កម្ពុជា-អាមេរិក នឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិឱ្យកាន់តែស៊ីជម្រៅនារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ នាយឧត្តមនាវី Samuel J. Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក នៃសហរដ្ឋអាម៉េរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប លោកមេបញ្ជាការបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអាមេរិក-កម្ពុជា។ លោកមេបញ្ជាការបានគោរពជម្រាបជូនសម្តេចបវរធិបតីថាដំណើរទស្សនកិច្ចរបស់រូបលោក និងគណៈប្រតិភូនាពេលនេះ គឺជាការបន្តកិច្ចប្រឹងប្រែងពង្រឹងនិងពង្រីកទំនាក់ទំនងកម្ពុជា-អាមេរិក ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិបន្ទាប់ពីទស្សនកិច្ចរបស់ឯកឧត្តម Lloyd James Austin III រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក។ ជាមួយគ្នានោះ លោកមេបញ្ជាការបានសម្ដែងនូវការពេញចិត្តដែលនាវា USS Savannah បានចូលចតនៅកំពង់ផែស្វ័យតក្រុងព្រះសីហនុ ដែលនេះជាការចូលចតលើកទី១ ក្រោយពីការខកខានការចូលចតអស់រយៈពេល ៨ឆ្នាំ។ លេីសពីនេះលោកមេបញ្ជាការបានប្តេជាជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ឱ្យកាន់តែសុីជម្រៅថែមទៀត តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចនាយទាហានគ្រប់កម្រិត ការផ្តល់វគ្គសិក្សា និងឈានទៅការធ្វើលំហាត់ហ្វឹកហ្វឺនរួមផងដែរ។ បន្ថែមពីនេះលោកមេបញ្ជាការបានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរបស់កម្ពុជាលើការរុករកអដ្ឋិធាតុកងទ័ពអាមេរិកដែលបានបាត់ខ្លួន ដែលនេះជាកាយវិការប្រកបដោយមនុស្សធម៌។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវការពេញចិត្តនិងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា-អាមេរិក ព្រមទាំងបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក នៃសហរដ្ឋអាមេរិក។ តាមរយៈដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ និងការចូលចតរបស់នាវា USS Savannah នេះ សម្ដេចបវរធិបតីជឿជាក់ថាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិប្រទេសទាំងពីរនឹងកាន់តែត្រូវបានពង្រឹងនិងពង្រីកថែមទៀត។ សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តសហការជាមួយសហរដ្ឋអាមេរិកក្នុងការស្វែងកិច្ចសហការរុករកអដ្ឋិធាតុទាហានដែលបានបាត់ខ្លួននៅកម្ពុជា។សម្ដេចបវរធិបតី និងលោកមេបញ្ជាការក៏បានពិភាក្សាអំពីលទ្ធភាពនៃការបន្តកិច្ចសហប្រតិបត្តិការលើសកម្មភាពមួយចំនួនរួមមាន៖ ការបណ្ដុះបណ្ដាល, កិច្ចសហប្រតិបត្តិការលើការរក្សាសន្ដិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ និងកិច្ចសហប្រតិបត្តិការលើការងារបោសសម្អាតមីន ជាដើម។
ចំនួនអ្នកទស្សនា
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី អញ្ជើញចូលរួមរាប់បាត្រព្រះសង្ឃ ១០៨ អង្គ បំពេញមហាកុសលជូនវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ក្នុងឱកាសខួបគម្រប់ ១០០ថ្ងៃ របស់អ្នកឧកញ៉ា
សម្តេចកិត្តិសង្គហបណ្ឌត ម៉ែន សំអន ៖ ប្រទេសជាតិមានសន្តិភាព ប្រជាពលរដ្ឋមានជីវភាពធូរធា ធ្វើឲ្យការចូលរួមចំណែក កសាងសមិទ្ធិផល នៅវត្តមានភាពឆាប់រហ័សជាងពេលមុន
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី អញ្ជើញចូលរួមពិធីបុណ្យខួបគម្រប់ ១០០ថ្ងៃ ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន នៅក្នុងខណ្ឌទួលគោក
ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជើញជាអធិបតីធ្វើបាឋកថា ស្ដីពីការងារ គ្រប់គ្រងច្រកទ្វារអន្តរជាតិ និងច្រកទ្វារព្រំដែនអន្តរជាតិ
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា អញ្ជើញចូលរួមអមដំណើរជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ចុះសួរសុខទុក្ខ និងនាំយកអំណោយ និងថវិកា ចែកជូនវីរកងទ័ព ដែលកំពុងឈរជើង នៅតាមបន្ទាត់ព្រំដែន ក្នុងខេត្តព្រះវិហារ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ អញ្ជើញចូលរួមប្រារព្វពិធីខួប ឯករាជ្យជាតិលើកទី២៤៩ របស់សហរដ្ឋអាមេរិក និងខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារសូហ្វីតែល
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរ ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះត្រួតពិនិត្យ ជុំវិញទីតាំង និងកិច្ចប្រជុំ ផ្សព្វផ្សាយ និងទទួលផែនការ ការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សាធារណៈ ក្នុងព្រះរាជពិធីរុក្ខទិវា នាពេលខាងមុខនេះ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា នឹងនៅជាមួយប្រជាពលរដ្ឋ និងបម្រើប្រជាពលរដ្ឋយូរអង្វែងតទៅទៀត
កម្ពុជា-សិង្ហបុរី ប្ដេជ្ញាបន្តជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំបន្ថែមទៀត
កម្ពុជា និងអារ៉ាប់ប៊ីសាអូឌីត បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចសម្តែងការគួរសម របស់លោក Tokeshi HAYAKAWA ប្រធានក្រុមហ៊ុនសាងសង់ TOA Corporation ប្រចាំទីក្រុងតូក្សូ
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ រក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងពិធី និងតាមដងផ្លូវ ជូនថ្នាក់ដឹកនាំកំពូល និងប្រតិភូអម ព្រមទាំងប្រជាពលរដ្ឋ
លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងប្រកាសសមាសភាព ក្រុមការងារបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ
ឯកឧត្តម ពេជ្រ កែវមុនី អភិបាលរងខេត្ដកំពង់ឆ្នាំង អញ្ជើញជាអអិបតីដឹកនាំកិច្ចប្រជុំ ត្រៀមរៀបចំប្រារព្ធពិធី រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៥
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ចើញចូលរួមជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល-សេក្ខ ប្រធានសភា នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នៅវិមានរដ្ឋសភា
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានថ្នាក់ដឹកនាំ កសស បើកកិច្ចប្រជុំពិភាក្សាស្តីពី ស្ថានភាពអាជីវកម្ម សេវាកម្ម សមត្ថភាព បញ្ហាប្រឈម និងដំណោះស្រាយ របស់ភាគីពាក់ព័ន្ធ
សមាជិកសភាជប៉ុន បានគូសបញ្ជាក់អំពី ការប្ដេជ្ញាចិត្ត របស់ជប៉ុន ក្នុងការពង្រឹង និង ពង្រីកទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការ ជប៉ុន -កម្ពុជា ឱ្យកាន់តែរីកចម្រេីន និង រឹងមាំបន្ថែមទៀត
តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP)៖ គ្មានការអភិវឌ្ឍណាអាចប្រព្រឹត្តទៅបាន ដោយគ្មានសន្តិភាពនោះទេ
ត្រីនៅក្នុងទន្លេ និងបឹង បើបានផល គឺសម្រាប់ទាំងអស់គ្នា ការកើនឡើង នៃ បរិមាណត្រី ដែលកើតពីការចូលរួម ក្នុងការទប់ស្កាត់ បទល្មើសនេសាទខុសច្បាប់ ក៏បានធានា ការផ្គត់ផ្គង់ និងតម្លៃ ក្នុងការបំពេញ សេចក្តីត្រូវការទីផ្សារ និងសន្តិសុខស្បៀង
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមពិធីទិវាមច្ឆជាតិ ១ កក្កដា ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្ថិតនៅស្រុកបាទី ខេត្តតាកែវ