សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារតេជោសែន និងបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍===================នារសៀលថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ "អគារតេជោសែន" និងបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ស្ថិតនៅទីស្ដីការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រាជធានីភ្នំពេញ ។សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺជំរុញសេដ្ឋកិច្ចប្រកបដោយចីរភាព ប្រកបដោយភាពធន់ និងបង្កើតការងារឱ្យបានច្រើន។ ដើម្បីក្លាយជាប្រទេសអ្នកមាន ត្រូវធ្វើឱ្យប្រជាពលរដ្ឋមានចំណូលខ្ពស់។ រាជរដ្ឋាភិបាលអត់មានលុយចែកប្រជាពលរដ្ឋទេ គឺត្រូវបង្កើតការងារជូនប្រជាពលរដ្ឋ។ សម្តេចបន្តថា ក្រុមហ៊ុនធុនតូច និងមធ្យម នៅតែជាមុខព្រួញត្រូវយកចិត្តទុកដាក់។ ដើម្បីសេដ្ឋកិច្ចរឹងមាំ ត្រូវធ្វើឱ្យវិស័យឯកជនរឹងមាំ។សម្តេចធិបតីបានថ្លែងទៀតថា ប្រទេសយើងតូច ប្រជាជនយើងតិច ប៉ុន្តែបើប្រជាពលរដ្ឋមានមូលដ្ឋានរឹងមាំ មិនសំខាន់លើបរិមាណទេ សំខាន់លើគុណភាព។ សម្តេចបានដាក់គោលដៅឱ្យយកចិត្តទុកដាក់ទាញអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យចូលក្នុងប្រព័ន្ធ ដើម្បីពង្រឹងអាជីវកម្ម និងសមត្ថភាពផលិត។ការទាញយកអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចូលក្នុងប្រព័ន្ធនឹងក្លាយជាថាមពលសេដ្ឋកិច្ច។សម្តេចធិបតី បានលើកទឹកចិត្តអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យចូលក្នុងប្រព័ន្ធ។ ប្រទេសយើងតូច តែបើយើងរួមគ្នា ជាពិសេសរួមគ្នារវាងវិស័យឯកជន និងរាជរដ្ឋាភិបាល នឹងក្លាយទៅជាកម្លាំងធំណាស់។ សម្តេចមិនចង់ឱ្យរដ្ឋក្លាយជាអ្នកចង្អុល ឬដឹកមុខវិស័យឯកជននោះទេ គឺចង់ឃើញរដ្ឋ និងវិស័យឯកជនសហការគ្នា ដើម្បីពង្រឹងសមត្ថភាព និងដើរបានវែងឆ្ងាយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឆ្នាំ២០២៤នេះ ជាមូលដ្ឋានកែសម្រួល កែទម្រង់ ប្រព័ន្ធរដ្ឋបាល ប្រព័ន្ធការងារ។ បើធ្វើបានជោគជ័យនឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ដំណើរទៅច្រើនឆ្នាំខាងមុខ។សម្តេចបានថ្លែងទៀតថា សម្ដេចមិនបោះបង់ទេកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្តដៃគូអភិវឌ្ឍន៍ តែកម្ពុជាចង់ប្រែក្លាយសមត្ថភាពទៅដកដង្ហើមដោយខ្លួនឯង។ ក្នុងនោះកម្ពុជា ចង់ក្លាយទៅជាប្រទេសមានសមត្ថភាពអាចធ្វើផ្លូវល្បឿនលឿន ធ្វើស្ពានដោយខ្លួនឯងទាំងលុយ និងអ្នកសាងសង់។ សម្តេចបានថ្លែងទៀតថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបន្តការយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងការគ្រប់គ្រង និង ការអភិរក្ស ដីស អំបិល (ខេត្តកំពត-កែប) ដែលជាកេរដំណែលពីដូនតា និង ជំរុញការផលិតអំបិលដែលរាជរដ្ឋាភិបាលចាត់ទុកជាទំនិញយុទ្ធសាស្ត្រ ឱ្យដើរព្រមគ្នានឹងវិធានការដោះស្រាយបញ្ហាដីស្រែអំបិល ដែលមិនមានសក្តានុពល ។សម្តេចធិបតី បានមានប្រសាសន៍ថាក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បន្តចូលរួមកាន់តែសកម្មក្នុងការងារកែទម្រង់របស់រាជរដ្ឋាភិបាល ជាពិសេស រដ្ឋភិបាលឌីជីថល, ការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់សមត្ថភាពស្ថាប័ន ដោយឈរ លើគោលការណ៍គុណាធិបតេយ្យ តាមរយៈការជំរុញការផ្តល់សេវាសាធារណៈតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន និង តាមយន្តការច្រកចេញ-ចូលតែមួយ, ទាំងនៅក្រសួង និង មន្ទីរ រាជធានី-ខេត្ត សំដៅកែលម្អការផ្តល់សេវាសាធារណៈជូនធុរជន និងប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព, តម្លាភាព, គណនេយ្យភាព, និង ខិតជិតប្រជាជន ស្របតាមអភិក្រម «ធ្វើឱ្យលឿន ធ្វើឱ្យបាន និង ធ្វើឱ្យតម្លាភាព»។ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ពង្រឹង ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង ការប្រមូលចំណូលថវិកាជាតិ ពីការផ្តល់ សេវាសាធារណៈនានាក្នុងដែនសមត្ថកិច្ចរបស់ក្រសួង ស្របតាមគោលនយោបាយ និង បទប្បញ្ញត្តិ ជាធរមាន ពិសេស យុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យម និង កម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ។នៅក្នុងឱកាសនេះផងដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញផ្ដល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយស ជូនដល់មន្ត្រីមានស្នាដៃ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ មួយចំនួនផងដែរ៕
ចំនួនអ្នកទស្សនា
សកម្មជនមកពីគណបក្សផ្សេងៗ ស្ម័គ្រចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល បានអញ្ចើញអមដំណើរសម្តេចក្រឡាហោម ស ខេង និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យមើលព្រះពុទ្ធអង្គធំ នៅវត្តភ្នំសំពៅ និងសួនច្បារ នៅរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅ ក្នុងស្រុកបាណន់
ឯកឧត្តម រ័ត្ន ស្រ៊ាង បានអញ្ចើញផ្តល់រង្វាន់ដល់សិស្សនិទ្ទេស A និង និទ្ទេស B នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ព្រែកកំពឹស ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ចើញជូនដំណើរសម្ដេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញចូលរួមដង្ហែ ព្រះករុណា ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីសម្ពោធប៉ុស្តិ៍សុខភាព សម្តេចព្រះរាជគ្រូ បូរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី នៅក្នុងបរិវេណវត្តស្វាយពពែ
ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តព្រះសីហនុ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាល ជាមួយសិស្សជ័យលាភីនិទ្ទេស A ក្នុងការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជំរុញបណ្តាទីចាត់ការទាំង៥ និងអង្គភាពទាំង២ របស់សាលាខេត្ត ត្រូវប្រើប្រាស់មន្ត្រីឱ្យអស់ពីលទ្ធភាព និងសក្ដានុពល
TYDA រៀបចំសន្និសីទ វេជ្ជសាស្រ្តប្រចាំឆ្នាំលើកទី២ ផ្ដោតលើការអនុវត្តវេជ្ជសាស្រ្តឈានមុខ
កម្ពុជា-ម៉ាឡេស៊ីនៅមានសក្ដានុពល និងកាលានុវត្តភាពជាច្រើន ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ
ឯកឧត្តម វង្ស ពិសេន សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុប លទ្ធផលការងារខែវិច្ឆិកា ឆ្នាំ២០២៤ និងលើកទិសដៅការងារអនុវត្តបន្ត របស់ក្រុមការងារគណបក្យចុះមូលដ្ឋានស្រុកពារាំង
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសន្និបាតលើកទី២០ របស់អង្គការក្រុមប្រឹក្សាផ្សព្វផ្សាយ ឥស្លាមតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក (RISEAP)នៅសណ្ឋាគាររ៉េស៊ីដង់សុខា ភ្នំពេញ
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី បានអញ្ជើញចូលរួមពិធីបើកសន្និបាតលើកទី២០ របស់អង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកងកម្លាំងជួយអន្តរាគមន៍ និងពន្លត់អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅក្នុងស្រុកព្រៃឈរ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានអញ្ចើញបើកកិច្ចពិភាក្សា ជាមួយនឹងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងស្ថានទូតចក្រភពអង់គ្លេស ប្រចាំកម្ពុជា
យោធិន នៃកងរាជអាវុធហត្ថ ដែលទើបជ្រើសរើសថ្មី ឆ្នាំ២០២៤ បានចេញដំណើរ ចូលទៅហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានអញ្ចើញចូលរួមកិច្ចប្រជុំ ស្តីពីការ ត្រៀមរៀបចំព្រឹត្តិការណ៍ បាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ក្រោមអធិបតីភាពឯកឧត្ដមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី
អាវុធហត្ថរាជធានីភ្នំពេញ ឆ្មក់បង្ក្រាបទីតាំង គ្រឿងញៀនមួយកន្លែង ជ្រោកក្រោមផ្លាក ភោជនីយដ្ឋានហាងតែ ឃាត់ខ្លួនមនុស្ស ៩៣នាក់ ព្រមជាមួយថ្នាំញៀនជាច្រើនរយកញ្ចប់
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៥
ឯកឧត្តម លូ គីមឈន់ ប្រតិភូរាជរដ្នាភិបាលកម្ពុជា បានអញ្ចើញចូលរួមក្នុងពិធី បាឋកថាស្តីពី ការអភិវឌ្ឍភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច ក្រោមរជ្ជការ លោកប្រធានាធិបតី ដូណាល់ត្រាំ ២.០