អគ្គមេបញ្ជាការ បានទទួលជួបនាយការិយាល័យអនុព័ន្ធយោធាឥណ្ឌូនេស៊ី(ចាស់-ថ្មី) ដើម្បីសម្ដែងការគួរសមជម្រាបលា និងបង្ហាញមុខ(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានទទួលជួប វរសេនីយ៍ឯក ម៉ូច អាម៉ាដ រីហ្សាល់ នាយការិយាល័យអនុព័ន្ធយោធាឥណ្ឌូនេស៊ី(ចាស់) និងវរសេនីយ៍ឯក អាហ្វុង បូឌី អាស្មារ៉ា នាយការិយាល័យអនុព័ន្ធយោធាឥណ្ឌូនេស៊ី(ថ្មី) ប្រចាំកម្ពុជា ដើម្បីសម្តែងការគួរសមជម្រាបលា និងបង្ហាញមុខ នៅអគ្គបញ្ជាការដ្ឋាន។នៅក្នុងជំនួបនោះ វរសេនីយ៍ឯក ម៉ូច អាម៉ាដ រីហ្សាល់ និងវរសេនីយ៍ឯក អាហ្វុង បូឌី អាស្មារ៉ា បានថ្លែងអំណរគុណចំពោះឯកឧត្តម អគ្គមេបញ្ជាការនៃកងយោធពលខេមភូមិន្ទ ដែលបានអនុញ្ញាតឲ្យការិយាល័យអនុព័ន្ធយោធាឥណ្ឌូនេស៊ីចូលជួបសម្តែងការគួរសម ព្រមទាំងបានប្ដេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរឲ្យកាន់តែប្រសើរថែមទៀត។នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ពីទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌូនេស៊ី ដែលមានរយៈកាលជាង៦៥ឆ្នាំកន្លងមកនេះ និងបានថ្លែងអំណរគុណរដ្ឋាភិបាលឥណ្ឌូនេស៊ី ដែលបានចូលរួមយ៉ាងសកម្មក្នុងដំណើរការបង្រួបបង្រួមជាតិ កសាងនិងរក្សាសន្តិភាពនៅកម្ពុជា នាអំឡុងចុងទសវត្សន៍៨០ និងដើមទសវត្សន៍៩០ ក្នុងក្របខណ្ឌ អង្គការសហប្រជាជាតិ ព្រមទាំងការគាំទ្រកម្ពុជាក្លាយជាសមាជិកអាស៊ាន នាឆ្នាំ១៩៩៩។អគ្គមេបញ្ជាការ បានអបអរសាទរ រដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី ឯកឧត្តម ប្រាបូប៉ូ ស៊ូប៊ីយ៉ាន់គូ ដែលជាប់ឆ្នោតជាប្រធានាធិបតីប្រទេសឥណ្ឌូនេស៊ី ហើយបានចាត់ទុកការមកបំពេញទស្សនកិច្ចរបស់ឯកឧត្តម នៅកម្ពុជាកាលពីខែកញ្ញា ឆ្នាំ២០២៤ បានបង្ហាញយ៉ាងជាក់ច្បាស់ថា រាជរដ្ឋាភិបាលប្រទេសទាំងពីរមានចក្ខុវិស័យក្នុងការជំរុញពង្រឹង ពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែរឹងមាំ និងរីកចម្រើនលើវិស័យជាច្រើន។ក្នុងនាមក្រសួងការពារជាតិ និងអគ្គមេបញ្ជាការ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ (និយាយជារួម) និយាយដោយឡែក ចំពោះសមិទ្ធផលការងាររបស់ វរសេនីយ៍ឯក ម៉ូច អាម៉ាដ រីហ្សាល់ ដែលបានខិតខំយ៉ាងខ្លាំងក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធាកម្ពុជា-ឥណ្ឌូនេស៊ី ឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំ។ជាមួយនោះ អគ្គមេបញ្ជាការ ក៏បានថ្លែងអំណរគុណកងទ័ពឥណ្ឌូនេស៊ី ដែលតែងបានផ្តល់ការគាំទ្រដល់កងយោធពលខេមរភូមិន្ទទាំងសម្ភារៈ និងធនធាន ជាពិសេសការចូលរួមបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការទទួលយកសិក្ខាកាមកម្ពុជាទៅបណ្តុះបណ្តាលនៅឥណ្ឌូនេស៊ី លើវគ្គជំនាញបច្ចេកទេសពិសេសៗ ហើយថែមទាំងបានបញ្ជូនយោធាចារ្យមកបង្ហាត់បង្រៀនដល់នៅបញ្ជាការដ្ឋានទ័ពពិសេស និងបញ្ជាការដ្ឋានអង្គរក្សជារៀងរាល់ឆ្នាំទៀតផង។នាយឧត្តមសេនីយ៍ វង្ស ពិសេន បានផ្តល់នូវការជឿជាក់ថា ទៅថ្ងៃអនាគតកងទ័ពប្រទេសទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែទូលំទូលាយថែមទៀត ដោយ នាយឧត្តមសេនីយ៍ បានសំណូមពរកងទ័ពឥណ្ឌូនេស៊ីជួយបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ការផ្លាស់ប្តូរព័ត៌មាន ការទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងបន្តកិច្ចសហប្រតិបត្តិការមនុស្សធម៌ សង្គ្រោះគ្រោះមហន្តរាយ និងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រភេទទ័ព និងការធ្វើលំហាត់សមយុទ្ធយោធារួមគ្នា។ជាកិច្ចឆ្លើយតប វរសេនីយ៍ឯក ម៉ូច អាម៉ាដ រីហ្សាល់ បានគូសបញ្ជាក់ថា ថ្វីត្បិតតែបច្ចុប្បន្ន ឯកឧត្តម ប្រាបូប៉ូ ស៊ូប៊ីយ៉ាន់គូ បានក្លាយជាប្រធានាធិបតីថ្មីរបស់ឥណ្ឌូនេស៊ី ប៉ុន្តែឯកឧត្តម នៅតែមានការយកចិត្តទុកដាក់ខ្ពស់ចំពោះកម្ពុជា ដោយចាត់ទុកកម្ពុជាជាដៃគូសំខាន់ក្នុងវិស័យការពារជាតិ ធ្វើយ៉ាងណាឱ្យតំបន់អាស៊ានស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសលើសកលលោក។វរសេនីយ៍ឯក ម៉ូច អាម៉ាដ រីហ្សាល់ បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន និងបច្ចុប្បន្នបន្តដឹកនាំដោយរាជរដ្ឋាភិបាលអាណត្តិថ្មី សម្តេចធិបតី ហ៊ុន ម៉ាណែត មានការប្តេជាចិត្តខ្ពស់ក្នុងការពូនជ្រុំចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ឥណ្ឌូនេស៊ី-កម្ពុជា ឱ្យមានការរីកចម្រើន ហើយសម្រាប់អនុព័ន្ធយោធាឥណ្ឌូនេស៊ី ក៏បានធ្វើការប្តេជ្ញាចិត្តពង្រឹង កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរឲ្យរីកចម្រើនផងដែរ៕
ចំនួនអ្នកទស្សនា
ប្រសាសន៍លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ៖ កងកម្លាំងទាំងអស់ត្រូវប្ដេជ្ញាចិត្ត លើកម្ពស់សមត្ថភាពការងារជំនាញ និងមានភាពស្មោះត្រង់ក្នុងការងារ ប្រកបដោយមនសិការវិជ្ជាជីវៈ
ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ៖ បានផ្តាំផ្ញើដល់សិក្ខាកាម ទាំងអស់ឱ្យខិតខំ ស្វែងយល់អំពី សន្តិសុខសាយប័រ ដើម្បីការពារ ទិន្នន័យ និង ឯកជនភាព ពីការលួចយកទិន្នន័យ (Hack) ឬការឆបោកនានា (Scam) តាមប្រព័ន្ធអនឡាញ
លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន អញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាល ស្តីពីការយល់ដឹង ស្តីពីអំពើជួញដូរមនុស្ស និងច្បាប់បទដ្ឋានគតិយុត្តពាក់ព័ន្ធ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៏ឯក ជីវ ផល្លី
ការអប់រំ សំខាន់បំផុត គឺ គ្រូ និងសិស្ស ព្រោះគុណភាពនៃការសិក្សា អាចធ្វើទៅបានអាស្រ័យ លើសមត្ថភាពស្ទាត់ជំនាញ ច្បាស់លាស់របស់គ្រូ និងសិស្ស ដូចនេះដើម្បីអប់រំគ្រូ ប្រកបដោយគុណភាព គឺត្រូវធ្វើការបង្រៀនគ្រូ ជាកត្តាគន្លឹះ
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី អញ្ចើញចូលរួមពិធីសម្ពោធសមិទ្ធផល កំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងពិធីប្រគល់ សញ្ញាបត្រជូនដល់ និស្សិត គរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំ ក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ អញ្ចើញដឹកនាំប្រតិភូ របស់គណៈកម្មការចុះពិនិត្យស្ថានភាព ច្រកទ្វារអន្តរជាតិចាំយាម និងទីតាំងដែលធ្លាប់បាន បង្ក្រាបបទល្មើសគ្រឿងញៀន ក្នុងភូមិសាស្ត្រខេត្តកោះកុង
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ចើញបន្តចូលរួមកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហារដ្នសភាធិបតី ឃួន សុដារី ប្រធានរដ្នសភា
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា អញ្ចើញចូលរួមវេទិកាផ្សព្វផ្សាយ ស្ដីពីប្រព័ន្ធគាំពារសង្គម នៅប្រទេសកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នៅវិមានរដ្នសភា
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី និងលោកឧត្តមសេនីយ៍ទោ សុក សំបូរ អញ្ចើញទទួលជួបពិភាក្សាការងារ ជាមួយតំណាងអង្គការ បេសកកម្មយុត្តិធម៌អន្តរជាតិ (IJM) នៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន
២០ ឧសភា ជាទិវាចងចាំ ដែលប្រជាពលរដ្ឋកម្ពុជារាប់លាននាក់បានស្លាប់ បាត់បង់សមាជិកគ្រួសារ រងទុក្ខវេទនាគ្រប់បែបយ៉ាង ក្នុងរបបប្រល័យពូជសាសន៍ ៣ឆ្នាំ៨ខែ២០ថ្ងៃ
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ចើញចូលរួមក្នុងពិធីទិវាជាតិ នៃការចងចាំ ២០ ឧសភា ជាថ្ងៃប្រវត្តិសាស្ត្រ ក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ អញ្ចើញចូលរួមជាអធិបតី ដឹកនាំកិច្ចប្រជុំស្តីពីការ សំណើសុំផ្តល់ទិន្នន័យពាក់ព័ន្ធ នឹងវិស័យសេដ្ឋកិច្ច និងសង្គមកិច្ចក្នុងរាជធានីភ្នំពេញ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំ នាយកដ្ឋានព័ត៌មាន របស់គណបក្ស នៃខុទ្ទកាល័យគណៈកម្មាធិការកណ្តាល
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ អញ្ចើញជាអធិបតីភាពប្រារព្វទិវាជាតិ នៃការចងចាំ ២០ ឧសភា នៅក្នុងបរិវេណមជ្ឈមណ្ឌល ប្រល័យពូជសាសន៍ជើងឯក ក្នុងខណ្ឌដង្កោ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ អញ្ចើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល កំពង់ផែស្វយ័តក្រុងព្រះសីហនុ អាណត្តិទី៩ លើកទី៤
លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ អញ្ចើញចូលរួមជាអធិបតីក្នុងពិធី ប្រារព្វទិវាជាតិ នៃការចងចាំ ២០ ឧសភា ឆ្នាំ២០២៥ នៅវត្តសុគន្ធារាម ហៅវត្តស្គន់
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន អញ្ចើញបន្តដឹកនាំប្រតិភូ ចុះពិនិត្យស្ថានភាពជាក់ស្តែង នៅតាមគោលដៅ ដែលធ្លាប់បានបង្ក្រាប បទល្មើសគ្រឿងញៀន ក្នុងខេត្តព្រះសីហនុ
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អញ្ចើញចូលរួមកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការកិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ រៀបរយតាមបណ្ដោយ ព្រំដែនឡាវ-កម្ពុជា ឡាវ-កម្ពុជា ដែលប្រទេសឡាវធ្វើជាម្ចាស់ផ្ទះ
អេមីរ៉ាតអារ៉ាប់រួម នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត
រដ្ឋអូស្ត្រាលីខាងត្បូងស្វែងរកឱកាសពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជាបន្ថែមទៀត