ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០៥០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតជូនលោកជំទាវ ផេថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ប្រធានគណបក្សភឿថៃ ចូលជួបសម្តែងការគួរសម
Mon,18 March 2024 (Time 03:31 PM)
ដោយ ៖ ដើម្បីប្រជាជន


សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតជូនលោកជំទាវ ផេថងថាន ស៊ីណាវ៉ាត្រា ប្រធានគណបក្សភឿថៃ ចូលជួបសម្តែងការគួរសម
==========
ភ្នំពេញ៖នារសៀលថ្ងៃចន្ទ ៩កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូនលោកជំទាវ ផេថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) អនុប្រធានគណៈកម្មការជាតិទទួលបន្ទុកជំរុញ Soft Power នៃព្រះរាជាណាចក្រថៃឡង់ដ៍ និងជាប្រធានគណបក្សភឿថៃ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។

ក្នុងឱកាសនៃជំនួប លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត់ត្រា បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកជំទាវ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ព្រមទាំងបានអបអរសាទរចំពោះសម្ដេចធិបតី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ។ លោកជំទាវក៏បានអបអរសាទរផងដែរចំពោះជោគជ័យនៃការបោះឆ្នោតព្រឹទ្ធសភា នៅប្រទេសកម្ពុជា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។

លោកជំទាវបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ដែលបានផ្ដល់ផលប្រយោជន៍ទៅវិញទៅមកចំពោះប្រជាជន និងប្រទេសទាំងពីរ។ ជាមួយគ្នានេះ លោកជំទាវក៏បានសម្តែងអំណរគុណជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានអញ្ជើញលោកជំទាវមកបំពេញទស្សនកិច្ចនៅកម្ពុជា។ លោកជំទាវបានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ នឹងកាន់តែរឹងមាំបន្ថែមទៀត និងត្រូវបានពង្រីកលើវិស័យសំខាន់ផ្សេងៗទៀត រួមទាំង ការលើកកម្ពស់តួនាទីរបស់ស្រ្តី ។

ជាការឆ្លើយតប សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការស្វាគមន៍ចំពោះលោកជំទាវ ផេថងថាន ស៊ីណាវ៉ាត់ត្រា និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានសម្តែងការអបអរសាទរជូនចំពោះលោកជំទាវដែលត្រូវបានតែងតាំងជាប្រធានគណបក្សភឿថៃ ព្រមទាំងបានផ្តាំផ្ញើសាកសួរសុខទុក្ខជូនចំពោះឯកឧត្តម ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ផងដែរ។

សម្ដេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងបានជម្រាបជូនអំពីលទ្ធផលប្រកបដោយផ្លែផ្កានៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតីទៅកាន់ព្រះរាជាណាចក្រថៃ កាលពីខែកុម្ភៈ កន្លងទៅ ដែលបានរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរលើវិស័យជាច្រើនរួមទាំង វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ការងារ ជាដើម។

ជាទីបញ្ចប់ សម្តេចធិបតី បានជូនពរលោកជំទាវ ផេថងថាន ស៊ីណាវ៉ាត់ត្រា និងគណៈប្រតិភូ ឱ្យទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ច និងទទួលបានក្តីសោមនស្សរីករាយក្នុងការស្នាក់នៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុខសុវត្ថិភាព៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1683 នាក់
ម្សិលមិញ :
2012 នាក់
សប្តាហ៍នេះ :
19632 នាក់
សរុប :
6005443 នាក់

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងមុខតំណែង និងបូកសរុបវាយតម្លៃសភាពការណ៍បទល្មើស និងលទ្ធផលប្រតិបត្តិការបង្រ្កាប បទល្មើសប្រចាំខែឧសភា និងលើកទិសដៅការងារបន្ត

អបអសាទរ សន្និបាតអាណត្តិទី៦ (២០២៥-២០៣០) របស់គណៈកម្មាធិការសាខកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជន ខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ សមាគមអតីតយុទ្ធជន ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៥ និងលើកទិសដៅបន្ដ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំគណ:កម្មការ និងចុះពិនិត្យស្ថានភាពជាក់ស្ដែង នៅច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ស្ថិតក្នុងខេត្តកណ្តាល

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចសិក្សា របស់គណៈប្រតិភូថ្នាក់ដឹកនាំ និងក្រុមការងារ នៃលេខាធិការដ្ឋានគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥

ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ អញ្ចើញចូលរួមជាអធិបតី និងជាវាគ្មិន ក្នុង សិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីគោលការណ៍ និងនីតិវិធី នៃការតែងតាំង ការផ្លាស់ប្តូរ និងការបញ្ចប់មុខតំណែងនាយក នៃគ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ និងគ្រឹះស្ថានបឋមសិក្សាសាធារណៈ

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Wayne Farmer ប្រធានក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន នៅវិមានសន្តិភាព

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកបណ្ឌិត Le Trung Tuan ប្រធានក្រុមប្រឹក្សាស្ថាបនិកនៃ PSD គ្រុប ប្រទេសវៀតណាម

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ និង ឯកឧត្តម វ៉ី សំណាង អញ្ជេីញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី១០ និងការពង្រឹងវិធានការ បង្ការ ទប់ស្កាត់ បង្ក្រាបគ្រឿងញៀនឆ្លងដែន នៅខេត្តតាកែវ

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ចើញចូលរួមពិធីបិទ សមយុទ្ធនាគមាសឆ្នាំ២០២៥ (DRAGON GOLD-2025 ) ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ចើញជាអធិបតីភាពដឹកនាំកិច្ច​ប្រជុំ ស្ដីពី​ការ​ត្រៀម​រៀបចំ​ពិធី​សម្ពោធ​ ដាក់ឱ្យ​ប្រេីប្រាស់​ជា​ផ្លូវ​ការ គម្រោងផ្លូវ​ថ្មេីរជេីង​រាជធានីភ្នំពេញ​

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្តែងការគួរសមជាមួយឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីរឹតចំណងមិត្តភាពកម្ពុជា-វៀតណាម

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម Shaharuddin bin Onn ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញបន្តដឹកនាំកិច្ចប្រជុំ ស្តីពីការពង្រឹងវិធានការបង្ការ ទប់ស្កាត់ បង្ក្រាបគ្រឿងញៀនឆ្លងដែន តាមបណ្តាខេត្តជាប់ព្រំដែន នៅច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណរ ក្នុងខេត្តកណ្ដាល

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងវិធានការបង្ការ ទប់ស្កាត់ បង្ក្រាបគ្រឿងញៀនឆ្លងដែន តាមបណ្តាខេត្តជាប់ព្រំដែន និងច្រកទ្វារព្រំដែន នៅសាលប្រជុំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត

កម្ពុជា-បារ៉ែន ឯកភាពជំរុញឱ្យមានយន្តការ ពិគ្រោះយោបល់រវាងក្រសួងការបរទេស

ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ និង ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ រវាងអង្គភាពរដ្ឋបាលសារពើពន្ធ និងរដ្ឋបាលសុរិយោដី នៅទីស្តីការក្រសួង

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំ ស្តាប់របាយការណ៍ស្តីពី វឌ្ឍនភាពការងារប្រចាំចតុមាស របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានអញ្ជើញចូលរួមកិច្ចប្រជុំ គណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា ជាលើកទី២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា