ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០៥០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
កសិកររងគ្រោះ ដោយភ្លេីងឆេះស្រូវ​ នៅស្រុកគិរីវង់ ខេត្តតាកែវ​ ទទួលបានយុត្តិធម៌​ និងថ្លែងអំណរគុណ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលបានគិតគូរ ជួយសម្រាលការលំបាក​
Mon,29 January 2024 (Time 08:33 PM)
ដោយ ៖ ដើម្បីប្រជាជន


កសិកររងគ្រោះដោយភ្លេីងឆេះស្រូវ​ នៅស្រុកគិរីវង់ ខេត្តតាកែវ​ ទទួលបានយុត្តិធម៌​ និងថ្លែងអំណរគុណ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលបានគិតគូរជួយសម្រាលការលំបាក​ ...!!

បន្ទាប់ពីបានឃេីញព័ត៌មានតាមបណ្តាញសង្គម​ Tik Tok ស្តីពីករណីដុតស្រូវប្រជាកសិករនោះ,​ នៅរសៀល​ថ្ងៃទី​ ២៩​ ខែមករា​ ឆ្នាំ២០២៤នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យ​លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ ចុះសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូន​លោក​ យន​ ឡាច​ អាយុ​ ៥៩​ឆ្នាំ​ ជាកសិកររងគ្រោះដោយការដុតស្រូវ​ រស់នៅភូមិសំរោងខាងលិច​ ឃុំគោកព្រេច​ ស្រុកគិរីវង់​ ខេត្តតាកែវ។

ក្នុងឱកាសនោះ​ លោកជំទាវ​អគ្គលេខាធិការរងទី​១​ បានពាំនាំប្រសាសន៍របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលផ្តាំផ្ញេីសួរសុខទុក្ខ​ និងការសោកស្តាយចំពោះហេតុការណ៍ខាងលេីនេះ​ ជាពិសេសផ្តាំផ្ញេីដល់បងប្អូនប្រជាកសិករទាំងអស់​ សូមមានការប្រុងប្រយ័ត្ន​កុំឱ្យមានករណីដូចនេះកេីតឡេីងទៀត​ ត្រូវចេះយោគយល់​គ្នា​ អធ្យាស្រ័យគ្នា​ ក្នុងនាមជាខ្មែរដូចគ្នា​ និងត្រូវដោះស្រាយបញ្ហាដោយសន្តិវិធី។ លោកជំទាវ​ បានផ្តាំផ្ញេី​សូមថែទាំសុខភាពឱ្យបានល្អ​ បន្តប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិតដេីម្បីលេីកកម្ពស់ជីវភាពគ្រួសារ។

ជាកិច្ចឆ្លេីយតប​ លោក​ យន​ ឡាច​ មានក្តីរំភេីបរីករាយ​ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលបានគិតគូរពីសុខទុក្ខ​ លេីកទឹកចិត្ត​ ព្រមទាំងឧបត្ថម្ភ​គ្រឿងឧបភោគបរិភោគ​ សម្ភារប្រេីប្រាស់​ និងថវិកា​ ១០លានរៀល​ ដេីម្បីជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅ។ លោក​ ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន​ ដែលបានជួយដោះស្រាយបញ្ចប់បញ្ហាដោយសន្តិវិធី​ ទទួលបានយុត្តិធម៌​ ក្រោមម្លប់សន្តិភាព​ និងការអភិវឌ្ឍ។

បន្ទាប់ពីកម្មវិធីខាងលេីនេះ​ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ និងសហការី​ រួមជាមួយមន្ត្រីសាខាកាកបាទក្រហមកម្ពុជា​ ខេត្តតាកែវ​ និងអនុសាខាស្រុកគិរីវង់​ បានបន្តចុះសួរសុខទុក្ខ​ និងចែកអំណោយមនុស្សធម៌ជូនចាស់ឥតទីពឹងចំនួន​ ៣៨គ្រួសារ​ រស់នៅក្នុងឃុំគោកព្រេច​ ស្រុកគិរីវង់​ ខេត្តតាកែវ​ ផងដែរ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយលោកយាយលោកតាទាំងអស់​ លោកជំទាវ​អគ្គលេខាធិការរងទី​១​ បានពាំនាំប្រសាសន៍ផ្តាំផ្ញេីសួរសុខទុក្ខ​ និងការគិតគូរពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ចំពោះលោកយាយលោកតាទាំងអស់​ និងផ្តាំផ្ញេីសូមថែទាំសុខភាព​ឱ្យបានល្អ​ បរិភោគមានអនាម័យ​ មានអាហារូបត្ថម្ភ​ត្រឹមត្រូវ​ កុំហូបប្រៃពេកផ្អែមពេក​ខ្លាញ់ពេក​ និងគ្រឿងស្រវឹង​ ដែលបង្កឱ្យមានជំងឺផ្សេងៗ។ ជាមួយគ្នានេះ​ សូមចូលរួមថែរក្សាការពារ​បរិស្ថាន​ កាត់បន្ថយការប្រេីប្រាស់ថង់ប្លាស្ទិក​ ដេីម្បីសុខភាពល្អរបស់យេីងទាំងអស់គ្នា​ និងភពផែនដីទាំងមូល។

សូមបញ្ជាក់ថា​ គ្រួសារនីមួយៗទទួលបាន​ ៖​ អង្ករ​ ២៥គីឡូក្រាម​,​ មី​ ១កេស​,​ ត្រីខ​ ១០កំប៉ុង​,​ ទឹកស៊ីអ៊ីវ​ ឬទឹកត្រី​ ១យួរ​ និងឃីត​ (មុង​ ភួយ​ សារុង​ ក្រមា)​ ១កញ្ចប់៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4552 នាក់
ម្សិលមិញ :
1754 នាក់
សប្តាហ៍នេះ :
14904 នាក់
សរុប :
5468380 នាក់

វិស័យថ្មអារ ដែលរៀបនឹងត្រូវដួលរលំ ត្រូវបានស្រោចស្រង់ឡើងវិញ ហើយមានសន្ទុះកើន​ឡើង ៤ដង គឺជាបទពិសោធន៍ ដ៏ជោគជ័យ ដែលឈរលើ គោលការណ៍សំខាន់ចំនួន ៤​ របស់​សម្តេច​បវរធិបតីនាយករដ្ឋមន្ត្រី ក្នុងការសម្រេចដោះស្រាយក្នុងរយៈដ៏ខ្លី នៃការចាប់ផ្តើមតួនាទី ជាប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល ដោយផ្អែកលើគោល នយោបាយឈ្នះ ឈ្នះ ហើយខ្មែរឈ្នះទាំងអស់គ្នា

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់ក្រសួងរ៉ែ និងថាមពល

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរ៉ែ និងថាមពល

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី បានអញ្ជើញចូលរួមពិធី ប្រគល់សញ្ញាបត្រ ជូនដល់និស្សិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

ការវិនិយោគលើវិស័យអប់រំ គឺជាគោលដៅអាទិភាព និងសារសំខាន់ណាស់ របស់រាជរដ្ឋាភិបាល ក្នុងការកំណត់ផែនការវិនិយោគ និងត្រូវយកចិត្តទុកដាក់ខ្ពស់ ព្រោះថាការវិនិយោគ លើវិស័យអប់រំ គឺជាការ វិនិយោគលើអនាគត

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានអញ្ជើញទទួលជួប សម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ប្រតិភូក្រសួងមហាផ្ទៃ នៅសាលាខេត្តតាកែវ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានអញ្ចើញចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា រវាងអាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ ជាមួយ រដ្ឋបាលខេត្តកណ្តាល

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ប្រតិភូក្រសួងអធិការកិច្ច នៅសាលាខេត្តតាកែវ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានអញ្ជេីញជាអធិបតីក្នុងពិធី ចែកប័ណ្ណវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) និងមោឃភាពប័ណ្ណ ម្ចាស់កម្មសិទ្ឋិកាន់កាប់ដីធ្លី ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុកកោះអណ្តែត

ឯកឧត្តម ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ បានអញ្ចើញចូលរួមកិច្ចប្រជុំ ពិភាក្សាកម្រិតបច្ចេកទេស​ ពិនិត្យ​ ពិភាក្សាឆ្លង របាយការណ៍ការងារ ប្រយុទ្ធប្រឆាំងអំពេីជួញដូរមនុស្ស​​ និងត្រៀមរបាយការណ៍ ​ឆ្នាំ២០២៤​ និងលេីក​ទិសដៅការងារ ឆ្នាំ២០២៥​

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានអញ្ចើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ ប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០២៤

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ចើញទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយឯកឧត្តម យូ សាំងបម (Yoo Sang-bum)

ឯកឧត្តម រដ្នមន្ត្រី ហេង សួរ អនុញ្ញាតឱ្យគណៈប្រតិភូនៃសមាគមជប៉ុន-កម្ពុជា (JCA) និងប្រតិភូលើកកម្ពស់ការវិនិយោគលើកទី៤ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «ការអនុវត្តកម្មវិធីអភិវឌ្ឍន៍ជំនាញ ដំណាក់កាលទី៣» រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការ Swisscontact

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានអញ្ជើញចូលរួមសម័យប្រជុំ រដ្ឋសភាលើកទី៣ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា

មន្ទីរអប់រំខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន បញ្ជាក់ពីជំហគាំទ្រ និងជំរុញបណ្តាសាកលវិទ្យាល័យនានា ក្នុងខេត្តក្វាងស៊ី បន្ត និងបង្កើនការផ្តល់អាហារូបករណ៍ជូននិស្សិតកម្ពុជា

សាកលវិទ្យាល័យ Kunming Medical នៃសាធារណរដ្ឋប្រជាមានិតចិន ផ្តល់កិច្ចសហការដល់សមាគម អ.ម.ត ក្នុងការជំរុញនិស្សិតកម្ពុជា ឱ្យបានទៅបន្តការសិក្សា ជាពិសេសលើជំនាញវេជ្ជសាស្រ្ត

ក្រុមហ៊ុន DP World របស់អេមីរាត់អារ៉ាប់រួម បង្ហាញចំណាប់អារម្មណ៍វិនិយោគ នៅក្នុងប្រទេសកម្ពុជា

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ចើញចូលរួមសម័យប្រជុរដ្ឋសភាពេញអង្គ លើកទី៣ នីតិកាលទី៧ នៅវិមានរដ្នសភា

នាវាទេសចរណ៍ ឈ្មោះ NOORDAM សញ្ជាតិ NETHERLANDS បានចូលចត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា