ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០៥០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាព​ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ ជាផ្លូវការមន្ទីរពេទ្យ តេជោសែនកោះធំ នៅស្រុកកោះធំ ខេត្តកណ្តាល
Wed,13 March 2024 (Time 12:07 PM)
ដោយ ៖ ដើម្បីប្រជាជន


សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យ «តេជោសែនកោះធំ»

នៅព្រឹកថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព​ដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យ «តេជោសែនកោះធំ» ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ពិតជារីករាយ ដែលបានអញ្ជើញមកសម្ពោធដាក់ឲ្យប្រើប្រាស់នូវមន្ទីរពេទ្យដ៏ធំនៅក្នុងស្រុកកោះធំ ខេត្តកណ្ដាល។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ឱ្យតែផ្តល់ឱកាសគណបក្សប្រជាជនកម្ពុជា នឹងប្រឹងប្រែងកសាងសមិទ្ធផលជូនប្រជាពលរដ្ឋ ដោយគ្មានការភូតកុហកនោះឡើយ។ សម្តេចធិបតី ចង់ឱ្យបណ្តាស្រុកនានាមានការសង់មន្ទីរពេទ្យឱ្យបានធំដូចនៅស្រុកកោះធំ ខេត្តកណ្តាលនេះដែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្រូពេទ្យមិនមែនជាទេវតានោះទេ តែគ្រូពេទ្យធ្វើការងាររបស់ទេវតា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ដែលបានប្រឹងប្រែងកៀរគរសប្បុរសជន ធ្វើឱ្យមន្ទីរពេទ្យតេជោសែនកោះធំ លេចចេញជារូបរាង។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មូលធនមនុស្ស គឺទាមទារឱ្យមានសុខភាពល្អ។ ការលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ គឺជានយោបាយអាទិភាពមួយរបស់រាជរដ្ឋាភិបាលនីតិកាលថ្មី។ ដើម្បីការផ្តល់សេវាសុខាភិបាលបានល្អ ទាមទារពង្រឹងមន្ទីរពេទ្យ និងគុណភាពគ្រូពេទ្យគ្រប់ថ្នាក់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកំពុងទម្លាក់ថវិកាទិញថ្នាំដែលពលរដ្ឋត្រូវការ ដូចជាថ្នាលើសឈាម និងទឹកនោមផ្អែម។ សម្តេចធិបតីបានថ្លែងថា បើមានតែឧបករណ៍ និងបរិក្ខារពេទ្យទំនើប តែគ្រូពេទ្យមិនចេះប្រើ គឺមិនអាចជួយព្យាបាលប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពឡើយ។​ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រធានមន្ទីរពេទ្យ និងនាយកសាលាដើរតួនាទីសំខាន់ណាស់ សម្រាប់ការដឹកនាំមន្ទីរពេទ្យ និងសាលា។
ការជ្រើសប្រធានមន្ទីរពេទ្យ ប្រធានមណ្ឌលសុខភាព ត្រូវជ្រើសរើសអ្នកមានជំនាញផ្នែកសុខាភិបាល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មនុស្សសប្បាយចិត្ត សុខភាពល្អ ធ្វើឱ្យការងារមានប្រសិទ្ធភាព។ គ្មាននរណាសប្បាយចិត្តឡើយ ឬមានអារម្មណ៍ល្អក្នុងការបំពេញការងារឡើយ បើម្តាយ ឪពុក ឬសមាជិកគ្រួសារឈឺ។ សម្តេចធិបតី បានថ្លែងថា ពលរដ្ឋខ្មែរទៅព្យាបាលនៅក្រៅប្រទេសមានចំនួនតិចតួចទេ។ តែប្រជាពលរដ្ឋដែលព្យាបាលនៅក្នុងប្រទេសមានចំនួនរាប់លាននាក់។ សម្តេចបានកោតសរសើរថា ពេទ្យខ្មែរមានជំនាញល្អ ខ្សោយជាងគេតែឧបករណ៍ទេ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពង្រឹងសេវាសុខាភិបាល គឺពង្រឹងលទ្ធភាពនៃការព្យាបាលឱ្យដល់មូលដ្ឋាន។ ការធ្វើសកម្មភាពឱ្យមនុស្សបាត់បង់ជំនឿចិត្តលើគ្រូពេទ្យជារឿងដ៏គ្រោះថ្នាក់។ សម្តេចធិបតីបានណែនាំឱ្យគ្រូពេទ្យជាសេនារបស់ទេវតា ត្រូវប្រឹងប្រែងពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែម។

នាឱកាសនេះផងដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញផ្ដល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយស ជូនដល់មន្ត្រីសុខាភិបាល ក្រុមគ្រូពេទ្យ និងសប្បុរសជនជាតិ និងអន្តរជាតិមួយចំនួនផង ដែលបានចូលរួមចំណែកក្នុងការកសាងមន្ទីរពេទ្យ តេជោសែន កោះធំ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4587 នាក់
ម្សិលមិញ :
1754 នាក់
សប្តាហ៍នេះ :
14939 នាក់
សរុប :
5468415 នាក់

វិស័យថ្មអារ ដែលរៀបនឹងត្រូវដួលរលំ ត្រូវបានស្រោចស្រង់ឡើងវិញ ហើយមានសន្ទុះកើន​ឡើង ៤ដង គឺជាបទពិសោធន៍ ដ៏ជោគជ័យ ដែលឈរលើ គោលការណ៍សំខាន់ចំនួន ៤​ របស់​សម្តេច​បវរធិបតីនាយករដ្ឋមន្ត្រី ក្នុងការសម្រេចដោះស្រាយក្នុងរយៈដ៏ខ្លី នៃការចាប់ផ្តើមតួនាទី ជាប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល ដោយផ្អែកលើគោល នយោបាយឈ្នះ ឈ្នះ ហើយខ្មែរឈ្នះទាំងអស់គ្នា

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់ក្រសួងរ៉ែ និងថាមពល

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរ៉ែ និងថាមពល

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី បានអញ្ជើញចូលរួមពិធី ប្រគល់សញ្ញាបត្រ ជូនដល់និស្សិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

ការវិនិយោគលើវិស័យអប់រំ គឺជាគោលដៅអាទិភាព និងសារសំខាន់ណាស់ របស់រាជរដ្ឋាភិបាល ក្នុងការកំណត់ផែនការវិនិយោគ និងត្រូវយកចិត្តទុកដាក់ខ្ពស់ ព្រោះថាការវិនិយោគ លើវិស័យអប់រំ គឺជាការ វិនិយោគលើអនាគត

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានអញ្ជើញទទួលជួប សម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ប្រតិភូក្រសួងមហាផ្ទៃ នៅសាលាខេត្តតាកែវ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានអញ្ចើញចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា រវាងអាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ ជាមួយ រដ្ឋបាលខេត្តកណ្តាល

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ប្រតិភូក្រសួងអធិការកិច្ច នៅសាលាខេត្តតាកែវ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានអញ្ជេីញជាអធិបតីក្នុងពិធី ចែកប័ណ្ណវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) និងមោឃភាពប័ណ្ណ ម្ចាស់កម្មសិទ្ឋិកាន់កាប់ដីធ្លី ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុកកោះអណ្តែត

ឯកឧត្តម ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ បានអញ្ចើញចូលរួមកិច្ចប្រជុំ ពិភាក្សាកម្រិតបច្ចេកទេស​ ពិនិត្យ​ ពិភាក្សាឆ្លង របាយការណ៍ការងារ ប្រយុទ្ធប្រឆាំងអំពេីជួញដូរមនុស្ស​​ និងត្រៀមរបាយការណ៍ ​ឆ្នាំ២០២៤​ និងលេីក​ទិសដៅការងារ ឆ្នាំ២០២៥​

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានអញ្ចើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ ប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០២៤

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ចើញទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយឯកឧត្តម យូ សាំងបម (Yoo Sang-bum)

ឯកឧត្តម រដ្នមន្ត្រី ហេង សួរ អនុញ្ញាតឱ្យគណៈប្រតិភូនៃសមាគមជប៉ុន-កម្ពុជា (JCA) និងប្រតិភូលើកកម្ពស់ការវិនិយោគលើកទី៤ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «ការអនុវត្តកម្មវិធីអភិវឌ្ឍន៍ជំនាញ ដំណាក់កាលទី៣» រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការ Swisscontact

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានអញ្ជើញចូលរួមសម័យប្រជុំ រដ្ឋសភាលើកទី៣ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា

មន្ទីរអប់រំខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន បញ្ជាក់ពីជំហគាំទ្រ និងជំរុញបណ្តាសាកលវិទ្យាល័យនានា ក្នុងខេត្តក្វាងស៊ី បន្ត និងបង្កើនការផ្តល់អាហារូបករណ៍ជូននិស្សិតកម្ពុជា

សាកលវិទ្យាល័យ Kunming Medical នៃសាធារណរដ្ឋប្រជាមានិតចិន ផ្តល់កិច្ចសហការដល់សមាគម អ.ម.ត ក្នុងការជំរុញនិស្សិតកម្ពុជា ឱ្យបានទៅបន្តការសិក្សា ជាពិសេសលើជំនាញវេជ្ជសាស្រ្ត

ក្រុមហ៊ុន DP World របស់អេមីរាត់អារ៉ាប់រួម បង្ហាញចំណាប់អារម្មណ៍វិនិយោគ នៅក្នុងប្រទេសកម្ពុជា

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ចើញចូលរួមសម័យប្រជុរដ្ឋសភាពេញអង្គ លើកទី៣ នីតិកាលទី៧ នៅវិមានរដ្នសភា

នាវាទេសចរណ៍ ឈ្មោះ NOORDAM សញ្ជាតិ NETHERLANDS បានចូលចត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា