ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
សម្តេច​បវរ​ធិបតី​៖​ ឪពុកម្តាយគ្រប់រូប តែងតែលើកឡើងថា ឪពុកម្តាយមិនមានទ្រព្យអ្វីល្អទុកជូនកូន ក្រៅតែពីទ្រព្យនៃចំណេះដឹងនោះទេ ព្រោះចំណេះដឹង គឺជាទ្រព្យចាយមិនចេះអស់ កាន់តែចាយ កាន់តែចម្រើន ហើយ​ត្រូវ​ប្រកាន់​ខ្ជាប់ ទស្សនវិជ្ជមានសម្រាប់ខ្លួន ទស្សនវិជ្ជមានសម្រាប់ជាតិ និងទស្សនវិជ្ជមាន​សម្រាប់​យើង​ទាំងអស់គ្នា
Mon,23 December 2024 (Time 10:40 AM)
ដោយ ៖ ដើម្បីប្រជាជន


សម្តេច​បវរ​ធិបតី​៖​ ឪពុកម្តាយគ្រប់រូប តែងតែលើកឡើងថា “ឪពុកម្តាយមិនមានទ្រព្យអ្វីល្អទុកជូនកូនក្រៅតែពីទ្រព្យនៃចំណេះដឹងនោះទេ ព្រោះចំណេះដឹង គឺជាទ្រព្យចាយមិនចេះអស់ កាន់តែចាយ កាន់តែចម្រើន ហើយ​ត្រូវ​ប្រកាន់​ខ្ជាប់ “ទស្សនវិជ្ជមានសម្រាប់ខ្លួន, ទស្សនវិជ្ជមានសម្រាប់ជាតិ និងទស្សនវិជ្ជមាន​សម្រាប់​យើង​ទាំងអស់គ្នា”។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ នាព្រឹកថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០២៤ ថា ឳពុកម្តាយគ្រប់រូបតែងតែលើកឡើងថា “ឪពុកម្តាយមិនមានទ្រព្យអ្វីល្អទុកជូនកូនក្រៅតែពីទ្រព្យនៃចំណេះដឹងនោះទេ ព្រោះចំណេះដឹង គឺជាទ្រព្យដែលចាយមិនចេះអស់ កាន់តែចាយ កាន់តែចម្រើន។ បន្ថែមពីនេះ សម្តេចបវរធិបតី បានលើកឡើងថា ភាពជោគជ័យរបស់ប្អូនៗសិស្សនិទ្ទេស A នាថ្ងៃនេះ គឺជាការចាប់ផ្តើមនៃទំព័រថ្មី បន្ទាប់ពីការបញ្ចប់មូលដ្ឋាននៃចំណេះដឹងទូទៅ ដើម្បីបន្តទៅចាប់យកជំនាញពិតប្រាកដនៅកម្រិតឧត្តមសិក្សា និងឈានទៅប្រកបការងារ ព្រមទាំងទទួលខុសត្រូវលើជោគវាសនារបស់ខ្លួនឯង។

សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា តួអង្គសំខាន់ ដែលត្រូវទទួលបានការកោតសរសើរនាពេលនេះ គឺសាមីសិស្សខ្លួនឯងផ្ទាល់ ដែលបានខិតខំប្រឹងប្រែងរៀនរហូតទទួលបានជោគជ័យរហូតមកដល់ថ្ងៃនេះ ដោយមានការជួយជ្រោមជ្រែង និងគាំទ្រពេញទំហឹងពីឪពុកម្តាយ និងអាណាព្យាបាល ព្រមទាំងលោកគ្រូ អ្នកគ្រូ និងភាគីពាក់ព័ន្ធដូចជា ក្រសួងអប់រំ យុវជន និងកីឡា​ និងគណៈគ្រប់គ្រងសាលា ជាដើម។ ការណ៍នេះឆ្លុះបញ្ចាំងពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការដាក់គោលដៅកំណែទម្រង់ការប្រឡង ដែលបានផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាពលរដ្ឋ ជាពិសេស សិស្សានុសិស្សឱ្យខិតខំប្រឹងប្រែងរៀនសូត្រ និងបង្កើតសមត្ថភាព ឈរលើពាក្យស្លោករបស់ក្រសួងអប់រំ យុវជន និងកីឡា “អ្នកចេះ គឺជាប់” ដែលធ្វើឱ្យសិស្សជាប់ដោយមោទនៈ ហើយធ្លាក់ដោយអស់ចិត្ត។

ជាមួយគ្នានេះ, សម្តេចបវរធិបតី ក៏បានណែនាំថា សិស្សានុសិស្សទាំងអស់ ទោះប្រឡងជាប់ និងមិនជាប់ក្តី សូមប្រកាន់ខ្ជាប់នូវផ្នត់គំនិតវិជ្ជមាន។ សមា្រប់សិស្សទទួលបាននិទ្ទេស A ត្រូវខិតខំប្រឹងប្រែងកាន់តែខ្លាំងបន្ថែមទៀត ដើម្បីទទួលលទ្ធផលកាន់តែល្អប្រសើរនាពេលខាងមុខ។ ចំពោះសិស្សទទួលបាននិទ្ទេសផ្សេង ឬមិនទាន់ជាប់ ត្រូវខិតខំប្រឹងប្រែងបន្ត ព្រោះការប្រឡង គឺគ្រាន់តែជាការវាស់ស្ទង់សមត្ថភាព និងភាពខ្វះខាតតែប៉ុណ្ណោះ ប៉ុន្តែមិនអាចកំណត់ជោគជ័យរបស់បុគ្គលគ្រប់រូបនាពេលអនាគតនោះទេ។ រាជរដ្ឋាភិបាល យកចិត្តទុកដាក់ចំពោះសិស្សទាំងអស់ មិនត្រឹមតែសិស្សនិទ្ទេស A ប៉ុណ្ណោះទេ។

មុននឹងបញ្ចប់, សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរថា ដរាបណាគណបក្សប្រជាជនកម្ពុជា នៅបន្តដឹកនាំរាជរដ្ឋាភិបាល “ភាសាខ្មែរ នៅតែជាភាសាជាតិតែមួយ” ដោយគ្មានផែនការយកភាសា ណាមកជំនួសភាសាខ្មែរនោះទេ។ ដោយហេតុផលនេះហើយ ទើបរាជរដ្ឋាភិបាលខិតខំជំរុញ និងលើកកម្ពស់ការបង្រៀនភាសាខ្មែរនៅគ្រប់កម្រិតនៃការអប់រំ និងបណ្តុះបណ្តាល ដោយបានតម្រូវឱ្យគ្រឹះស្ថានអប់រំទាំងរដ្ឋ និងឯកជនទាំងអស់បញ្ចូលការបង្រៀនភាសាខ្មែរជាគោល។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2058 នាក់
ម្សិលមិញ :
6410 នាក់
សប្តាហ៍នេះ :
18405 នាក់
សរុប :
5970957 នាក់

ប្រសាសន៍លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ៖ កងកម្លាំងទាំងអស់ត្រូវប្ដេជ្ញាចិត្ត លើកម្ពស់សមត្ថភាពការងារជំនាញ និងមានភាពស្មោះត្រង់ក្នុងការងារ ប្រកបដោយមនសិការវិជ្ជាជីវៈ

ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ៖ បានផ្តាំផ្ញើដល់សិក្ខាកាម ទាំងអស់ឱ្យខិតខំ ស្វែងយល់អំពី សន្តិសុខសាយប័រ ដើម្បីការពារ ទិន្នន័យ និង ឯកជនភាព ពីការលួចយកទិន្នន័យ (Hack) ឬការឆបោកនានា (Scam) តាមប្រព័ន្ធអនឡាញ

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន អញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាល ស្តីពីការយល់ដឹង ស្តីពីអំពើជួញដូរមនុស្ស និងច្បាប់បទដ្ឋានគតិយុត្តពាក់ព័ន្ធ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៏ឯក ជីវ ផល្លី

ការអប់រំ សំខាន់បំផុត គឺ គ្រូ និងសិស្ស ព្រោះគុណភាពនៃការសិក្សា អាចធ្វើទៅបានអាស្រ័យ លើ​សមត្ថភាពស្ទាត់ជំនាញ​ ច្បាស់លាស់របស់គ្រូ និងសិស្ស ដូចនេះដើម្បីអប់រំគ្រូ ប្រកបដោយគុណ​ភាព គឺត្រូវធ្វើការបង្រៀនគ្រូ ជាកត្តាគន្លឹះ

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី អញ្ចើញចូលរួមពិធីសម្ពោធសមិទ្ធផល កំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងពិធីប្រគល់ សញ្ញាបត្រជូនដល់ និស្សិត គរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំ ក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ អញ្ចើញដឹកនាំប្រតិភូ របស់គណៈកម្មការចុះពិនិត្យស្ថានភាព ច្រកទ្វារអន្តរជាតិចាំយាម និងទីតាំងដែលធ្លាប់បាន បង្ក្រាបបទល្មើសគ្រឿងញៀន ក្នុងភូមិសាស្ត្រខេត្តកោះកុង

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ចើញបន្តចូលរួមកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហារដ្នសភាធិបតី ឃួន សុដារី ប្រធានរដ្នសភា

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា អញ្ចើញចូលរួមវេទិកាផ្សព្វផ្សាយ ស្ដីពីប្រព័ន្ធគាំពារសង្គម នៅប្រទេសកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នៅវិមានរដ្នសភា

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី និងលោកឧត្តមសេនីយ៍ទោ សុក សំបូរ អញ្ចើញទទួលជួបពិភាក្សាការងារ ជាមួយតំណាងអង្គការ បេសកកម្មយុត្តិធម៌អន្តរជាតិ (IJM) នៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន

២០ ឧសភា ជាទិវាចងចាំ ដែលប្រជាពលរដ្ឋកម្ពុជារាប់លាននាក់បានស្លាប់ បាត់បង់សមាជិកគ្រួសារ ​រងទុក្ខវេទនាគ្រប់បែបយ៉ាង ក្នុងរបបប្រល័យពូជសាសន៍ ៣ឆ្នាំ៨ខែ២០ថ្ងៃ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ចើញចូលរួមក្នុងពិធីទិវាជាតិ នៃការចងចាំ ២០ ឧសភា ជាថ្ងៃប្រវត្តិសាស្ត្រ ក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម

ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ អញ្ចើញចូលរួមជាអធិបតី ដឹកនាំកិច្ចប្រជុំស្តីពីការ​ សំណើសុំផ្តល់ទិន្នន័យពាក់ព័ន្ធ នឹងវិស័យសេដ្ឋកិច្ច និងសង្គមកិច្ចក្នុងរាជធានីភ្នំពេញ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំ នាយកដ្ឋានព័ត៌មាន របស់គណបក្ស នៃខុទ្ទកាល័យគណៈកម្មាធិការកណ្តាល

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ អញ្ចើញជាអធិបតីភាពប្រារព្វទិវាជាតិ នៃការចងចាំ ២០ ឧសភា នៅក្នុងបរិវេណមជ្ឈមណ្ឌល ប្រល័យពូជសាសន៍ជើងឯក ក្នុងខណ្ឌដង្កោ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ អញ្ចើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល កំពង់ផែស្វយ័តក្រុងព្រះសីហនុ អាណត្តិទី៩ លើកទី៤

លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ អញ្ចើញចូលរួមជាអធិបតីក្នុងពិធី ប្រារព្វទិវាជាតិ នៃការចងចាំ ២០ ឧសភា ឆ្នាំ២០២៥ នៅវត្តសុគន្ធារាម ហៅវត្តស្គន់

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន អញ្ចើញបន្តដឹកនាំប្រតិភូ ចុះពិនិត្យស្ថានភាពជាក់ស្តែង នៅតាមគោលដៅ ដែលធ្លាប់បានបង្ក្រាប បទល្មើសគ្រឿងញៀន ក្នុងខេត្តព្រះសីហនុ

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អញ្ចើញចូលរួមកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការកិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ រៀបរយតាមបណ្ដោយ ព្រំដែនឡាវ-កម្ពុជា ឡាវ-កម្ពុជា ដែលប្រទេសឡាវធ្វើជាម្ចាស់ផ្ទះ

អេមីរ៉ាតអារ៉ាប់រួម នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត

រដ្ឋអូស្ត្រាលីខាងត្បូងស្វែងរកឱកាសពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជាបន្ថែមទៀត