ថ្ងៃទី១១ ខែមីនា ឆ្នាំ២០៥០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) មានបំណងស្វែងរកកាលានុវត្តភាព ក្នុងការពង្រីកការ វិនិយោគរបស់ខ្លួននៅកម្ពុជា
Tue,17 December 2024 (Time 09:32 AM)
ដោយ ៖ ដើម្បីប្រជាជន


សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) មានបំណងស្វែងរកកាលានុវត្តភាពក្នុងការពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា

នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Riccardo Puliti អនុប្រធានប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

នៅក្នុងឱកាសនៃជំនួប, លោកអនុប្រធានប្រចាំតំបន់​អាស៊ី​ និងប៉ាស៊ីហ្វិក​ នៃ​IFC បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលរក្សាបាននូវសន្តិភាព ស្ថិរភាព​ និងកំណើនសេដ្ឋកិច្ច​ ព្រមទាំងការយកចិត្តទុកដាក់ និងការទទួលស្គាល់តួនាទីដ៏សំខាន់របស់វិស័យឯកជនក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ លោកអនុប្រធានប្រចាំតំបន់​អាស៊ី​ និង​ប៉ាស៊ីហ្វិក​ នៃ​ IFC ក៏បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួង-ស្ថាប័នកម្ពុជាជាមួយនឹងIFC នាពេលកន្លងមក និងបានបង្ហាញបំណងក្នុងការស្វែងរកកាលានុវត្តភាពដើម្បីពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជាលើវិស័យសំខាន់ៗមួយចំនួន ដែលរួមមាន​ជាអាទិ៍៖ វិស័យថាមពលកកើតឡើងវិញ, វិស័យឡូជីស្ទីក​ និងការដឹកជញ្ជូន និងវិស័យហិរញ្ញវត្ថុ។

ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្តែងនូវសេចក្តី​សោមនស្ស​ចំពោះ​ការចូលរួមចំណែករបស់ IFC ក្នុង​ការ​អភិវឌ្ឍ​សង្គម​-សេដ្ឋកិច្ច​កម្ពុជា​ ព្រមទាំងបាន​ស្វាគមន៍​ IFC ដែលមានបំណងស្វែងរកឱកាសពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា។ សម្តេចបវរធិបតី បានគូសបញ្ជាក់អំពីការដាក់ចេញនូវ​គោលនយោបាយ​ និងការយកចិត្តទុកដាក់ជាអាទិភាពលើការអភិវឌ្ឍវិស័យថាមពលកកើតឡើងវិញ ដែលបច្ចុប្បន្ននេះកម្ពុជា បានប្រើប្រាស់ថាមពលកកើតឡើងវិញប្រមាណជា ៦២ % និងបន្តជំរុញឱ្យឈានទៅសម្រេចបាន ៧០ % នៅក្នុងឆ្នាំ ២០៣០។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលកម្ពុជាក៏បានខិតខំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ក្នុងវិស័យឡូជីស្ទីក និងការដឹកជញ្ជូន ដែលរួមមានដូចជា៖ ផ្លូវល្បឿនលឿន, កំពង់ផែទឹកជ្រៅ ដើម្បីធានាដល់ការតភ្ជាប់ការដឹកជញ្ជូនក្នុងប្រទេស និងតំបន់ ក៏ដូចជាអន្តរជាតិ។ បន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានខិតខំអភិវឌ្ឍ និងជំរុញកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសក្នុងតំបន់ និងអន្តរជាតិលើការប្រើប្រាស់មធ្យោបាយនៃការទូទាត់តាមប្រព័ន្ធKHQR ដែលបានរួមចំណែកធានាដល់ការប្រកួតប្រជែង និងសម្រួលដល់ការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សម្ដេចបវរធិបតី បានលើកទឹកចិត្តឱ្យ IFC បន្តផ្សារភ្ជាប់ទំនាក់ទំនង​ និងសហការជាមួយក្រសួង-ស្ថាប័ន ពាក់ព័ន្ធកម្ពុជា ក្នងការចាប់យកកាលានុ​វត្តភាព​ក្នុង​ការ​ពង្រីក​ការ​វិនិយោគ​របស់ខ្លួន​នៅកម្ពុជា​។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1721 នាក់
ម្សិលមិញ :
1828 នាក់
សប្តាហ៍នេះ :
15642 នាក់
សរុប :
5736656 នាក់

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាននាំយកអំណោយមនុស្សធម៌ ផ្ដល់ជូនអាជីវកររងគ្រោះដោយអគ្គីភ័យ ចំនួន ១៧គ្រួសារ ក្នុងក្រុងកំពង់ចាម

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ និងថវិកា ជូនដល់ នាយទាហាន ពលទាហាន វរសេនាតូចលេខ៣៣៣ និងវរសេនាតូច៦០៣ នគរបាលការពាព្រំដែនគោក ដែលឈរជើង តាមបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល ជាមួយតំណាងបងប្អូនប្រជាពលរដ្ឋ ចំនួន ១៤៦គ្រួសារ នៅភូមិចំនួន ៥ ក្នុងឃុំបាស្រែ ស្រុកអង្គរបូរី

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ផ្ញើសារគោរពជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសអបអរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែអំណរគុណដល់ លោកជំទាវ ជា សុផាកន្នី ដឹកនាំប្រតិភូនារីក្រសួងបរិស្ថាន ចូលជួបសម្តែងការគួសម និងជូនពរក្នុងឱកាសអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អញ្ជើញជួបសំណេះសំណាល ជាមួយនគរបាលនារី ចំណុះនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ដើម្បីអបអរសាទរទិវាអន្តរជាតិនារី ០៨មីនា ខួបលើកទី១១៤

លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ អញ្ចើញបន្តចុះជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូមកពីសាលាបឋមសិក្សាចំនួន០៦ នៅអគារមត្តេយ្យធនធានស្គន់

អភិបាលស្រុកជើងព្រៃ អញ្ជើញចុះពិនិត្យទីតាំង ចំណុចអូរតាកេរ្តិ៍ ស្ថិតក្នុងភូមិដំណាក់អំពិល ឃុំស្តើងជ័យ ស្រុកជើងព្រៃ ដើម្បីរៀបចំពិធី បើកការដ្ឋានស្តារប្រឡាយ ប្រវែង១៧០០ម៉ែត្រ

រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីអបអរសាទរ ខួបអនុសាវរីយ៍លើកទី ១១៤ នៃទិវាអន្តរជាតិនារី ៨មីនា ក្រោមអធិបតីភាពឯកឧត្តម ខ្លូត ផន និងឯកឧត្ដម អ៊ុន ចាន់ដា និងលោកជំទាវ ញូង ចរិយា

កិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែកុម្ភៈ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល

អាវុធហត្ថរាជធានីភ្នំពេញ ទទួលរថយន្ត Ford ចំនួន ០៥គ្រឿង ពីលោកឧកញ៉ា យ៊ាំ ស៊ីងហ៊

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងភរិយា អញ្ជើញដឹកនាំរៀបចំការប្រារព្ធពិធី អបអរសាទរខួបអនុសាវរីយ៍ លើកទី១១៤ នៃទិវាអន្តរជាតិនារី ៨មីនា ២០២៥

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្តល់ម៉ូតូ ចំនួន ២២គ្រឿង ដល់អាជ្ញាធរភូមិ ក្រុមគ្រូពេទ្យ និងគ្រូបង្រៀន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើសារគោរពជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសអបអរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្នមន្ត្រី រដ្នមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញចូលរួមកិច្ចប្រជុំ ពិភាក្សាលើសេចក្តីព្រាង យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០២១-២០៣០

ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ផ្ញើសារគោរពជូនពរលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសអបអរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥

ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ផ្ញើសារគោរពជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសអបអរខួប លើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី ផ្ញើសារគោរពជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសអបអរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី ផ្ញើសារគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសអបអរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥

រដ្នមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់មុខងារសាធារណៈ ទៅតាមការិយាល័យ នាយកដ្ឋាន អគ្គនាយកដ្ឋាន និងមន្ទីរ និងបានបន្ថយ ហើយនឹងឈានទៅបញ្ចប់ ភាពមិនច្បាស់លាស់ លើមុខងារជាន់គ្នា