ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
សម្ដេចមហាបវមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបគណៈគ្រប់គ្រងវិទ្យាសា្ថនបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) នៅវិមានសន្ដិភាព
Tue,24 December 2024 (Time 04:19 PM)
ដោយ ៖ ដើម្បីប្រជាជន


សម្ដេចមហាបវមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ទទួលជួបគណៈគ្រប់គ្រងវិទ្យាសា្ថនបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI)

នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានសន្ដិភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី អេវ៉ា មីស្លីវីក (Eva Mysliwiec) ស្ថាបនិក, អតីតសមាជិកក្រុមប្រឹក្សាភិបាល និងជាអតីតនាយិកាប្រតិបត្តិនៃវិទ្យាសា្ថនបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) និងគណៈគ្រប់គ្រង ចូលជួបសម្ដែងការគួរសម និងគោរពរាយការណ៍អំពីវឌ្ឍនភាព និង​ផែនការ​យុទ្ធសាស្ត្រ​ថ្មី​របស់​ CDRI។

ក្នុងឱកាសនៃជំនួប, លោកស្រី អេវ៉ា មីស្លីវីក បានគោរពរាយការណ៍ជូនសម្ដេចបវរធិបតីអំពីវឌ្ឍនភាពនៃបេសកកម្មរបស់ CDRI ដែលផ្តោតលើការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រទៅលើវិស័យជាច្រើនពាក់ព័ន្ធនឹងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្ដល់ធាតុចូលផ្នែកគោលនយោបាយដល់រាជរដ្ឋាភិបាល ដើម្បីអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាព និងភាពស័ក្ដិសិទ្ធិ ស្របតាម​យុទ្ធសាស្ត្រ​បញ្ចកោណ​-ដំណាក់កាលទី​១​ របស់រាជ​រដ្ឋាភិបាល។ ទន្ទឹមនឹងនោះ, លោកស្រីក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីទិសដៅអនាគតរបស់ CDRI និងផែនការយុទ្ធសាស្ត្រថ្មីរបស់ CDRI ដែលផ្តោតលេី៖ ការប្រមូល និងវិភាគទិន្នន័យ, ការបោះពុម្ពផ្សាយឯកសារស្រាវជ្រាវ, ការលើកកម្ពស់ការសិក្សា និងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នស្រាវជ្រាវក្នុងតំបន់ និងការផ្តល់ការបណ្តុះបណ្តាល និងវិញ្ញាបនកម្មអំពីការស្រាវជ្រាវ និងការវិភាគ​ ជាដេីម។

សម្ដេចបវរធិបតីបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ CDRI ជាង៣ទសវត្សរ៍កន្លងមកនេះ ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

សម្តេច​បវរ​ធិបតី​ បាន​គូសបញ្ជាក់​ថា​ រាជរដ្ឋាភិបាល​នឹងនៅ​តែ​បន្តការគាំទ្រដល់​សកម្មភាព​ និងបេសកកម្មរបស់ ​CDRI និងលើកទឹកចិត្តឱ្យ CDRI បន្តចូលរួមសហការជាមួយ​ ក្រសួង​-​ស្ថាប័នរបស់រាជរដ្ឋាភិបាល​ និងស្ថាប័នស្រាវជ្រាវនានា​ ដេីម្បី​លេីកស្ទួយវិស័យ​ស្រាវជ្រាវ​នៅ​កម្ពុជា​ ឱ្យមានការចូលរួមកាន់តែ​ផុសផុល​ និង​រីកលូតលាស់បន្ថែមទៀត។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
305 នាក់
ម្សិលមិញ :
1696 នាក់
សប្តាហ៍នេះ :
13725 នាក់
សរុប :
5549164 នាក់

ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានអញ្ចើញជាអធិបតី ក្នុងសន្និសីទសារព័ត៌មាន ស្តីពីការ ត្រៀមរៀបចំព្រឹត្តិការណ៍ ការប្រកួតបាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ ទិវាសន្តិភាពកម្ពុជា

លោកជំទាវ ម៉ាណ ណាវី អញ្ជើញសំណេះសំណាល និងធ្វើបទបង្ហាញអំពីការ ផ្ដល់អាហារូបករណ៍ទៅសិក្សា នៅប្រទេសម៉ាឡេស៊ី ជូនសិស្សវិទ្យាស្ថានអាន់នៀកម៉ះ ឥស្លាមីយះ ភ្នំពេញ

សម្ដេចមហាបវមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបគណៈគ្រប់គ្រងវិទ្យាសា្ថនបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) នៅវិមានសន្ដិភាព

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានអញ្ចើញចូលរួមកិច្ចប្រជុំ បូកសរុបសភាពការណ៍ សកម្មភាពលទ្ធផលការអនុវត្តតួនាទី ភារកិច្ច ការធ្វើកំណែទម្រង់ និងការងារកសាង អង្គភាពកងរាជអាវុធហត្ថឆ្នាំ២០២៤ និងបន្តលើកទិសដៅ ផែនការកម្មវិធី សកម្មភាពការងារឆ្នាំ២០២៥

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានស្នើឱ្យថ្នាក់ដឹកនាំពាក់ព័ន្ធ យកករណីអគារអតីត សណ្ឋាគារអង្គរមានជ័យ គឺជាការដកបទពិសោធន៍ សម្រាប់ដោះស្រាយករណីផ្សេងៗទៀត នៅក្នុងរាជធានីភ្នំពេញ

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យ ឯកឧត្តម ឡេ ហាយជុង សមាជិកគណៈលេខាធិការមជ្ឈិមបក្ស និងជាប្រធានគណៈទាក់ទងបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានអញ្ចើញចូលរួមកិច្ចប្រជុំ ត្រៀមរៀបចំព្រឹត្តិការណ៍ បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារ អនុវត្តបន្តសម្រាប់ខែធ្នូ ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកណ្តាល

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ

លោកជំទាវ ម៉ែន នារីសោភ័គ អនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានអញ្ជើញជាវាគ្មិនកិត្តិយស ក្នុងកម្មវិធីឥស្សរជនឆ្នើម ថ្នាក់ជាតិលើកទី៦០ ប្រចាំខែធ្នូ ឆ្នាំ២០២៤

ឯកអគ្គរដ្ឋទូតចប់អាណត្តិ នៃសាធារណរដ្ឋឥណ្ឌា បង្ហាញសុទិដ្ឋិនិយម ចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា

ឯកឧត្ដម​សន្តិបណ្ឌិត​ សុខ​ ផល​ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និងជាប្រធានក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋានស្រុកបាណន់ អញ្ចើញចុះត្រួតពិនិត្យទីស្នាក់ការបក្សឃុំចែងមានជ័យ ក្នុងស្រុកបាណន់

ឯកឧត្ដម​សន្តិបណ្ឌិត​ សុខ​ ផល​ ប្រធានក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋានស្រុកបាណន់​ អញ្ជេីញ​ជាអធិបតី​ដ៏ខ្ពង់ខ្ពស់​ក្នុងពិធី​កាត់ខ្សែរបូរ​ ចុះសៀវភៅក្រាំងមាស​ សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជាផ្លូវការ​ អគារ​សាលប្រជុំ​អនុគណ​ស្រុកបាណន់​

ឯកឧត្តម ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយព្រឹត្តិការណ៍ និងគោលការណ៍សំខាន់ៗ ដោយសង្ខេបប្រចាំសប្ដាហ៍របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)

ឯកឧត្ដម​សន្តិបណ្ឌិត​ សុខ​ ផល​ ប្រធានក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋានស្រុកបាណន់​ អញ្ជេីញ​ជាអធិបតី​ដ៏ខ្ពង់ខ្ពស់ ​ក្នុងពិធី​កាត់ខ្សែរបូរ​ ចុះសៀវភៅក្រាំងមាស​ សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជាផ្លូវការ​ អគារ​សាលប្រជុំ​អនុគណ​ស្រុកបាណន់​

ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ អញ្ចើញចូលរួមពិធីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣

សម្តេច​បវរ​ធិបតី​៖​ ឪពុកម្តាយគ្រប់រូប តែងតែលើកឡើងថា ឪពុកម្តាយមិនមានទ្រព្យអ្វីល្អទុកជូនកូន ក្រៅតែពីទ្រព្យនៃចំណេះដឹងនោះទេ ព្រោះចំណេះដឹង គឺជាទ្រព្យចាយមិនចេះអស់ កាន់តែចាយ កាន់តែចម្រើន ហើយ​ត្រូវ​ប្រកាន់​ខ្ជាប់ ទស្សនវិជ្ជមានសម្រាប់ខ្លួន ទស្សនវិជ្ជមានសម្រាប់ជាតិ និងទស្សនវិជ្ជមាន​សម្រាប់​យើង​ទាំងអស់គ្នា

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញអមដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមពិធីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត

លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ បានអញ្ជើញចូលរួមពិធីជួបសំណេះសំណាល និងសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវរបង ខ្លោងទ្វារ និងសមិទ្ធិផលនានា របស់គណបក្សឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម