ថ្ងៃទី០២ ខែមករា ឆ្នាំ២០៥០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្នមន្ត្រី រដ្នមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទទួលជួបពិគ្រោះពិភាក្សាការងារ ជាមួយតំណាងធនាគារ និងអ្នកឧកញ៉ាប្រធានសមាគម អ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា
Fri,20 December 2024 (Time 12:38 PM)
ដោយ ៖ ដើម្បីប្រជាជន


ក្នុងក្របខ័ណ្ឌក្រុមការងារផ្នែកសំណង់ និងអចលនទ្រព្យ "ឌ" វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្នមន្ត្រីរដ្នមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ចើញទទួលជួបពិគ្រោះពិភាក្សាការងារជាមួយតំណាងធនាគារជាតិនៃកម្ពុជា, ធនាគារអេស៊ីលីដា, ធនាគារ ABA, ធនាគារ PPCB, ធនាគារ J Trust, ធនាគារ RHB, ធនាគារ First Commercial Bank, ធនាគារ FTB, ធនាគារ Agri-Bank, ធនាគារ SBI LY HOUR Bank, និងអ្នកឧកញ៉ាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា ក្នុងគោលបំណងស្វែងរកការឯកភាពលើគោលការណ៍មួយចំនួន ដើម្បីដោះស្រាយបញ្ហាប្រឈមនៃវិស័យលំនៅឋាន និងអចលនទ្រព្យ ដែលកំពុងមាន ជាពិសេសជួយសម្រួលបន្ទុកហិរញ្ញវត្ថុ ដែលជាកាតព្វកិច្ចក្នុងការទិញ-លក់លំនៅឋាន របស់បងប្អូនប្រជាពលរដ្ឋ។

ជាលទ្ធផល តំណាងធនាគារ និងស្ថាប័នហិរញ្ញវត្ថុដែលបានចូលរួមក្នុងកិច្ចពិភាក្សា បានគាំទ្រលើគោលការណ៍នេះ និងឯកភាពថា៖

១. គាំទ្រគំនិតផ្តួចផ្តើម ក្នុងការបន្ធូរបន្ថយការប្រាក់លើកម្ចីសម្រាប់ការអភិវឌ្ឍលំនៅឋាន និងទិញអចលនទ្រព្យ មកត្រឹម ៨% ក្នុងមួយឆ្នាំ ដែលអត្រាការប្រាក់ថ្មីនេះ នឹងផ្តល់ឱ្យអតិថិជន ទិញលំនៅឋាននូវលទ្ធភាពអនុវត្តកាតព្វកិច្ចសងត្រឡប់ កាន់តែមានភាពងាយស្រួល ដែលនឹងផ្តល់ឱ្យអតិថិជនក៏ដូចជា ស្ថាប័នហិរញ្ញវត្ថុ បន្តដំណើរការទូទាត់កាន់តែមានសុវត្ថិភាព និងងាយស្រួល។

២. កម្ចីដែលមានការប្រាក់ទាបលើវិស័យអចលនទ្រព្យ នឹងកាត់បន្ថយវិវាទដែលកើតឡើង ដោយសារ អតិថិជនគ្មានលទ្ធភាពបំពេញកាតព្វកិច្ច ហើយការអនុវត្តគោលការណ៍ នឹងឈានទៅបញ្ចប់វិវាទបុរី ក៏ដូចជាការបើកទំព័រថ្មី សម្រាប់ការងើបឡើងនូវវិស័យអចលនទ្រព្យ និងការទិញលក់លំនៅឋាន។

៣. ភាគីទាំងអស់បានឯកភាពថា នឹងបន្តជួបពិភាក្សាលម្អិតលើគោលការណ៍នេះ នៅក្នុងកិច្ចប្រជុំរបស់ក្នុងក្របខ័ណ្ឌក្រុមការងារផ្នែកសំណង់ និងអចលនទ្រព្យ "ឌ" វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នាពេលខាងមុខ ហើយចំពោះគ្រឹះស្ថានហិរញ្ញវត្ថុណាដែលមានលទ្ធភាពអនុវត្តបាន នឹងចាប់ផ្តើមអនុវត្តគោលការណ៍ថ្មីនេះជាបណ្តើរៗ។

កិច្ចប្រជុំពិគ្រោះយោបល់នេះ មានសារសំខាន់ក្នុងការកំណត់យន្តការសម្រួលដល់ដំណើរការ និងសុវត្ថិភាព របស់ឧស្សាហកម្មអចលនទ្រព្យ ដែលជាប្រភពផ្តល់នូវឱកាសការងារ និងកម្រៃជូនប្រជាជនបានយ៉ាងច្រើន ជាពិសេសសម្របសម្រួលរកដំណោះស្រាយជាក់ស្តែង សម្រាប់បងប្អូនប្រជាជនមានលំនៅឋានសមរម្យ ជីវភាពល្អប្រសើរ បន្តរក្សានូវបរិយាកាស គ្មានវិវាទនៅក្នុងសង្គម ធានាដល់ដំណើរការឧស្សាហកម្មអចលនទ្រព្យ, ឧស្សាហកម្មប្រាក់កម្ចី, និងឧស្សាហកម្មធនាគារ និងហិរញ្ញវត្ថុ នៅប្រទេសកម្ពុជាជារួម។ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២៤ ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2067 នាក់
ម្សិលមិញ :
1226 នាក់
សប្តាហ៍នេះ :
14981 នាក់
សរុប :
5563840 នាក់

ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាល អភិបាលខេត្តកំពង់ចាម​ បានសម្រេចធ្វើការបើកផ្លូវ ដើម្បីបម្រើប្រយោជន៍សាធារណៈ​ នៅស្រុកស្ទឹងត្រង់ ដោយឈរលើគោលការណ៍ឈ្នះឈ្នះ​

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញជាអធិបតីភាព ក្នុងពិធីសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តតាកែវ

លោកឧត្តមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធ​ជាតិផ្ទុះ អញ្ជើញចូលរួមក្នុងពិធីបើកសន្និបាត បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់សាធារណៈ និងសុវត្ថិភាពសង្គមប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកជំទាវ ឌិត នីតា ក្នុងឱកាសចូលឆ្នាំថ្មី សកល ២០២៥

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងព្រឹត្តិការណ៍បាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា នៅវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងលោកជំទាវ ក្នុងឱកាលចូលឆ្នាំថ្មី សកល ២០២៥

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទទាំងអស់ ផ្ញើសារលិខិតជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសចូលឆ្នាំថ្មី សកល ២០២៥ ខាងមុខនេះ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត​ ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសចូលឆ្នាំថ្មី សកល ២០២៥ ខាងមុខនេះ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា ផ្ញើសារលិខិតគោរពជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសចូលឆ្នាំថ្មី សកល ២០២៥ ខាងមុខនេះ

ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ផ្ញើសារគោរពជូនពរ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំថ្មី សកល ២០២៥

ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ អញ្ចើញចូលរួមក្នុងព្រឹត្តិការណ៍ បាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបដោយជោគជ័យ ករណីចាប់ជំរិតជនជាតិចិន នៅក្រុងបាវិត, ឧក្រិដ្ឋជនវៀតណាម ១២នាក់ ត្រូវបានចាប់ខ្លួន

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី អញ្ចើញចូលរួមក្នុងព្រឹត្តិការណ៍ បាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត

ឯកឧត្តម នាយឧត្តមសេនីយ៍ កែវ វណ្ណថន ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ ក្នុងឱកាសចូលឆ្នាំសកល ២០២៥

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមពិធីអបអរសាទរ ខួបលើកទី២៦ ទិវាសន្តិភាពនៅកម្ពុជា និងខួប៦ឆ្នាំ នៃវិមានឈ្នះឈ្នះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ ​

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី២៦ ទិវាសន្តិភាពនៅកម្ពុជា (២៩ ធ្នូ ១៩៩៨ - ២៩ ធ្នូ ២០២៤) និងខួប៦ឆ្នាំ នៃវិមានឈ្នះឈ្នះ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញជាអធិបតីភាពក្នុងពិធីដារលាន ដាល់អំបុកឈ្នះ-ឈ្នះ លើកទី ៤ នៅក្នុងក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញអុជធូប ថ្វាយគ្រឿងសក្ការៈ ថ្វាយដល់​​ ព្រះអង្គពេជ្រ និងបួងសួងសុំសេចក្ដីសុខ សេចក្ដីចម្រើន ជូនដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស​​ នៅខេត្តសៀមរាប

ឧត្តមសេនីយ៍ឯក ហួត ឈាងអន ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ានិត ក្នុងឱកាសចូលឆ្នាំសកល ២០២៥