ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំក្រុមពិភាក្សាទី១ លើប្រធានបទ ការពង្រឹងសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ====================នារសៀលថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ បានរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ដោយបានបែងចែកក្រុមពិភាក្សា ជា៦ក្រុម ដើម្បីពិភាក្សាការងារជាអាទិភាពដែលត្រូវបន្តយកចិត្តទុកដាក់ បញ្ហាប្រឈមនៃការអនុវត្តការងារជាអាទិភាព និងអនុសាសន៍ សំណូមពរដោះស្រាយនានា។ ក្រុមពិភាក្សាទី១ លើប្រធានបទ ការពង្រឹងសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្រោមអធិបតីដឹកនាំកិច្ចប្រជុំពីសំណាក់ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមពិភាក្សា ។ខ្លឹមសារដែលត្រូវពិភាក្សារួមមាន៖១. តើការងារជាអាទិភាពអ្វីខ្លះ ដែលត្រូវបន្តយកចិត្តទុកដាក់ក្នុងការពង្រឹង? សន្តិសុខជាតិ ការការពារព្រំដែន បទល្មើសឆ្លងដែន សន្តិសុខ សណ្តាប់ធ្នាប់សង្គម បទល្មើស ល្បែងស៊ីសង ក្មេងទំនើង លួច គ្រឿងញៀន ការជួញដូរមនុស្ស បទល្មើសបច្ចេកវិទ្យា ការឆបោកអនឡាញ សណ្តាប់ធ្នាប់សាធារណៈ នឹងសុវត្ថិភាពសង្គម ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក អគ្គិភ័យការគ្រប់គ្រងអាវុធជាតិផ្ទះ....២. តើការអនុវត្តការងារនេះបាន ឬ/និងជួបប្រទះបញ្ហាប្រឈមអ្វីខ្លះ?៣. តើបញ្ហាប្រឈមទាំងនេះ គួរត្រូវដោះស្រាយយ៉ាងដូចម្តេច?ក្រោយពីបញ្ចប់កិច្ចប្រជុំពិភាក្សានឹងរៀបចំរបាយការណ៍លទ្ធផលពិភាក្សា ដើម្បីរាយការណ៍ជូន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ដល់មតិបូកសរុប និងផ្ដល់អនុសាសន៍ផ្ដាំផ្ញើសម្រាប់ការអនុវត្តការងារបន្ត៕
ចំនួនអ្នកទស្សនា
ឧត្តមសេនីយ៍ឯក ហួត ឈាងអន អញ្ចើញអមដំណើរជាមួយនាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ចើញចុះសួរសុខទុក្ខ សំណេះសំណាល និងនាំថវិកាឧបត្ថម្ភ កងកម្លាំងការពារ តាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ទិសយោធភូមិភាគទី២ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ឯកឧត្តម ឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ចើញចុះសួរសុខទុក្ខ សំណេះសំណាល និងនាំថវិកាឧបត្ថម្ភ កងកម្លាំងការពារ តាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ទិសយោធភូមិភាគទី២ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
សម្តេចកិត្តិសង្គបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមបុណ្យខួបគម្រប់១០០ថ្ងៃ លោកជំទាវធម្មសទ្ធាភិរ័ត្នសិរីវិសុទ្ធិរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ចើញចូលរួមពិធីសម្ពោធ ដាក់ឱ្យដំណើរការ ជាផ្លូវការទីស្នាក់ការផ្តល់សេវា អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែន អគារផ្សារទំនើប អ៉ីអនម៉ល មានជ័យ (អ៉ីអន៣) នៅក្នុងខណ្ឌមានជ័យ
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងាររាជរដ្នាភិបាលចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញអមដំណើរជាមួយសម្តេចក្រឡាហោម ស ខេង ចុះពិនិត្យទីតាំង និងសំណេះសំណាល ជាមួយយុវជន យុវនារី រៀនជំនាញកុំព្យូទ័រ និងជំនាញកែច្នៃម្ហូបអាហារ បន្លែ ផ្លែឈើ
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ បានអញ្ចើញចូលរួមអមដំណើរ ជាមួយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ចើញដើរលេងកម្សាន្ត ទស្សនាទិដ្ឋភាពផ្លូវថ្មើរជើង
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានអញ្ជើញចូលរួមទទួលដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីបានអញ្ជើញទៅចូលរួម គោរពវិញ្ញាណក្ខន្ធ ឯកឧត្តម នាយឧត្តមសេនីយ៍ ខាំតៃ ស៊ីផាន់ដន អតីតប្រធានគណៈកម្មាធិការមជ្ឈិម នៃបក្សបដិវត្តន៍ឡាវ និងជាអតីតប្រធានរដ្ឋឡាវ
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងាររាជរដ្នាភិបាល ចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញអមដំណើរជាមួយសម្តេចក្រឡាហោម ស ខេង ចុះពិនិត្យទីតាំង និងសំណេះសំណាល ជាមួយយុវជន យុវនារី រៀនជំនាញកុំព្យូទ័រ និងជំនាញកែច្នៃម្ហូបអាហារ បន្លែ ផ្លែឈើ
នាយករដ្ឋមន្ត្រីឡាវ ថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះសម្ដេចមហាបវរបវរធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ អតីតប្រធានរដ្ឋឡាវ
ឯកឧត្តមប្រធានរដ្ឋឡាវ៖ វត្តមានរបស់សម្តេចបវរធិបតី និងគណៈប្រតិភូ ក្នុងឱកាសដ៏ក្រៀមក្រំនេះ ជាការបង្ហាញឱ្យឃេីញនូវ ទំនាក់ទំនងជាប្រពៃណី មិត្តភាព សាមគ្គីភាព និងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងប្រទេសទាំង២
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីបានអញ្ជើញ ទៅចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម នាយឧត្តមសេនីយ៍ ខាំតៃ ស៊ីផាន់ដន អតីតប្រធានគណៈកម្មាធិការមជ្ឈិម នៃបក្សបដិវត្តន៍ឡាវ និងជាអតីតប្រធានរដ្ឋឡាវ
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី និងភរិយា បានអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយក សម្ភារៈ ថវិកា ចែកជូននាយទាហាន នាយទាហានរង និងពលទាហាន អង្គភាពកងពលតូចអន្តរាគមន៍លេខ៦ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមពិធីសម្ពោធ សមិទ្ធផលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅក្រុងកំពង់សោម
អភិបាលខេត្តកំពង់ចាម បានដឹកនាំប្រតិភូអញ្ចើញចុះសួរសុខទុក្ខសំណេះសំណាល និងនាំអំណោយសម្តេចធិបតី ប្រគល់ជូនកងទ័ព អង្គភាពកងពលតូចអន្តរាគមន៍លេខ៦ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
កម្ពុជា មិនអនុញ្ញាតឱ្យប្រទេសណាមួយ មកដាក់មូលដ្ឋានទ័ពនៅកម្ពុជា ហើយកម្ពុជាក៏មិនដាក់មូលដ្ឋានទ័ព របស់ខ្លួននៅបរទេស គឺធ្វើស្របតាមមាត្រា៥៣ ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងាររាជរដ្នាភិបាល ចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញចូលរួមពិធីបុណ្យ បញ្ចុះខណ្ឌសីមាព្រះវិហារ និងសមិទ្ធផលនានា នៅវត្តអណ្តូងស្វាយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង នៅក្នុងស្រុកបាណន់
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមពិធី សម្ពោធសមិទ្ធផល ទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នា កម្ពុជា-ចិន ផែរាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅក្រុងកំពង់សោម ខេត្តព្រះសីហនុ
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ចើញជាអធិបតីភាព បេីកកិច្ចប្រជុំគណៈបញ្ជាការ ឯកភាពរាជធានីភ្នំពេញ ដេីម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយ អនាម័យបរិស្ថាន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្នមន្ត្រី រដ្នមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ទីម័រឡេស្តេ អរគុណកម្ពុជាដែលបានគាំទ្រខ្លួន ជាសមាជិកពេញសិទ្ធិទី១១ របស់អាស៊ាន