សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រកាសកែសម្រួល ផ្ទេរ និងចាត់តាំងថ្នាក់ ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ================== នាព្រឹកថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញ ប្រកាសកែសម្រួល ផ្ទេរ និងចាត់តាំងថ្នាក់ ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ងួន រតន: ប្រធានគណ:កម្មាធិការគណបក្សខេត្តកំពង់ធំ បានធ្វើសេក្តីរាយការណ៍អំពីវឌ្ឍន:ភាពរបស់ គណ:កម្មាធិការបក្សខេត្តកំពង់ធំរួចមក ឯកឧត្តម សោម សឿន សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធាន គណៈចាត់តាំងនៃគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអានសេចក្ដី សម្រេចស្ដីពីការកែសម្រួល ផ្ទេរ និងចាត់តាំងថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តកំពង់ធំ។ បន្ទាប់មក ឯកឧត្តម វង្សី វិស្សុត ក៏បានធ្វើការប្តេជ្ញាចិត្ត ជូនដល់អង្គពិធី។ថ្លែងក្នុងពិធីសំណេះសំណាលនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើសួ សុខទុក្ខប្រកបដោយសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅបំផុតពីសំណាក់ សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់អ្នកចូលរួមក្នុងអង្គពិធីនាថ្ងៃនេះ។សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្ដាំផ្ញើដល់ ថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តកំពង់ធំ ដែលបានទទួលបាន ការផ្ទេរភារកិច្ច និងការតែងតាំង ត្រូវបន្តខិតខំប្រឹងប្រែង ដើម្បីចូលរួមចំណែកកសាង និង អភិវឌ្ឍន៍ខេត្តកំពង់ធំ ឱ្យមានការរីកចម្រើនថ្មីៗបន្ថែមទៀត ពិសេសត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវលក្ខន្តិកៈរបស់គណបក្ស និងកម្មវិធីគោលនយោបាយ គោលការណ៍ ទាំងឡាយរបស់គណបក្ស ដែលថ្នាក់កណ្ដាលបានដាក់ចុះឲ្យបានត្រឹមត្រូវ ម៉ឺងម៉ាត់ ព្រមទាំង ត្រូវមាន សាមគ្គីភាពផ្ទៃអោយបានរឹងមាំ ដោយឈរលើមាគ៌ាមហាជន របស់បក្ស ដើម្បីត្រៀមការងារ សំខាន់ៗឆ្ពោះទៅកាន់ការបោះឆ្នោតនៅអណត្តិក្រោយៗឲ្យ ទទួលបានជោគជ័យបន្ថែមទៀត។សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានសំណូមពរដល់សមាជិក សមាជិកានៃអង្គបោះឆ្នោត សូម បន្តសហការរៀបចំ គាំទ្រដល់ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងត្រៀមឯកសារឲ្យបានគ្រប់គ្រាន់ និងចូលរួមបោះឆ្នោតជ្រើសតាំង សមាជិក ព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឲ្យបានគ្រប់ៗគ្នា ជាមួយគ្នា នោះត្រូវពង្រឹង ពង្រីក សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការការងារ ឲ្យបាន ល្អ ប្រសើរ ពិសេស ត្រូវផ្តល់សេវាសាធារណៈ ជូនប្រជាជនប្រកបដោយគុណភាព តម្លាភាព និង ប្រសិទ្ធភាព។គួរំលឹកផងដែរថា សមាសភាពដែលទទួលបានការកែសម្រួល ផ្ទេរ និងចាត់តាំង រួមមាន ១.ចាត់តាំង ឯកឧត្តម ជា ចាន់តូ ប្រធានកិត្តិយស ២.សម្រួលភារកិច្ច ឯកឧត្តម ថោង ខុន ពីប្រធាន មកជាអនុប្រធានក្រុម ការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ៣.ផ្ទេរភារកិច្ច ឯកឧត្តម វង្សី វិស្សុត ពីប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង មកជាប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ៤.ចាត់តាំង ឯកឧត្ដម ម៉ៅ សុផាន់ អនុប្រធាន ក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ ៥.ចាត់តាំង ឯកឧត្តម ថោ ជេដ្ឋា អនុប្រធានក្រុមការងារ ចុះមូលដ្ឋានខេត្តកំពង់ធំ ៦.ចាត់តាំង អ្នកញ៉ា ទ្រី ភាព ជាអនុប្រធានក្រុមការងារចុះមូលដ្ឋាន ខេត្តកំពង់ធំ។ជាចុងក្រោយ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បាននាំយកថវិការបស់អ្នកឧកញ៉ា ទ្រី ភាព ប្រគល់ជូនដល់គណបក្សខេត្តកំពង់ធំផងដែរ៕
ចំនួនអ្នកទស្សនា
វិស័យថ្មអារ ដែលរៀបនឹងត្រូវដួលរលំ ត្រូវបានស្រោចស្រង់ឡើងវិញ ហើយមានសន្ទុះកើនឡើង ៤ដង គឺជាបទពិសោធន៍ ដ៏ជោគជ័យ ដែលឈរលើ គោលការណ៍សំខាន់ចំនួន ៤ របស់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងការសម្រេចដោះស្រាយក្នុងរយៈដ៏ខ្លី នៃការចាប់ផ្តើមតួនាទី ជាប្រមុខដឹកនាំរាជរដ្ឋាភិបាល ដោយផ្អែកលើគោល នយោបាយឈ្នះ ឈ្នះ ហើយខ្មែរឈ្នះទាំងអស់គ្នា
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់ក្រសួងរ៉ែ និងថាមពល
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរ៉ែ និងថាមពល
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី បានអញ្ជើញចូលរួមពិធី ប្រគល់សញ្ញាបត្រ ជូនដល់និស្សិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
ការវិនិយោគលើវិស័យអប់រំ គឺជាគោលដៅអាទិភាព និងសារសំខាន់ណាស់ របស់រាជរដ្ឋាភិបាល ក្នុងការកំណត់ផែនការវិនិយោគ និងត្រូវយកចិត្តទុកដាក់ខ្ពស់ ព្រោះថាការវិនិយោគ លើវិស័យអប់រំ គឺជាការ វិនិយោគលើអនាគត
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានអញ្ជើញទទួលជួប សម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ប្រតិភូក្រសួងមហាផ្ទៃ នៅសាលាខេត្តតាកែវ
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានអញ្ចើញចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា រវាងអាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ ជាមួយ រដ្ឋបាលខេត្តកណ្តាល
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ប្រតិភូក្រសួងអធិការកិច្ច នៅសាលាខេត្តតាកែវ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានអញ្ជេីញជាអធិបតីក្នុងពិធី ចែកប័ណ្ណវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) និងមោឃភាពប័ណ្ណ ម្ចាស់កម្មសិទ្ឋិកាន់កាប់ដីធ្លី ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុកកោះអណ្តែត
ឯកឧត្តម ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ បានអញ្ចើញចូលរួមកិច្ចប្រជុំ ពិភាក្សាកម្រិតបច្ចេកទេស ពិនិត្យ ពិភាក្សាឆ្លង របាយការណ៍ការងារ ប្រយុទ្ធប្រឆាំងអំពេីជួញដូរមនុស្ស និងត្រៀមរបាយការណ៍ ឆ្នាំ២០២៤ និងលេីកទិសដៅការងារ ឆ្នាំ២០២៥
លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានអញ្ចើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ ប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០២៤
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ចើញទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយឯកឧត្តម យូ សាំងបម (Yoo Sang-bum)
ឯកឧត្តម រដ្នមន្ត្រី ហេង សួរ អនុញ្ញាតឱ្យគណៈប្រតិភូនៃសមាគមជប៉ុន-កម្ពុជា (JCA) និងប្រតិភូលើកកម្ពស់ការវិនិយោគលើកទី៤ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «ការអនុវត្តកម្មវិធីអភិវឌ្ឍន៍ជំនាញ ដំណាក់កាលទី៣» រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការ Swisscontact
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានអញ្ជើញចូលរួមសម័យប្រជុំ រដ្ឋសភាលើកទី៣ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា
មន្ទីរអប់រំខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន បញ្ជាក់ពីជំហគាំទ្រ និងជំរុញបណ្តាសាកលវិទ្យាល័យនានា ក្នុងខេត្តក្វាងស៊ី បន្ត និងបង្កើនការផ្តល់អាហារូបករណ៍ជូននិស្សិតកម្ពុជា
សាកលវិទ្យាល័យ Kunming Medical នៃសាធារណរដ្ឋប្រជាមានិតចិន ផ្តល់កិច្ចសហការដល់សមាគម អ.ម.ត ក្នុងការជំរុញនិស្សិតកម្ពុជា ឱ្យបានទៅបន្តការសិក្សា ជាពិសេសលើជំនាញវេជ្ជសាស្រ្ត
ក្រុមហ៊ុន DP World របស់អេមីរាត់អារ៉ាប់រួម បង្ហាញចំណាប់អារម្មណ៍វិនិយោគ នៅក្នុងប្រទេសកម្ពុជា
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ចើញចូលរួមសម័យប្រជុរដ្ឋសភាពេញអង្គ លើកទី៣ នីតិកាលទី៧ នៅវិមានរដ្នសភា
នាវាទេសចរណ៍ ឈ្មោះ NOORDAM សញ្ជាតិ NETHERLANDS បានចូលចត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា