការទទួលខុសត្រូវប្រកបដោយធម៌។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1476 នាក់
ម្សិលមិញ :
2431 នាក់
សប្តាហ៍នេះ :
33473 នាក់
សរុប :
6148658 នាក់

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ ចំពោះបេសកកម្មការទូតរបស់ ឯកអគ្គរដ្ឋទូតឆែកចប់អាណត្តិ

ឯកឧត្តម វ៉ី សំណាង អញ្ចើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មកប្រគល់ជូនបងប្អូន ២នាក់កំព្រាឪពុកម្ដាយ និងមានជីវភាពទីទ័លក្រ នៅក្នុងស្រុកទ្រាំង ខេត្តតាកែវ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមពិធីចែកអំណោយ ជូនគ្រួសារងាយរងគ្រោះចំនួន ៦២១គ្រួសារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅស្រុកកោះធំ ខេត្តកណ្តាល

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចគណៈប្រតិភូ នៃគណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍន៍ទីក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំឆ្លងសេចក្តី ព្រាងសេចក្តីណែនាំស្តីពី ចលនាប្រឡងប្រណាំង ចំពោះបុគ្គលដែលមានស្នាដៃឆ្នើម ក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព

ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ អញ្ចើញចូលរួមជាអធិបតី ក្នុងវគ្គបណ្តុះបណ្តាលស្តីពី ការរៀបចំផែនការ យុទ្ធសាស្ដ្រថវិកាឆ្នាំ ២០២៦-២០២៨ ការរៀបចំគម្រោង ថវិកាឆ្នាំ២០២៦ និងការគ្រប់គ្រង ការចាត់ចែង និងការកំណត់ មុខសញ្ញាចំណាយ ថវិកាសេវាសង្គម និងអនាម័យបរិស្ថាន

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម LIU ZHONGYI ឧបការី រដ្ឋមន្ត្រីក្រសួងសន្តិសុខសធារណៈ នៃសាធារណៈរដ្ឋប្រជាមានិតចិន នៅទីស្ដីការក្រសួងមហាផ្ទៃ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញជូនដំណើរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ច នៅសាធារណរដ្ឋសឹង្ហបុរី

ឯកឧត្តម លូ គឹមឈន់ សមាជិក គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្នានស្រុកព្រៃនប់ អញ្ជើញចូលរួមពិធីបញ្ជូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជាស្រុកព្រៃនប់ ចំនួ ៩៩៦នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ

ឯកឧត្តមបណ្ឌិត​ ប៉ាន់ខែម​ ប៊ុនថន​ និងឯកឧត្តម​ សរ​ សុពុត្រា​ ដឹកនាំក្រុមការងារប្រជុំ បូកសរុបលទ្ធផលការងារបង្ក្រាប ទប់ស្កាត់ការកាប់ ទន្ទ្រានដីព្រៃរបស់រដ្ឋ​ និងដោះស្រាយ បញ្ហាវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តចំណុចអូរសេវ៣​ ស្រុកសេសាន​ ខេត្តស្ទឹងត្រែង​

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តពោធិព្រឹក្សាខារាម (វត្តតូប) ស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត

ឯកឧត្តម អ៊ុន ចាន់ដា បានដឹកនាំក្រុមការងារ ចូលរួមអមដំណើរ សម្តេចមហាមន្ត្រី​ គុយ​ សុផល​ អញ្ជើញចុះពិនិត្យទីតាំង និងដឹកនាំកិច្ចប្រជុំ ការងារសន្តិសុខ ដើម្បីត្រៀមលក្ខណៈរៀបចំ ប្រារព្ធពិធី រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៥ ស្ថិតនៅស្រុកចំការលើ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ស្នើដល់សិក្ខាកាម នៃវគ្គអប់រំនយោបាយ របស់គណបក្សកម្រិត១ ជំនាន់ទី៨៦ ធ្វើការចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ ជូនដល់មន្ត្រីនៅក្នុងអង្គភាព

លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី អញ្ចើញចូលរួមអមដំណើរ ជាមួយនាយឧត្ដមសេនីយ៍ សៅ សុខា ចុះត្រួតពិនិត្យការហ្វឹកហាត់ ក្បួនដង្ហែរព្យុហយាត្រាសាកល្បង ដើម្បីឈានឆ្ពោះទៅការ ប្រារព្ធពិធីផ្លូវការ ក្នុងពិធីអបអរសាទរ ខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ

លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយមូលដ្ឋាន ឃុំទួលសំបួរ និងឃុំអារក្សត្នោត បានដាក់ចេញនូវ ទិសដៅបន្ដឱ្យក្រុមការងារ បន្តខិតខំចុះជួយឧបត្ថម្ភគាំទ្រ និងដោះស្រាយបញ្ហាលំបាក របស់បងប្អូនឲ្យបានទាន់ពេលវេលា

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមរាប់បាត្រព្រះសង្ឃ ១០៨ អង្គ បំពេញមហាកុសលជូនវិញ្ញាណក្ខន្ធអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ក្នុងឱកាសខួបគម្រប់ ១០០ថ្ងៃ របស់អ្នកឧកញ៉ា នៅក្នុងខណ្ឌទួលគោក

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី អញ្ជើញចូលរួមរាប់បាត្រព្រះសង្ឃ ១០៨ អង្គ បំពេញមហាកុសលជូនវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ក្នុងឱកាសខួបគម្រប់ ១០០ថ្ងៃ របស់អ្នកឧកញ៉ា

សម្តេចកិត្តិសង្គហបណ្ឌត ម៉ែន សំអន ៖ ប្រទេសជាតិមានសន្តិភាព ប្រជាពលរដ្ឋមានជីវភាពធូរធា ធ្វើឲ្យការចូលរួមចំណែក កសាងសមិទ្ធិផល នៅវត្តមានភាពឆាប់រហ័សជាងពេលមុន

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី អញ្ជើញចូលរួមពិធីបុណ្យខួបគម្រប់ ១០០ថ្ងៃ ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន នៅក្នុងខណ្ឌទួលគោក

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជើញជាអធិបតីធ្វើបាឋកថា ស្ដីពីការងារ គ្រប់គ្រងច្រកទ្វារអន្តរជាតិ និងច្រកទ្វារព្រំដែនអន្តរជាតិ