ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន បានអញ្ចើញចូលរួមអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន នាំយកអាវរងា ទៅចែកជូនដល់កងកម្លាំងឈរជើងការពារ នៅតាមបណ្តាកោះ មូលដ្ឋានសមុទ្រ ទន្លេ អង្គភាពកងទ័ពជើងទឹក================(កំពង់ស្ពឺ)៖នៅថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការ ចលនូប្បត្ថម្ភ អគ្គបញ្ជាការ បានអញ្ចើញចូលរួមអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ អញ្ចើញនាំយកអាវរងាជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ទៅចែកជូនដល់កងកម្លាំងឈរជើងការពារនៅតាមបណ្តាកោះ មូលដ្ឋានសមុទ្រ ទន្លេ អង្គភាពកងទ័ពជើងទឹក។ពិធីប្រគល់និងទទួលអាវរងា ធ្វើឡើងនៅបញ្ជាការដ្ឋានការពារកោះឆ្នេរ ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយមានបណ្តាកងឯកភាពចំណុះមកទទួលផ្ទាល់ រួមមាន៖ បញ្ជាការដ្ឋានការពារកោះ ឆ្នេរ មូលដ្ឋានសមុទ្ររាម ទីបញ្ជាការជួរមុខ គណៈកម្មាធិការជាតិសន្តិសុខលំហសមុទ្រ បញ្ជាការដ្ឋានពិសេសប្រឆាំងភេរវកម្ម និងវិទ្យាស្ថានកងទ័ពជើងទឹក។ នៅក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានក្រើនរម្លឹកដល់មេបញ្ជាការគ្រប់រូប បង្កើនការយកចិត្តទុកដាក់ប្រសាសន៍ណែនាំសម្តេចបវរធិបតីនាយករដ្ឋមន្រ្តី ពាក់ព័ន្ធអំពីយោធិនពិការយោធិនចូលនិវត្តន៍ ក្នុងនោះយោធិនដែលមានជំនាញ មានសមត្ថភាពត្រូវរក្សាទុកដើម្បីបន្សាំ និងបណ្ដុះបណ្ដាលអ្នកបន្តវេន ហើយយោធិនដល់អាយុចូលនិវត្តន៍ ប៉ុន្ដែនៅក្មេង នៅមានកម្លាំង សូមឱ្យផ្អាកការចូលនិវត្តន៍៕
ចំនួនអ្នកទស្សនា
លោក ប៊ិន ឡាដា ប្រធានគណៈកម្មាធិការគណបក្សស្រុក អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំ ជំរុញការងារប្រមូល សមាជិកបក្សជាយុវជន អាយុ១៨ ទៅ ៣៥ឆ្នាំ ចូលក្នុងប្រព័ន្ធគ្រប់គ្រង សមាជិកគណបក្សប្រជាជន កម្ពុជាស្រុកស្រីសន្ធរ
ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល ក្រើនរំលឹកដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរស្រុកគ្រប់ថ្នាក់ ត្រូវចាត់ទុកបញ្ហាចរាចរណ៍ជាបញ្ហាធំ ដែលត្រូវរួមគ្នាដោះស្រាយ
ឯកឧត្តមបណ្ឌិត សួស គង់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកភ្នំស្រួច អញ្ជើញជាអធិបតីក្នុងកម្មវិធី វេទិកាសាធារណៈ ស្ថិតនៅឃុំដំបូករូង ស្រុកភ្នំស្រួច
ឯកឧត្តម គួច ចំរើន៖ សមិទ្ធផលធំៗជាច្រើន ដែលនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល គឺផ្ដើមចេញពីកត្តាសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល
ឯកឧត្តម កើត ឆែ អភិបាលរងខេត្តកំពត អញ្ចើញចូលរួមពិធីបើកសិក្ខាសាលា វេទិកាជជែកពីមាត្រាសាស្ត្រ ស្តីពីសេវាកម្មហេដ្ឋារចនា សម្ព័ន្ធមាត្រាសាស្ត្រ នៅសាលាខេត្តកំពត
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្នមន្ត្រី រដ្នមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់បណ្ណកម្មសិទ្ធិ ជូនអតិថិជនបុរី ម៉ន ដានីគម្រោងទី២៩ ជំហានទី២ ចំនួន ១៤៥បណ្ណ នៅទីស្តីការក្រសួង
លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ និងលោកស្រី រួមជាមួយលោក ឆាយ វ៉ាន់ស៊ី បានអញ្ជើញដឹកនាំមន្រ្តីរាជការ ចូលរួមពិធីបុណ្យកាន់បិណ្ឌថ្ងៃទី៥ នៅវត្តស្រាម វត្តស្អាង និងវត្តស្ដើងជ័យ ស្ថិតក្នុងស្រុកជើងព្រៃ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងក្រុមគ្រួសារ អញ្ជើញបង្សុកូល ដើម្បីឧទ្ទិសបុណ្យកុសល ជូនដួងដល់វិញ្ញាណក្ខន្ធ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉េង ប៉ាត់ ស្ថិតនៅវត្តចំពុះក្អែក
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាននាំទេយ្យទានប្រគេនព្រះសង្ឃ ក្នុងឱកាសវេនកាន់បិណ្ឌ ចំនួន០២វត្ត នៅក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ
ឯកឧត្តម ប៉ា សុជាតិវង្ស និងលោកជំទាវ អញ្ជើញចូលរួមពិធីសូត្រមន្តបុណ្យកាន់បិណ្ឌវេនទី៥ នៅវត្តកំសាន្ត ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ចើញចូលរួមកិច្ចប្រជុំស្តាប់សេចក្តីរាយការណ៍ ស្តីពីវឌ្ឍនភាពការងារប្រចាំចតុមាសទី២ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ និងឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បង្ហើយជូនប្រជាពលរដ្ឋ នៅស្រុកដំណាក់ចង្អើរ ខេត្តកែប
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំស្តាប់សេចក្តីរាយការណ៍ ស្តីពីវឌ្ឍនភាពការងារប្រចាំចតុមាសទី២ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ
ឯកឧត្តម កើត ឆែ អភិបាលរងខេត្តកំពត អញ្ជើញចូលរួមពិធី បើកពិព័រណ៍ ផលិតផលខ្មែរ ឆ្នាំ២០២៥ ក្រោមប្រធានបទ ពង្រឹង និងពង្រីក សមត្ថភាព ផលិត ក្នុងស្រុក នៅមជ្ឈមណ្ឌល សាលសន្និបាត និងពិព័រណ៍កោះពេជ្រ
លោកឧត្តមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារ GEIGER សម្រាប់តំបន់អាស៊ីអាគ្នេយ៍ នៅទីក្រុងវៀងចន្ទ៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងក្រុមគ្រួសារ បានអញ្ជើញចូលរួមសូត្រមន្ត រាប់បាត្រ ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៤ នៅវត្តសារាវ័នតេជោ
ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អញ្ជើញចូលរួមពិធីបើក ពិព័រណ៍ផលិតផលខ្មែរឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងការងារជំនាញ និងផ្សព្វផ្សាយផែនការចាំបាច់ ចំពោះមុខមួយចំនួន
ឯកឧត្ដម អ៊ុន ចាន់ដា អញ្ជើញចូលរួមអមដំណើរឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី អញ្ជើញចូលរួមពិធីបង្សុកូល ឧទ្ទិសកុសលជូនឌួងវិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ស្ថិតនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ អញ្ជើញចូលរួមក្នុងពិធីបង្សុកូល ឧទ្ទិសកុសលជូនឌួងវិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ក្នុងឱកាសពិធីបុណ្យ កាន់បិណ្ឌវេនទី៤ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម