អាជ្ញាធរខេត្តព្រះវិហារ ជម្រាបជូន ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា ពីការរីកចម្រើនវិស័យទេសចរណ៍វប្បធម៌ក្នុងខេត្ត====================នៅក្នុងឱកាសទទួលស្វាគមន៍គណៈប្រតិភូរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា (គណៈកម្មការទី៧) នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ និងឯកឧត្តម អ៊ុង វុទ្ធី អភិបាលខេត្តស្តីទី បានមានប្រសាសន៍ថា ខេត្តព្រះវិហារគឺជាគោលដៅទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ និងធម្មជាតិមួយដ៏សំខាន់ ដោយខេត្តព្រះវិហារមានប្រាសាទបុរាណប្រមាណជា ២៨៦ប្រាសាទ កន្លែងទស្សនាកំសាន្តចំនួន២៧កន្លែង មានដូចជា ប្រាសាទព្រះវិហារ កោះកេរ ព្រះខ័ន នាគបួស ព្រះលាន ខ្នាសែនកែវ ខ្នាពណ្ណរាយ និងរមណីយដ្ឋានធម្មជាតិ ទឹកធ្លាក់ព្រះនិមិ្មត ទឹកធ្លាក់ភ្នំត្បែង ជាដើម។ ឯកឧត្ដមមានប្រសាសន៍បន្តថា នៅក្នុងឆ្នាំ២០២៣ ខេត្តបានទទួលភ្ញៀវទេសចរណ៍២៩.០៧៤នាក់ ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួន៤០៧នាក់។ដោយឡែកវិស័យផ្សេងៗទៀត អាជ្ញាធរខេត្តក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធ បានខិតខំប្រឹងប្រែងអនុវត្តន៍ទៅតាមផែនការសកម្មភាព និងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ឱ្យទទួលបាននូវប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។ ក្រោយពីបានស្តាប់របាយការណ៍របស់អាជ្ញាធរខេត្តក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធរួចមក ឯកឧត្តម ប៉ា សុជាតិវង្ស បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់បំពេញការងារ និងអនុវត្តន៍តាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ ទន្ទឹមនឹងភាពជោគជ័យនេះ ឯកឧត្តម ប៉ា សុជាតិវង្ស ក៏បានជំរុញឱ្យអាជ្ញាធរខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ជំរុញការបណ្តុះបណ្តាលធនធានមនុស្សពហុជំនាញបម្រើឱ្យវិស័យទេសចរណ៍ និងត្រូវខិតខំបន្ថែមទៀតក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។ ជាមួយគ្នានោះ សមាជិក សមាជិកា គណៈកម្មការទី៧ នៃរដ្ឋសភា ក៏បានមានប្រសាសន៍កោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់កងកម្លាំងប្រដាប់អាវុធ ក្នុងការការពារនូវបូរណភាពទឹកដី និងរក្សាសុខសន្តិភាពជូនប្រជាពលរដ្ឋបានយ៉ាងល្អ នៅតាមខ្សែបន្ទាត់ព្រំដែន។ ជាទីបញ្ចប់ ថ្នាក់ដឹកនាំខេត្តព្រះវិហារ បានមានប្រសាសន៍ថា ដំណើរបំពេញបេសកកម្មរបស់គណៈកម្មការទី៧ នៃរដ្ឋសភា នាឱកាសនេះ គឺបានសបញ្ជាក់ឱ្យឃើញអំពីការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់បំផុតអំពីសុខទុក្ខរបស់មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋនៅមូលដ្ឋានខេត្តព្រះវិហារ ៕
ចំនួនអ្នកទស្សនា
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញត្រួតពិនិត្យការស្ថាបនាផ្លូវ និងការសាងសង់ផ្ទះ សម្រាប់បម្រើជូនអតីតយុទ្ធជន ស្ថិតនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ចើញចូលរួមកិច្ចប្រជុំអន្តក្រសួង ស្តីពីការរៀបចំផែនទី កំណត់កម្ពស់អគារនៅតំបន់សំខាន់ៗ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្នមន្ត្រី រដ្នមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ចើញជាអធិតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំអន្តក្រសួង ស្តីពីការរៀបចំផែនទីកំណត់កម្ពស់អគារ នៅតំបន់សំខាន់ៗ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជាតិសន្តិសុខអាកាសចរណ៍ស៊ីវិល អញ្ជើញចុះត្រួតពិនិត្យអាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតនៅក្រុងតាខ្មៅ
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ដកំពង់ឆ្នាំង អញ្ចើញដឹកនាំកិច្ចប្រជុំស្តីពីការគ្រប់គ្រងតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង និងពិនិត្យពិភាក្សាលើវឌ្ឍនភាព ការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង
គណៈប្រតិភូសភាអាមេរិក កោតសរសើរចំពោះកំណើនសេដ្ឋកិច្ច ប្រកបដោយភាពធន់របស់កម្ពុជា
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានដឹកនាំរៀបចំវេចខ្ចប់ និងដឹកជញ្ជូនគ្រឿងឧបភោគបរិភោគ និងសម្ភារៈផ្សេងៗ យកទៅប្រគល់ជូនជនភៀសសឹក ជាលើកទី៧
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានអញ្ចើញបើកកិច្ចប្រជុំពិភាក្សាការងារជាមួយ ក្រុមហ៊ុន Zhejiang Seaport Logistics Group Co., Ltd. ស្តីពី សក្តានុពល ប្រតិបត្តិការ វឌ្ឍនភាព និងការអភិវឌ្ឍ របស់ កសស
អំណោយប្រចាំខែ របស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ បានប្រគល់ដល់ដៃ ពលរដ្ឋទីទាល់ក្រ ចំនួន១៧គ្រួសារ
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញក្នុងពិធីប្រគល់ផ្ទះ និងដីឡូត៍ជូនអតីតយុទ្ធជន ចំនួន៤០គ្រួសារ នៅខេត្តបាត់ដំបង
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា អញ្ជើញចូលរួមបើកវិញ្ញាសារប្រឡង នៅមណ្ឌលប្រឡងក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងរាជធានីភ្នំពេញ
ប្រធានគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍មីយ៉ាន់ម៉ា៖ សម្ដេចបវរធិបតីជាអ្នកដឹកនាំមួយរូប ពោរពេញដោយសមត្ថភាព ចំណេះដឹង និងមានបទពិសោធន៍
ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់ និងប្រមូលធាតុចូលស្ដីពីច្បាប់សាសនា នៅទីស្តីការក្រសួង
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញទទួលជួបលោកស្រី TSUI Sheung-Yee, Sally នាយកស៊ើបអង្កេត នៃនាយកដ្ឋានប្រតិបត្តិការនគរបាលហុងកុង នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា រវាងមន្ទីរពិសោធន៍ជាតិសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្ទីរពិសោធន៍សំណង់ និងសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សា លើការរៀបចំការ ជ្រើសរើសមន្ត្រីថ្មី សម្រាប់ក្រសួងយុត្តិធម៌
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាពនៃប័ណ្ណសម្គាល់សិទ្ធិ កាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ធិ កាន់កាប់អចលនវត្ថុ ស្ថិតនៅស្រុកត្រាំកក់
លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ អញ្ចើញចូលរួមពិធីសំណេះសំណាល ជាមួយមន្រ្តីរាជការ អាជ្ញាធរឃុំ ភូមិ ចំនួន ២៧៧នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានព្រឹទ្ធសភាស្ដីទី ស្ថិតនៅសាលាស្រុកជើងព្រៃ
ពិធីប្រកាសមុខតំណែងផ្ទេរភារកិច្ច ឯកឧត្តម កើត ឆែ ពីអភិបាលរងរាជធានីភ្នំពេញ ឱ្យកាន់មុខតំណែង ជាអភិបាលរងនៃគណៈអភិបាលខេត្តកំពត ក្រោមអធិបតីភាពឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្នលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ
លោកជំទាវ ម៉ាណ ណាវី សមាជិកព្រឹទ្ធសភា អញ្ជើញសួរសុខទុក្ខ និងនាំយកថវិកា សម្រាប់អាហារ សម្ភារៈប្រើប្រាស់ជូន វីរយុទ្ធជនរងរបួស ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះកុសុមៈ