អភិបាលខេត្តកំពង់ចាម ចុះពិនិត្យការបង្កបង្កើនផល និងដោះស្រាយបញ្ហាកង្វះទឹកបញ្ចូលស្រែប្រាំង របស់ប្រជាកសិករ នៅស្រុកជើងព្រៃ និងស្រុកបាធាយ ============អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅថ្ងៃទី ១៥ ខែមករាឆ្នាំ ២០២៤ នេះ បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យដោយផ្ទាល់ ការបង្កបង្កើនផលរបស់ប្រជាកសិករ និងធ្វើការដោះស្រាយបញ្ហាកង្វះទឹកបញ្ចូលស្រែប្រាំងក្នុងទំហំផ្ទៃដីជាង១,០០០ ហិកតា ជូនប្រជាកសិករ នៅស្រុកជើងព្រៃ និងស្រុកបាធាយ។ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ក្នុងការចុះពិនិត្យការបង្កបង្កើនផលរបស់ប្រជាកសិករ ឃើញថា នៅក្នុងឃុំតាំងក្រសាំង ស្រុកបាធាយ ប្រជាពលរដ្ឋបានដាំស្រូវលើផ្ទៃដីជាង ៥០០ ហិកតា ជួបប្រទះការខ្វះទឹក ។ឯកឧត្តមអភិបាលខេត្ត ឲ្យដឹងទៀតថា ដំណាំស្រូវនោះ គឺជាការបង្ករបង្កើនផលលើកទី៣ហើយ ក្នុង១ឆ្នាំ របស់ប្រជាកសិករយើង ។ ប៉ុន្តែបញ្ហាកង្វះទឹកបញ្ចូលស្រែ ត្រូវបានដោះស្រាយជូនពួកគាត់រួចរាល់ហើយ។បងប្អូនប្រជាកសិករបង្ហាញអារម្មណ៍សប្បាយរីករាយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមអភិបាលខេត្តដែលបានយកចិត្តទុកដាក់ ជួយដោះស្រាយនូវរាល់បញ្ហាប្រឈមពួកគាត់កន្លងមក។បន្ទាប់ពីចុះធ្វើការដោះស្រាយបញ្ហាខ្វះទឹកជូនប្រជាកសិករនៅស្រុកបាធាយ នៅថ្ងៃទី១៥ ខែឆ្នាំដដែល ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ បន្តដំណើរចុះពិនិត្យតំបន់អាងទឹកថ្មដា ទឹកឆា ដើម្បីជំរុញដល់អាជ្ញាធរមូលដ្ឋាន ធ្វើការបង្ហូរទឹក ទម្លាក់ទៅជួយសង្គ្រោះស្រូវប្រាំង របស់កសិករយើង នៅស្រុកជើងព្រៃ មានឃុំសំពងជ័យ និងឃុំព្រីងជ្រុំ មាន ៨ ភូមិ លើផ្ទៃដី ជាង ៩០០ ហិចតា ដែលប្រឈម នឹងការខ្វះទឹក។ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា បន្ទាប់ពីបានជំរុញដល់អាជ្ញាធរស្រុកព្រៃឈរ និងខាងសហគមន៍អាងទឹកថ្មដា សហការជាមួយមន្ត្រី នៃមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ចាម ជួយកាយប្រឡាយបន្ថែម យ៉ាងយូរ ២ទៅ ៣ថ្ងៃទៀត ទឹកនិងធ្លាក់ដល់ឃុំព្រីងជ្រុំ ។ ចំពោះឃុំសំពងជ័យ មានទឹកទៅដល់ ប្រជាកសិករ មានទឹកប្រើប្រាស់គ្រប់គ្រាន់ហើយ៕
ចំនួនអ្នកទស្សនា
ឧត្ដមសេនីយ៍ឯក ហួត ឈាងអន ផ្ញើសារលិខិតគោរពជូនពរសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ផ្ញើសារលិខិតជូនពរ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់
ឯកឧត្ដម នាយឧត្ដមសេនីយ៍សាស្ដ្រាចារ្យ សេង ផល្លី និងលោកជំទាវ ផ្ញើសារគោរពជូនពរ ឯកឧត្ដម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ និងលោកជំទាវ ក្នុងឱកាសដ៏មហានក្ខត្ដឫក្ស នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់
សារលិខិតជូនពររបស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា សូមគោរពជូនសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ និងលោកជំទាវ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមពិធីបេីកព្រឹត្តិការណ៍ សង្រ្កាន្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង
ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការចលនូប្បត្ថម្ភ សូមផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ផែនការការពារ សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសព្រះរាជពិធី បួងសួងចម្រើនសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា និងព្រឹត្តិការណ៍អង្គរសង្ក្រាន នៅខេត្តសៀមរាប
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងាររាជរដ្នាភិបាល ចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញចូលរួមពិធីបេីកព្រឹត្តិការណ៍ សង្រ្កាន្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង
នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រារព្ធពិធីសូត្រមន្ត ប្រោះព្រំសិរីសួស្តី ជ័យមង្គលវិបុលសុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ និងលោកជំទាវ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញប្រារព្ធពិធីប្រុងពលី បួងសួងសុំសេចក្តីសុខ ត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី នៅខេត្តកំពង់ធំ
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អញ្ចើញជាអធិបតីភាព បើកកិច្ចប្រជុំត្រួតពិនិត្យ ផែនការការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីត្រៀមបំពេញបេសកកម្មចំពោះមុខ
ឯកឧត្ដម ឃួង ស្រេង និងលោកជំទាវ អញ្ជើញកំសាន្ត ទស្សនាស្ដង់លក់ទំនិញ កន្លែងលក់ចំណីអាហារ និងទស្សនាសិល្បៈនានានៅផ្លូវថ្មេីរជេីង
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ៧១សេ ត្បូងឃ្មុំ-កំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ អញ្ចើញចូលរួមក្នុងងពិធីបិទ បញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធហើយ នៅខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចពិជ័យសេនា ទៀ បាញ់ នាយឧត្ដមសេនីយ៍ផុតលេខ ផ្កាយមាស៥
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងាររាជរដ្នាភិបាល ចុះមូលដ្នានស្រុកបាណន់ អញ្ចើញចូលរួមពិធីបួងសួង សុំសេចក្ដីសុខ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ នៅប្រាសាទបាណន់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ចើញចូលរួម និងដឹកនាំកម្លាំងការពារសន្តិសុខ សុវត្ថិភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ ជាផ្លូវការផ្លូវជាតិលេខ ៧១សេ ប្រវែងសរុប ១១៤, ៩៩២ គ.ម ត្បូងឃ្មុំ-កំពង់ចាម
ឯកឧត្តម លូ គីមឈន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកស្រីសន្ធរ អញ្ចើញជាអធិបតីភាព ក្នុងពិធីបុណ្យឆ្លងកុដិថ្មី និងសមិទ្ធផលនានា ក្នុងវត្តផ្កាបូព្រឹក្ស ស្ថិតនៅឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញមកធ្វើពិធីបួងសួងសុំសេចក្តីសុខនៅមជ្ឈមណ្ឌលសាសនា វប្បធម៌ ទេសចរណ៍ សំពៅត្រៃលោកត្រៃលក្ខ័ណ៍ ស្ថិតនៅស្រុកសន្ទុក ខេត្តកំពង់ធំ
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមពិធីសម្ពោធ បើកឱ្យប្រើប្រាស់ ជាផ្លូវការផ្លូវជាតិលេខ ៧១សេ ប្រវែងសរុប ១១៤, ៩៩២ គ.ម ត្បូងឃ្មុំ-កំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត