ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធី បើកវគ្គបំប៉នជំនាញការពារ ទប់ទល់សភាពការណ៍ ដល់កងកម្លាំងអន្តរាគមន៍ពិសេស ចំនួន ១០០នាក់
Tue,26 November 2024 (Time 09:06 PM)
ដោយ ៖ ដើម្បីប្រជាជន


លោកឧត្ដមសេនីយ៍ទោ ហេង វុទ្ធី បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបំប៉នជំនាញការពារទប់ទល់សភាពការណ៍ ដល់កងកម្លាំងអន្តរាគមន៍ពិសេស ចំនួន១០០នាក់ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
==============
នារសៀលថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានរៀបចំពិធីបើកវគ្គបំប៉នជំនាញការពារទប់ទល់សភាពការណ៍ ដល់មន្ត្រីនគរបាល កងកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ។

ពិធីបើកវគ្គនេះ ក៏មានការអញ្ជើញចូលរួមពីលោក-លោកស្រី ស្នងការរង លោកអនុប្រធានផែន លោកនាយការិយាល័យជំនាញ លោកអធិការនគរបាលស្រុក-ក្រុង ទាំង១០ និងកងកម្លាំងអន្តរាគមន៍ ចំនួន១០០នាក់ ។

លោកឧត្តមសេនីយ៍ស្នងការ បានមានប្រសាសន៍ចង្អុរបង្ហាញជាច្រើនដល់គ្រូបង្គោល ក៏ដូចជាកងកម្លាំងអន្តរាគមន៍ ដែលត្រូវហ្វឹកហាត់វគ្គនេះថា: វគ្គបំប៉ននេះ ត្រូវបានធ្វើឡើងជាប់ជាប្រចាំ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានរៀបចំវគ្គបំប៉ននេះក្នុងគោលបំណង លើកកម្ពស់សមត្ថភាពជំនាញ ដល់កងកម្លាំងអន្តរាគមន៍ឱ្យបានយល់ដឹង ពីការអនុវត្តកាយវិការឱ្យបានត្រឹមត្រូវ ខ្ជាប់ខ្ជួន និងមុឹងមាត់។ ការអនុវត្តកាយវិការនេះ គឺមិនត្រឹមតែឆ្លុះបញ្ចាំងអំពី ក្រឹត្យក្រម ក្បួនខ្នាត នៃការហ្វឹកហាត់ជាក់លាក់ប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពវិន័យ ភាពស្វាហាប់ របស់កងកម្លាំង និងកិត្យានុភាព ឧត្តមភាពរបស់កងកម្លរបស់កងកម្លាំងនគរបាលអន្ដរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមទាំងមូល ។

លោកឧត្តមសេនីយ៍ស្នងការ បានបន្ថែមទៀតថា គ្រប់កងកម្លាំងអន្តរាគមន៍ ដែលត្រូវបានឆ្លងកាត់វគ្គហ្វឹកហ្វឺនមួយនេះ គឺត្រូវគោរពវិន័យឱ្យបានមុឹងមាត់បំផុត និងត្រូវត្រៀមខ្លួនជាស្រេច ដើម្បីបង្ការការពារ ទប់ទល់សភាពការណ៍ ដែលបង្ករឡើងដោយពួកអមិត្ត និងត្រូវប្ដេជ្ញាការពារឱ្យបាននូវ សន្តិសុខ រក្សាសុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តកំពង់ចាម ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
563 នាក់
ម្សិលមិញ :
4485 នាក់
សប្តាហ៍នេះ :
16611 នាក់
សរុប :
6216291 នាក់

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញទទួលបងប្អូនពលករ ដែលធ្វើការនៅប្រទេសថៃ វិលត្រឡប់មកស្រុកកំណើតវិញ

ឯកឧត្តម វ៉ី សំណាង អញ្ជើញទទួលគ្រឿងឧបភោគបរិភោគ និងថវិកា បណ្ដោះអាសន្ន ១២.០០០.០០០រៀល ពីតំណាងប្រជាពលរដ្ឋ និងតំណាងអាជីវករផ្សារធំតាកែវ ដើម្បីយកទៅផ្ដល់ជូនកងកម្លាំងជួរមុខ និងប្រជាពលរដ្ឋកំពុងភៀសខ្លួន

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញទទួលយកអំណោយរបស់ ព្រះសង្ឃ និងសប្បុរសជន ដែលបាននាំយកអំណោយ និងថវិកា មកចូលរួមជាមួយ រដ្ឋបាលខេត្តតាកែវ ដើម្បីនាំយកទៅផ្ដល់ជូន និងលើកទឹកចិត្ត ដល់កងកម្លាំងជួរមុខ និងប្រជាពលរដ្ឋកំពុងភៀសខ្លួន

ឯកឧត្ដម គួច ចំរើន៖ បានសូមថ្លែងអំណរគុណ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការទាំងអស់ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ក្រុមការងារចុះបញ្ជីដីធ្លី នៃកម្មវិធីអនុវិស័យ រដ្ឋបាលដីធ្លី លោក លោកស្រី មេឃុំ-ចៅសង្កាត់ ដែលតែងតែយកចិត្តទុកដាក់ ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ ថ្លែងថាសកម្មភាពឈ្លានពានរបស់ថៃ លើដែនអធិបតេយ្យភាពរបស់កម្ពុជា គឺជាការរំលោភបំពានច្បាប់អន្តរជាតិធ្ងន់ធ្ងរ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ៖ ពលករខ្មែរដែលវិលត្រឡប់ពីថៃវិញ សូមទាក់ទងមន្ទីរការងារ ដើម្បីស្វែងរកការងារធ្វើ នៅមូលដ្ឋានខេត្តតាកែវផ្ទាល់

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញប្រារព្ធពិធីអុជធូប ថ្វាយគ្រឿងសក្ការៈដល់​ព្រះអង្គចេក​ ព្រះអង្គចម​ និងបួងសួងសុំសេចក្ដីសុខសេចក្ដីចម្រើន ជូនដល់ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស​​ នៅខេត្តសៀមរាប

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញគោរពបូជា និងបួងសួងឱ្យបារមីលោកឧកញ៉ា ឃ្លាំង មឿង តាមជួយបីបាច់ថែរក្សាប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យទទួលបានសេចក្តីសុខ សេចក្តីចម្រើន ពិសេសក្នុងបេសកកម្ម ការពារបូរណភាពទឹកដីពីសត្រូវឈ្លានពាន

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមការងារគណបក្សចុះមូលដ្នានខណ្ឌច្បារអំពៅ អញ្ចើញជាអធិបតីភាពក្នុងពិធី សំណេះសំណាលជាមួយប្រធានក្រុមគណៈបក្ស ចំណុះគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញធ្វើបទសម្ភាសន៍ជាមួយ ស្ថានីយ៍ទូរទស្សន៍មហាផ្ទៃ ស្ដីពី វឌ្ឍនភាពការងារ ប្រចាំឆមាសទី១ និងលើកទិសដៅបន្ដឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តតាកែវ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ អញ្ចើញជួបប្រជុំពិភាក្សាការងារ ជាមួយក្រុមហ៊ុន TNTVN Forestry Co., Ltd. ដឹកនាំដោយ លោក លួង សុន ហៃ នាយកក្រុមហ៊ុន

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ចើញបើកកិច្ចប្រជុំពិភាក្សាការងារ ជាមួយក្រុមហ៊ុន TRI PETCH ISUZU SALES CAMBODIA CO.,LTD. ដឹកនាំដោយ កញ្ញា ណូច ទីមួយឡា ប្រធានគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ អញ្ចើញបើកកិច្ចប្រជុំពិភាក្សាការងារ ជាមួយ គណៈប្រតិភូ នៃមជ្ឈមណ្ឌលធុរកិច្ចកម្ពុជា ក្រុងចឹងចូវ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃវឌ្ឍនភាព យុទ្ធនាការបោសសម្អាតការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ONLINE SCAMS

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យនាយការិយាល័យ អនុព័ន្ធយោធាសាធារណរដ្ឋកូរ៉េ ចប់អាណត្តិការងារ ចូលជួបជម្រាបលា នៅអគ្គបញ្ជាការដ្ឋាន

នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ចើញបន្តដឹកនាំកិច្ចប្រជុំគណៈកម្មការ និងក្រុមការងារសិក្សាស្រាវជ្រាវច្បាប់ លក្ខន្តិកៈចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការ ភស្តុភារ អគ្គបញ្ជាការ បានអញ្ចើញចូលរួមកិច្ចប្រជុំគណៈកម្មការនិងក្រុមការងារសិក្សាស្រាវជ្រាវច្បាប់ លក្ខន្តិកៈចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ចើញជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរភាកិច្ច តែងតាំងមុខតំណែងនិង បំពាក់ឋានន្តរសក្តិ ជូនមន្រ្តីនគរបាលជាតិ និងបូកសរុបសភាពការណ៍ កិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមពិធីធ្វើបទបង្ហាញ ស្តីពីការអភិវឌ្ឍ និងការដាក់ឱ្យដំណើរការ ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្របខ័ណ្ឌក្រសួងមហាផ្ទៃ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការ ភស្តុភារ អគ្គបញ្ជាការ អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការងារផ្ទៃក្នុងទីចាត់ការ ភស្តុភារ អគ្គបញ្ជាការ