សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណដល់ក្រុមហ៊ុនអ៊ីនត្រាកូ ក្នុងការផ្តល់ស្ថានីយ៍ចម្រោះទឹកស្អាត ជូនដល់វិទ្យាល័យក្រុងកំពង់ឆ្នាំ ដើម្បីចូលរួមចំណែកក្នុងការពារបរិស្ថាន និងចូលរួមកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់===================សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមននារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ថានីយ៍ចម្រោះទឹកស្អាត ដែលឧបត្ថម្ភ ដោយក្រុមហ៊ុន ” ភាគហ៊ុនរួមគ្នាជម្រុញការវិនិយោគនិងអភិវឌ្ឍន៍ប្រកបដោយ និរន្តរភាព(ស៊ីបកូ) ” ដែលជាក្រុមហ៊ុនមួយដ៍ធំ ធ្វើការងារ ដើម្បីកាត់បន្ថយការ បំភាយឧស្ម័នផ្ទះកញ្ចក់ និងការការពារបរិស្ថាននៅក្នុងបណ្តាប្រទេសមួយចំនួន នៅអាស៊ីអាគ្នេយ៍ នៅវិទ្យាល័យក្រុងកំពុងឆ្នាំង ខេត្តកំពង់ឆ្នាំ នាព្រឹកថ្ងៃសុក្រ ១៤ រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ មានមតិក្នុងអង្គពិធីនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានលើកឡើងថា ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ថានីយ៍ចម្លោះទឹកស្អាតនៅសាលាវិទ្យាល័យក្រុងកំពង់ឆ្នាំង នេះ បានសរបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់អំពីសុខុមាលភាពសុខភាពចម្បងរបស់ សិស្សានុសិស្សទូទាំងខេត្ត ។ ស្ថានីយ៍ចម្លោះទឹកស្អាតពិត ជាមានអត្ថប្រយោជន៍ច្រើនណាស់ដូចជា ទី១. សាលាទទួលបានទឹកស្អាតមានគុណភាព គ្មានមេរោគ សុវត្ថិភាពសម្រាប់សិស្សបរិភោគ និងមិនប៉ះពាល់ដល់សុខភាពសិស្ស ទី២. កាត់បន្ថយការចំណាយ ថវិកាទិញទឹកបរិភោគរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស និងទី៣. កាត់បន្ថយការប្រើប្រាស់ដប ទឹកប្លាស្ទិក ដែលជាចំណែកមួយដ៏សំខាន់ក្នុងការជួយដល់បរិស្ថានតាមរយៈការកាត់បន្ថយការប្រើប្រាស់ ប្លាស្ទិកនៅក្នុងបរិវេណសាលារៀន។ តាមការលើកឡើងរបស់ លោក ហ័ង អាញ់យុង នាយកក្រុមហ៊ុនអ៊ិនត្រាកូ និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនស៊ីបកូ បានបញ្ជាក់ថា ៖ នៅព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនអ៊ីនត្រាកូ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធ ស៊ីបកូ បាននិងកំពុងអនុវត្ត គម្រោងចែកចាយចង្ក្រានសំចៃថាមពលចំនួន៣៥ម៉ឺន និងធុងចម្រោះទឹកចំនួន១៥ម៉ឺន ជូនដល់ប្រជាពលរដ្ឋ។ ក្រុមហ៊ុនស៊ីបកូមានគម្រោងសាងសង់ស្ថានីយ៍ចម្រោះទឹកពិសាជូនដល់សាលាក្នុងព្រះរាជាណាចក្រកម្ពុជា ចំនួន១៥០ នៅក្នុងដំណាក់កាលឆ្នាំ២០២៥-២០២៦ និងមានគម្រោងផែនការចែកចាយធុងចម្រោះទឹកស្អាតចំនួន ៨៥ម៉ឺន និងចង្ក្រានសន្សំសំចៃថាមពលចំនួន ៤៥ម៉ឺន នៅក្នុងដំណាក់កាលឆ្នាំ ២០២៥-២០២៧ មិនគិតថ្លៃ ដោយផ្តល់អាទិភាពចំពោះគ្រួសារដែលនៅប្រើអុសសម្រាប់ចម្អិនអាហារ និងមិនទាន់មានប្រភព ទឹកពិសាសុវត្ថិភាព។ តាមរយៈសកម្មភាពទាំងនេះនឹងបានចូលរួមចំណែកលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាពិសេសគឺចំពោះនារីនិងកុមារ និងកាត់បន្ថយការកាប់ដើមឈើមកធ្វើអុសចម្អិនអាហារ និងជាការរួមចំណែកក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ ថ្លែងទៅកាន់អង្គពិធី សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានមានប្រសាសន៍ថា ៖ បច្ចុប្បន្ននេះ ការប្រែប្រួលអាកាសធាតុ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់បាន ក្លាយទៅជាបញ្ហាធំរបស់សកលលោកហើយបាន និងកំពុងតែទទួលរងនូវគ្រោះ មហន្តរាយយ៉ាងធ្ងន់ធ្ងរដោយសារការប្រែប្រួលអាកាសធាតុនេះ។ ទោះបីកម្ពុជា មិនមែនជាប្រទេសដែលមានឧស្សាហកម្មរីកចម្រើន ជាប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចក៏ពិតមែន តែកម្ពុជាបានរងនូវផលប៉ះពាល់អំពីការប្រែប្រួល អាកាសធាតុដូចជាទឹកជំនន់ ខ្យល់ព្យុះ រាំងស្ងួត ការកើនកំដៅ។ល។ ដែលនាំឱ្យប៉ះបាល់ដល់អាយុជីវិតមនុស្ស សត្វ ដំណាំកសិកម្ម ទ្រព្យសម្បត្តិ ជាហេតុនាំឱ្យរាំងស្ទះដល់ដំណើរការអភិវឌ្ឍន៍។ រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលមាន ក្រសួងបរិស្ថានជាសេនាធិការបានមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការការពារបរិស្ថាន ដោយបានដាក់ចេញនូវផែនការសកម្មភាពចាំបាច់ចម្បងៗ យុទ្ធសាស្ត្ររយៈពេល វែង យុទ្ធនាការបណ្តុះនិងដាំកូនឈើ១លានដើមក្នុងមួយឆ្នាំ យុទ្ធសាស្ត្រចក្រា វិស័យបរិស្ថាន។ល។ ដើម្បីពង្រីកគម្របព្រៃឈើ ទប់ស្កាត់ការប្រែប្រួល អាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។ នៅក្នុងឱកាសដ៏វិសេសវិសាលនេះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើដល់អង្គពិធីទាំងមូលដូចតទៅ៖ ១-អ្នកដឹកនាំគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមអនុវត្តឱ្យបានជោគជ័យនូវ យុទ្ធសាស្ត្របញ្ចកោណតំណាក់កាលទី១ គោលនយោបាយ សេចក្តីណែនាំក៏ដូចជាផែនការសកម្មភាព របស់រាជរដ្ឋាភិបាលឱ្យបានជោគជ័យ ២-ថ្នាក់ដឹកនាំសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ទាំងអស់ ត្រូវរួមគ្នាថែរក្សា ការពារស្ថានីយ៍បូមទឹកនេះឱ្យបានល្អ ដើម្បីប្រើប្រាស់យូរអង្វែង។ ៣-ត្រូវខិតខំការពារបរិស្ថានឱ្យបានស្អាត ថែរក្សាសុខភាព អនាម័យ ខិតខំរៀនសូត្រ ដើម្បីក្លាយជាធនធានមនុស្សល្អសម្រាប់បន្តវេនក្នុងការដឹកនាំនិងអភិវឌ្ឍន៍ប្រទេសជាតិ។ ៤-ពង្រឹង ពង្រីកសាមគ្គីភាព មិត្តភាព រក្សាទំនាក់ទំនងជិតស្និទ្ធ រវាងថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់៕
ចំនួនអ្នកទស្សនា
ឯកឧត្តមសន្តិបណ្ឌិត សាវឿន ឧបនាយរដ្ឋមន្រ្តី អញ្ជើញចូលរួមក្នុងពិធី ប្រកាសដាក់ឱ្យអនុវត្តក្របខ័ណ្ឌយុទ្ធសាស្រ្ត នៃកម្មវិធីកែទម្រង់ច្បាប់ របស់រាជរដ្ឋាភិបាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ អញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈ ជាមួយប្រជាពលរដ្ឋខណ្ឌដង្កោ ដើម្បីស្វែងរកផលប្រយោជន៍រួម
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងាររាជរដ្នាភិបាលចុះមូលដ្ឋានស្រុកបាណន់ អញ្ជេីញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយសិស្សថ្នាក់ទី១២ នៅវិទ្យាល័យសម្តេចក្រឡាហោម ស ខេង តាគ្រាម
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងាររាជរដ្នាភិបាលចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាល ជាមួយសិស្សថ្នាក់ទី១២ នៅវិទ្យាល័យសម្តេចតេជោ ហ៊ុនសែន ភ្នំសំពៅ ក្នុងស្រុកបាណន់
លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី អញ្ចើញចូលរួមពិធីត្រួតពិនិត្យ ការហ្វឹកហាត់ក្បួន ដង្ហែរព្យុហយាត្រាសាកល្បង ដើម្បីឈានឆ្ពោះទៅការ ប្រារព្ធពិធីផ្លូវការ ក្នុងពិធីអបអរសាទរ ខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ និងសម្ពោធសមិទ្ធផលនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឧបត្ថម្ភដល់មន្រ្តីនគរបាលមួយរូប ដែលរងរបួសធ្ងន់ ក្នុងពេលបំពេញបេសកកម្ម
ធនាគារពិភពលោកប្ដេជ្ញាបន្តភាពជាដៃគូរ យៈពេលវែងជាមួយកម្ពុជា
កម្ពុជា-ឥណ្ឌា ប្ដេជ្ញាបន្តជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត
ឯកអគ្គរដ្ឋទូតទីម័រឡេស្ដេ ចប់អាណត្តិកោតសរសើរ ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស លើគ្រប់វិស័យរបស់កម្ពុជា
កម្ពុជា -បារាំង វាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនង និងការសហប្រតិបត្តិការទ្វេភាគី
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ ចំពោះបេសកកម្មការទូតរបស់ ឯកអគ្គរដ្ឋទូតឆែកចប់អាណត្តិ
ឯកឧត្តម វ៉ី សំណាង អញ្ចើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មកប្រគល់ជូនបងប្អូន ២នាក់កំព្រាឪពុកម្ដាយ និងមានជីវភាពទីទ័លក្រ នៅក្នុងស្រុកទ្រាំង ខេត្តតាកែវ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមពិធីចែកអំណោយ ជូនគ្រួសារងាយរងគ្រោះចំនួន ៦២១គ្រួសារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅស្រុកកោះធំ ខេត្តកណ្តាល
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចគណៈប្រតិភូ នៃគណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍន៍ទីក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំឆ្លងសេចក្តី ព្រាងសេចក្តីណែនាំស្តីពី ចលនាប្រឡងប្រណាំង ចំពោះបុគ្គលដែលមានស្នាដៃឆ្នើម ក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព
ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ អញ្ចើញចូលរួមជាអធិបតី ក្នុងវគ្គបណ្តុះបណ្តាលស្តីពី ការរៀបចំផែនការ យុទ្ធសាស្ដ្រថវិកាឆ្នាំ ២០២៦-២០២៨ ការរៀបចំគម្រោង ថវិកាឆ្នាំ២០២៦ និងការគ្រប់គ្រង ការចាត់ចែង និងការកំណត់ មុខសញ្ញាចំណាយ ថវិកាសេវាសង្គម និងអនាម័យបរិស្ថាន
ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម LIU ZHONGYI ឧបការី រដ្ឋមន្ត្រីក្រសួងសន្តិសុខសធារណៈ នៃសាធារណៈរដ្ឋប្រជាមានិតចិន នៅទីស្ដីការក្រសួងមហាផ្ទៃ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញជូនដំណើរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ច នៅសាធារណរដ្ឋសឹង្ហបុរី
ឯកឧត្តម លូ គឹមឈន់ សមាជិក គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្នានស្រុកព្រៃនប់ អញ្ជើញចូលរួមពិធីបញ្ជូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជាស្រុកព្រៃនប់ ចំនួ ៩៩៦នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ
ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន និងឯកឧត្តម សរ សុពុត្រា ដឹកនាំក្រុមការងារប្រជុំ បូកសរុបលទ្ធផលការងារបង្ក្រាប ទប់ស្កាត់ការកាប់ ទន្ទ្រានដីព្រៃរបស់រដ្ឋ និងដោះស្រាយ បញ្ហាវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តចំណុចអូរសេវ៣ ស្រុកសេសាន ខេត្តស្ទឹងត្រែង