ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតី ក្នុងពិធីពិធីបិទព្រឹត្តិការណ៍នៃការប្រកួតបាល់ទាត់ ដណ្ដើមពានរង្វាន់របស់ ឯកឧត្តម អ៊ុន ចាន់ដា សន្តិភាព រដូវកាលទី ២ ឆ្នាំ ២០២៤ នៅក្នុងស្រុកស្ទឹងត្រង់
Mon,29 January 2024 (Time 09:25 AM)
ដោយ ៖ ដើម្បីប្រជាជន


នារសៀលថ្ងៃអាទិត្យ ទី២៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីពិធីបិទព្រឹត្តិការណ៍នៃការប្រកួតបាល់ទាត់ ដណ្ដើមពានរង្វាន់របស់ « ឯកឧត្តម អ៊ុន ចាន់ដា សន្តិភាព » រដូវកាលទី ២ ឆ្នាំ ២០២៤ ដែលប្រព្រឹតនៅបរិវេណដីឡូតិ៍ ក្នុងស្រុកស្ទឹងត្រង់ ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា វិស័យកីឡា ពិតជាដើរតួយ៉ាងសំខាន់ ក្នុងការពង្រឹងសុខភាពផ្លូវកាយរឹងមាំ លើកកម្ពស់សុខភាពផ្លូវចិត្ត បង្កើនផលិតភាពការងារ កាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ លើកកម្ពស់គុណភាពជីវិត និងសុភមង្គលក្នុងក្រុមគ្រួសារ ។
ទន្ទឹមនឹងនេះ វិស័យកីឡាបានដើរតួនាទីយ៉ាងសំខាន់ផងដែរ ក្នុងការជំរុញ និងពង្រឹងនូវចំណងមិត្តភាព សាមគ្គីភាព
សន្តិភាព តាមរយៈព្រឹត្តិការណ៍កីឡា នឹងរួមចំណែកដល់ការបង្កើន បានសុខដុមនីយកម្មក្នុងសង្គមជាតិយើងទាំងមូល។

ឯកឧត្តម អភិបាលខេត្តមានប្រសាសន៍បន្តថា កីឡា បានចូលរួមចំណែកយ៉ាងសកម្មជួយដល់យុវជនឱ្យងាកចេញពីការសេពគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់នានា។ កីឡា បានរួមចំណែកដល់ការពង្រឹងរាងកាយឱ្យមានភាពរឹងមាំ និង
លើកកម្ពស់សុខភាពល្អ ដែលជាទ្រព្យសម្បត្តិដ៏ប្រពៃ និងជាកត្តាកំណត់ដ៏សំខាន់ នៃផលិតភាព និងការកសាងមូលធនមនុស្សសម្រាប់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ពលកម្មប្រកបដោយភាពធន់ និងចីរភាព ។

ឯកឧត្តម អភិបាលខេត្តបញ្ជាក់ថា ប្រជាពលរដ្ឋដែលមានសុខភាពល្អរស់នៅដោយសេចក្តីរីករាយ ងាយចាប់យកចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗ ព្រមទាំងមានការតាំងចិត្ត និងក្តីសង្ឃឹមខ្ពស់ ក្នុងការបង្កើនជំនាញ និងមូលធនមនុស្ស តាមរយៈការសិក្សាបន្ថែមពេញមួយជីវិត ដើម្បីធ្វើបច្ចុប្បន្នភាព ចំណេះដឹង និងបច្ចេកវិទ្យាជាប្រចាំ សម្រាប់រួមចំណែកដល់ការផ្គត់ផ្គង់កម្លាំងពលកម្ម ដែលមានគុណភាព និងផលិតភាពខ្ពស់ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4465 នាក់
ម្សិលមិញ :
10180 នាក់
សប្តាហ៍នេះ :
28619 នាក់
សរុប :
6345274 នាក់

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញត្រួតពិនិត្យការស្ថាបនាផ្លូវ និងការសាងសង់ផ្ទះ សម្រាប់បម្រើជូនអតីតយុទ្ធជន ស្ថិតនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ចើញចូលរួមកិច្ចប្រជុំអន្តក្រសួង ស្តីពីការរៀបចំផែនទី កំណត់កម្ពស់អគារនៅតំបន់សំខាន់ៗ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្នមន្ត្រី រដ្នមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ចើញជាអធិតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំអន្តក្រសួង ស្តីពីការរៀបចំផែនទីកំណត់កម្ពស់អគារ នៅតំបន់សំខាន់ៗ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជាតិសន្តិសុខអាកាសចរណ៍ស៊ីវិល អញ្ជើញចុះត្រួតពិនិត្យអាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតនៅក្រុងតាខ្មៅ

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ដកំពង់ឆ្នាំង អញ្ចើញដឹកនាំកិច្ចប្រជុំស្តីពីការគ្រប់គ្រងតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង និងពិនិត្យពិភាក្សាលើវឌ្ឍនភាព ការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង

គណៈប្រតិភូសភាអាមេរិក កោតសរសើរចំពោះកំណើនសេដ្ឋកិច្ច ប្រកបដោយភាពធន់របស់កម្ពុជា

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានដឹកនាំរៀបចំវេចខ្ចប់ និងដឹកជញ្ជូនគ្រឿងឧបភោគបរិភោគ និងសម្ភារៈផ្សេងៗ យកទៅប្រគល់ជូនជនភៀសសឹក ជាលើកទី៧

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានអញ្ចើញបើកកិច្ចប្រជុំពិភាក្សាការងារជាមួយ ក្រុមហ៊ុន Zhejiang Seaport Logistics Group Co., Ltd. ស្តីពី សក្តានុពល ប្រតិបត្តិការ វឌ្ឍនភាព និងការអភិវឌ្ឍ របស់ កសស

អំណោយប្រចាំខែ របស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ បានប្រគល់ដល់ដៃ ពលរដ្ឋទីទាល់ក្រ ចំនួន១៧គ្រួសារ

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញក្នុងពិធីប្រគល់ផ្ទះ និងដីឡូត៍ជូនអតីតយុទ្ធជន ចំនួន៤០គ្រួសារ នៅខេត្តបាត់ដំបង

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា អញ្ជើញចូលរួមបើកវិញ្ញាសារប្រឡង នៅមណ្ឌលប្រឡងក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងរាជធានីភ្នំពេញ

ប្រធានគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍មីយ៉ាន់ម៉ា៖ សម្ដេចបវរធិបតីជាអ្នកដឹកនាំមួយរូប ពោរពេញដោយសមត្ថភាព ចំណេះដឹង និងមានបទពិសោធន៍

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់ និងប្រមូលធាតុចូលស្ដីពីច្បាប់សាសនា នៅទីស្តីការក្រសួង

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញទទួលជួបលោកស្រី TSUI Sheung-Yee, Sally នាយកស៊ើបអង្កេត នៃនាយកដ្ឋានប្រតិបត្តិការនគរបាលហុងកុង នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា រវាងមន្ទីរពិសោធន៍ជាតិសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្ទីរពិសោធន៍សំណង់ និងសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សា លើការរៀបចំការ​ ជ្រើសរើសមន្ត្រីថ្មី សម្រាប់ក្រសួងយុត្តិធម៌

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាពនៃប័ណ្ណសម្គាល់សិទ្ធិ កាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ធិ កាន់កាប់អចលនវត្ថុ ស្ថិតនៅស្រុកត្រាំកក់

លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ អញ្ចើញចូលរួមពិធីសំណេះសំណាល ជាមួយមន្រ្តីរាជការ អាជ្ញាធរឃុំ ភូមិ ចំនួន ២៧៧នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានព្រឹទ្ធសភាស្ដីទី ស្ថិតនៅសាលាស្រុកជើងព្រៃ

ពិធីប្រកាសមុខតំណែងផ្ទេរភារកិច្ច ឯកឧត្តម កើត ឆែ ពីអភិបាលរងរាជធានីភ្នំពេញ ឱ្យកាន់មុខតំណែង ជាអភិបាលរងនៃគណៈអភិបាលខេត្តកំពត ក្រោមអធិបតីភាពឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្នលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ

លោកជំទាវ ម៉ាណ ណាវី សមាជិកព្រឹទ្ធសភា អញ្ជើញសួរសុខទុក្ខ និងនាំយកថវិកា សម្រាប់អាហារ សម្ភារៈ​ប្រើប្រាស់ជូន វីរយុទ្ធជនរងរបួស ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះកុសុមៈ