ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម គួច ចំរើន អញ្ជើញបើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅផែនការ ឆ្នាំ២០២៤ របស់សាខាកាកបាទក្រហមកម្ពុជា សាខាខេត្តព្រះសីហនុ
Mon,22 January 2024 (Time 08:07 PM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម គួច ចំរើន អញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅផែនការសកម្មភាពឆ្នាំ២០២៤ របស់សាខាកាកបាទក្រហមកម្ពុជាសាខាខេត្តព្រះសីហនុ

នារសៀលថ្ងៃចន្ទ ១២កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នេះ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅផែនការសកម្មភាពឆ្នាំ២០២៤ របស់សាខាកាកបាទក្រហមកម្ពុជាសាខាខេត្តព្រះសីហនុ ដោយមានការចូលរួមពីអស់លោក លោកស្រីអនុសាខាក្រុង ស្រុក និងគណៈកម្មការសាខា មន្ត្រីសាខា នៅស្នាក់ការកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ។

លោក សែជូ សិទ្ធិជោតិ គណៈកម្មាធិការសាខាកាកបាទក្រហមខេត្តព្រះសីហនុ បានធ្វើរបាយការណ៍សង្ខេប ស្តីពីសកម្មភាពមនុស្សធម៌ទៅតាមវិស័យអាទិភាពទាំង៤ របស់សាខារយៈពេល ១២ខែ ឆ្នាំ២០២៣ សម្រេចលទ្ធផលបានដូចជា ១.ការគ្រប់គ្រងគ្រោះមហន្តរាយ ឆ្លើយតបប្រជាពលរដ្ឋរងគ្រោះចំនួន ២ ២០៤គ្រួសារ ស្មើនឹង ២៧លើក ការផ្តល់អំណោយមនុស្សធម៌ដល់ជនរងគ្រោះមានចំនួន ២ ៦៦១គ្រួសារ ស្មើនឹង ១១៧លើក។ សាងសង់ផ្ទះជូនប្រជាពលរដ្ឋទីទ័លក្រដោយខ្យល់កន្ត្រាក់ ៣ខ្នង។

២.សុខភាព និងការ ថែទាំសុខភាពក្នុងសហគមន៍ សាខាបានធ្វើការចែកអំណោយដល់ស្ត្រីកំពុងបំបៅកូន ស្រ្តីមានផ្ទៃពោះ កុមាកំព្រា អ្នកផ្ទុកមេរោគអេដស៍ចំនួន ៣៣០នាក់។ ៣.ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ ៤.ការអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍធនធាន ដែលមានទីស្នាក់ការ អនុសាខាចំនួន៤ ក្រុង ស្រុក លើកលែងតែក្រុងកោះរ៉ុង ពុំទាន់មានទីស្នាក់ការអនុសាខាបំរើការងារ ព្រមទាំងបានខិតខំពង្រីកសមត្ថភាពមន្ត្រីនៅតាមអនុសាខាទាំង ៥ក្រុង ស្រុកក្នុងគោលបំណងបំពេញចំណេះដឹង និងការងាររដ្ឋបាលមួយចំនួនក្នុងការផ្តល់ព័ត៌មានឱ្យបានទាន់ពេលវេលា។

បន្ទាប់ពីស្តាប់របាយការណ៍រួចមក ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ទោះបីគណៈកម្មការរបស់មិនសូវបានប្រជុំញឹកញាប់នោះទេ ក៏ប៉ុន្តែយើងបានធ្វើសកម្មភាពបានល្អក្នុងការងារជាច្រើន មានដូចជាការរៀបចំចាត់ចែង ការផ្តល់អំណោយសង្គ្រោះទៅលើគោលដៅដែលមានការពាក់ព័ន្ធ យើងបានធ្វើក្នុងក្របខណ្ឌសាខា អនុសាខាក្នុងសកម្មភាពមនុស្សធម៌ ហើយក៏បានរាយការណ៍ទៅសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានសមាគមនកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការសាខា អនុសាខាកាកបាទក្រហមក្រុង ស្រុក មន្ត្រីសាខា និងអ្នកស្ម័គ្រចិត្តសាខា បានធ្វើការដោះស្រាយនាំយកអំណោយសង្គ្រោះចែកជូនបងប្អូនប្រជាពលរដ្ឋរបស់យើងបានទាន់ពេលវេលា ហើយគ្រប់កម្មវិធីនានា មានដូចជាកម្មវិធីស្ត្រី កម្មវិធីអ្នកជំងឺអេដស៍ និងកម្មវិធីផ្សេងៗទទួលបានលទ្ធផលល្អ។

ក្នុងឱកាសនោះឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកាទក្រហមខេត្តព្រះសីហនុ បានណែនាំឱ្យអនុសាខាក្រុង ស្រុក ត្រូវកៀគរថវិកាសម្រាប់គ្រប់គ្រងនៅអនុសាខារបស់ខ្លួនឯងដូចជា ការចំណាយរដ្ឋបាល និងអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋក្រីក្រ ប្រជាពលរដ្ឋរងគ្រោះធម្មជាតិនានា។ ទន្ទឹមនោះ យើងត្រូវគ្រប់គ្រងចំណូលឱ្យមានសុវត្ថិភាព គណ នេយ្យភាព តម្លាភាព ដែលជាការរៀនសូត្រក្នុងការគ្រប់គ្រងថវិកា ពិសេសដើម្បីបញ្ជាក់ពីមន្ត្រីថ្នាក់ក្រុង ស្រុករបស់យើងចេះគ្រប់គ្រងអ្វីខ្លះ យើងត្រូវម្ចាស់ការចុះធ្វើសកម្មភាពនៅក្នុងមូលដ្ឋាន ស្របទៅនឹងវិមជ្ឍការហិរញ្ញវត្ថុក្នុងការគ្រប់គ្រងឱ្យមានប្រសិទ្ធិភាព ព្រោះយើងបានធ្វើការកែទម្រង់រយៈពេលពីរ បីឆ្នាំនេះដែលអាចនិយាយបានថា យើងម្ចាស់ការទ្រទ្រង់ថវិកាខ្លួនឯងបានដោយធ្វើការដោះស្រាយម្ចាស់ការដោយខ្លួនឯងបាន ដោយឡែកចំពោះគ្រោះធម្មជាតិធំៗសាខាកាកបាទក្រហមខេត្ត នឹងចុះប្រតិបត្តិការជួយប្រជាពលរដ្ឋបានទាន់ពេលវេលា៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9234 នាក់
ម្សិលមិញ :
3455 នាក់
សប្តាហ៍នេះ :
32006 នាក់
សរុប :
6097512 នាក់

គណៈប្រតិភូធុរកិច្ចម៉ាឡេស៊ី ស្វែងរកឱកាសវិនិយោគ នៅកម្ពុជា

ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីជួបជុំសំណេះសំណាល ជាមួយសាស្រ្តាចារ្យ អាណាព្យាបាល និងសិស្ស នៃវិទ្យាល័យសម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន សំរោង

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចគណៈប្រតិភូ ក្រុមការងារ Futuru Lider ba ASEAN (FLBA) នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានបើកកិច្ចប្រជុំជាមួយក្រុមហ៊ុន Fuji Electric Co., Ltd. ស្តីពីនិន្នាការទីផ្សារកុងតឺន័រនាំចេញ និងនាំចូលរបស់ ប្រទេសកម្ពុជា និន្នាការបច្ចេកវិទ្យាថ្មីៗចុងក្រោយ សម្រាប់ប្រតិបត្តិការកុងតឺន័រ

ឯកឧត្តម ពេជ្រ កែវមុនី អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ចើញដឹកនាំកិច្ចប្រជុំ ចុះផ្សព្វផ្សាយការប្រើប្រាស់ដី និងថ្នាំកសិកម្មជូនដល់កសិករ ទូទាំងខេត្តកំពង់ឆ្នាំង

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមការងារគណបក្សចុះមូលដ្នានខណ្ឌច្បារអំពៅ អញ្ចើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលប្រធានក្រុមបក្ស អនុប្រធាន សមាជិកសមាជិកាបក្ស ចំណុះគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកថ្មី

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមពិធីប្រគល់សញ្ញាបត្រថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ពន្ធនាគារ និងវិញ្ញាបនបត្រ ជូនដល់និស្សិត និងសិស្សនគរបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា

កងកម្លាំងនគរបាលជាតិ បានដើរតួនាទី និងបំពេញភារកិច្ចយ៉ាងសំខាន់ក្នុងការធានាសន្តិសុខ សុវត្ថិភាពប្រកបដោយជោគជ័យ ថ្វាយព្រះមហាក្សត្រ ឥស្សរជន និងថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក្នុងព្រះរាជពិធី និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិនានា ដែលប្រារព្វធ្វើនៅព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមពិធីប្រគល់ សញ្ញាបត្រថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ពន្ធនាគារ និងវិញ្ញាបនបត្រ ជូនដល់និស្សិត និងសិស្សនគរបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន បានអញ្ចើញចូលរួមទទួលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ អញ្ជើញមកដល់ខេត្តឧត្តរមានជ័យ ដើម្បីចុះសួរសុខទុក្ខកងទ័ព និងប្រជាពលរដ្ឋ នៅខេត្តព្រំដែនកម្ពុជា-ថៃ​

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អញ្ជើញចូលរួមអបអរសាទរ ខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៥ ក្រោមអធិបតីភាពឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញចូលរួមអបអរសាទរ ខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី នៅសាលមហោស្របកោះពេជ្រ

ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យផែនការការពារសន្តិសុខនិងសុវត្ថិភាពជូនសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត និងសិស្សនគរបាលជ័យលាភី នៅបណ្ឌិត្យសភានគរបាលកម្ពុជា

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋបាលខេត្តកំពង់ចាម និងមជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទា អ្នកមានគ្រឿងញៀន ខេវី ត្បូងឃ្មុំ

លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ អញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៣ ឆ្នាំទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកជើងព្រៃ ក្រោមអធិបតីភាព លោក ឆាយ វ៉ាន់ស៊ី ប្រធានក្រុមប្រឹក្សាស្រុកជើងព្រៃ

លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជើងព្រៃ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ ដើម្បីពិនិត្យរបាយការណ៍សកម្មភាព ដែលបានអនុវត្តរយៈពេល ៦ខែ

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ សភាពការណ៍ពាក់ព័ន្ធព្រំដែន កម្ពុជា-ថៃ និងត្រួតពិនិត្យកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី

លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី អញ្ចើញចូលរួមត្រួតពិនិត្យការងារ រៀបចំផែនឈរ ផែនទ័ពព្យុហយាត្រា និងផែនគ្រឿងចក្រព្យុហយាត្រា ដើម្បីអបអរសាទរ ពិធីប្រារព្ធខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ និងសម្ពោធសមិទ្ធផលនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ

នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យនាយឧត្តមសេនីយ៍ ម៉ូរីស៊ីតា យ៉ាស៊ូនូរី មេបញ្ជាការ កងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅអគ្គបញ្ជាការដ្ឋាន