សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ចើញជួបពិភាក្សាការងារ ជាមួយអគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិអង្គការ UN-ESCAP និងសហការីនាព្រឹកថ្ងៃចន្ទ ១២កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញជួបពិភាក្សាការងារ ជាមួយ លោកជំទាវបណ្ឌិត អាមីដា សាល់សៃ អាលីហ្សាបាណា (Armida Salsiah Alisjahbana) អគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិអង្គការ UN-ESCAP និងសហការី នាឱកាសនៃដំណើរបំពេញទស្សនកិច្ចនៅព្រះរាជណាចក្រកម្ពុជា។ក្នុងជំនួបនេះ លោកជំទាវបណ្ឌិត អាមីដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យលោកជំទាវ និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ និងបានសម្ដែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អ ជាមួយនឹងអង្គការ UN-ESCAP ។ ឆ្លៀតក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិត ក៏បានគោរពជម្រាបជូនសម្ដេចធិបតីដោយសង្ខេបនូវវិស័យអាទិភាពចំនួន៤ ដែលនៅក្នុងក្របខ័ណ្ឌនៃការបន្តកិច្ចសហប្រតិបត្តិការ ដែលរួមមាន ទី១) ការផ្ដល់កិច្ចគាំពារដល់ប្រជាជនដោយឈរលើគោលការណ៍ «មិនទុកនរណាម្នាក់ចោល» និងកិច្ចការពារបរិស្ថានដោយផ្ដោតជាអាទិភាពលើការប្រែប្រួលអាកាសធាតុ។ ទី ២) ការសម្របសម្រួលនៅក្នុងការជំរុញការវិនិយោគ និងពាណិជ្ជកម្ម ដោយជំរុញការតភ្ជាប់នៃវិស័យពាណិជ្ជកម្មនៃបណ្ដាប្រទេសសមាជិកនៃអង្គការ UN-ESCAP ។ ទី៣) ការកសាង និងពង្រឹងសមត្ថភាពឌីជីថល សម្រាប់ប្រជាពលរដ្ឋ និង ទី៤)ការគាំទ្រផ្នែកហិរញ្ញវត្ថុដើម្បីរួមចំណែកសម្រេចនូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) ។ ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះ លោកជំទាវបណ្ឌិត និងសារការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាថ្មីម្តងទៀត នៅព្រះរាជាណាចក្រកម្ពុជា និងបានសម្តែងសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណដល់អង្គការ UN-ESCAP ចំពោះការចូលរួមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ទៅលើវិស័យជាច្រើននៅកម្ពុជានាពេលកន្លងមក។ សម្ដេចធិបតី បានកោតសរសើរ និងអរគុណចំពោះការប្តេជ្ញាចិត្ត នៃការបន្តកិច្ចសហប្រតិបត្តិការរបស់អង្គការ UN-ESCAP ជាមួយរាជរដ្ឋាភិបាលកម្ពុជា។ក្នុងជំនួបនេះដែរ សម្តេចធិបតី ក៏បានជម្រាបជូនលោកជំទាវបណ្ឌិតថា អ្វីដែលលោកជំទាវបានលើកឡើងខាងលើ មានភាពប្រទាក់ក្រឡា និងស្របគ្នាជាមួយនឹងក្របខ័ណ្ឌគោលនយោបាយ និងក្របខ័ណ្ឌយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ជាពិសេស ការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលផ្តល់អាទិភាពលើការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការកសាងភាពធន់ និងកំណើនចីរភាព សំដៅឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដើម្បីប្រែក្លាយទៅជាប្រទេសមានចំណូលខ្ពស់។
ចំនួនអ្នកទស្សនា
គណៈប្រតិភូធុរកិច្ចម៉ាឡេស៊ី ស្វែងរកឱកាសវិនិយោគ នៅកម្ពុជា
ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីជួបជុំសំណេះសំណាល ជាមួយសាស្រ្តាចារ្យ អាណាព្យាបាល និងសិស្ស នៃវិទ្យាល័យសម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន សំរោង
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចគណៈប្រតិភូ ក្រុមការងារ Futuru Lider ba ASEAN (FLBA) នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានបើកកិច្ចប្រជុំជាមួយក្រុមហ៊ុន Fuji Electric Co., Ltd. ស្តីពីនិន្នាការទីផ្សារកុងតឺន័រនាំចេញ និងនាំចូលរបស់ ប្រទេសកម្ពុជា និន្នាការបច្ចេកវិទ្យាថ្មីៗចុងក្រោយ សម្រាប់ប្រតិបត្តិការកុងតឺន័រ
ឯកឧត្តម ពេជ្រ កែវមុនី អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ចើញដឹកនាំកិច្ចប្រជុំ ចុះផ្សព្វផ្សាយការប្រើប្រាស់ដី និងថ្នាំកសិកម្មជូនដល់កសិករ ទូទាំងខេត្តកំពង់ឆ្នាំង
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមការងារគណបក្សចុះមូលដ្នានខណ្ឌច្បារអំពៅ អញ្ចើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលប្រធានក្រុមបក្ស អនុប្រធាន សមាជិកសមាជិកាបក្ស ចំណុះគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកថ្មី
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមពិធីប្រគល់សញ្ញាបត្រថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ពន្ធនាគារ និងវិញ្ញាបនបត្រ ជូនដល់និស្សិត និងសិស្សនគរបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា
កងកម្លាំងនគរបាលជាតិ បានដើរតួនាទី និងបំពេញភារកិច្ចយ៉ាងសំខាន់ក្នុងការធានាសន្តិសុខ សុវត្ថិភាពប្រកបដោយជោគជ័យ ថ្វាយព្រះមហាក្សត្រ ឥស្សរជន និងថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក្នុងព្រះរាជពិធី និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិនានា ដែលប្រារព្វធ្វើនៅព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមពិធីប្រគល់ សញ្ញាបត្រថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ពន្ធនាគារ និងវិញ្ញាបនបត្រ ជូនដល់និស្សិត និងសិស្សនគរបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន បានអញ្ចើញចូលរួមទទួលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ អញ្ជើញមកដល់ខេត្តឧត្តរមានជ័យ ដើម្បីចុះសួរសុខទុក្ខកងទ័ព និងប្រជាពលរដ្ឋ នៅខេត្តព្រំដែនកម្ពុជា-ថៃ
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អញ្ជើញចូលរួមអបអរសាទរ ខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៥ ក្រោមអធិបតីភាពឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញចូលរួមអបអរសាទរ ខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី នៅសាលមហោស្របកោះពេជ្រ
ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យផែនការការពារសន្តិសុខនិងសុវត្ថិភាពជូនសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត និងសិស្សនគរបាលជ័យលាភី នៅបណ្ឌិត្យសភានគរបាលកម្ពុជា
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋបាលខេត្តកំពង់ចាម និងមជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទា អ្នកមានគ្រឿងញៀន ខេវី ត្បូងឃ្មុំ
លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ អញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៣ ឆ្នាំទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកជើងព្រៃ ក្រោមអធិបតីភាព លោក ឆាយ វ៉ាន់ស៊ី ប្រធានក្រុមប្រឹក្សាស្រុកជើងព្រៃ
លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជើងព្រៃ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ ដើម្បីពិនិត្យរបាយការណ៍សកម្មភាព ដែលបានអនុវត្តរយៈពេល ៦ខែ
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ សភាពការណ៍ពាក់ព័ន្ធព្រំដែន កម្ពុជា-ថៃ និងត្រួតពិនិត្យកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី
លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី អញ្ចើញចូលរួមត្រួតពិនិត្យការងារ រៀបចំផែនឈរ ផែនទ័ពព្យុហយាត្រា និងផែនគ្រឿងចក្រព្យុហយាត្រា ដើម្បីអបអរសាទរ ពិធីប្រារព្ធខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ និងសម្ពោធសមិទ្ធផលនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ
នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យនាយឧត្តមសេនីយ៍ ម៉ូរីស៊ីតា យ៉ាស៊ូនូរី មេបញ្ជាការ កងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅអគ្គបញ្ជាការដ្ឋាន