ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី អញ្ជើញចូលរួមព្រឹត្តិការណ៍ ប្រកួតកីឡាវាយកូនគោល ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៨ អបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន
Sat,28 December 2024 (Time 01:04 PM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី អញ្ជើញចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោល ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៨ អបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន
===============
នាព្រឹកថ្ងៃសៅរ៍ ១៣រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី និងជាប្រធានគណៈកម្មការដឹកនាំ បានអញ្ជើញចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោល ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៨ អបអរសាទរ “ទិវាសន្តិភាពនៅកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅទីលានកីឡាវាយកូនគោល ឈុន អូន ហ្គហ្វ រីស៊ត ស្ថិតក្នុងឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការដឹកនាំ បានអញ្ជើញមានប្រសាសន៍ក្នុងពិធីបើកការប្រកួតនោះ វត្តមានដ៏ឧត្តុង្គឧត្តមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាឱកាស ដ៏វិសេសវិសាលនេះ មិនត្រឹមតែបានផ្តល់កិត្តិយសធំធេងបំផុតជូនដល់ កីឡាករ កីឡាការិនី និង ក្រុមការងាររៀបចំប៉ុណ្ណោះទេ ប៉ុន្តែគឺជាការឆ្លុះបញ្ចាំងអំពីអត្ថន័យដ៏ជ្រាលជ្រៅនៃការប្រកួត កីឡាវាយកូនគោលរបស់យើង ពោលគឺដើម្បីអបអរសាទរខួប ២៦ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ និងរឹតតែវិសេសវិសាលបន្ថែមទៀតនោះ នៅឆ្នាំនេះយើងក៏ចូលរួមអបអរជាលើកទី១ នៃ «ទិវាសន្តិភាពនៅកម្ពុជា» បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ កន្លងទៅ កំណត់ជាផ្លូវការ យកថ្ងៃ២៩ ខែធ្នូ ជា «ទិវាសន្តិភាពនៅកម្ពុជា» រៀងរាល់ឆ្នាំ។

ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន មានប្រសាសន៍ថា ការប្រកួតវាយកូនគោល «ពានរង្វាន់សម្តេចតេជោលើកទី៨» ត្រូវបានបែងចែកជាការប្រកួតចំនួន ២ប្រភេទ ក្នុងនោះរួមមាន ប្រកួតឯកត្តជន ដែលមានកីឡាករ កីឡាការិនីចូលរួមសរុបចំនួន ១២៦នាក់ ស្រី ១២នាក់ ដែលបានចាប់ផ្តើមប្រកួតកាលពីម្សិលមិញ និងប្រកួតជាក្រុមសរុបចំនួន ៧៤នាក់ ចែកជា ១១ក្រុម ដែលនឹងត្រូវចាប់ផ្តើមនាពេលនេះ ជាមួយនឹងមូលបទ «កីឡារស់ក្នុងសន្តិភាព»។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះផងដែរ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី សូមសម្តែងនូវកតញ្ញូតាធម៌ជ្រាលជ្រៅជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថាបនិក អគ្គមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដោយសម្តេច បានបិទទំព័រសករាជជូរចត់នៅកម្ពុជា, ផ្ដួលរលំរបបប្រល័យពូជសាសន៍, ទប់ស្កាត់មិនឲ្យរបបព្រៃផ្សៃយង់ឃ្នងវិលត្រឡប់ និងបញ្ចប់សង្គ្រាមស៊ីវិលញាំញីរ៉ាំរ៉ៃនៅកម្ពុជា ដោយបានបើកទំព័រសករាជថ្មីមួយ ជាមួយសុខសន្តិភាព អធិបតេយ្យភាពពេញលេញ ភាពសុខដុមរមនា និងការអភិវឌ្ឍគ្រប់វិស័យ។ កម្ពុជាដែលធ្លាប់តែមានគ្រាប់បែក និងគ្រាប់ផ្លោង តែ ឥឡូវ កម្ពុជា គឺមានតែគ្រាប់ពេជ្រ គឺគ្រាប់ពេជ្រនៃសុខសន្តិភាព និងការអភិវឌ្ឍ។

មរតកនៃសន្តិភាព ដ៏ថ្លៃថ្លារបស់សម្តេចតេជោ គឺជាមរតកដ៏ពិសិដ្ឋមួយរបស់យើងទាំងអស់គ្នា ដែលក្នុងនោះរាជរដ្ឋាភិបាលបន្តវេន ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណ, គតិបណ្ឌិត, ភាពប៉ិនប្រសប់វៃឆ្លាត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានតម្កល់ការងារ «ថែរក្សាសុខសន្តិភាព» ជាទិសដៅអាទិភាពចំបងមិនអាចខ្វះបាន ដោយបានរំលេចយ៉ាងប្រត្យក្ស ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សំដៅធ្វើយ៉ាងណាថែរក្សាឲ្យបានដាច់ខាតនូវសុខសន្តិភាព និងខឿនសន្តិសុខ ស្ថិរភាពសង្គមដោយឈរលើអភិក្រមមុតស្រួច របស់សម្តេចតេជោ គឺ «មានសន្តិភាព ទើបមានការអភិវឌ្ឍ»។

ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ក៏សូមជម្រាបជូនអង្គពិធី ផងដែរថា នៅថ្ងៃអាទិត្យស្អែកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏នឹងអញ្ជើញជាអធិបតី ក្នុងពិធីប្រកួតបាល់ទាត់មិត្តភាពដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» នៅពហុកីឡដ្ឋានមរតកតេជោ ជាមួយនឹងអ្នកចូលរួមប្រមាណ ៥ ម៉ឺននាក់ ក្រោមមូលបទ «កីឡារស់ក្នុងសន្តិភាព» ដែលនេះគឺជាសក្ខីភាពមួយ បញ្ជាក់ពីការបន្តថែរក្សាមរតកសន្តិភាពដ៏ថ្លៃថ្លារបស់សម្តេចតេជោ ពីសំណាក់រាជរដ្ឋាភិបាលនីតិកាលទី៧ របស់យើង។

ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី សូមថ្លែងអំណរគុណដល់ក្រុមការងាររៀបចំការប្រកួតទាំងអស់ ដែលបានខិតខំចំណាយពេលវេលា និងយកអស់កម្លាំងកាយចិត្តរៀបចំនូវព្រឹត្តិការណ៍យើង ដំណើរការដោយរលូន និងជាពិសេសសូមថ្លែងអំណរគុណដល់ អ្នកឧកញ៉ា ហ៊ុន តូ និង អ្នកឧកញ៉ា ឈុន អូន ដែលជាអ្នកចូលរួមឧបត្ថម្ភធំនៃកម្មវិធីប្រកួត ក៏ដូចជា ឯកឧត្តម ឧត្តមសេនីយ៍ អ្នកឧកញ៉ា ឧកញ៉ា និងសប្បុរសជនដទៃទៀត ដែលបានជួយឧបត្ថម្ភគាំទ្រជាថវិកា និងសម្ភារៈនានាដល់ការប្រកួតកីឡាវាយកូនគោល «ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន» លើកទី៨ របស់យើងនាឱកាសយើងនាពេលនេះ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1988 នាក់
ម្សិលមិញ :
6410 នាក់
សប្តាហ៍នេះ :
18335 នាក់
សរុប :
5970887 នាក់

ប្រសាសន៍លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ៖ កងកម្លាំងទាំងអស់ត្រូវប្ដេជ្ញាចិត្ត លើកម្ពស់សមត្ថភាពការងារជំនាញ និងមានភាពស្មោះត្រង់ក្នុងការងារ ប្រកបដោយមនសិការវិជ្ជាជីវៈ

ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ៖ បានផ្តាំផ្ញើដល់សិក្ខាកាម ទាំងអស់ឱ្យខិតខំ ស្វែងយល់អំពី សន្តិសុខសាយប័រ ដើម្បីការពារ ទិន្នន័យ និង ឯកជនភាព ពីការលួចយកទិន្នន័យ (Hack) ឬការឆបោកនានា (Scam) តាមប្រព័ន្ធអនឡាញ

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន អញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាល ស្តីពីការយល់ដឹង ស្តីពីអំពើជួញដូរមនុស្ស និងច្បាប់បទដ្ឋានគតិយុត្តពាក់ព័ន្ធ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៏ឯក ជីវ ផល្លី

ការអប់រំ សំខាន់បំផុត គឺ គ្រូ និងសិស្ស ព្រោះគុណភាពនៃការសិក្សា អាចធ្វើទៅបានអាស្រ័យ លើ​សមត្ថភាពស្ទាត់ជំនាញ​ ច្បាស់លាស់របស់គ្រូ និងសិស្ស ដូចនេះដើម្បីអប់រំគ្រូ ប្រកបដោយគុណ​ភាព គឺត្រូវធ្វើការបង្រៀនគ្រូ ជាកត្តាគន្លឹះ

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី អញ្ចើញចូលរួមពិធីសម្ពោធសមិទ្ធផល កំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងពិធីប្រគល់ សញ្ញាបត្រជូនដល់ និស្សិត គរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំ ក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ អញ្ចើញដឹកនាំប្រតិភូ របស់គណៈកម្មការចុះពិនិត្យស្ថានភាព ច្រកទ្វារអន្តរជាតិចាំយាម និងទីតាំងដែលធ្លាប់បាន បង្ក្រាបបទល្មើសគ្រឿងញៀន ក្នុងភូមិសាស្ត្រខេត្តកោះកុង

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ចើញបន្តចូលរួមកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហារដ្នសភាធិបតី ឃួន សុដារី ប្រធានរដ្នសភា

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា អញ្ចើញចូលរួមវេទិកាផ្សព្វផ្សាយ ស្ដីពីប្រព័ន្ធគាំពារសង្គម នៅប្រទេសកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នៅវិមានរដ្នសភា

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី និងលោកឧត្តមសេនីយ៍ទោ សុក សំបូរ អញ្ចើញទទួលជួបពិភាក្សាការងារ ជាមួយតំណាងអង្គការ បេសកកម្មយុត្តិធម៌អន្តរជាតិ (IJM) នៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន

២០ ឧសភា ជាទិវាចងចាំ ដែលប្រជាពលរដ្ឋកម្ពុជារាប់លាននាក់បានស្លាប់ បាត់បង់សមាជិកគ្រួសារ ​រងទុក្ខវេទនាគ្រប់បែបយ៉ាង ក្នុងរបបប្រល័យពូជសាសន៍ ៣ឆ្នាំ៨ខែ២០ថ្ងៃ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ចើញចូលរួមក្នុងពិធីទិវាជាតិ នៃការចងចាំ ២០ ឧសភា ជាថ្ងៃប្រវត្តិសាស្ត្រ ក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម

ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ អញ្ចើញចូលរួមជាអធិបតី ដឹកនាំកិច្ចប្រជុំស្តីពីការ​ សំណើសុំផ្តល់ទិន្នន័យពាក់ព័ន្ធ នឹងវិស័យសេដ្ឋកិច្ច និងសង្គមកិច្ចក្នុងរាជធានីភ្នំពេញ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំ នាយកដ្ឋានព័ត៌មាន របស់គណបក្ស នៃខុទ្ទកាល័យគណៈកម្មាធិការកណ្តាល

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ អញ្ចើញជាអធិបតីភាពប្រារព្វទិវាជាតិ នៃការចងចាំ ២០ ឧសភា នៅក្នុងបរិវេណមជ្ឈមណ្ឌល ប្រល័យពូជសាសន៍ជើងឯក ក្នុងខណ្ឌដង្កោ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ អញ្ចើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល កំពង់ផែស្វយ័តក្រុងព្រះសីហនុ អាណត្តិទី៩ លើកទី៤

លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ អញ្ចើញចូលរួមជាអធិបតីក្នុងពិធី ប្រារព្វទិវាជាតិ នៃការចងចាំ ២០ ឧសភា ឆ្នាំ២០២៥ នៅវត្តសុគន្ធារាម ហៅវត្តស្គន់

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន អញ្ចើញបន្តដឹកនាំប្រតិភូ ចុះពិនិត្យស្ថានភាពជាក់ស្តែង នៅតាមគោលដៅ ដែលធ្លាប់បានបង្ក្រាប បទល្មើសគ្រឿងញៀន ក្នុងខេត្តព្រះសីហនុ

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អញ្ចើញចូលរួមកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការកិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ រៀបរយតាមបណ្ដោយ ព្រំដែនឡាវ-កម្ពុជា ឡាវ-កម្ពុជា ដែលប្រទេសឡាវធ្វើជាម្ចាស់ផ្ទះ

អេមីរ៉ាតអារ៉ាប់រួម នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត

រដ្ឋអូស្ត្រាលីខាងត្បូងស្វែងរកឱកាសពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជាបន្ថែមទៀត